Cambodia Express News
លោកស្រីធីតាឃឹះបានមានប្រសាសន៏បន្តថា៖នៅក្នុង ញ្ញាតិនៅអង្គការសង្គមស៊ីវិលប្រមាណ៤០០អង្គការនោះនឹងទាមទារឲ្យមាន ការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងប្រពន្ធ័បោះឆ្នោត (គជប)និងការបោះ ឆ្នោតសេរី យុត្តិធម៌ ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់ គណបក្សប្រឆាំងនិងមានវត្តមានលោកសមរង្ស៊ីវិលមកចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតនាខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។ភ្នំពេញ: ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជានឹងជួបប្រជុំគ្នានៅថ្ងៃទី១៣និង១៤ខែវិច្ឆិកាឆ្នាំ២០១២ត្រៀមការដាក់ញ្ញាតិ្តវ៉ាទៅមេដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ាននិងមេដឹំនាំសំខាន់មួយ ចំនួន ទៀតជាពិសេសអាមេរិកដើម្បីជុំរុញឲ្យមានការកែទម្រង់លើវិស័យសំខាន់ មួយចំនួន។
លោកស្រីធីតាឃឹះនាយិកាអង្គការសីលការកម្ពុជាបានមានប្រសាសន៏នៅថ្ងៃនេះឲ្យដឹងថា៖មេដឹកនាំអង្គការសង្គមស៊ីវិលចំនួនជាង៤០០នៅកម្ពុជានិងជួបប្រជុំគ្នាពិភាក្សាលើផែនការដាក់ញ្ញត្តិជូនមេដឹកនាំអាស៊ាននិងមេដឹក នាំនៃបណ្តាប្រទេសជាមហាអំណាចមួយចណយណទៀតដែលមកចូលរួមកិច្ចប្រជុំអាស៊ានបូកនិងកិច្ចប្រជុំអាស៊ីបូព៌ានៅចុងខែវិច្ឆិកានោះ។
លោកស្រីធីតាឃឹះបានមានប្រសាសន៏បន្តថា៖អង្គការសង្គមស៊ីវិលនិងជួបប្រជុំគ្នាលើកបញ្ហាមួយចំនួនដាក់ជូនទៅគណៈកម្មការអាស៊ាននិងបញ្ហាសំខាន់ៗមួយចំនួនទៀតដាក់ជូនមេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ានបូកដែលទាក់ទងទៅនឹងបញ្ហាអភិវឌ្ឍន៏សេដ្ឋកិច្ច បញ្ហាចំណាកស្រុក បញ្ហាសិទ្ទិសេរីភាពរបស់ពលករចំណាកស្រុកនៅក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសនៅក្នុងតំបន់និងប្រទេសមួយចំនួនទៀតដែលជាដៃគូអាស៊ាន។
លោកស្រីធីតាឃឹះបានមានប្រសាសបន្តថា៖ចំពោះស្ត្រីនៅកម្ពុជាអង្គការសង្គមនឹងលើកយកបញ្ហាស្ត្រីដែលទៅធ្វើការនៅក្រៅប្រទេសជាមេផ្ទះនៅក្នុងតំបន់អាស៊ាន និងការធ្វើចំណាកស្រុកទៅរៀបការជាមួយបុរសបរទេសនិងបញ្ហាក្រីក្រនៅក្នុងប្រទេសនៅក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសដែលទទួលស្ត្រីខ្មែរទៅធ្វើការដែលអង្គការសង្គមស៊ីវិលកម្ពុជាទាមទារឲ្យមានច្បាប់ការពារសិទ្ធិស្ត្រី។
លោកស្រីធីតាឃឹះបានមានប្រសាសន៏បន្តថា៖ញ្ញាតិដែលអង្គការសង្គមស៊ីវិលដែលមានប្រមាណ៤០០នៅកម្ពុជានោះនឹងដាក់ញ្ញាតិស្តីពីបញ្ហាដីធ្លី ការបញ្ហាបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋានដែលយើងចង់ឲ្យមានយន្តការការពារសិទ្ធិពលករចំណាកស្រុក និងសិទ្ធិនានាដែលសំខាន់។ញ្ញាតិរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនិងនាំយកញ្ញាតិដាក់ជូនមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ានបូកនៅថ្ងៃទី១៦ខែវិច្ឆិកាជាពិសេសមានក្រុមអង្គការសង្គមស៊ីវិលជាច្រើនផ្នែកទៀតក៏នឹងមានគំរោងជួបជុំគ្នាហែរញ្ញាតិយកទៅដាក់ជូនមេដឹកនាំអាស៊ាននិងកិច្ចប្រជុំអាស៊ានបូលផងដែរ។
លោកស្រីធីតាឃឹះបានមានប្រសាសន៏បន្តថា៖នៅក្នុងញ្ញាតិនៅអង្គការសង្គមស៊ីវិលប្រមាណ៤០០អង្គការនោះនឹងទាមទារឲ្យមានការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងប្រពន្ធ័បោះឆ្នោត (គជប)និងការបោះ ឆ្នោតសេរី យុត្តិធម៌ ដោយមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សប្រឆាំងនិងមានវត្តមានលោកសមរង្ស៊ីវិលមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។
លោកទិតសុធាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តី
ការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៏យ៉ាងនេះថា៖អង្គការសង្គមស៊ីវិលទាំងនោះគួតែចូលរួមនៅក្នុងការអភិវឌ្ឍន៏និងការសាងប្រទេសកម្ពុជាប្រសើរវិញ ប្រសើរជាងការនាំគ្នាធ្វើខូចមុខមាត់ប្រទេសកម្ពុជានៅពេលដែលមានកិច្ចប្រជុំកំពូលបែបនេះ។
លោកទិតសុធា បានមានប្រសាសន៏បន្តថា”ក្នុងឱកាសនេះក្រុមអង្គការសង្គមស៊ីវិលកម្ពុជាទាំងអស់នោះគួរតែចូលរួមលើកកំបស់កិតិត្យានុភាពនិងលើកមុខមាត់ប្រទេសកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយវត្តមាន របស់ថ្នាក់ដឹកនាំអាស៊ាន និងប្រទេសធំៗនៅពេលនេះនឹងពិភាក្សាស្តីពីសន្តិ សុខក្នុងតំបន់ និងសម្រាប់ផលប្រយោជន៏កម្ពុជាទាំងមូល មិនមែនជាប្រយោជ ន៏របស់បុគ្គលណាមួយទេ។ពួកគេមិនត្រូវធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជាខណះដែលថ្នាក់ដឹកនាំសំខាន់ៗក្នុងតំបន់និងពិភពលោកកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅទេសកម្មភាពទាំងនោះមិនបានឆ្លើយតបទៅនិងផលប្រយោជន៏ប្រទេសកម្ពុជានោះទេគេគួរតែសហការជាមួយរាជរដ្ឋា ភិបាលប្រសើរ ជាងនាំគ្នាបង្កបរិយាកាសអាក្រក់នៅពេលមានវត្តមានថ្នាក់ដឹក នាំសំខាន់ៗនៅ កម្ពុជា”។
លោកទិតសុធាបានមានប្រតិកម្មបន្តថា៖នៅគ្រប់បញ្ហាដែលអង្គការសង្គមស៊ីវិលទាំងជាង៤០០ទាមទារឲ្យមានការកែទម្រង់នោះវាមិនមែនជា រឿងថ្មីទេនៅគ្រប់បញ្ហាដែលទាមទារនោះគ្រាន់តែជាសារមួយគាំទ្រគណបក្សបក្សប្រឆាំងតែប៉ុណ្ណោះ ចំពោះគជបដែលទាមទារនោះគឺសភាជាតិជាអ្នកបោះឆ្នោត ហើយគជបបានធ្វើការដោយឯករាជ្យ។
ទាក់ទងនឹងការទាមទាររបស់ក្រុមមេដឹកនាំសង្គមស៊ីវិលទាំងជាង៤០០ដែលដាក់ញ្ញាតិទាមទារឲ្យមានអន្តរាគមន្តពិលោកអូបាម៉ាបានចូលមកក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣នោះត្រូវបានលោកទិសុធាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីមានប្រតិកម្មបញ្ជាក់ថា៖នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣នោះនឹងមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង ហើយមេដឹកនាំអង្គការសង្គមស៊ីវិលទាំងនោះមិនគួរនាំគ្នាគាំទ្រអ្នក នយោបាយដែលជាប់ទោសប្រព្រឹត្តអំពើបំពានច្បាប់នោះទេ រាជរដ្ឋាភិបាលគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចតុលាការទេ៕
5 comments:
មេដឹកនាំអង្គការសង្គមស៊ីវិល ភាគច្រើនជារបស់
លោក ហ៊ុនសែន។
-សព្វថ្ងៃនេះ(ខ្មែរ-ស្ដេច)ទាំងអស់ សុទ្ធតែជា (ទណ្ឌិត)
ក្នុង(គុកយួនCPP)!
-ទាំង ពូជពង្សព្រះមហាក្សត្រខ្មែរ និង
-ទាំងប្រជារាស្រ្តខ្មែរទាំងអស់
*******************************
ជាប់ជាចំណាប់ខ្មាំង របស់
-អាគណបក្សប្រជាជន
-អា ខ្វាក់ ហ៊ុន សែន
-អា យួនយៀកកុង
-អា ង្វៀងសម រង្ស៊ី
-អា ង្វៀងកឹម សុខា
-មី ង្វៀងមួ សុខហួ
-អា
ង្វៀងមេដឹកនាំអង្គការសង្គមស៊ីវិល.....
.......ពួកនេះគឺជាឆ្កែកញ្ជៈយួន 100%
_______________________________
គឺអាយួន+អាខ្វាក់ ហ៊ុនសែន+ពួកង្វៀង(ឡេមឡឺម)វាអកស៊ី ទាំងនគរបាត់ទៅហើយ!
*******************************
CAMBODIA តែឈ្មោះទេ!!!!!!!!!!!!!
A convicted criminal Sam Rainsy is preparing to do everything in order to get pardon from PM Hun Sen but unfortunately, PM Hun Sen doesn't want to talk with him. Sam Rainsy should think about life after politics.
Pi Anh.
Pi Anh @11:09 is a Yuon-Yiekcong dog eater who is still around to bark to protect the Yuon-Yiekcong thieves in Cambodia. This Vietnamese dog eater called Pi Anh @11:09 has been well known all over the place on Internet like switter, share, etc.
Hun Sen is bad, but Sam Ranisy is no better. Justice my ass...ranisy is as corrupted as cpp, but without the all the resource and power from vietnam. Hun Sen might have killed, but ranisy is as just as evil, but lying to the public that is it for freedom of Cambodia. What freedom? The only freedom that is important to him is his own. Maybe that's why he's still yelling it up in France. Scare of a little jail time? Loser!!! Cambodia has no more great leaders...everything is under the control of vietnam. So no use to fixing that unless Cambodia ends up with some oil and the U.S will come over and help, but we all know that ain't going to happen.
Post a Comment