សូមកុំភ្លេចថាកន្លងមក ហ៊ុន សែន ក៏ធ្លាប់កាត់ដីជាង១២ ហិកតា ពីក្រុមហ៊ុនភាពីម៉ិចគ្រុប (Phea Pimex Group) ឲ្យទៅអ្នកភូមិបឹងកក់ដែរ តែរហូតមកដល់ ពេលនេះអ្នកភូមិបឹងកក់ គ្មានបានទទួលអ្វីក្រៅពីភាពឈឺចាប់និងជាប់ពន្ធនាគារទាំងអយុត្តិធម៌នោះទេ ។ ហើយរឿងកាត់ដី យកទៅចែកឲ្យប្រជាពលរដ្ឋនៅ កំពង់ឆ្នាំង លើកនេះក៏មិនខុសពីរឿងអ្នកបឹងកក់ដែរ គឺ ហ៊ុន សែន ចែកឲ្យតែខ្យល់ប៉ុណ្ណោះឯផ្ទៃដីពិតគឺ ក្រុមយាយភូ ជាអ្នកគ្រប់គ្រង ។
www.postkhmer.comFriday, 30 November 2012 ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ
សម្រេចកាត់ដីសម្បទានសេដ្ឋកិច្ច ទំហំ៤១៥៨ហិកតា
ចេញពីក្រុមហ៊ុនភាពីម៉ិចគ្រុប ដែលជាកម្មសិទ្ធិលោកស្រី ជឹង សុភាព
ភរិយារបស់លោក ឡាវ ម៉េងឃីន
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា
ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្ម
ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៤៥០៦គ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
និងទុកសម្រាប់សហគមន៍ព្រៃឈើ។
យោងទៅតាមសៀវភៅរាជកិច្ច
ចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៨ ខែវិច្ឆិកា
ដែលភ្នំពេញ ប៉ុស្តិ៍ទើបតែទទួលបាន កាលពីថ្ងៃទី២៦ ខែតុលា
ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានចុះហត្ថលេខានៅក្នុងអនុក្រឹត្យស្តីពីការកាត់ដីសម្បទាន
សេដ្ឋកិច្ចទំហំ៤១៥៨ ហិកតា ពីក្រុមហ៊ុនភាពីម៉ិចគ្រុប(Phea Pimex
Group) ដើម្បីធ្វើអនុបយោគ
ជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជា
ពលរដ្ឋ៤៥០៦គ្រួសារ និងស្នើសុំផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជន
ជូនប្រជាពលរដ្ឋ១៨៤គ្រួសារ លើ៥៤៧ក្បាលដី
ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែង
និង៤៨៤ហិកតាសម្រាប់សហគមន៍ព្រៃឈើនៅក្នុងខេត្តកំពង់ឆ្នាំង។
នៅ
ក្នុងអនុក្រឹត្យបានបង្ហាញថា
ស្រុកចំនួនពីរនៅក្នុងខេត្តកំពង់ឆ្នាំង ដូចជា
ស្រុកទឹកផុសនិងស្រុកសាមគ្គីមានជ័យ ដែលមានឃុំចំនួនបីដូចជា
ឃុំក្បាលទឹក ឃុំក្រាំងល្វានិងឃុំត្បែងខ្ពស់
នឹងត្រូវទទួលបានដីពីអនុក្រឹត្យនោះ។
នៅក្នុងមាត្រាទី២នៃអនុក្រឹត្យបានឲ្យដឹងថា
ត្រូវបានប្រគល់អាណត្តិកាន់កាប់និងបែងចែកដីរបស់រដ្ឋដូចមានចែង
ក្នុងមាត្រា១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង
គ្រប់គ្រងនិងប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ៤
៥០៦គ្រួសារដែលស្ថិតនៅក្នុងស្រុកទាំងពីរខាងលើ។
នៅ
ក្នុងមាត្រាទី៤ នៃអនុក្រឹក្យបានកំណត់ថា
ក្នុងពេលដំណើរការវាស់វែងនិងបែងចែកជាក់ស្តែង
គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង
ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្របដើម្បីរក្សាទុកសម្រាប់
បម្រើផលប្រយោជន៍សាធារណៈ
ទាំងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធរូបវន្ត
និងសង្គមនៅក្នុងមូលដ្ឋាន។ អនុក្រឹត្យបានបង្ហាញថា៖
«បទប្បញ្ញត្តិទាំងឡាយណា
ដែលផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍»។
បន្ទាប់
ពីរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនភាពីម៉ិច
គ្រុបចំនួន៣១៥០២៨ ហិកតា
ដែលស្ថិតក្នុងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំង
សម្រាប់អភិវឌ្ឍលើការដាំដើមអាកាស្យា ដំឡូងមី
និងអភិវឌ្ឍដំណាំកសិ-ឧស្សាហ៍កម្ម
បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋចំនួន៨ ២០០គ្រួសារ
នៅក្នុងខេត្តទាំងពីរ គឺខេត្តកំពង់ឆ្នាំងនិងពោធិ៍សាត់។
នៅក្នុងខេត្តកំពង់ឆ្នាំមានជម្លោះដីធ្លីចំនួនពីរស្រុក
គឺស្រុកបរិបូណ៌និងស្រុកទឹកផុស ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ៣ ៨០០
គ្រួសារ នៅក្នុងបួនឃុំ ដែលមានផ្ទៃដី៧ ៥០០ហិកតា។
រីឯខេត្តពោធិ៍សាត់
ធ្វើឲ្យប៉ះពាល់ដីពលរដ្ឋចំនួនបីស្រុកគឺស្រុកក្រគរ
ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ នៅក្នុងឃុំចំនួន១៣នៃ៥៩ភូមិ
ដែលមានផ្ទៃដីចំនួន១៣ ១១៦ហិកតា។
ទាក់់ទិនទៅនឹងជម្លោះដីធ្លី
នេះមានប្រជាពលរដ្ឋចំនួន១៨នាក់រួចហើយ
ដែលបានទទួលដីកាពីតុលាការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១០
រហូតដល់ខែមករា ឆ្នាំ២០១១
ទាក់ទងនឹងបណ្តឹងរបស់ក្រុមហ៊ុនចោទប្រកាន់ថា
បានញុះញង់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងរារាំង
សមត្ថកិច្ចមិនឲ្យអភិវឌ្ឍ។
លោក ជា សុផុន តំណាងពលរដ្ឋនៅក្នុង
ឃុំក្រាំងល្វា ស្រុកទឹកផុស បានប្រាប់ឲ្យដឹងថា
សព្វថ្ងៃនេះក្រុមយុវជនស្ម័គ្រចិត្តបានចាប់ផ្តើមវាស់វែងកាត់ដី
ពីក្រុមហ៊ុនមកឲ្យពលរដ្ឋវិញហើយ។
នេះគឺជាជោគជ័យរបស់ពលរដ្ឋដែលរួមគ្នាធ្វើការតវ៉ាស្ទើរគ្រប់
ទីកន្លែង ដើម្បីទាមទារឲ្យបានដីមកវិញ។
លោកបន្តថា៖
«ពេលនេះយើងសប្បាយចិត្តដែលសម្តេចលោកបានឲ្យយុវជនស្ម័គ្រចិត្ត
វាស់ដីប្រគល់ឲ្យពលរដ្ឋវិញ
តែខ្ញុំនៅបារម្ភទៅថ្ងៃអនាគតមិនដឹងថា នឹងទៅជាយ៉ាងណានោះទេ។
ប៉ុន្តែបើដូចបច្ចុប្បន្ននេះខ្ញុំសប្បាយចិត្តបំផុត
ហើយក៏អរគុណសម្តេចបំផុតដែរ
ដែលបានគិតគូរដល់ទុក្ខលំបាករបស់ពួកយើង»។
លោកនាយករដ្ឋ
មន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២
បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់និងគ្មានកាលកំណត់នូវការ
ផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន
ហើយចេញបញ្ជាឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទានទាំងឡាយណាដែលទុក
ចោលនិងបង្កទំនាស់ជាមួយពលរដ្ឋ។
នៅថ្ងៃទី១៤ មិថុនា
លោកនាយករដ្ឋមន្ត្រីក៏ថ្លែងជាសាធារណៈ
បញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេសធ្វើការវាស់វែងបែងចែកដីធ្លី
ឲ្យប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនព្រៃសម្បទាន
ដីសម្បទានសេដ្ឋកិច្ច យ៉ាងយូរបំផុតត្រឹម៦ខែ។ នៅថ្ងៃទី២៨ ខែមិថុនា
ក្រុមយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ចំនួន ១ ១៧៨នាក់
បានចេញដំណើរទៅកាន់ខេត្តចំនួន១៣
នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើយុទ្ធនាការវាស់វែងដីចែកជូន
ប្រជាពលរដ្ឋ នៅលើផ្ទៃដីដែលត្រូវវាស់វែងចំនួន១២សែនហិកតា
នៅទូទាំងប្រទេស ប្រគល់ជូនពលរដ្ឋចំនួន៣៥ម៉ឺនគ្រួសារ។
លោក
ចាន់ សុវ៉េត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកបានថ្លែង
ឲ្យដឹងថា
លោកស្វាគមន៍ចំពោះឆន្ទៈរបស់រដ្ឋាភិបាលដែលស្វែងរកដំណោះស្រាយ
ដើម្បីបញ្ចប់ជម្លោះដីធ្លីជូនប្រជាពលរដ្ឋ។ លោកថា
នេះគឺជាសកម្មភាពល្អមួយ
តែក្នុងនាមសង្គមស៊ីវិលលោកទទូចសុំឲ្យធ្វើដូច្នេះនៅទូទាំង
ប្រទេស ពីព្រោះជម្លោះដីធ្លីរវាងប្រជាជនជាមួយក្រុមហ៊ុនដីសម្បទាន
គឺបានកើតឡើងពេញក្នុងប្រទេស។ លោកឲ្យដឹងទៀតថា ៖
«ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនធ្វើការវិនិយោគ
នោះគប្បីត្រូវគិតគូរ អំពីផលប៉ះពាល់ប្រជាពលរដ្ឋជាមុន។
កន្លងមកដោយសារតែជម្លោះដីធ្លីនេះ
បានធ្វើឲ្យពលរដ្ឋជាច្រើនទទួលដីកាពីតុលាការ
ខូចខាតផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ខ្លួន»។
លោក ទី គឹមតុក តំណាងឲ្យក្រុមហ៊ុនភាពីម៉ិចគ្រុប មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕
3 comments:
រដ្ឋាភិបាលក្លែងក្លាយ-ប្រជាភិថុតកាត់ដី ៤១៥៨ ហិកតាពីក្រុមហ៊ុនភាពីម៉ិចជូនប្រជាជនណា?......
ជូនអាប្រជាជន..យួនទេដឹង?...កណ្ដួយម៉ែវា!
___________________________________
អាចុយម្រាយ!...បក្សប្រជាជន ,ពួកវា មិនដែលជួយពលរដ្ឋខ្មែរម្តងណាទេ!
មានតែធ្វើបាបរឹបអូសយកដីធ្លី,
ឈូសឆាយផ្ទៈសម្បែងនិងបាញ់សម្លាប់ខ្មែរចោលជាបន្តបន្ទាប់.....តែប៉ុណ្ណោះ!
Hun Sen Stole your properties.
Under social and international pressure, he gives back to you.
Besides, the election is approaching, so he needs to fool people too.
Is he your hero now?
Realistically, he should go to jail, and in his particular case he must step down because so many vital mistakes that he committed up to this moment.
Khmer people,
Please try to have good judgment.
Learn how to differentiate between good deeds and bad deeds.
93 years old woman
In Cambodia, Hun Sen's relatives are abuse, bully, threatening, killing Cambodian people as they want and when they want, No law can stop them.
Mr Sam Rainsy, Mr Kim Soka and Cambodian people must begin Lotus Revolution to free our Nation from 30 years dictator.
Hun Sen is even worse than Gadafy and on top of Gadafy Hun Sen is a traitor giving Koh Tral, sea area and more to Vietnam.
Post a Comment