Saturday, December 01, 2012

សូម្បីតែកាសែតគាំទ្រ គណបក្សប្រជាជន ក៏ប្រកាស ថា មន្រ្តីគណបក្សប្រជាជន សុទ្ធ តែពុករលួយ ដែរ!!!


http://www.youtube.com/watch?v=zTfxZUO8k2k

បទ​អត្ថាធិប្បាយ ៖ សម្ភារៈ​និយម​ហួសហេតុ​ ធ្វើឲ្យ​អំពើពុករលួយ​ចាក់​ឫស​

ថ្ងៃទី 1 ធ្នូ 2012 | ដោយ: គ្រី​ទិច
Cambodia Express News

ភ្នំពេញ: ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ភ្នំពេញ គេ​នឹង​ឃើញ​រថយន្ត​ធំៗ និង​ទំនើបៗ រហូតដល់​ស៊េរី​ថ្មី បំផុត ចេញពី​រោងចក្រ ដោយ​រថយន្ត​ខ្លះមានតម្លៃ​ថ្លៃ​ជាង​មួយ​សែន​ដុល្លារក៏មាន​។ ភាព​ហ៊ឺហា​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ បាន​ឆ្លុះបញ្ចាំងអំពី​សម្ភារៈនិយម​ដ៏​ហួសហេតុ ដែល​អាច​នឹង​ដឹកនាំ​មនុស្សតាមផ្លូវ​ខុស ដោយ​អាច​ហ៊ាន​ទាំង​ប្រព្រឹត្តអំពើ​ពុ​រលួយខុស​នឹង​ច្បាប់ ដើម្បី​គ្រាន់តែ​បំពេញ​ផ្លូវអារម្មណ៍មួយ​នេះ​។​

​វា​ពិបាក​នឹងធ្វើ​ឲ្យ​ជឿ​ណាស់ នៅពេល​ដែ​មន្ត្រី​រដ្ឋាភិបាលមាន​ឡានតម្លៃ​ខ្ទង់សែន​ដុល្លារ ជាច្រើន​គ្រឿងនៅក្នុង​វីឡា ដ៏​ស្តុកស្តម្ភ​មិនប្រព្រឹត្តអំពើពុករលួយ ខណៈដែល​ប្រាក់ខែរបស់​ពួកគេមាន​ត្រឹមតែ​ប៉ុន្មាន​រយ​ដុល្លារ​នោះ​។​

​នៅក្នុង​ពិធី​ធំៗ​ម្តងៗ គេ​ឃើញ​រថយន្ត Lexus ឬ Land Rover ស៊េរី​ថ្មី​ដាក់​បញ្ឈរ​តម្រៀប​គ្នា​គួរឲ្យញាក់សាច់​។ ទិដ្ឋភាព​នោះ រំលេច​ចេញកម្ពុ​ជាមួយដ៏​ស្តុកស្តម្ភ​និង​ហ៊ឺហា ជាជាង​កម្ពុជាដ៏​ក្រីក្រ ដែលមាន​ខ្ទង់​ថវិកាជាតិត្រឹម ៣​ពាន់​លាន​ដុល្លារនៅក្នុង​មួយឆ្នាំ ហើយ​ពឹងផ្អែកទៅលើ​ជំនួយបរទេសដើម្បី​បំពេញ​បង្គ្រប់​។​


​អ្នកមាន​និង​អ្នកធំ​ គេ​បាននាំគ្នា​ប្រណាំងប្រជែង​សម្ញែង​នូវ​ភាព​ហ៊ឺហា និង​មានបាន​កប់​ពពក​រប​ស់​ពួកគេ​។ គេ​ប្រណាំងប្រជែង​គ្នា​ដើម្បី​អួតផលិតផល​ថ្មីៗ​ទាំងនោះ​។​

​ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា​ សំណួរ​បាន​ចោទ​សួរថា ​តើ​ពួកគេ​បាន​លុយ​មកពីណា​ច្រើន​កប់​ពពក​បែបនេះ ខណ​:​ដែល​ពួកគេ​មាន​ប្រាក់ខែ​តិច ​ត្រឹមតែ​ប៉ុន្មាន​រយ​ដុល្លារ​។ ភាព​ហ៊ឺហារ​ទាំងនោះនឹង​បណ្តុះ​ចេញ​ការឈឺចាប់​នៅក្នុង​សង្គម​ច្រើនជាង​ការ​កោតស្ញប់ស្ញែង​។​


​ម្យ៉ាងទៀត​នោះ ភាព​ងុប​ង​ល់​នឹង​សម្ភារៈ​និយម នឹង​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាលទៅរក​ផ្លូវខុស ច្រើនជាងផ្លូវត្រូវ​។ កាលបើ​ពួកគេ​ត្រូវ​ការរបស់ទំនើបៗ​នោះ ប្រាក់ខែ​របស់​ពួកគេ​នឹងមិនអាចបំពេញ​សេចក្តីត្រូវការ​នោះបាន​ឡើយ​។ ជម្រើស​ផ្សេង​នឹងត្រូវ​ប្រកាន់យក​។ នោះ​គឺ​ការប្រព្រឹត្ត​អំពើពុករលួយ ដោយ​ធ្វើឲ្យកម្ពុជាមាន​ចំណាត់ថ្នាក់ ដ៏​អាក្រក់​បំផុត​មួយអំពី​បញ្ហា​ពុករលួយ​នេះ​។​

​សូមឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទប់ចិត្ត​និង​អារម្មណ៍​ ហើយ​ចៀស​ឆ្ងាយ​អំពី​ការប្រណាំង​ប្រជែង​គ្នា​ខាង​សម្ភារៈ​ទំនើប ខណៈដែល​កម្ពុជានៅក្រីក្រនៅឡើយ​។ បើ​ពុំ​នោះទេ ពួកគេ​នឹង​ធ្លាក់​ទៅក្នុងអន្ទាក់​របស់​វា​ហើយ រំលោភ​លើ​សិទ្ធិ​អំណាចរបស់ខ្លួន ដើម្បី​ដោះស្រាយ​តម្រូវការ​សម្ភារៈ​នោះ​។ ជា​ផលវិបាក អំពើពុករលួយ​នឹង​ចាក់​ឫស​នៅក្នុង​ប្រទេស​​កម្ពុជា​យើង​៕​

7 comments:

Anonymous said...

បើសម្ភារៈ​និយម​ហួសហេតុ​ កើតឡើងដោយស្នាដៃ
នៃការដឹកនាំប្រទេស ឯករាជ្យ សន្តិភាព និងអធិ
បតេយ្យភាពពិតប្រាកដនោះមិនថាទេ តែអានេះ
មួយថ្ងៃៗគិតតែពីរឿងស្មូមពីបរទេស ង៉ៃនេះប្រទេស
នេះស្អែកទៀតប្រទេសនោះ ដោយយកហេតុផល
បង្ហាញពលរដ្ឋក្រីក្ររហរមរហាមឱ្យគេមើល។
ជំនួយបរទេសទាំងកោតៗនាំគ្នាឆក់លួច អាតូចស៊ី
តាមតូច អាធំស៊ីតាមធំ។ជិះជាន់បានមកពីប្រជាពល
រដ្ឋរួចទើបពួកក្រុមវាប្រណាំងពីទ្រព្វសម្បត្តិ ឱ!ស្រុក
ខ្មែរជាទីស្រឡាញ់របស់យើងខ្ញុំ មិនគួរក្លាយទៅជា
ដូច្នោះសោះ ស្រុកធ្លាប់ថ្កើងថ្កានរុងរឿងសម្បូណ៍
សប្បាយ តើ អ្នកណាជាអ្នកបំផ្លាញខ្មែរ?

Anonymous said...

I want to see all these phnom penh residents leaving the city into the country side again. this time gonna be lots of worse. Take all their dirty money and these fancy cars into the mud.

Anonymous said...

អញ្ចឹងហើយបានជាពួកគេកំពុងសប្បាយភ្លេចខ្លួន
មិនចង់ឲ្យមានគណបក្សប្រឆាំងទេ ហៃអើជូន
មេក្បត់ជាតិ ដង្ហែតាមគតិបណ្ឌិតលក់ជាតិខ្វាក់
ដូចអាកញ្ជ្រមកាញ់ញ៉ារឹតដែលកំពុងការពារ
កៅអីនិងក្ដីសប្បាយអត់ព្រំដែនរបស់វាជាដើម
ពួកវាខ្លាចអ្នកប្រជាធិបតេយ្យ ទើបផ្ដន្ទាតា​ម៉ម
សូណង់ដូ ខ្ទប់ទ្វារនយោបាយរបស់សម​រង្ស៊ី
ព្រោះពួកវាខ្លាចសម្លោកថា កាច់ជើងត្រុំ ប្រមុំជើងអក កាប់ក្បាលចចក ដកភ្លុកដំរីស ។ល។

Anonymous said...

CARS of PHNOM PENH!!!

Moped

Anonymous said...

It may be because Lotus Revolution Leaders are coward and they love opportunities to be rich but What they can do is to just provoke Cambodians or other people to do it for them.

It may be because Sam Rainsy and the leaders of Lotus Revolution know that there will be not much Cambodians will come and join their revolution due to Cambodians have learn enough lessons from the past and now they are coward and tech their children are not to dare to die for any political reasons or dare to die for the nation in the name of someone will be rich and you will be die for nothing.

Or Simply all Lotus Revolution leaders and Sam Rainsy are only good at talk and provoke other to die for them but themselve hidding for negotiation behind the eyes of public like before 2005.

If Mr Sam Rainsy and all Lotus Revolution are really want to save Cambodia, they will not afraid to sacrify their lives for the country as Aung San Suu Kyi,George Washing ton, Abraham Lincoln.

Is it true Mr Sam Rainsy?

Anonymous said...

Please view those cars, just only luxary cars better than the countries that produced car like France, UK and Germany. Who say that this country is poor? Why we (westeners) must give them every more than $600 millions for their administration? This money come from our tax payer in the west countries. If those money come direct to poor Khmer people, then we are delighted but what we have often heard those money land on the hand of political elits in Cambodia for buy luxary cars and fine ville for them, shame shame.

Anonymous said...

ទ្រឺស្តីពួកកុំមុយនីស្តបាននិយាយថា​បើប្រសិនជាពួកវណ្ណះអភិជនឫវណ្ណះសក្តិភូមិប្ែធាតុនោះនឺងអាចធ្វើអោយសង្គមប្រសើរបាន​ ប៉ន្តែបើសិនជាក្រុមណៃវណ្ណះកសិករឫក្រុមកម្មករប្រែធាតុដើមរបស់ខ្លួនវិញ នោះគ្មានអ្វីដែលនៅសេសសល់ឡើយជាក់ស្តែងវណ្ណះកសិករនៃគណះបក្សប្រជាជនដែលកំពុងតែប្រែធាតុ
បានធ្វើអោយមាតុភូមិកម្ពុជាវិនាសរលាយជាផេះផង់
គ្មានសល់អ្វីឡើយក្រៅតែពីទឺកភ្នែកនិងក្តីអស់សង្ឃឺម