Friday, November 30, 2012

សមត្ថកិច្ច​ខក​ខាន​បញ្ជូន​ក្រុម​ឧកញ៉ា​គ្រឿង​ញៀន​ទៅ​តុលាការ​តែ​លើក​មក​ថ្ងៃ​នេះ

មិន​បញ្ជូន​ក្រុម​ឧកញ៉ា​គ្រឿង​ញៀន​ទៅ​តុលាការ គឺទុកពេលដើម្បីតថ្លៃគ្នាឬ ? 
គ្រឿង​ញៀន​ជា​វត្ថុ​តាង​ដែល​រឹប​អូ​សបាន​ពី​ផ្ទះ​ឧក​ញ៉ាគ្រឿង​ញៀន​ តាន់​ សេង​ហាក់​​​។ រូបថត ផា​ លីណា

Friday, 30 November 2012 ​គឹ​ម​ ​សា​រុំ
 http://www.postkhmer.com
ភ្នំពេញៈ ក្រុម​ឧកញ៉ា​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​និង​នាំ​ទៅ​សាក​សួរ​នៅ​ ក្រសួង​មហាផ្ទៃ​ហើយ​ត្រូវ​ខាង​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​គ្រោង​បញ្ជូន​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​នៅ​ថ្ងៃ​សុក្រ​វិញ​ដោយ​សារ តែ​បំពេញ​ឯកសារ​មិន​ទាន់។
លោកឧត្តសេនីយ៍ ខៀវ សាម៉ន ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ ប្រាប់​ពី​ម្សិល​មិញ​ថា ក្រុម​ជន​សង្ស័យ​គ្រឿង​ញៀន ឧកញ៉ា តាន់ សេង​ហាក់ ដែល​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​រយៈពេល​២​ថ្ងៃ​មក​ហើយ នឹង​បម្រុង​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ម្សិល​មិញ​នោះ បាន​ខក​ខាន​ទៅ​វិញ ព្រោះ​តែ​សមត្ថកិច្ច​ជាប់​ភារកិច្ច​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ច្រើន។
លោក ​បញ្ជាក់​ថា៖ «ជាប់​រវល់​ភារកិច្ច​ច្រើន មិន​អាច​បញ្ជូន​ទៅ​បាន​ទេ​ពី​ម្សិល​មិញ ប៉ុន្តែ​ក្រុម​នេះ​សមត្ថកិច្ច​អាច​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​(ថ្ងៃ​ នេះ)»។

លោក​ពន្យល់​ថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មួយ​ក្រុម​នេះ មិន​មាន​ន័យ​ថា ពួកគេ​អាច​ត្រូវ​នាំ​ខ្លួន​ទៅ​ទាំង​អស់​នោះ​ទេ​តែ​ខាង​ជំនាញ​ត្រូវ​ពិនិត្យ​ ចម្រាញ់​ថា​អ្នក​ណា​ត្រូវ​បញ្ជូន​អ្នក​ណា​ត្រូវ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ មិន​មែន​ចេះ​តែ​ចាប់ៗ​នោះ​ទេ។
គួររំឭក​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា សមត្ថកិច្ច​ចម្រុះ​បាន​ឆ្មក់​ចូល​ចាប់​ឃាត់​ខ្លួន​មនុស្ស​មួយ​ក្រុម នៅ​ភូមិ​គ្រឹះ​របស់​ឧកញ៉ា តាន់ សេង​ហាក់ រួម​ជាមួយ​ប្រពន្ធ​និង​កូន​៥​នាក់ រួម​មាន​ឈ្មោះ​ឡុង នារី​ជា​ប្រពន្ធ តាន់ សូ​លាន អាយុ​២០​ឆ្នាំ តាន់​សុភ័ក្រ អាយុ​២៥​ឆ្នាំ​និង​តាន់ ភារុន អាយុ​២៧​ឆ្នាំ​នឹង​ជន​ពាក់​ព័ន្ធ​១១​នាក់​ផ្សេង​ទៀត​ស្ថិត​នៅ​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្នុង​ប្រតិបត្តិ​ការ​កម្ចាត់​ក្រុម​ឧកញ៉ា​គ្រឿង​ញៀន​ដ៏​ធំ​នេះ សមត្ថកិច្ច ប្រមូល​បាន​ភស្តុ​តាង​មួយ​ចំនួន​ធំ​ក្នុង​នោះ​មាន ថ្នាំ​កូកាអ៊ីន​មួយ​កញ្ចប់​ធំ ថ្នាំ​មេតំ​ហ្វេតា​មីន​៥​ថង់​ប្លា​ស្ទិក ទំហំ​ប៉ុន​បាត​ដៃ និង​ថ្នាំ​ម៉ាទឹក​កក​ច្រក​ថង់​តូចៗ​មួយ​ចំនួន​ទៀត។ ឧបករណ៍​សម្រាប់​ជក់ កំប៉ុង​ហ្គាស​១ ទូរស័ព្ទ​ចល័ត​៩​គ្រឿង អាយ​ផេត​១​គ្រឿង ម៉ាស៊ីន​ថត​ឌីជីថល​ចំនួន​៤​គ្រឿង ម៉ូតូ​៩​គ្រឿង​និង​គ្រាប់​កាំភ្លើង​រ៉ូឡូ​១០​គ្រាប់ រថយន្ត​ម៉ាក K.iA​ពណ៌​ស​ពាក់​ស្លាក ភ្នំពេញ 2R-7453 លិខិត​ឆ្លង​ដែន​២​ច្បាប់ ប្រាក់​២៥០០​ដុល្លារ លុយ​ខ្មែរ​ថ្មី​១ដុំ និង​គ្រឿង​អលង្ការ​មួយ​ចំនួន។
ក្រោយ​ពី​ការ​សាក​សួរ​មនុស្ស​៤​នាក់​បាន​ដោះ​លែង​ភា្លមៗ៕

1 comment:

Anonymous said...

ពួកអាកញ្ជះយួន ថោកពេកហើយ ប្រសិនបើ
បុគ្គលក្រៅពីជនទុច្ចរិត ម៉្លេះ លោកឯងមុខជា
នាំខ្លួនគេទៅតុលាការ ភា្លមៗរួចទៅហើយទោះ
ជាអាពួកក្រុម​សមត្ថកិច្ច​ជាប់​ភារកិច្ច​ពាក់​ព័ន្ធ​ត្រូវ​
ធ្វើ​ច្រើនក៏ដោយ។និយាយឱ្យចំទៅគឺពួកឯងត្រូវ
ដំបងពីចៅហ្វាយអាយួនហើយទើបយកលេស
ដាក់កំហុសទៅលើសមត្ថកិច្ច៕