Thursday, November 08, 2012

អាជ្ញាធរ​ស្រុក​អង្គរបុរី​បំផ្លាញ​តម្រុយ​បង្គោល​ដែល​វៀតណាម​បោះ​ចូល​ក្នុង​ដី​កម្ពុជា

RFA/Morm Moniroth
១៧-តុលា-២០១២៖ តម្រុយ​បង្គោល​កាកបាទ​ក្រហម​ដែល​វៀតណាម បាន​បោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ។
ដោយ ម៉ម មុនីរតន៍ 2012-11-07
ប្រទេស​វៀតណាម ពុំ​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​នៅ​ឡើយ​ទេ ចំពោះ​ការ​បំផ្លាញ​តម្រុយ​បង្គោល​កាកបាទ​ក្រហម ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា នៅ​ចំណុច​ភូមិសាស្ត្រ​លេខ​០៣ លេខ​០៤ និង​លេខ​០៥ ក្នុង​ដែន​ឡូត៍​នេសាទ​លេខ​១៣ ក្នុង​ស្រុក​អង្គរបុរី ខេត្ត​តាកែវ។
ការ​កាប់​ផ្លាញ​ចោល​តម្រុយ​បង្គោល​កាកបាទ​ក្រហម កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១២ របស់​អាជ្ញាធរ​ខ្មែរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រក​ឃើញ​ថា ការ​បោះ​តម្រុយ​បង្គោល​កាកបាទ​ក្រហម​នេះ ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី និង​ខុស​ច្បាប់។

មន្ត្រី​មក​ពី​គណបក្ស សិទ្ធិ​មនុស្ស អះអាង​ថា តម្រុយ​បង្គោល​កាកបាទ​ក្រហម​ដែល​វៀតណាម បាន​បោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា ក្នុង​ភូមិសាស្ត្រ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ត្រូវ​អាជ្ញាធរ​ខ្មែរ​បំផ្លាញ​ចោល​ខណៈ​ភាគី​វៀតណាម នៅ​ពុំ​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ជុំវិញ​ការ​អន្តរាគមន៍​នេះ​នៅ​ឡើយ​ទេ។
លោក ផែង សំអាត ជំទប់​ទី២ មក​ពី​គណបក្ស សិទ្ធិ​មនុស្ស ប្រចាំ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្ត​តាកែវ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ថា តម្រុយ​បង្គោល​កាកបាទ​ក្រហម​ចំនួន ៣​ទីតាំង គឺ​ចំណុច​លេខ​០៣ លេខ​០៤ និង​លេខ​០៥ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឡូត៍​នេសាទ​លេខ​១៣ ត្រូវ​អាជ្ញាធរ​កម្ពុជា ចុះ​កាប់​បំផ្លាញ​ចោល​បាន​ជាង​ពាក់​កណ្ដាល​បង្គោល ខណៈ​ជាង​ពាក់​កណ្ដាល​បង្គោល​ទៅ​ក្រោម​ទៀត មិន​អាច​ប៉ះពាល់​បាន ព្រោះ​ស្ថិត​នៅ​ក្នុង​ជម្រៅ​ទឹក​នៅ​ឡើយ។
លោក​បន្ត​ថា ការ​ចុះ​បំផ្លាញ​តម្រុយ​បង្គោល​កាកបាទ​ក្រហម​នេះ ធ្វើ​ឡើង​តាម​ការ​បញ្ជា​ពី​មេ​ឃុំ រួម​សហការ​ដោយ​ប្រធាន​សហគមន៍ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោកធ្លក៖ «បី​បង្គោល ប៉ុន្តែ​បង្គោល​និមួយៗ​មាន​ឈើ​បី​ដើម គឺ​ធ្វើ​រៀប​បី​ជ្រុង ហើយ​វៃ​កាំ​ជណ្ដើរ​ជាប់​គ្នា។ ពេល​ដែល​កាប់​បង្គោល​ហ្នឹង ហើយ​ខ្ញុំ​បាន​រឹប​អូស​យក​លេខ​ទូរស័ព្ទ ដែល​ជន​ជាតិ​គេ​សរសេរ​ដាក់​នៅ​ក្ដារ​មួយ​សន្លឹក​នៅ​ហ្នឹង ហើយ​សញ្ញា​ទង់​កាកបាទ​ក្រហម ដែល​ជន​ជាតិ​វៀតណាម គេ​បោះ​ហ្នឹង ខ្ញុំ​យក​រក្សា​ទុក​នៅ​សព្វថ្ងៃ​ហ្នឹង»
បើ​តាម​លោក ផែង សំអាត ការ​កាប់​បំផ្លាញ​តម្រុយ​បង្គោល​កាកបាទ​ក្រហម​នៅ​ឃុំ​គោកធ្លក នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១២។ លោក​បន្ត​ថា ការ​ធ្វើ​អន្តរាគមន៍​នេះ​ក្រោយ​ពី​រក​ឃើញ​ថា វៀតណាម បាន​បោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជា​ឯកតោ​ភាគី​ជាង ៣​គីឡូម៉ែត្រ ពី​បង្គោល​ព្រំដែន​លេខ​២៥៤ ដែល​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ​បោះ​ជា​ផ្លូវ​ការ។
មេឃុំ​គោកធ្លក មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ឹម សុះ ដែល​បាន​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​ការ​បំផ្លាញ​តម្រុយ​បង្គោល​កាកបាទ​ក្រហម លោក​ចាត់​ទុក​ថា ការ​បោះ​តម្រុយ​បង្គោល​នេះ គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ជា​ឯកតោ​ភាគី​របស់​វៀតណាម។ លោក​បញ្ជាក់​ជំហរ​ថា កម្ពុជា នឹង​មិន​បារម្ភ​ណា​មួយ​ចំពោះ​ការ​ប្រតិកម្ម​របស់​វៀតណាម ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​នេះ​ទេ៖ «អើ! យក​ទៅ​ដក​ចោល​ដក​មិន​រួច យើង​កាច់​ចោល​កាច់​អី​ណោះ​បង្គោល​តូចៗ។ យើង​មិន​ដឹង​ផង ការ​ពិត​យើង​មិន​ដឹង​ផង ដែល​ឮ​ពី​អ្នក​ដែល​ដើរ​ដល់​ដឹង យើង​សួរ​យោបល់​ពី​ស្រុក​ពី​អី ស្រុក​សួរ​អត់​ដឹង​អត់​ឮ​អី​ទាំង​អស់ អ៊ីចឹង ឃុំ​ក៏​នាំ​គ្នា​ទៅ​ដក​ចេញ»
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​គោក​កម្ពុជា លោក​បដិសេធន៍​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ ថា ការ​បោះ​តម្រុយ​បង្គោល​ណា​មួយ​ដូច​ការ​រក​ឃើញ​នេះ លោក​ចាត់​ទុក​ថា គឺ​ជា​ប្រការ​ខុស​ឆ្គង​ពី​ក្របខ័ណ្ឌ​ច្បាប់ ដូច​ដែល​មាន​កំណត់​របស់​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-វៀតណាម។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ទេ​លើ​បញ្ហា​នេះ​ពី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា។
ក៏ប៉ុន្តែ មន្ត្រី​បក្ស សិទ្ធិ​មនុស្ស ប្រចាំ​ឃុំ​គោកធ្លក បញ្ជាក់​ថា តម្រុយ​បង្គោល​ដែល​នៅ​សេសសល់ នឹង​ត្រូវ​បំផ្លាញ​ជា​ស្ថាពរ​បន្ថែម​ទៀត នៅ​បន្ទាប់​ពី​ទឹក​ស្រក ដែល​អាច​ដក​បង្គោល​បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

សង្ឃឹមថាក្រុមយុវជនខ្មែរ មានដំណោះស្រាយអំ
ពីបញ្ហាព្រំដែនកម្ពុជា ដោយផ្អែកទៅលើសន្និសិទ
នាទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។

ប្រសិនបើក្រុមយុវជនស្រឡាញ់ទឹកដីខ្លួនមែនត្រូវ
តែជួយរកដំណោះស្រាយរឿងយួនបោះបង្គោល
កាកបាទក្រហមមកលើទឹកដីកម្ពុជា។

យើងចាំមើលតើ លោកស្រវឹងខួកទឹកត្នោតជូរ
ឡើងបងស្រាយដូចម្ដេច?

Anonymous said...

3 km inside Cambodian territory, it's shame POUK AH Viet. All Khmer nationalists must wake up, if not we will loose our land for ever.

Anonymous said...

ខ្មែរបានដឹងពុតត្បុតរបស់យួនហើយៗមិនចង់ធ្វើ
លេខបូកជាមួយយួនដែរ,តែទំវើបំផ្លាញទង់កាក
បាទយួននៅលើដីខ្មែរនេះតើយួនញាក់ខ្សែអាយ៉ង
វាដូចម្តេចដែរ? ពីមុនយើងឃើញលោកសម រង្សី
ដកបង្គោលព្រំដែនឈ្លានពាន យួនបញ្ជាឲ្យតុលា
ការខ្មែរកាត់ទោសលោករង្សីនិងម្ចាស់ស្រែដាក់គុក

ពេលនេះខ្មែរលែងខ្លាចគុកហើយៗ​ ខ្មែរត្រូវតែរើ បំរាស់ពីនឹមអាណានិគមន៍ស្រមោលនេះឲ្យបាន៕

Anonymous said...

ខ្ញុំបាទសូមនិយាយបន្តិចទាន់នឹកឃើញ!កាលពីឆ្នាំ
២០០៨លោកបៀលក្លឹនតុង អតីតៈប្រធានាធិបតី
សហរដ្ឋអាមេរិកចង់ជួយខ្មែរមិនចង់ឲ្យមានមេរោគ
អេដ្ឋស៊ីដារាលដាលមកលើពលរដ្ឋខ្មែរ។តែខ្មែរមាន
ការខកចិត្តចំពោះសំដីនាយករដ្ឋមន្រ្តីខ្មែរហ៊ុនសែន ដែលនិយាយឡកលើយដាក់លោកក្លិនតុងថា៖
បងដេកនិងអូន ចំណាចឲ្យអូនសុទ្ធតែក្រដាស់ប្រា
ក់ដុល្លារក្លែងក្លាយ...អូនសុំប្រាប់បងថា អេដ្ឋអូន
ឥតក្លែងក្លាយទេបង(សំដីមេលោកខៀវកញារិទ្ធ)។
ចំពោះលោកខៀវ កញារិទ្ធវិញ អាងខ្លួនជារដ្ឋមន្រ្តី
ពត៌មានក៏ចេញបញ្ជាហាមប្រាមមិនឲ្យទិញសៀវ
ភៅមានចំណងជើងថា អង្គការជាអ្នកណា?មកអានហើយគាត់ប្រកាសតាមវិទ្យុជាតិទៀតផង។

ឥឡូវនេះ ខ្ញុំពុំហ៊ាថាយ៉ាងដូចម្តេចទេ ខ្ញុំចាំមើល
តើលោកធំៗនេះស្រាយសំដីគាត់ដូចម្តេចទៀត នៅពេលជួបមេដិកនាំមហាអំណាច៕

Anonymous said...

ខ្មែរយើង មិនមែនទើបតែដឹងអំពីពុធត្បុតរបស់អាមេ
ដឹកនាំយួនយៀកកុងនោះទេ។មានពាក្យខ្មែរមួយឃ្លា
ដំណាលតមកថា "សៀមមិនចោលក្បួន យួនមិន
ចោលពុធ ខ្មែរស៊ុតទ្រុធមិនចោលចែរចូវ!

អាពីរនាក់ជិតខាងយើងនេះ អាក្រក់ណាស់ ពុំដែល
ម្ដងណាចង់ឱ្យខ្មែរមានសុខសន្តិភាពឡើយ៕

Anonymous said...

what is ah va kim YOUN going say about this?