ដោយ យន់ សាមៀន 2012-11-04 RFA
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើសុំលោក
បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក
ប្រើប្រាស់ឥទ្ធិពលលោក ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្ស
និងធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
សំណើនេះ ធ្វើឡើងមុនពេលដែលលោក បារ៉ាក់ អូបាម៉ា
គ្រោងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញ
នៅចុងខែវិច្ឆិកា ឆ្នាំ២០១២ នេះ។
លោក សម រង្ស៊ី ក៏សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា
នឹងសម្រុះសម្រួលផ្នែកនយោបាយ
អនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោតឆ្នាំ២០១៣
ដើម្បីជាកាដូចំពោះដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី
សហរដ្ឋអាមេរិក។
មន្ត្រីជាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា
បានប្រកាសថា
រដ្ឋាភិបាលគ្មានកាដូនយោបាយពិសេសណាមួយសម្រាប់ដំណើរទស្សនកិច្ច
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ឡើយ។
ការអះអាងរបស់មន្ត្រីរដ្ឋាភិបាល ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី
បានទាមទារឲ្យរដ្ឋាភិបាលផ្ដល់កាដូពិសេសមួយជូនលោក បារ៉ាក់ អូបាម៉ា
ក្នុងការការពារសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោក សម រង្ស៊ី អះអាងថា
រដ្ឋាភិបាលធ្លាប់ផ្ដល់កាដូពិសេសជូនសហរដ្ឋអាមេរិកម្ដងរួចហើយ
កាលពីឆ្នាំ២០០៥ ដោយការដោះលែងនាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ
អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា
និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន។
ការដោះលែងនេះ ក្រោយពេលមន្ត្រីក្រសួងការបរទេសអាមេរិក
បានទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី៖ «ខ្ញុំស្វាគមន៍ ប្រជារាស្ត្រខ្មែរស្វាគមន៍ លោក
បារ៉ាក់ អូបាម៉ា យើងស្វាគមន៍ទាំងអស់គ្នា
ប៉ុន្តែសុំស្នើឲ្យលោកទៅប្រទេសកម្ពុជា
ឲ្យលោកប្រើឥទ្ធិពលរបស់សហរដ្ឋអាមរិក
ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជា»។
សំណើផ្ដល់កាដូរបស់លោក សម រង្ស៊ី ប្រហែលជាមិនអាចសម្រេចទេ
ដោយសារតែរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ដោយចង់ឲ្យលោក សម
រង្ស៊ី ទទួលទោសជាប់ពន្ធនាគារក្នុងករណីបរិហារកេរ្តិ៍
និងដកតម្រុយបង្គោលព្រំដែន។ តុលាការរដ្ឋាភិបាលទីក្រុងភ្នំពេញ
បានចាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន
កាលពីថ្ងៃសៅរ៍ មានប្រសាសន៍ថា
រដ្ឋាភិបាលនៅតែប្រកាន់ជំហរមួយដែលលោកហៅថា ជាការពង្រឹងនីតិរដ្ឋ។
លោកបន្តថា រដ្ឋាភិបាលនឹងព្យាយាមពន្យល់ប្រធានាធិបតីសហរដ្ឋអាមេរិក
ឲ្យយល់ពីករណីរបស់លោក សម រង្ស៊ី
ប៉ុន្តែរដ្ឋាភិបាលនឹងមិនពិចារណាការផ្ដល់កាដូ ណាមួយនៅឡើយទេ៖ «ខ្ញុំមិនដែលបានគិតរឿងហ្នឹងផង។ ខ្ញុំមិនបានដឹង មិនបានពិចារណាសាច់រឿងហ្នឹង...»។
សហរដ្ឋអាមេរិកនៅមិនទាន់បានបង្ហាញជំហររដ្ឋាភិបាលក្នុងករណីលោក
សម រង្ស៊ី នៅឡើយទេ
ប៉ុន្តែឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ខឺត
ខែមប៊ែល (Kurt Campbell) កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែវិចិ្ឆកា
បានសំដែងក្ដីបារម្ភចំពោះទង្វើរដ្ឋាភិបាលទៅលើគណបក្សប្រឆាំង
និងក្រុមមន្ត្រីអង្គការសង្គមស៊ីវិល។
កាលពីខែតុលា រដ្ឋាភិបាលកម្ពុជា
បានបដិសេធមិនទទួលយកលិខិតស្នើសុំរបស់លោក សម រង្ស៊ី
ដើម្បីចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ
ដោយចោទថា លោក សម រង្ស៊ី កំពុងធ្វើពាណិជ្ជកម្មនយោបាយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ចាត់ទុកថា ការមិនទទួលយកលិខិត
ប៉ុន្តែការមិនបដិសេធ ជាសញ្ញាល្អ។
លោកបន្តថា ដំណោះស្រាយនយោបាយមួយនឹងអាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខ៖ «ខ្ញុំនៅតែសង្ឃឹមជានិច្ច ហើយខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយរវាងខ្មែរនិងខ្មែរ...»។
លោក សម រង្ស៊ី បន្តថា លោកចង់ទៅកម្ពុជា តែរយៈពេល ២៤ម៉ោង
ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ។ លោកបន្តថា
លោកនឹងប្រើគ្រប់វិធីអហិង្សា ដើម្បីសម្រេចសេចក្ដីប្រាថ្នានេះ។
សហគមន៍អន្តរជាតិជាប្រទេសម្ចាស់ជំនួយសំខាន់ៗរបស់កម្ពុជា ក៏ចង់ឲ្យមេដឹកនាំគណបក្សប្រឆាំងចូលរួមការបោះឆ្នោត។
សមាជិកសភាសហភាពអឺរ៉ុប
ដែលជាអង្គនីតិប្បញ្ញត្តិដ៏មានអំណាចមួយនៅលើពិភពលោក
កាលពីថ្ងៃទី២៦ តុលា
បានទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោត
និងជំរុញឲ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ
សម្រុះសម្រួលផ្នែកនយោបាយ
ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងថ្មីនេះអាចចូលរួមការបោះឆ្នោត
ប្រកបដោយភាពជឿជាក់។
សមាជិកសភាសហភាពអឺរ៉ុបមានចំនួន ៧៥៤នាក់
តំណាងឲ្យអ្នកបោះឆ្នោតប្រមាណជិត ៤០០លាននាក់
បានថ្កោលទោសការកាត់ទោសផ្នែកនយោបាយប្រឆាំងនឹងលោក ម៉ម សូណង់ដូ
និងទាមទារឲ្យដោះលែងជាបន្ទាន់។
មន្ត្រីរដ្ឋាភិបាលហាក់មិនចាប់អារម្មណ៍នឹងសំណើរបស់សហគមន៍អន្តរជាតិឡើយ។
លោក ផៃ ស៊ីផាន ចាត់ទុកថា សំណើសភាសហភាពជាសំណើនយោបាយមិនផ្អែកតាមច្បាប់៖ «ជារឿងរបស់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែសហគមន៍អន្តរជាតិគួរស្គាល់កម្ពុជា ឲ្យច្បាស់ថា យើងកំពុងពង្រឹងនីតិរដ្ឋ»។
អ្នកវិភាគនយោបាយអះអាងថា សេចក្ដីប្រាថ្នារបស់លោក សម រង្ស៊ី
ចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ហាក់មានតិចតួចណាស់
ដោយសារបរិបទនយោបាយបច្ចុប្បន្ន។
អ្នកវិភាគឯករាជ្យបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកមិនសង្ឃឹមថា
ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងលើកបញ្ហាលោក សម រង្ស៊ី
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយសារករណីនេះជារឿងបុគ្គល
ហើយសហរដ្ឋអាមេរិក
ក៏គ្មានហេតុផលអ្វីទាមទារកាដូពីរដ្ឋាភិបាលកម្ពុជាឡើយ។
លោក ឡៅ ម៉ុងហៃ៖ «រឿងករណី សម រង្ស៊ី ដូចជាករណីបុគ្គលហ្នឹង
ដូចគណបក្សមួយ ប្រសិនបើអត់ប្រធាន ធ្វើការបោះឆ្នោតមិនកើត
ពិបាកពន្យល់គេឲ្យយល់ណាស់»។
បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ការសម្រុះសម្រួលនយោបាយរវាងលោក សម រង្ស៊ី
និងរដ្ឋាភិបាល ពិបាកនឹងកើតឡើង ហើយជម្រើសចុងក្រោយ គឺលោក សម រង្ស៊ី
អាចប្រថុយមកកម្ពុជា ដើម្បីជាប់ពន្ធនាគារ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក សម
រង្ស៊ី មិនគួរប្រឈមបញ្ហាជាប់ពន្ធនាគារ ដើម្បីវិលចូលកម្ពុជានោះទេ
ដោយលោកអាចដឹកនាំនយោបាយពីក្រៅប្រទេស។ លោកបញ្ជាក់ថា
បទពិសោធន៍ពិភពលោកបង្ហាញថា
មេដឹកនាំពិភពលោកមួយចំនួនអាចឈ្នះឆ្នោតដោយការដឹកនាំគណបក្សពីក្រៅ
ប្រទេស។
លទ្ធផលបោះឆ្នោតព្រឹទ្ធសភាកាលពីដើមឆ្នាំ២០១២ បង្ហាញថា គណបក្ស
សម រង្ស៊ី បានកើនចំនួនអាសនៈពីចំនួនពីរអាសនៈកាលពីឆ្នាំ២០០៦
មកចំនួន ១១អាសនៈ
ប៉ុន្តែការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្ស សម រង្ស៊ី
ទទួលបានតំណែងប្រធានប្រឹក្សាឃុំសង្កាត់ចំនួន ២២ ថយចុះចំនួន ៦។
លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងមិនចូលទៅកម្ពុជា
ដើម្បីជាប់ពន្ធនាគារនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោកបន្តថា
ធ្វើយុទ្ធនាការនៅសមរភូមិក្រៅប្រទេស ដោយប្រើច្បាប់បច្ចេកទេស
និងការទូត ដើម្បីស្វែងរកច្រកចូលកម្ពុជា វិញបាន។
លោក សម រង្ស៊ី រស់នៅនិរទេសខ្លួននៅបរទេស។
លោកកំពុងស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន
និងបុរីញីវយ៉ក ជំរុញឲ្យមានវត្តមានរបស់លោកនៅកម្ពុជា
សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
7 comments:
អ្វីដែលចង់បាន ជួនកាលអត់បានដែរ ទោះពីជា
ព្យាយាមខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក៏នៅ
តែមិនបាន ប៉ុន្ដែ ផ្ទុយទៅវិញ របស់ដែលមិនចង់
បានប្រែជាបានមកដោយមិនបាច់ខំ៕
លោក សម រង្សី ដែលជាអ្នកនយោបាយគួរជាទីរំពឹងដល់ខ្មែរមួយភាគធំនោះ ឥឡូវនេះគាត់លែងមានយុទ្ធសាស្ត្រអ្វីច្បាស់លាស់ សម្រាប់រំដោះខ្លួនគាត់ ក្រៅពីផ្សងសំណាងទៅលើប្រធានាធិបតីយអាមេរិក សង្ឃឹមថាលោកអូបាម៉ាបានកាដូទៅចែកជូន មេគណបក្ស
ប្រឆាំងខ្មែរ ។ អាមេរិក ក៏មិនចាញ់ចិនប៉ុន្មានប៉ុន្មានដែរ គឺគេធ្វើអ្វីសម្រាប់តែប្រយោជន៍ស្រុកគេតែប៉ុណ្ណោះ ។ បើរំលឹកពីរឿងបោះ
ឆ្នោតជ្រើសរើសប្រធានាធិបតីយនៅក្នុងស្រុកខ្មែរកាលពីឆ្នាំ១៩៧២ កាលណោះលោកអិុន តាំបានសន្លឹកឆ្នោតគាំទ្រ លើសលោកលន់
នល់ ឆ្ងាយណាស់ បុ៉ន្តែដោយអាងទៅលើកម្លាំងទ័ព លោកលន់ នល់ក៏ត្រូវបានប្រកាសឲឈ្នះទាំងបំពាន ។ ពេលនោះអាមេរិក ក៏បានបិទ
ភែ្នក បិទមាត់ ចំពោះការតវ៉ា របស់គណបក្សប្រជាធិប្បតេយ្យរបស់អុិន តាំ ព្រោះតែអាមេរិកយល់ថា លោកលន់ នល់ ផ្តល់ប្រយោជន៍ ច្រើនជាងអ្វីដែលលោកអុិន តាំអាចផ្តល់ឲគេ ។
គ ជ ប ទើបតែលុបឈ្មោះលោកសម រង្សីចេញពីបញ្ជីអ្នកបោះឆ្នោត បើអញ្ចឹងម្តេចក៏លោកមិនប្រគល់សិទ្ធឲទៅលោកស្រីមួ សុខហួ
ឬ លោកសុន ឆាយ ឈរឈ្មោះប្រកួតយកតំណែងនាយករដ្ឋមន្ត្រី តែម្តងទៅវាជាការស្រេច ព្រោះខ្ញុំយល់ថាអ្នកទាំងពីរនាក់នេះជាអ្នក
មានសមត្ថភាព ហើយបើពួកគាត់ឈ្នះក៏ដូចជាលោក សម រង្សីឈ្នះដែរ ។
The interviewer looks strangely like Vuthy Khin Huot as mentioned in the below writeup.
_________________
Anonymous said...
http://groups.google.com/group/soc.culture.burma/tree/browse_frm/month/1998-07/f0ce50f84800e90d?rnum=41&_done=%2Fgroup%2Fsoc.culture.burma%2Fbrowse_frm%2Fmonth%2F1998-07%3F
Lao Houn Mai wrote:
>Vuthy Khin Huot was raised from an early age by Vietnamese soldiers and has had a strong life long
>affiliation to the Vietnamese/Hun Sen communists. He was previously sent by Hun Sen to Moscow as Hun
>Sen's representative to UNESCO.
>In April 1997 following the March 31st grenade attack on a peaceful public demonstration organised
>by Sam Rainsy in which many civilians were killed and injured, Vuthy Khin Huot caused outrage on SCC
>when he stated that he wished Sam Rainsy had been killed in the attack.
>It is an incomprehensible abuse of the authority bestowed upon RFA by the US Congress that Radio
>Free Asia should appoint such a person as Director of the Cambodian section, and such corruption
>must be viewed in the context of similar serious problems in other sections of RFA such as the Lao
>section, the Burmese section, the Vietnamese section, the Korean section, and the Chinese sections.
Subject: The statement Vuthy Khin made at a seminar class at NIU in Fall 1997
Subject: The statement Vuthy Khin made at a seminar class at NIU in Fall 1997....
The US president is not going to Cambodia to meet Mr. Hun Sen. He will be in Cambodia to take part the ASEAN Conference.
Mr. Sam Rainsy has no power or the ability to stop the travel of the US President to Cambodia.
You better discuss this problem with the US Embassy in Phnom Penh, before sending that of letter to the white house.
You should know the word „កុំបោះសន្ទូចរម្លងភ្នំ”
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ។
មន្រ្ដីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង ថា ទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ត្រូវបានលុបឈ្មោះចេញ ពីបញ្ជី ឈ្មោះបោះឆ្នោតជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
លុះត្រាតែដើរមកចូលគុក១២ឆ្នាំសិន ទើបឈរ
ឈ្មោះបោះឆ្នោតម្ដងទៀតបាន។
IT USED TO BE POLITIC FIGHT BETWEEN MP SAMRAINSY AND HUN THUG, BUT NOW LOOK LIKE HUN XEN IS NOT FIGHTING WITH MP SAMRAINSY ANY MORE IT'A FIGHT HUN THUG WITH THE WORLD, HE FOUGHT UN SPECIAL ENVOY, HE FIGHT WITH PHILLIPINE, HE FIGHT WITH AUSTRALIA CONGRESS, HE FIGHT WITH UE PARLIMENT, HE FIGHT WITH U.S. CONGRESS, HE CANADIAN PARLIMENT, HE IS ALONE WITH HIS WICKED EVIL MASTER HANOI, BUT MOST OF ALL HE IS FIGHTING A LOOSING BATTLE AND HE IS MAD, MAD DOG THAT IS, HE IS A PATHATHIC PSCHYCO. AH HAH HA. HE IS RAN OUT OF HOPE AND SUPPORT, HIS DAY IS ABOUT TO BE NUMBERED, SOON HE WILL END UP LIKE MOMAH KADAHFY. HE KNOW IT. WHAT A THUG HE WILL DIE IN VAIN.
Post a Comment