Saturday, November 10, 2012

តំណាង​រាស្ត្រ​បក្ស​ប្រជាជន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ពេល​ពលរដ្ឋ​សួរ​បញ្ហា​ដីធ្លី​នៅ​កំពត

តើឲ្យតំណាងរាស្ត្រកំប៉ិចកំប៉ុក ឃួន សុខ ឆ្លើយ និងសំនួររបស់ប្រជាពលរដ្ឋថា​ ម៉េច បើមេរបស់ ឃួន សុខ ម្នាលភ្នែកមួយឈ្មោះ ហ៊ុន សែន ជាអ្នកឲ្យ្លន់ដីពីប្រជាពលរដ្ឋ​យកទៅ​លក់​​ឲ្យពួក​ឈ្មួញ​ទុច្ចរិត...
RFA/Ouk Savborey
៣-កក្កដា-២០១២៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ដី​ជម្លោះ​នៅ​ភ្នំ​សែនហាន ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត។
ដោយ អ៊ុក សាវបូរី 2012-11-10 RFA
វេទិកា​សាធារណៈ​រវាង​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត នៅ​ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត បាន​បញ្ចប់​ទាំង​កណ្ដាល​ទី ដោយ​មន្ត្រី និង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​ចេញ​ពី​អង្គ​ប្រជុំ ខណៈ​ប្រជាពលរដ្ឋ​សាក​សួរ​ច្រើន​ពី​បញ្ហា​ទំនាស់​ដីធ្លី ដែល​លោក​មិន​អាច​បំភ្លឺ​បាន​ជូន​ជា​សាធារណៈ។

នៅ​ក្នុង​ភូមិ​គាថាវង្សក្រោម ឃុំ​ត្រពាំងសាលា​ខាង​លិច ស្រុក​បន្ទាយមាស ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ការ​ភ្ញាក់​ផ្អើល​មួយ ខណៈ​មន្ត្រី និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​នៃ​វេទិកា​សាធារណៈ​រវាង​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត ដែល​បាន​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​ អន្តរជាតិ អិន.ឌី.អាយ (NDI= National Democratic of Institute)។
មេ​ឃុំ​ត្រពាំងសាលា​ខាង​លិច លោក កប សឿន ថ្លែង​ថា អ្នក​សម្រប​សម្រួល អិន.ឌី.អាយ បាន​ផ្ដល់​ឱកាស​ឲ្យ​តំណាង​រាស្ត្រ​ម្នាក់ ២៥​នាទី សម្រាប់​ឆ្លើយ​សំណួរ​ម្ចាស់​ឆ្នោត។ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឃួន សុខ បាន​ឆ្លើយ​សំណួរ​ពលរដ្ឋ​ខ្លះ​មក​ហើយ។ ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី លោក​សុំ​ឲ្យ​មន្ត្រី​កសិកម្ម​ខេត្ត​កំពត ជួយ​ឆ្លើយ​ជំនួស។ ម្យ៉ាង​ទៀត ម៉ោង​ដែល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នោះ គឺ​នៅ​សល់​ពេល ១៥​នាទី​ទៀត។ ប៉ុន្តែ​អ្នក​សម្រប​សម្រួល​អង្គការ អិន.ឌី.អាយ មិន​ផ្តល់​សំឡេង​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ជួយ​បំភ្លឺ​បន្ថែម ទើប​មាន​ការ​ដើរ​ចេញ​ពី​អង្គ​ប្រជុំ។
លោក កប សឿន៖ «គឺ​តំណាង​រាស្ត្រ​ទើប​ទទួល​ការងារ​ហ្នឹង អីចឹង​គាត់​មិន​សូវ​យល់​ពី​ការងារ​ហ្នឹង គាត់​ទើប​ឡើង​ថ្មី។ ប្រជាពលរដ្ឋ​គាត់​ឡើង​ឈូរ​ឆ​ទៅ​ស្រែក​អាយូ​អាយ៉ា​ទៅ គាត់​ថា​ពេល​វេលា​ហ្នឹង​ពេល​វេលា​របស់​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ ប្រជាជន វា​តំណាង​របស់​គណបក្ស​ប្រជាជន។ អើ​គឺ​វា​អព្យាក្រិត ដល់​ពេល​គាត់​លំអៀង​ទៀត បាន​ជា​ប្រជាពលរដ្ឋ​គេ​មិន​សុខ​ចិត្ត»
តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក ជា ប៉ូច ថ្លែង​ថា អង្គការ អិន.ឌី.អាយ បាន​ផ្តល់​សិទ្ធិ​បំភ្លឺ​ចម្ងល់​ជូន​មហាជន គឺ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឃួន សុខ ឲ្យ​ឆ្លើយ​មុន។ ឯ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង រង់ចាំ​បកស្រាយ​តាម​ក្រោយ។ ប៉ុន្តែ លោក ឃួន សុខ ផ្ទេរ​សំណួរ​ដីធ្លី​ជូន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត លោក ចាន់ ចេស្តា ជួយ​បកស្រាយ​បន្ត តែ​មាន​ការ​ជំទាស់​ពី​អ្នក​សម្រប​សម្រួល អិន.ឌី.អាយ ស្រាប់​តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​ដើរ​ចេញ​ពី​វេទិកា។
លោក ជា ប៉ូច បាន​រិះគន់​ថា ការ​ដើរ​ចេញ​ពី​វេទិកា​របស់​លោក​មន្ត្រី​កសិកម្ម​នៅ​ចំពោះ​មុខ​មហាជន អាច​ឲ្យ​មនុស្ស​ច្រើន​រយ​នាក់ អាច​វាយ​តម្លៃ​ពី​របៀប​ធ្វើ​ការ​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ ច្រើន​ជាង​បម្រើ​ការងារ​រាជការ៖ «តាម​ការ​ពិត ក្នុង​នាម​ខ្ញុំ​នៅ​ក្នុង​វេទិកា​ហ្នឹង គឺ​ខ្ញុំ​វាគ្មិន​ស្តាប់​ប្រជាពលរដ្ឋ​ណា​មាន​ទុក្ខ យើង​កត់​សំណួរ​ហ្នឹង​ទៅ ឆ្លើយ​តប​ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ដែនដី ដើម្បី​ឲ្យ​អាជ្ញាធរ​ដែនដី​លោក​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ខ្ញុំ​មាន​សិទ្ធិ​ឯណា​ទៅ​គំរាម អិន.ឌី.អាយ យើង​អត់​មាន​ទេ»
វេទិកា​សាធារណៈ​រវាង​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ អិន.ឌី.អាយ។ មន្ត្រី​អិន.ឌី.អាយ ឲ្យ​ដឹង​ថា វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ផ្តល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ ឆ្នោត​បាន​សាក​សួរ​ទៅ​អ្នក​តំណាង​រាស្ត្រ ឲ្យ​ជួយ​ដឹង​ឮ និង​ដោះស្រាយ​ពី​កង្វល់ និង​បញ្ហា​កើត​ឡើង​របស់​ម្ចាស់​ឆ្នោត​ក្នុង​មូលដ្ឋាន។ មន្ត្រី​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក​ទល់​បច្ចុប្បន្ន វេទិកា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មាន​ចំនួន​សរុប ២៩៧​លើក​ហើយ ប្រកប​ដោយ​ជោគជ័យ។ នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ទើប​តែ​លើក​នេះ​ទេ​បរាជ័យ​នៅ​កណ្ដាល​ទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

That is the communism and dictator system, not democracy. Why poeple are still vote for them? If you all vote for them, then you all dump stupid too.