(ថ្ងៃទី 6 វិច្ឆិកា 2012, ម៉ោង 04:09:PM) | ដោយ: មុនីរ័ត្ន http://www.cen.com.kh
ពាក្យបណ្តឹង សើរើរបស់លោកសម រង្ស៊ី បានដាក់ជូនប្រធានតុលាការកំពូល ចុះកាលបរិច្ឆេទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ហើយត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០០១២។
ក្នុងពាក្យបណ្តឹង លោក សម រង្ស៊ី បានជំរាបជូនប្រធានតុលាការកំពូលថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ សាលាដំបូងខេត្តស្វាយរៀង បានចេញសាលក្រមព្រហ្មទណ្ឌផ្តន្ទាទោសលោក ដាក់ពន្ធនាគារកំណត់ពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល និងបង្គាប់ឲ្យលោក(សម រង្ស៊ី) អ្នកស្រី មាស ស្រី និងលោកព្រំ ជា រួមគ្នាសងចំណងការខូចខាតជាប្រាក់ចំនួន៥០លានរៀល និងសងជំងឺចិត្តជាប្រាក់ចំនួន៨លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី ពីបទធ្វើឲ្យខូចខាតដោយចេតនា (តម្រុយបង្គោលព្រំដែនលេខ១៨៥ កម្ពុជា វៀតណាម ) និងពីបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
លិខិត ដដែល បានលើកឡើងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១០ សាលាឧទ្ធរណ៍បានចេញសាលដីកាលេខ៥៩ “ង” សម្រេចរក្សាការផ្តន្ទាទោសលោក ដូចសាលាដំបូងខេត្តស្វាយរៀងដដែល។ មកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ តុលាការកំពូល បានចេញដីកាលេខ៣២ សម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌលេខ៥៩ “ង” ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១០ របស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
នៅក្នុងលិខិត ដដែលរបស់លោកសម រង្ស៊ី បានឲ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតលេខ៦០ សជណ.កបច
គោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានផ្តល់ចម្លើយដោយសង្ខេបថា ទីតាំងបង្គោលព្រំដែនលេខ១៨៥ ក៏ដូចជាទីតាំងបង្គោលព្រំដែនមួយចំនួនទៀត ដែលនៅសេសសល់តាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនទាន់បានការឯកភាពគ្នា លើទីតាំងបង្គោលនេះនៅឡើយទេ។ ភាគីទាំងពីរបន្តចរចា ដើម្បីកំណត់ទីតាំងបង្គោលនេះ ក៏ដូចជាទីតាំងបង្គោលព្រំដែន នៅសេសសល់ដទៃទៀត ឲ្យបានសមស្រប អាចទទួលយកបាននាពេលខាងមុខ។
លិខិតលើកឡើងថា តាមការឆ្លើយបំភ្លឺរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈលិខិតលេខ៦០ សជណ.កបច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១ គោរពជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានផ្តល់ចម្លើយដោយសង្ខេបថា ទីតាំងបង្គោលព្រំដែនលេខ១៨៥ ក៍ដូចជាទីតាំងបង្គោលព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម រហូតមកដល់ពេលនេះ គណៈកម្មាការចម្រុះព្រំដែន នៃប្រទេសទាំងពីរ មិនទាន់បានឯកភាពគ្នាលើទីតាំងបង្គោលនេះនៅឡើយទេ។ ភាគីទាំងពីរបន្តចរចា ដើម្បីកំណត់ទីតាំងបង្គោលនេះ ក៏ដូចជាទីតាំងបង្គោលព្រំដែនដែលនៅសេសសល់ដទៃទៀត ឲ្យបានសមស្របអាចទទួលយកបាននាពេលខាងមុខ។
ប្រធាន គណបក្សប្រឆាំងរូបនោះ បានអះអាងថា “ដូច្នេះកាលដែលខ្ញុំទៅដកបង្គោលឈើចំនួន ៦ដើម ដែលដាំព័ទ្ធជុំវិញតម្រុយបង្គោលព្រំដែនលេខ១៨៥ កន្លងមកនេះ គឺមិនមានកំហុសទេ អាស្រ័យហេតុនេះ សូមឯកឧត្តមប្រធានមេត្តាទទួលយកនូវពាក្យបណ្តឹងសើរើរបស់ខ្ញុំ ដើម្បីដោះស្រាយតាមនីតិវិធី និងផ្តល់យុត្តិធម៌ជូនខ្ញុំ ដោយសម្រេចឲ្យខ្ញុំ បានរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់”។
លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ចំពោះពាក្យបណ្តឹងសើរើរបស់លោក សម រង្ស៊ី គឺតុលាការកំពូល បានទទួលហើយ ហើយគេកំពុងតែចាត់ការ និងកំពុងតែពិនិត្យមើល និងឲ្យចៅក្រម អយ្យការគេចាត់ការ និងពិនិត្យរឿងនេះហើយ។
ជាការកត់សម្គាល់ ពាក្យបណ្តឹងសើរើរបស់លោក សម រង្ស៊ី ទៅកាន់តុលាការកំពូល នាពេលនេះ ដើម្បីជាសំអាងហេតុមួយ សម្រាប់លើកឡើងក្នុងពេល គ.ជ.ប. បើកសវនាការលើករណីលុបឈ្មោះលោកសមរង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត ដែល ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. បានបើកសវនាការ នារសៀលថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០១២៕
11 comments:
សុំសួរថា តើ លោកសមរាង្ស៊ី ដាក់ពាក្យប្ដឹងទៅ
តុលាការកំពូលនៃប្រទេសណា?បើតុលាការកម្ពុជា
វិញច្បាស់ជាឥតប្រយោជន៍ ចំពោះការប្ដឹងនោះ។
សូមបងប្អូននៅបរទេស ទាំងអស់គ្នា គួរណាស់តែឈប់រវីរវល់ និងបញ្ហានយោបាយនៅឯស្រុកខ្មែរទៀតទៅ ! ពីព្រោះថា ពលរដ្ឋនៅក្នុងស្រុកខ្មែរ គឺពួកគាត់កែលែងកើតហើយ ។ ពួកគាត់ គិតតែសប្បាយ ខិតខំរកស៊ីកេងប្រវ័ញ ពុករលួយ សម្ងំយកសុខ រៀងៗខ្លួន ពួកគាត់មិនចេះឈឺឆ្លាលនិងរឿងអយុត្តិធម៌ទាំងឡាយ ដែលកើតឡើងជុំវិញខ្លួនគាត់ឡើយ ។ ក្នុងផ្នត់គំនិតរបស់ពួកគេ គេយល់ថា អាណាស្នេហាជាតិ គឺជាមនុស្សល្ងង់ ឆាប់ងាប់ លើសពីនេះទៅទៀត ពួកគេស្អប់និងច្រណែន និងបងប្អូននៅបរទេសណាស់ ។ ពួកគាត់ សុខចិត្តអោយយួន ឬចិន ត្រួតក្បាល ជាជាងទទួលយកគោលគំនិតពីពួកយើងនៅបរទេរស ដែលពួកយើងមានបំណងចង់អោយ ស្រុកខ្មែរខ្លាយ ជាប្រទេសមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ ដូចគេដូចឯង ។ដូចឃើញស្រាប់ហើយ ពេលយើងទៅលេងស្រុកខ្មែរម្ដង ពួកគេរាក់ទាក់ខ្លាំងណាស់ តែមានគោលដៅគឺ ពួកគេចង់ រឹតកៀបយកតុល្លាពីយើង តែប៉ុណ្ណោះ ។កាលណាអស់តុល្លាហើយ គឺពួកគេលែងត្រូវការពួកយើងទៀតហើយ ។
សព្វថ្ងៃនេះ យើងបានរស់នៅ បស្ចឹមប្រទេស ដែលជាទឹកដីដែលមានសិទ្ធសេរីភាពត្រឹមត្រូវ។ ម្នាក់ៗ មានជីវភាពធូរធារ មានការងារធ្វើ ដូច្នេះហើយ បើមានពេលវេលា ពួកយើងត្រូវតែនាំគ្នា ដើរលេងជុំវិញពីភពលោក ជប់លៀងស៊ីចាយ ទិញរបស់របរល្អៗ តុបតែងផ្ទះ ទិញឡានល្អៗ ឬក៏ទុកលុយបញ្ជូនកូនចៅយើង អោយទៅរៀននៅសាកលវិទ្យាល័យល្អ ៗ ជាជាងយកលុយចូលទៅស្រុកខ្មែរ ។ ពីព្រោះថា ជាងម្ភៃឆ្នាំផ្លាយមកហើយ ដែលយើងជាខ្មែរនៅឯបរទេស ម្នាក់ៗ បានខិតខំ ជួយគ្រប់មធ្យោបាយ ទាំងថវិកា ទាំងគំនិត ទៅអោយពួកគាត់ តែពួកគាត់ នៅតែមិនផេះ នៅតែល្ងង់ ពោល គឺខ្មែរក្នុងស្រុកមួយភាគធំ ជាពួកមនុស្សដែលមានសរជាតិ ជាខ្ញុំកញ្ចាស់គេ ពួកគាត់មិនចេះប្រឹងប្រែងតស៊ូ រកសិទ្ធសេរីភាពដោយខ្លួនឯង អ្វីៗ គឺរងចាំតែពឹងពាក់ចំនួយពីបរទេស ។
1:46 AM,
My dear friend, you have hit the nail right on the head.
What you have said is true and correct!
If the Khmers inside the country are OK with what is going on, well, then let it be! After all, they and their children are the ones who are going to have to suffer.
@1:46 AM ,
It's true !
@1:46 AM. You are right. After 33 years, the country is still unease. Many Khmer inside the country are being killed for protecting the land from the invading Youn. Many Khmer are being ofrce to flea the country looking for jobs as maids and fishermen while others ofrce to live inexile.
Why do CPP and Hun Sen still live in peace when others are suffering?
Yeah, we can only help so much outside. They have to live with it. After 2013, it will be another 10 years of their rule. If they can live with it, it's their doom. Most people who couldn't stay already left. Those stay behind are doing it to themselves. They have been through starvation and deaths. They already know if they don't stand up the will be gone. It's their final call in 2013. Good bye or hello depends on them.
No, it depend on CPP. CPP still control the media, controls the country resources and controls the foreigners aids, controls the King and controls the military.
Does Cambodia sound like a democratic country to you?
1:46am
ខ្ញុំសូមជួយបំភ្លឺចំណុចខ្វះខាតខ្លះ យើងជាកូនខ្មែរដែលរស់នៅបរទេស គួរណាស់ចូលរួមចំណែកយល់ដឹងអំពីរនយោបាយ បំរើ
ប្រទេសជាតិឱ្យបានច្រើន យើងមិនត្រូវទុកឱ្យអ្នកនយោបាយធ្វើអ្វីតាមតែចិត្តរបស់គាត់ទេ។យើងត្រូវតែហាននិយាយអ្វីដែលអ្នក
នយោបាយធ្វើខុស (ការមិនហានទិទៀនរិះគន់្ឋនេះហើយជាទម្លាម់អាក្រក់បំផុត)។
អរគុណ 4:25 PM ដែលបានជួយណែនាំ។
រឿងខ្មែរពីប្រទេសដទៃ ព្រោះមានអាយួនយៀកកុង
នៅពីក្រោយខ្នង ចង់យើងធ្វើការទិទៀន និង ផ្ដាល់
យោបល់ខ្លះៗ ក៏ពួកខ្ញុំកញ្ជះយួនដាច់ថ្លៃមិនព្រួយ
បារម្មណ៍ឡើយ។ពួកអស់ហ្នឹងធ្វើអ្វីតាមតែយួនបញ្ជា
វាដូចកាលសម័យខ្មែរក្រហម វាអាចនិយាយថា
បើមិនធ្វើតាមយួន ខ្លាចអស់បុណ្យយស្តសក្កិ
អស់ស្រីស្នេហ៍ វិនាសទាំងខ្លួនទៀត...៕
លោកសម រង្សីបើលោកចង់ប្តឹងដើម្បីរកដំណោះ
មានយុត្តិធម៌សំរាប់ជាតិមែននោះ សូមលោកកុំប្តឹង
នៅតុលាការខ្មែរឲ្យសោះ លោកត្រូវតែប្តឹងទៅតុ
លាការអន្តរៈជាតិ...ចំពោះលោកក៏ប្រាប់ខ្មែរជាទូ
ទៅថាតុលាការស្រុកខ្មែរជាតុលាការឡប់ឡែ។ល។
បើលោកមិនចេះរបៀបប្តឹងជាអន្តរៈជាតិទេ ...សុំលោក សួរនាំលោកសួន សេរីរដ្ឋាជាប្រធានចល
នាអំណាចពលរដ្ឋខ្មែរទៅ..លោករដ្ឋា ប្រហែលជា
មិនកំណាញ់សំដីទេ,គ្រាន់តែប្រាប់របៀបបែបបទ
ក្នុងការដាក់ពាក្យប្តឹងនោះ។ តែបើលោកគ្មានប្រាក់
គ្រប់និងជួលមេធាវីអន្តរៈជាតិបានទេក៏ មិនថ្វីដែរ។
សូមអរគុណលោក សួនសេរីរដ្ឋា ដែលមានចំណេះ
ខាងច្បាប់អន្តរជាតិ សម្រាប់ប្ដឹងប្ដល់ពីជនក្បត់ជាតិ
ភ្នែកទោល នឹងរង់ចាំមើលតាមដានជានិច្ចថាតើ
ជនផ្ដាច់ការនោះនឹងត្រូវគេអូសកចូលគុកអន្តរជាតិ
នៅថ្ងៃណាដោយប្រាកដ?
Post a Comment