Wednesday, November 07, 2012

គ​.​ជ​.​ប​. សម្រេច​លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​

(ថ្ងៃទី 6 វិច្ឆិកា 2012, ម៉ោង 10:36:PM) | ដោយ: រតនា
ភ្នំពេញ:  លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​ប្រកាស​​សេចក្តីសម្រេច កាលពី​ម៉ោង​ជាង ៧ យប់ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ដោយ​តម្កល់​ការសំរេច​របស់​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លើ​ការ​លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​


​សេចក្តីសំរេច​របស់​ក្រុមប្រឹក្សា​ ជំនុំជម្រះ គ​.​ជ​.​ប​. ដែល​មាន​សមាសភាព ៩ រូប ខាងលើនេះ បាន​ធ្វើឡើង ក្រោយពី គ​.​ជ​.​ប​. បាន​បើក​សវនាការ​លើ​បណ្តឹង​របស់​គណបក្ស សម រង្ស៊ី រយៈពេល​ជាង ១ ម៉ោង ចាប់ពី​ម៉ោង ២ រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ ចំពោះ​ការសំរេច​របស់ គ​.​ជ​.​ប​. ដូច្នេះ ត្រូវបាន​លោក ជូ​ង ជូ​ងី មេធាវី​ការពា​រលោក សម រង្ស៊ី បាន​ចាត់ទុកថា មិន​ត្រឹមត្រូវ ហើយ​លោក និង​ជួបពិភាក្សា​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ប្តឹង​ឧទ្ធរណ៍ ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ឬ​ក៏​មិន​បន្ត​ប្តឹង​ជំទាស់​នោះ​។​

​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ដែល​មាន​សមាសភាព ៩ រូប ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បាន​បើក​សវនាការ កាលពី​រសៀល​ម៉ោង ២ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ លើ​បណ្តឹងតវ៉ា​របស់​មេធាវី​គណបក្ស សម រង្ស៊ី លើ​ករណី​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​លុបឈ្មោះ លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ក្រោយពី​បើក​សវនាការ​សួរដេញដោល​គ្រប់​ភាគី​អស់​រយៈពេល​ជាង ១ ម៉ោង រួចមក ក្រុមប្រឹក្សា​ជុំនុំជម្រះ គ​.​ជ​.​ប​. បាន​ថយ​ទៅ​ពិភាក្សា មុន​នឹង​ចេញ​សេចក្តីសម្រេច​។​

​ក្នុង​សវនាការ លោក ឆោង ធា​ត ចៅ​សង្កាត់​បឹងរាំង បាន​លើកឡើង​ថា ការសម្រេច​របស់​ក្រុមប្រឹក្សា​សង្កាត់ ក្នុងការ​លុបឈ្មោះ​លោក សម រង្ស៊ី គឺ​យោង​តាម​មាត្រា ៥០ នៃ​ច្បាប់​បោះឆ្នោត ដែល​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្មៀន​ឃុំ​សង្កាត់ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ការសំអាត​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ម្យ៉ាងទៀត ការសម្រេច​នោះ បាន​ធ្វើ​ការបោះឆ្នោត ក្នុង​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង ដែល​មាន​សមាសភាព ៧ រូប ចំនួន​ពីរលើក​។ ពោល​គឺ ក្រុមប្រឹក្សា​បាន​សម្រេច​លុបឈ្មោះ​អ្នកបោះឆ្នោត ៣៤១ នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត ដែល​ក្នុងនោះ មាន​លោក សម រង្ស៊ី ម្នាក់​ផង ដោយ​លើក​ទី​១ មាន​សំឡេង ៧ លើ ៧ សំឡេង និង​លើក​ទី​២ ដោយ​សំឡេង ៥ លើ ៧ សំឡេង​។​

​លោក​ចៅសង្កាត់ ក៏​បាន​បញ្ជាក់ថា ការសម្រេច​លុបឈ្មោះ លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត ក៏​ធ្វើ​ឡើង​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​បាន​ផ្តន្ទាទោស​កំបាំងមុខ លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០០៩​។​

​ចំណែក​លោក ជូ​ង ជូ​ងី មេធាវី​ការពា​រលោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប​. បន្ត​រក្សា​ឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​បោះឆ្នោត ដោយ​ថា លោក សម រង្ស៊ី បាន​ប្តឹង​សើរើ​លើ​រឿងក្តី​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅកាន់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ ក្នុង​សវនាការ លោក មាន សាទិ សមាជិក​គ​.​ជ​.​ប​. បាន​លើកយក​មាត្រា ៣៤ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៥០ នៃ​ច្បាប់​បោះឆ្នោត ដែល​កំណត់​ច្បាស់​ថា ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត លុះត្រាតែ​បុគ្គល​នោះ មិន​មាន​ឈ្មោះ​ជា​ទណ្ឌិត ឬ​មិនមែន​ជា​អ្នកទោស ជាប់ពន្ធនាគារ​។ ក្នុង​ច្បាប់ ក៏​បាន​ប្រគល់​សិទ្ធិ​អំណាច​ដល់​ស្មៀនឃុំ​សង្កាត់ និង​មេឃុំ​ចៅសង្កាត់ ដើម្បី​សំអាត​បញ្ជី​បោះឆ្នោត ដោយ​ការ​លុបឈ្មោះ​អ្នកបោះឆ្នោត ដែល​ស្លាប់ ផ្លាស់ប្តូរ​ទីលំនៅ និង​មាន​ឈ្មោះ​ជា​អ្នកទោស​ផងដែរ​៕​

4 comments:

Anonymous said...

តើ លោកទាំងពីរ (ហ៊ុនសែន និង សមរាង្ស៊ី) ត្រូវការ
គ្នាទៅវិញ ទៅមកមែនឬទេ?

Anonymous said...

ជម្ងឺធ្ងន់ធ្ងរ គ្មានមធ្យោបាយអី ក្រៅពីបន់ ។ សង្ឃឹមថា ប្រធាធិបតីអាមេរិកាំង ជួយចែចូវព្រាយត្រកូលហុ៊នឲអាណិត "កូនចាប "ផង ។
ខ្មោចព្រាយបើយើងមិនជឿវា វាក៏លែងកាច់ដែរ ។ ដូចជាមិនគួរឲភ័យសោះ បើគេមិនឲលោកសម រង្សីឈរឈ្មោះ រកអ្នកផ្សេងបន្តវេន
ទៅវាជាការស្រេច មិនខ្វះទេអ្នកមានសមត្តភាព មិនពុករលួយ មិនគ្រួសារនិយម&បក្ខពួកនិយម ដូចជាលោកស្រីមួ សុខហួ 
លោកសុន ឆៃ លោកកឹម សុខា...ជាដើម ។ ធ្វើដូចប្រទេសថៃទៅ អត់ពីថាក់ សុិន ក៏មាន យីង ឡាក់ ។ 

Anonymous said...

Sam Rainsy's political career is done and dushed. Long live Sam Rainsy :)

Anonymous said...

12:23 AM is a illegal Yuon/Vietnamese dog eater in Cambodia always attacked Mr. Sam Rainsy who is anti Vietnamese/Yuon encroachment into Cambodia until these days.