ដោយ ម៉ម មុនីរតន៍ 2012-11-07
ប្រទេសវៀតណាម ពុំទាន់មានប្រតិកម្មណាមួយនៅឡើយទេ
ចំពោះការបំផ្លាញតម្រុយបង្គោលកាកបាទក្រហម
ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជា នៅចំណុចភូមិសាស្ត្រលេខ០៣ លេខ០៤
និងលេខ០៥ ក្នុងដែនឡូត៍នេសាទលេខ១៣ ក្នុងស្រុកអង្គរបុរី
ខេត្តតាកែវ។
ការកាប់ផ្លាញចោលតម្រុយបង្គោលកាកបាទក្រហម កាលពីថ្ងៃទី១៧
ខែតុលា ឆ្នាំ២០១២ របស់អាជ្ញាធរខ្មែរនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា
ការបោះតម្រុយបង្គោលកាកបាទក្រហមនេះ ធ្វើឡើងដោយឯកតោភាគី
និងខុសច្បាប់។
មន្ត្រីមកពីគណបក្ស សិទ្ធិមនុស្ស អះអាងថា
តម្រុយបង្គោលកាកបាទក្រហមដែលវៀតណាម បានបោះចូលក្នុងទឹកដីកម្ពុជា
ក្នុងភូមិសាស្ត្រស្រុកអង្គរបុរី ខេត្តតាកែវ
ត្រូវអាជ្ញាធរខ្មែរបំផ្លាញចោលខណៈភាគីវៀតណាម
នៅពុំទាន់មានប្រតិកម្មណាមួយជុំវិញការអន្តរាគមន៍នេះនៅឡើយទេ។
លោក ផែង សំអាត ជំទប់ទី២ មកពីគណបក្ស សិទ្ធិមនុស្ស ប្រចាំឃុំគោកធ្លក
ស្រុកអង្គរបុរី ខេត្តតាកែវ លោកមានប្រសាសន៍នៅថ្ងៃទី៧ ខែវិច្ឆិកា ថា
តម្រុយបង្គោលកាកបាទក្រហមចំនួន ៣ទីតាំង គឺចំណុចលេខ០៣ លេខ០៤
និងលេខ០៥ ស្ថិតក្នុងភូមិសាស្ត្រឡូត៍នេសាទលេខ១៣
ត្រូវអាជ្ញាធរកម្ពុជា ចុះកាប់បំផ្លាញចោលបានជាងពាក់កណ្ដាលបង្គោល
ខណៈជាងពាក់កណ្ដាលបង្គោលទៅក្រោមទៀត មិនអាចប៉ះពាល់បាន
ព្រោះស្ថិតនៅក្នុងជម្រៅទឹកនៅឡើយ។
លោកបន្តថា ការចុះបំផ្លាញតម្រុយបង្គោលកាកបាទក្រហមនេះ
ធ្វើឡើងតាមការបញ្ជាពីមេឃុំ រួមសហការដោយប្រធានសហគមន៍
និងនាយប៉ុស្តិ៍រដ្ឋបាលឃុំគោកធ្លក៖ «បីបង្គោល
ប៉ុន្តែបង្គោលនិមួយៗមានឈើបីដើម គឺធ្វើរៀបបីជ្រុង
ហើយវៃកាំជណ្ដើរជាប់គ្នា។ ពេលដែលកាប់បង្គោលហ្នឹង
ហើយខ្ញុំបានរឹបអូសយកលេខទូរស័ព្ទ
ដែលជនជាតិគេសរសេរដាក់នៅក្ដារមួយសន្លឹកនៅហ្នឹង
ហើយសញ្ញាទង់កាកបាទក្រហម ដែលជនជាតិវៀតណាម គេបោះហ្នឹង
ខ្ញុំយករក្សាទុកនៅសព្វថ្ងៃហ្នឹង»។
បើតាមលោក ផែង សំអាត
ការកាប់បំផ្លាញតម្រុយបង្គោលកាកបាទក្រហមនៅឃុំគោកធ្លក នេះ
ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ លោកបន្តថា
ការធ្វើអន្តរាគមន៍នេះក្រោយពីរកឃើញថា វៀតណាម
បានបោះចូលក្នុងទឹកដីខ្មែរជាឯកតោភាគីជាង ៣គីឡូម៉ែត្រ
ពីបង្គោលព្រំដែនលេខ២៥៤
ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរបោះជាផ្លូវការ។
មេឃុំគោកធ្លក មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ឹម សុះ
ដែលបានបញ្ជាដោយផ្ទាល់ក្នុងការបំផ្លាញតម្រុយបង្គោលកាកបាទក្រហម
លោកចាត់ទុកថា ការបោះតម្រុយបង្គោលនេះ
គឺធ្វើឡើងដោយខុសច្បាប់ជាឯកតោភាគីរបស់វៀតណាម។ លោកបញ្ជាក់ជំហរថា
កម្ពុជា នឹងមិនបារម្ភណាមួយចំពោះការប្រតិកម្មរបស់វៀតណាម
ប្រឆាំងនឹងការកាប់បំផ្លាញនេះទេ៖ «អើ! យកទៅដកចោលដកមិនរួច
យើងកាច់ចោលកាច់អីណោះបង្គោលតូចៗ។ យើងមិនដឹងផង
ការពិតយើងមិនដឹងផង ដែលឮពីអ្នកដែលដើរដល់ដឹង
យើងសួរយោបល់ពីស្រុកពីអី ស្រុកសួរអត់ដឹងអត់ឮអីទាំងអស់ អ៊ីចឹង
ឃុំក៏នាំគ្នាទៅដកចេញ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនគោកកម្ពុជា
លោកបដិសេធន៍កាលពីខែតុលា ឆ្នាំ២០១២ ថា
ការបោះតម្រុយបង្គោលណាមួយដូចការរកឃើញនេះ លោកចាត់ទុកថា
គឺជាប្រការខុសឆ្គងពីក្របខ័ណ្ឌច្បាប់
ដូចដែលមានកំណត់របស់ប្រទេសទាំងពីរ គឺកម្ពុជា-វៀតណាម។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេលើបញ្ហានេះពីស្ថានទូតវៀតណាម ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា។
ក៏ប៉ុន្តែ មន្ត្រីបក្ស សិទ្ធិមនុស្ស ប្រចាំឃុំគោកធ្លក បញ្ជាក់ថា
តម្រុយបង្គោលដែលនៅសេសសល់ នឹងត្រូវបំផ្លាញជាស្ថាពរបន្ថែមទៀត
នៅបន្ទាប់ពីទឹកស្រក ដែលអាចដកបង្គោលបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
6 comments:
សង្ឃឹមថាក្រុមយុវជនខ្មែរ មានដំណោះស្រាយអំ
ពីបញ្ហាព្រំដែនកម្ពុជា ដោយផ្អែកទៅលើសន្និសិទ
នាទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។
ប្រសិនបើក្រុមយុវជនស្រឡាញ់ទឹកដីខ្លួនមែនត្រូវ
តែជួយរកដំណោះស្រាយរឿងយួនបោះបង្គោល
កាកបាទក្រហមមកលើទឹកដីកម្ពុជា។
យើងចាំមើលតើ លោកស្រវឹងខួកទឹកត្នោតជូរ
ឡើងបងស្រាយដូចម្ដេច?
3 km inside Cambodian territory, it's shame POUK AH Viet. All Khmer nationalists must wake up, if not we will loose our land for ever.
ខ្មែរបានដឹងពុតត្បុតរបស់យួនហើយៗមិនចង់ធ្វើ
លេខបូកជាមួយយួនដែរ,តែទំវើបំផ្លាញទង់កាក
បាទយួននៅលើដីខ្មែរនេះតើយួនញាក់ខ្សែអាយ៉ង
វាដូចម្តេចដែរ? ពីមុនយើងឃើញលោកសម រង្សី
ដកបង្គោលព្រំដែនឈ្លានពាន យួនបញ្ជាឲ្យតុលា
ការខ្មែរកាត់ទោសលោករង្សីនិងម្ចាស់ស្រែដាក់គុក
ពេលនេះខ្មែរលែងខ្លាចគុកហើយៗ ខ្មែរត្រូវតែរើ បំរាស់ពីនឹមអាណានិគមន៍ស្រមោលនេះឲ្យបាន៕
ខ្ញុំបាទសូមនិយាយបន្តិចទាន់នឹកឃើញ!កាលពីឆ្នាំ
២០០៨លោកបៀលក្លឹនតុង អតីតៈប្រធានាធិបតី
សហរដ្ឋអាមេរិកចង់ជួយខ្មែរមិនចង់ឲ្យមានមេរោគ
អេដ្ឋស៊ីដារាលដាលមកលើពលរដ្ឋខ្មែរ។តែខ្មែរមាន
ការខកចិត្តចំពោះសំដីនាយករដ្ឋមន្រ្តីខ្មែរហ៊ុនសែន ដែលនិយាយឡកលើយដាក់លោកក្លិនតុងថា៖
បងដេកនិងអូន ចំណាចឲ្យអូនសុទ្ធតែក្រដាស់ប្រា
ក់ដុល្លារក្លែងក្លាយ...អូនសុំប្រាប់បងថា អេដ្ឋអូន
ឥតក្លែងក្លាយទេបង(សំដីមេលោកខៀវកញារិទ្ធ)។
ចំពោះលោកខៀវ កញារិទ្ធវិញ អាងខ្លួនជារដ្ឋមន្រ្តី
ពត៌មានក៏ចេញបញ្ជាហាមប្រាមមិនឲ្យទិញសៀវ
ភៅមានចំណងជើងថា អង្គការជាអ្នកណា?មកអានហើយគាត់ប្រកាសតាមវិទ្យុជាតិទៀតផង។
ឥឡូវនេះ ខ្ញុំពុំហ៊ាថាយ៉ាងដូចម្តេចទេ ខ្ញុំចាំមើល
តើលោកធំៗនេះស្រាយសំដីគាត់ដូចម្តេចទៀត នៅពេលជួបមេដិកនាំមហាអំណាច៕
ខ្មែរយើង មិនមែនទើបតែដឹងអំពីពុធត្បុតរបស់អាមេ
ដឹកនាំយួនយៀកកុងនោះទេ។មានពាក្យខ្មែរមួយឃ្លា
ដំណាលតមកថា "សៀមមិនចោលក្បួន យួនមិន
ចោលពុធ ខ្មែរស៊ុតទ្រុធមិនចោលចែរចូវ!
អាពីរនាក់ជិតខាងយើងនេះ អាក្រក់ណាស់ ពុំដែល
ម្ដងណាចង់ឱ្យខ្មែរមានសុខសន្តិភាពឡើយ៕
what is ah va kim YOUN going say about this?
Post a Comment