http://www.youtube.com/watch?v=zTfxZUO8k2k
បទអត្ថាធិប្បាយ ៖ សម្ភារៈនិយមហួសហេតុ ធ្វើឲ្យអំពើពុករលួយចាក់ឫស
ថ្ងៃទី 1 ធ្នូ 2012 | ដោយ: គ្រីទិច
Cambodia Express News
ភ្នំពេញ: ធ្វើដំណើរនៅតាមដងផ្លូវភ្នំពេញ គេនឹងឃើញរថយន្តធំៗ និងទំនើបៗ រហូតដល់ស៊េរីថ្មី បំផុត ចេញពីរោងចក្រ ដោយរថយន្តខ្លះមានតម្លៃថ្លៃជាងមួយសែនដុល្លារក៏មាន។ ភាពហ៊ឺហានៅក្នុងប្រទេសក្រីក្រមួយ បានឆ្លុះបញ្ចាំងអំពីសម្ភារៈនិយមដ៏ហួសហេតុ ដែលអាចនឹងដឹកនាំមនុស្សតាមផ្លូវខុស ដោយអាចហ៊ានទាំងប្រព្រឹត្តអំពើពុរលួយខុសនឹងច្បាប់ ដើម្បីគ្រាន់តែបំពេញផ្លូវអារម្មណ៍មួយនេះ។
វាពិបាកនឹងធ្វើឲ្យជឿណាស់ នៅពេលដែមន្ត្រីរដ្ឋាភិបាលមានឡានតម្លៃខ្ទង់សែនដុល្លារ ជាច្រើនគ្រឿងនៅក្នុងវីឡា ដ៏ស្តុកស្តម្ភមិនប្រព្រឹត្តអំពើពុករលួយ ខណៈដែលប្រាក់ខែរបស់ពួកគេមានត្រឹមតែប៉ុន្មានរយដុល្លារនោះ។
នៅក្នុងពិធីធំៗម្តងៗ គេឃើញរថយន្ត Lexus ឬ Land Rover ស៊េរីថ្មីដាក់បញ្ឈរតម្រៀបគ្នាគួរឲ្យញាក់សាច់។ ទិដ្ឋភាពនោះ រំលេចចេញកម្ពុជាមួយដ៏ស្តុកស្តម្ភនិងហ៊ឺហា ជាជាងកម្ពុជាដ៏ក្រីក្រ ដែលមានខ្ទង់ថវិកាជាតិត្រឹម ៣ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ហើយពឹងផ្អែកទៅលើជំនួយបរទេសដើម្បីបំពេញបង្គ្រប់។
អ្នកមាននិងអ្នកធំ គេបាននាំគ្នាប្រណាំងប្រជែងសម្ញែងនូវភាពហ៊ឺហា និងមានបានកប់ពពករបស់ពួកគេ។ គេប្រណាំងប្រជែងគ្នាដើម្បីអួតផលិតផលថ្មីៗទាំងនោះ។
ប៉ុន្តែពួកគេភ្លេចគិតថា សំណួរបានចោទសួរថា តើពួកគេបានលុយមកពីណាច្រើនកប់ពពកបែបនេះ ខណ:ដែលពួកគេមានប្រាក់ខែតិច ត្រឹមតែប៉ុន្មានរយដុល្លារ។ ភាពហ៊ឺហារទាំងនោះនឹងបណ្តុះចេញការឈឺចាប់នៅក្នុងសង្គមច្រើនជាងការកោតស្ញប់ស្ញែង។
ម្យ៉ាងទៀតនោះ ភាពងុបងល់នឹងសម្ភារៈនិយម នឹងដឹកនាំមន្ត្រីរដ្ឋាភិបាលទៅរកផ្លូវខុស ច្រើនជាងផ្លូវត្រូវ។ កាលបើពួកគេត្រូវការរបស់ទំនើបៗនោះ ប្រាក់ខែរបស់ពួកគេនឹងមិនអាចបំពេញសេចក្តីត្រូវការនោះបានឡើយ។ ជម្រើសផ្សេងនឹងត្រូវប្រកាន់យក។ នោះគឺការប្រព្រឹត្តអំពើពុករលួយ ដោយធ្វើឲ្យកម្ពុជាមានចំណាត់ថ្នាក់ ដ៏អាក្រក់បំផុតមួយអំពីបញ្ហាពុករលួយនេះ។
សូមឲ្យមន្ត្រីរដ្ឋាភិបាលទប់ចិត្តនិងអារម្មណ៍ ហើយចៀសឆ្ងាយអំពីការប្រណាំងប្រជែងគ្នាខាងសម្ភារៈទំនើប ខណៈដែលកម្ពុជានៅក្រីក្រនៅឡើយ។ បើពុំនោះទេ ពួកគេនឹងធ្លាក់ទៅក្នុងអន្ទាក់របស់វាហើយ រំលោភលើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីដោះស្រាយតម្រូវការសម្ភារៈនោះ។ ជាផលវិបាក អំពើពុករលួយនឹងចាក់ឫសនៅក្នុងប្រទេសកម្ពុជាយើង៕
7 comments:
បើសម្ភារៈនិយមហួសហេតុ កើតឡើងដោយស្នាដៃ
នៃការដឹកនាំប្រទេស ឯករាជ្យ សន្តិភាព និងអធិ
បតេយ្យភាពពិតប្រាកដនោះមិនថាទេ តែអានេះ
មួយថ្ងៃៗគិតតែពីរឿងស្មូមពីបរទេស ង៉ៃនេះប្រទេស
នេះស្អែកទៀតប្រទេសនោះ ដោយយកហេតុផល
បង្ហាញពលរដ្ឋក្រីក្ររហរមរហាមឱ្យគេមើល។
ជំនួយបរទេសទាំងកោតៗនាំគ្នាឆក់លួច អាតូចស៊ី
តាមតូច អាធំស៊ីតាមធំ។ជិះជាន់បានមកពីប្រជាពល
រដ្ឋរួចទើបពួកក្រុមវាប្រណាំងពីទ្រព្វសម្បត្តិ ឱ!ស្រុក
ខ្មែរជាទីស្រឡាញ់របស់យើងខ្ញុំ មិនគួរក្លាយទៅជា
ដូច្នោះសោះ ស្រុកធ្លាប់ថ្កើងថ្កានរុងរឿងសម្បូណ៍
សប្បាយ តើ អ្នកណាជាអ្នកបំផ្លាញខ្មែរ?
I want to see all these phnom penh residents leaving the city into the country side again. this time gonna be lots of worse. Take all their dirty money and these fancy cars into the mud.
អញ្ចឹងហើយបានជាពួកគេកំពុងសប្បាយភ្លេចខ្លួន
មិនចង់ឲ្យមានគណបក្សប្រឆាំងទេ ហៃអើជូន
មេក្បត់ជាតិ ដង្ហែតាមគតិបណ្ឌិតលក់ជាតិខ្វាក់
ដូចអាកញ្ជ្រមកាញ់ញ៉ារឹតដែលកំពុងការពារ
កៅអីនិងក្ដីសប្បាយអត់ព្រំដែនរបស់វាជាដើម
ពួកវាខ្លាចអ្នកប្រជាធិបតេយ្យ ទើបផ្ដន្ទាតាម៉ម
សូណង់ដូ ខ្ទប់ទ្វារនយោបាយរបស់សមរង្ស៊ី
ព្រោះពួកវាខ្លាចសម្លោកថា កាច់ជើងត្រុំ ប្រមុំជើងអក កាប់ក្បាលចចក ដកភ្លុកដំរីស ។ល។
CARS of PHNOM PENH!!!
Moped
It may be because Lotus Revolution Leaders are coward and they love opportunities to be rich but What they can do is to just provoke Cambodians or other people to do it for them.
It may be because Sam Rainsy and the leaders of Lotus Revolution know that there will be not much Cambodians will come and join their revolution due to Cambodians have learn enough lessons from the past and now they are coward and tech their children are not to dare to die for any political reasons or dare to die for the nation in the name of someone will be rich and you will be die for nothing.
Or Simply all Lotus Revolution leaders and Sam Rainsy are only good at talk and provoke other to die for them but themselve hidding for negotiation behind the eyes of public like before 2005.
If Mr Sam Rainsy and all Lotus Revolution are really want to save Cambodia, they will not afraid to sacrify their lives for the country as Aung San Suu Kyi,George Washing ton, Abraham Lincoln.
Is it true Mr Sam Rainsy?
Please view those cars, just only luxary cars better than the countries that produced car like France, UK and Germany. Who say that this country is poor? Why we (westeners) must give them every more than $600 millions for their administration? This money come from our tax payer in the west countries. If those money come direct to poor Khmer people, then we are delighted but what we have often heard those money land on the hand of political elits in Cambodia for buy luxary cars and fine ville for them, shame shame.
ទ្រឺស្តីពួកកុំមុយនីស្តបាននិយាយថាបើប្រសិនជាពួកវណ្ណះអភិជនឫវណ្ណះសក្តិភូមិប្ែធាតុនោះនឺងអាចធ្វើអោយសង្គមប្រសើរបាន ប៉ន្តែបើសិនជាក្រុមណៃវណ្ណះកសិករឫក្រុមកម្មករប្រែធាតុដើមរបស់ខ្លួនវិញ នោះគ្មានអ្វីដែលនៅសេសសល់ឡើយជាក់ស្តែងវណ្ណះកសិករនៃគណះបក្សប្រជាជនដែលកំពុងតែប្រែធាតុ
បានធ្វើអោយមាតុភូមិកម្ពុជាវិនាសរលាយជាផេះផង់
គ្មានសល់អ្វីឡើយក្រៅតែពីទឺកភ្នែកនិងក្តីអស់សង្ឃឺម
Post a Comment