មរណាភាពរបស់វិរជនកម្មករ ជា វិជ្ជា នៅតែមិនទទួល បានយុត្តិធម៌។ រីឯលោក ជា មន្នី ជាប្អូនប្រុស បានចូលដៃ ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមនុស្សក្នុង រដ្ឋាភិបាលនេះ បញ្ជាឲ្យបាញ់សម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤។
លោក ប៊ន សំណាង(ឆ្វេង) និង លោក សុខ សំអឿន ពេលឡើងសាលាឧទ្ធរណ៍។ រូបថត ផា លីណា
- Phnom Penh Post; Friday, 09 November 2012
- ប៊ុត រស្មីគង្គា
ភ្នំពេញៈ រឿងក្តីដ៏កក្រើកនៃឃាតកម្មអតីតមេដឹកនាំ
សហជីពសេរី កម្មករ ជា វិជ្ជា ពីឆ្នាំ២០០៤
ទាក់ទិននឹងជនសង្ស័យដែលគ្រួសារជនរងគ្រោះជឿថាជាឃាតក
ប្រឌិតពីររូបដែលត្រូវតុលាការកំពូលដោះលែង កាលពីចុងឆ្នាំ ២០០៨
កាលពីថ្ងៃពុធត្រូវសាលាឧទ្ធរណ៍សើរើមកជម្រះឡើងវិញតាមបញ្ជា
ពីថ្នាក់កំពូល ខណៈមិនមានស៊ើបរកឃើញតម្រុយអ្វីថ្មីអំពីឃាតកពិត
ដែលជនរងគ្រោះទន្ទឹងរង់ចាំនូវយុត្តិធម៌អស់ ៨ ឆ្នាំមកហើយ។
លោក
ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៍បានថ្លែងថា៖ «សវនាការថ្ងៃនេះ
គឺដើម្បីជជែកអំពីការស៊ើបអង្កេតឡើងវិញដែលបង្គាប់ដោយសេចក្តី
សម្រេចតុលាការកំពូល»។ លោកបន្តថា ប៊ន សំណាង និង សុខ សំអឿន
ត្រូវតុលាការកំពូលដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃ៣១
ខែធ្នូ ឆ្នាំ២០០៨។
លោក ជួន ស៊ុនឡេង បានលើកឡើងថា ប៊ន សំណាង អាយុ
២៨ ឆ្នាំ និងសុខ សំអឿន អាយុ៤១ឆ្នាំ
ដែលត្រូវចាប់ខ្លួនទាក់ទិននឹងការសម្លាប់លោក ជា វិជ្ជា
ត្រូវសាលាដំបូងរាជធានីផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ។
លោកថ្លែង
ដែរថា៖«តាមសេចក្តីសន្និដ្ឋានរបស់តុលា ការកំពូល
និងដីកាបង្គាប់ឲ្យស៊ើបអង្កេតឡើងវិញ
មានភស្តុតាងដាក់បន្ទុកនិងសម្រាប់ដោះបន្ទុកក្នុងរឿងក្តីនេះ
ហើយក៏នៅមានចន្លោះប្រហោង
និងភាពមិនច្បាស់លាស់ដែរក្នុងរឿងក្តីនេះ»។
លោកបន្តថា
ដើម្បីស៊ើបអង្កេតឡើងវិញក្នុងរឿងក្តីនេះ
តុលាការបានសាកសួរបុគ្គលពាក់ព័ន្ធឬសាក្សីជាច្រើននាក់
រាប់ទាំងនគរបាលដែលបានចាប់ខ្លួននិងសួរចម្លើយលោក ប៊ន សំណាង និងលោក
សុខ សំអឿន ព្រមទាំងឪពុកម្តាយពួកគេផង។
លោកថ្លែងឲ្យ ដឹងថា
ការស៊ើបអង្កេតបន្ថែមរកឃើញថា លោក ប៊ន សំណាង
ស្នាក់នៅផ្ទះសំណាក់នីនី រយៈពេល៧ថ្ងៃ មុនពេលសម្លាប់លោក ជា វិជ្ជា
អតីតមេសហជីពកាលពីថ្ងៃទី ២២ ខែមករាឆ្នាំ២០០៤
ហើយគ្មានអំពើហិង្សាដោយប៉ូលិសមកលើប៊ន សំណាង និង សុខ សំអឿន
ក្នុងអំឡុងពេលចាប់ខ្លួននិងសួរចម្លើយពីឆ្នាំ២០០៤ ឡើយ។
លោកបន្ត
ថា ៖ «តាមចម្លើយពី មុនរបស់លោក ប៊ន សំណាង គាត់បានសារភាពថា
គាត់ជាជនដែលបាញ់លោក ជា វិជ្ជា ដោយផ្ទាល់នៅថ្ងៃទី២២ ខែមករា
ឆ្នាំ២០០៤។ គាត់ឆ្លើយដែរថា ឈ្មោះ សុខ សំអឿន បានបើកម៉ូតូឲ្យគាត់
ហើយគាត់បានបាញ់លោក ជា វិជ្ជា»។ «បន្ទាប់ពីបាញ់សម្លាប់លោក ជា វិជ្ជា
រួចហើយ គាត់បាននាំនគរបាលទៅយកកាំភ្លើងដែលគាត់បានលាក់»។
ប៉ុន្តែ
លោក ប៊ន សំណាង និងលោក សុខ សំអឿន បានបដិសេធក្នុងសវនាការថា
ពួកគេមិនបានពាក់ព័ន្ធឬសម្លាប់លោក ជា វិជ្ជា ដូចការចោទនោះទេ
ហើយថា
ពួកគេជាជនគ្មានកំហុសនិងជាជនរងគ្រោះពីការចាប់ខ្លួននិងចោទ
ប្រកាន់នេះ។
លោក ប៊ន សំណាង បន្ថែមថា នៅថ្ងៃលោក ជា វិជ្ជា
ត្រូវបានសម្លាប់
លោកស្នាក់នៅក្នុងខេត្តព្រៃវែងជាមួយក្រុមគ្រួសារគឺមិនបានស្នាក់
នៅ ភ្នំពេញទេ។ លោកប្រាប់ថា៖ «ខ្ញុំមិនមែនជាឃាតកទេ។
ខ្ញុំមិនបានសម្លាប់លោកពូ ជា វិជ្ជា ដូចការចោទឡើយ»។
លោកបន្ត
ថា ៖ «ខ្ញុំបានបដិសេធចម្លើយទាំងអស់របស់ខ្ញុំនៅនគរបាល
ព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេត
ព្រោះចម្លើយនោះមិនមែនជាចម្លើយពិតទេ។ វាជាចម្លើយនគរបាល
ដែលខ្ញុំរងការគំរាមនិងបង្ខំឲ្យឆ្លើយសារភាពតាមចម្លើយរៀបចំ
នោះ»។
លោកថា ក្នុងអំឡុងលោកជាប់ឃុំនៅពន្ធនាគារ PJ
នៅរាជធានីភ្នំពេញ ពីឆ្នាំ២០០៤
ដើម្បីបង្ខំឲ្យលោករក្សាចម្លើយសារភាពខាងលើ លោក ហ៊ុន សុង
ជាអតីតអធិការខណ្ឌឫស្សីកែវ(កំពុងគេចខ្លួន) និងលោក លី រ៉ាស៊ី
(មនុស្សជំនិតរបស់អតីតស្នងការ ហេង ពៅ)
ដែលឥឡូវកំពុងជាប់ពន្ធនាគារនៅព្រៃស
បាននាំស្រីរកស៊ីផ្លូវភេទស្អាតម្នាក់មកឲ្យគាត់រួមភេទក្នុង
ពន្ធនាគារបានពីរលើក។ ក្រៅពីនេះ គេបានយកអាហារ
និងប្រាក់មួយចំនួនមកឲ្យគាត់ក្នុងពន្ធនាគារផងដែរ។
លោកអះអាង ថា ៖ «ខ្ញុំជាជនគ្មានកំហុស។ ខ្ញុំសុំតុលាការលើកលែងការចោទប្រកាន់រូបខ្ញុំ និងដោះលែងខ្ញុំឲ្យមានសេរីភាព»។
លោក
សុខ សំអឿន ថ្លែងថា ៖ «ខ្ញុំបដិសេធការចោទប្រកាន់ទាំងអស់។
ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំមិនស្គាល់ ប៊ន
សំណាងពីមុនមកទេ។ ការចោទប្រកាន់នេះអយុត្តិធម៌ណាស់ចំពោះខ្ញុំ។
ខ្ញុំជាជនគ្មានកំហុសនិងជាជនរងគ្រោះក្នុងរឿងនេះ ដូច្នេះ
ខ្ញុំសូមតុលាការលុបលាងនិងលើកលែងការចោទប្រកាន់និងដោះលែងខ្ញុំ
ឲ្យមានសេរីភាពដូចពលរដ្ឋដទៃ»។
លោក ហុង គីមសួន មេធាវីការពារលោក
សុខ សំអឿន បានថ្លែងថា លោក សុខ សំអឿន ជាជនរងគ្រោះនៃការចាប់ខ្លួន។
គាត់មិនពាក់ព័ន្ធនឹងអំពើសម្លាប់លោកជា
វិជ្ជាទេ។«គ្មានភស្តុតាងបញ្ជាក់ថា
កូនក្តីខ្ញុំពាក់ព័ន្ធឬប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ។
ខ្ញុំសូមតុលាការលើកការចោទប្រកាន់ និងដោះលែងគាត់»។
លោក កៅ ទី
មេធាវីអ្នកស្រី ជា គឹមនី ប្រពន្ធលោក ជា វិជ្ជា បានថ្លែងថា
កូនក្តីលោកបានស្វែងរកយុតិ្តធម៌ឲ្យស្វាមីអស់ច្រើនឆ្នាំមក ហើយ។
លោកសូមតុលាការរកយុតិ្តធម៌ រកការពិត និងរកឃាតកពិត
ដើម្បីយកមកកាត់ទោស។
លោក ជា មុនី ប្អូនប្រុសលោក ជា វិជ្ជា
និងជាប្រធានសហជីពសេរីកម្មករបានថ្លែងថា លោក ប៊ន សំណាង និងលោក សុខ
សំអឿន មិនមែនជាឃាតកពិតដែលបានសម្លាប់បងប្រុសលោក កាលពីឆ្នាំ២០០៤
ទេ។ លោកថា៖ «រូបខ្ញុំផ្ទាល់ ៩៩ភាគរយ
ខ្ញុំមិនជឿលើប្រព័ន្ធតុលាការកម្ពុជាទេ។ ខ្ញុំមិនរំពឹងថា
សាលាឧទ្ធរណ៍នឹងរកការពិតនិងយុតិ្តធម៌ឲ្យបងប្រុសខ្ញុំក្នុង
រឿងក្តីនេះទេ»។
លោក អំ សំអាត
ទីប្រឹក្សាបច្ចេកទេសនៃអង្គការលីកាដូថ្លែងថា
តាមការស៊ើបអង្កេតរបស់លីកាដូ លោក ប៊ន សំណាង និងលោក សុខ សំអឿន
គ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ គឺមិនពាក់ព័ន្ធនឹងឃាតកម្មនេះទេ។
លោកចៅក្រម ជួន សុនឡេង ថ្លែងថា សាលក្រមនឹងប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកា៕ TK
No comments:
Post a Comment