ផ្ទុះអាវុធ ជាង ១០គ្រាប់ រវាងសមត្ថកិច្ច និងក្រុមជួញដូរគ្រឿងញៀន របួសជនសង្ស័យម្នាក់
(ថ្ងៃទី 27 ធ្នូ 2012, ម៉ោង 02:57:PM) | ដោយ: វិសាល CEN
ភ្នំពេញ:
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន
សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមន
បានចុះឆែកឆេរផ្ទះគ្មានលេខមួយកន្លែង
ដែលមានក្រុមជនសង្ស័យជួញដូរគ្រឿងញៀន នៅខាងក្នុងនោះ
នាំឲ្យក្រុមជនសង្ស័យ និងសមត្ថកិច្ច បានបាញ់ដាក់គ្នា
នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ នៅជិតស្ថានទូតចិន
ក្នុងរាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ រងរបួសជើង។ ហេតុការណ៍
នេះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ៥០ នាទី រសៀលថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០១២ ស្ថិតនៅផ្ទះគ្មានលេខ ក្នុងសង្កាត់ទួលស្វាយព្រៃទី១
ខណ្ឌចំការមន ជិតហាងម្លប់ស្វាយ៩៩។
សមត្ថកិច្ចបានឲ្យដឹងថា នៅខាងក្នុងផ្ទះនោះ មានមនុស្ស ៥ នាក់ ក្មេងតូចម្នាក់ សុទ្ធតែ ជនជាតិវៀតណាម។ ជនសង្ស័យ ឈ្មោះ កែវ សារឿន ត្រូវសមត្ថកិច្ចបាញ់ ឲ្យរបួសត្រង់ជើងស្តាំ ក្រោយពីបានបាញ់តដៃគ្នា ជាមួយសមត្ថកិច្ច និងប្រពន្ធ ឈ្មោះ ពៅ បុប្ផា។
សមត្ថកិច្ច រកឃើញ គ្រឿងញៀន ជិតកន្លះ គីឡូក្រាម កាំភ្លើងពីរដើម នៅក្នុងផ្ទះនោះដែរ ក៏មានរថយន្តមួយគ្រឿ ម៉ាក Hummer ពាក់ស្លាកលេខ ខមភ ០២-២២៦៦។ ក្រោយមកសមត្ថកិច្ច បាននាំខ្លួន ក្រុមជនសង្ស័យ ទៅឆែកឆេរផ្ទះមួយកន្លែងទៀត លេខ៣៦ ក្រុមទី៣៣ ភូមិ១៣ សង្កាត់ទឹលល្អក់ទី៣ ខណ្ឌទួលគោក ដោយមានការ ចូលរួមពីលោក ហ៊ាង សុភ័ក្រ្ត ព្រះរាអាជ្ញារង រាជធានីភ្នំពេញ សមត្ថកិច្ចមន្ទីរ ប្រឆាំងគ្រឿងញៀន រួមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ។ សមត្ថកិច្ច ឆែកឆេរ រកឃើញ ម៉ាស៊ីន និងពុម្ព ផលិតគ្រឿងញៀន និងវត្ថុតាង សំរាប់ផលិតគ្រឿងញៀនមួយចំនួនទៀត៕

1 comment:
លេខឡាននឹងលេខទូរសព្ទ័ របស់ពួកអាក្បត់ជាតិ
នឹងពួកអាមេរកស៊ីទុច្ចរិត បើមិន ការ៉េ ក៍ ហ្វូលូ
ដែរ ចូរចំណាំមើលមើល៍បើមិនជឿខ្ញុំ...
Post a Comment