Saturday, December 29, 2012

គង់ គាំ ៖ ការទាមទារ​ឱ្យ​កែទម្រង់ គ​.​ជ​.​ប និង​ទាមទារ​ឱ្យ​លោក​សម រង្ស៊ី ចូល​ស្រុក​វិញ​អាច​ទទួលបាន​ជោគជ័យ​នាពេល​ឆាប់ៗ​

លោក គង់ គាំ និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី
December 28th, 2012 
www.moneaksekar.com

​ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ទាមទារ​ឲ្យ​ មាន ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប ក៏ដូចជា​ការវិលត្រឡប់​មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដឹក នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​ខាងមុខ នេះ​។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាងមុខ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជា ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ព្រោះថា​នៅ​ឆ្នាំ​២០១៣​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ បោះឆ្នោត​ត្រូវ​នោះ​ពួកគាត់​នឹង​បាន​រួច​ចាក​ផុតពី​ទុក្ខលំបាក និង​គ្រោះ​កម្ម​កំណាច​ដូច​សព្វថ្ងៃ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​ ព្រមទាំង​នាំមក​នូវ​ការរីកចម្រើន​របស់​ប្រទេសជាតិ ប្រជាពលរដ្ឋ រស់​នៅបាន​សុខសាន្ត ក៏ដូចជា​នាំមក​នូវ​ការគោរព​សិទ្ធិ មនុស្ស លទ្ធិប្រជាធិបតេយ្យ ការ គោរព​នូវ​បូរណភាព​ទឹកដី​ជាដើម​។ តែ​ប្រសិនបើ​បងប្អូន​បោះឆ្នោត​ខុស​នៅ​ឆ្នាំ​២០១៣​ដោយសារតែ​ការ​ចាញ់​ឃោសនា​ របស់​គណបក្ស កាន់អំណាច​ជា​បន្តទៅទៀត​នោះ បងប្អូន​នឹង​បន្ត​រស់នៅ​ក្រោម​ការ ជិះជាន់ វាយ​ធ្វើបាប ការបណ្តេញ​ចេញពី​ដីធ្លី ផ្ទះសម្បែង ការបាញ់ សម្លាប់ ការ​ចាប់ចង​ដាក់ពន្ធនាគារ លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​យួន ការបំផ្លាញ​សម្បត្តិ​ធនធាន ធម្មជាតិ​របស់​ខ្មែរ ពិសេស​ជាង​នេះ ទៅទៀត​នោះ​គឺ​ការបាត់បង់​បូ​រណ ភាព​ទឹកដី ព្រមទាំង​អំពើពុករលួយ​បន្ត​រាលដាល​ក្នុងសង្គម​កម្ពុជា​កាន់ តែ​ខ្លាំង​ឡើង​ជាមិនខាន ។​

        ​ដូច្នេះ​នៅ​ឆ្នាំ​២០១៣ សន្លឹក ឆ្នោត​របស់​បងប្អូន​មួយ​សន្លឹក​គឺ មានតម្លៃ​ខ្លាំងណាស់ ព្រោះ​សន្លឹក ឆ្នោត​របស់​បងប្អូន​មួយ​សន្លឹក​នេះ​គឺអាច​ធ្វើ​ឲ្យ​ជាតិ​រីកចម្រើន ហើយក៏​អាចធ្វើ​ឲ្យ​ជាតិ និង​បងប្អូន​បន្ត​រង​ទុក្ខ​ផងដែរ ដូច្នេះ​មុននឹង​សម្រេច ចិត្ត​ក្នុងការ​បោះឆ្នោត​ដល់​គណ​បក្ស ណាមួយ​បងប្អូន​ត្រូវតែ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ថា​តើ​គណបក្ស​ណាមួយ​ដែលមាន​គោលការណ៍​បម្រើ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជាធំ​។ គណបក្ស សង្គ្រោះ​ជាតិ គឺ​ខុសពី​គណបក្សកាន់អំណាច​សព្វ​ថ្ងៃ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលការណ៍ និង​គោ​លន​យោ បាយ​ច្បាស់លាស់​ក្នុងការ​កសាង​ជាតិ និង​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រោះ​គណបក្ស សង្គ្រោះ​ជាតិ បាន​តម្កល់​ផល​ប្រ យោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ ហើយ​នាពេល​កន្លងមកនេះ​តាម រយៈ​សកម្មភាព​ផ្ទាល់​របស់​ថ្នាក់​ដឹក នាំ ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គឺ​ពួកគាត់​ហ៊ាន​ធ្វើ​អ្វី​គ្រប់បែប យ៉ាង​ព្រមទាំង​ហ៊ាន​លះបង់​អ្វីៗ​ទាំងអស់​មិន​ថា​បូជា​កាយ និង​ជីវិត ឡើយ​គោលបំណង​គឺ​ដើម្បី​សង្គ្រោះ ប្រទេសជាតិ និង​ពលរដ្ឋ​ខ្មែរ​ពី​អ្នក ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ដែល​ផ្តាច់ ការ​និង​លោភលន់​អំណាច​នោះ​។​
​លោក គង់ គាំ ប្រធាន​គណ បក្ស សម រង្ស៊ី នៅក្នុង​ពិធី​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​អ្នក គាំទ្រ​គណបក្ស​សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​កន្លងមក​លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅមុន​ពេល​មាន​វត្តមាន​មកដល់រ​បស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា មក​កម្ពុជា គណបក្ស សង្គ្រោះ​ជាតិ បានធ្វើ​ការទាមទា​រយ៉ា​ង​ស្វិតស្វាញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប និង​ឲ្យ​រដ្ឋាភិបាល​បើកផ្លូវ​ឲ្យ​លោក សមរង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​វិល​មក​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាងមុខ​ដោយ​ឥត​លក្ខខណ្ឌ​។
        ​លោក គង់ គាំ បាន​មាន​ប្រ សាសន៍​ទៀតថា​បើទោះបីជា​ឥឡូវ នេះ​យើង​នៅ​មិនទាន់​បានទទួល លទ្ធផល​ជាក់ស្តែង និង​ប្រាកដ ប្រជា​យ៉ាងណាក៏ដោយ​ប៉ុន្តែ​លោក សុំ​ឲ្យ​បងប្អូន​មាន​ជំនឿ និង​ជឿជាក់ ថា​ប្រទេស​មហាអំណាច​ប្រជា​ធិ​ប តេ​យ្យ​នេះ​គេ មិន​ទុក​ឲ្យ​អ្នក​ស្នេហា ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ទទួលរង​គ្រោះ​នៅក្រោម​ការដឹកនាំ​របស់​គណបក្សកាន់អំណាច​ប​ន្ត​ទៀត ឡើយ​។ លោក គង់ គាំ បាន​ថ្លែង ថា​មុនដំបូង​អ្នកនាំពាក្យ​របស់​រដ្ឋា ភិ​បាល​ថា​លោក អូ​បា​ម៉ា មក​កម្ពុជា​ក៏​មក​ទៅហើយ​លោក អូ​បា​ម៉ា មក នេះ​ក៏​មិនមែនជា​អ្នក​ដែល​មក​ប្រដៅ កម្ពុជា​ដែរ ។ លោក គង់ គាំ យល់ ថា​មហាអំណាច​គេ​មិន​មក​ប្រដៅ​កម្ពុជា​ទេ តែ​គេ​មក​សូត្រ​ផ្លុំ​ឲ្យ​លោក ហ៊ុន សែន ដឹងខ្លួន ភ្ញាក់ខ្លួន និង​ឲ្យ​យល់ដឹង​ចំពោះ​ទង្វើ​ដែល​ខ្លួន​បានធ្វើ​មកលើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្លួនឯង​នោះ​។​
        ​ប្រធាន​គណបក្ស​សម រង្ស៊ី លោក គង់ គាំ បាន​ថ្លែង​ទៀតថា មនុស្ស​ដូចជា​មេដឹកនាំ​នៅ​ស្រុក ខ្មែរ​សព្វថ្ងៃនេះ គឺ​រឹងរូស​ខ្លាំងណាស់​មិន​ព្រម​ទទួលយក​នូវ​អ្វី​ដែលជា​ការពិត ហើយ​កែប្រែ​ទង្វើ​អាក្រក់​របស់ខ្លួន​មក​ដឹកនាំ​ប្រទេស​តាម របៀប​ប្រជាធិបតេយ្យ​វិញ​ឡើយ ថែមទាំង​ឆ្លើយ​បញ្ចើច បញ្ចើ​លោក អូ​បា​ម៉ា ថែម​ទៀតផង​។ តែ​មិន​អី​ទេ​បើ​លោក អូ​បា​ម៉ា សូត្រ​ផ្លុំ ហើយ​លោក ហ៊ុន សែន នៅតែ​មិន ដឹងខ្លួន​របៀបនេះ​ដោយសារតែ​កា​រង ប់​ងុ​ល​នឹង​អំណាច​ប្រៀបបាន​ទៅ នឹង​មនុស្ស​ដែល​ឈឺ​ធ្ងន់ នៅពេល ដែល​លោក អូ​បា​ម៉ា ថយ​ទៅវិញ​មួយ​ជំហាន គឺ​គេ​នឹង​ប្រើ​អ្នក​ស្តោះ ព្រួស​មកវិញ​ម្តង​ហើយ​ប្រសិន បើ អ្នក​ស្តោះព្រួស​នៅតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មិនទាន់​ដឹងខ្លួន​ទៀត នោះ មានតែ​ផ្លូវ​ម្យ៉ាង​ទេ គេ​នឹង​បញ្ជូន​លោក​ហ៊ុន សែន ទៅធ្វើ​ការ វះកាត់​ជាក់​ជាមិនខាន​។ លោក គង់ គាំ បន្តថា​ត្រង់ចំណុច​នេះ​លោក​ចង់​ជម្រាបជូន​ថា អ្វីដែល យើង​បាននិងកំពុង​តែ​ធ្វើ​នោះ​គឺ​ការ​ទាម ទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ គ​.​ជ​.​ប ហើយ​អ្វីដែល​យើង​ទាមទារ​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ វិល​ត្រឡប់មក​ប្រទេស កម្ពុជា​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ធ្វើការ​ដឹកនាំ​គណបក្ស​សង្គ្រោះ ជាតិ ចូលរួម​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ មុខជា​នឹង​បាន​ជាក់ស្តែង​ហើយ ទទួលបាន​ជោគជ័យ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​មិនខានឡើយ​។​
        ​លោក គង់ គាំ បាន​មាន​ប្រសា សន៍​បន្តទៀតថា រូបលោក​បានធ្វើ​ដំណើរ​ទៅគ្រប់​កន្លែង និង​គ្រប់​ទិស ទី​ពលរដ្ឋ​ច្រើនណាស់​ពួកគាត់​មាន សង្ឃឹម​មកលើ​គណបក្ស​សង្គ្រោះ ជាតិ​ហើយ​ថា​នៅ​ឆ្នាំ​២០១៣​គណ បក្ស​សង្គ្រោះ​ជាតិ ពិតជា​ទទួលបាន ជ័យជំនះ​លើ​ការបោះឆ្នោត​ជាក់​ជា មិន​ខាន ក្នុងនោះ​បើទោះបី​ជាមាន ការផ្លាស់ប្តូរ គ​.​ជ​.​ប ឬមួយ​ក៏​មិន មានការ​ផ្លាស់ ប្តូរ គ​.​ជ​.​ប ក៏​ពួកគាត់​សង្ឃឹមថា​ឈ្នះ​ផងដែរ ហើយ​បើ ទោះបីជា​លោក​ប្រធាន សម រង្ស៊ី មិនទាន់​វិលត្រឡប់​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​ក៏​ឈ្នះ​ដែរ​។ ជា មួយ​គ្នា​នោះ​លោក គង់ គាំ បានធ្វើ ការ​បង្ហើប​ប្រាប់​រឿង​សំខាន់​មួយ​ទៅកាន់​ពលរដ្ឋ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ បាន​ខ្សឹបប្រាប់​រូបលោក​ផងដែរ​ថា​កុំ​ឲ្យ​រូបលោក​(​គង់ គាំ​)​ធ្វើ​កិច្ច ការងារ​អ្វី​ចាំតែ​រូបលោក​មក​ឲ្យ​សោះ​ត្រូវតែ​សម្រេចចិត្តថា បើ​ទោះ បី​ជា​គ្មាន​វត្តមាន​លោក ឬមួយ​ក៏​មិនមាន​ការផ្លាស់ប្តូរ​សមា​សភាព គ​.​ជ​.​ប ក៏ដោយ​ត្រូវតែ​ចូលរួម​ក្នុង ការបោះឆ្នោត​ជាដាច់ខាត​ហើយ​ទុក​កិច្ចការ​ទាំងអស់នោះ​ឲ្យ​រូបគាត់ (​សម រង្ស៊ី​) និង​អន្តរជាតិ​ដែល​នៅ ខាងក្រៅ​ជា​អ្នកចាត់ចែង​កិច្ចការ​ទាំង អស់នេះ​ជា​បន្តទៅទៀត ព្រោះ​ពន្លឺ​ជាច្រើន​បានផ្តល់​មកដល់​យើង​ដែល ជា​អ្នកប្រជាធិបតេយ្យ​ហើយ​ទង្វើ​ល្អ​របស់​យើង​នឹង​ឈ្នះ​លើ​ជន​ផ្តាច់​ការដែល ​កាន់អំណាច​សព្វថ្ងៃនេះ។​
        ​លោក គង់ គាំ ក៏បាន​ជម្រាបជូន​ទៅកាន់​ប្រជាពលរដ្ឋ​ដែលជា​អ្នកគាំទ្រ​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស​ជាពិសេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សង្កត់ធ្ងន់ថា​ សូម​បងប្អូន​កុំ​ស្ទាក់ស្ទើរ និង​រវើរវាយ​ជាដាច់ខាត​ត្រូវតែមាន​ជំនឿ​និង​មាន​ក្តីសង្ឃឹម​ទាំងអស់គ្នា​ឲ្យ ​បាន​កាន់តែខ្លាំង​ឡើង​បន្ថែមទៀតថា​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ​របស់​យើង​ពិតជា​ទទួលបាន​ជ័យជំនះ​យ៉ាង​ត្រ​ចេះ​ត្រចង់​ ជាក់​ជាមិនខាន​ឡើយ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បម្រើ​និង​ការពារ​ប្រយោជន៍​ជាតិ​៕

4 comments:

Anonymous said...

New breeds of yiekcong all over srok Khmer these days from the govt representative to merchants or perhaps school teacher,all top of the positions were yiekcong agents or had connection to yiekcong from Hanoi.How are we going to get our country back?

KapYuon

Anonymous said...

ប្រព័ន្ធតុលាការរបស់ហុ៊ន សែន កំពុងតែធ្វើផ្គើន ឌឺដាក់សភា និង ប្រធានាធិបតីយអាមេរិក ហើយក៏បាត់មាត់បាត់ក ថែមទាំង មានក្រុម
ពេទ្យស្មគ្រចិត្តរបស់អាមេរិកមកជួយលើកមុខមាត់ហុ៊ន សែនទៀតផង ។ មិនមែនខ្មែរ ស្រុកស្រែចំការនោះល្ងង់មិនចេះបោះឆ្នោតទេ 
តែ គេមិនហ៊ានបោះ ព្រោះបក្សប្រឆាំងមិនមានសមត្ថភាព ការពារសន្តិសុខគេបាន ។ ប្រសិនបើជាប់គុកដោយតុលាការអយុត្តិធម៌នោះ
វាជារឿងល្មមទេ តែបើសម្លាប់ក្រៅប្រពន្ធតុលាការវិញ គួរឲអ្នកស្រុកភ័យខ្លាច ។ តាមមើលទៅរឿងស្រុកខ្មែរ វាដូចជាហួស សមត្តភាព
របស់បក្សប្រឆាំង ក្រៅពីរាប់ចំនួនកៅអី ។ ចង់ឲហុ៊ន សែនដូរអ្វីៗ ទាល់តែ ប្រើកម្លាំងទ័ព សង្គ្រាមសុីវិល ឬ ការបះបោរណាមួយដែល
រំជើបរំជួល រំខានប្រទេសជិតខាង ទើបអន្តរជាតិគេធ្វើសកម្មភាព បើមិនដូច្នោះទេ US ក្តី EU ក្តីបានត្រឹមតែថា ហើយចូលខ្លួនទៅរក
សុីជាមួយហុ៊ន សែន ដដែល ។

Anonymous said...

បើខ្មែរគ្រប់រូបមិនទាន់ចេះនិយាយភាសាតែមួយ កុំសង្ឃឹមថារំដោះស្រុកពីយួនបានមកវិញ យើងត្រូវជួយខ្លួនឯងជាមុនសិន
ទើបអ្នកដទៃជួយតាមក្រោយ។ ដរាណាខ្មែរហ៊ានធ្វើសកម្មភាពអ្វីមួយ ឱ្យមានការកត់សម្គាល់ពីថ្នាក់អន្តរៈជាតិគេចាប់
អារម្មណ៏ ខ្មែរនឹងសង្ឃឹមរំដោះស្រុកពីយួនបានមកវិញ។តើខ្មែរអាចរួបរួមគ្នាបានទេ(ដោយឈប់គឹតពីប្រយោជន៏ផ្ទាល់ខ្លួន)

Anonymous said...

ត្រូវហើយ​!​​ ជនរួមជាតិខ្មែរទាំងអស់ត្រូវចេះនិ​
យាយភាសាតែមួយ នឹង រួបរួមគ្នាក្រោកឈរឡើង
បំពេញករណីយកិច្ចជាមួយគ្នា ។

ទីមួយ បងប្អូូនក្នុុងសុ្រុកមានករណីយកិច្ច
ភា្ញក់រឮកដោយឈប់ទៅទទួលអំណោយពីពួកគណៈបក្សបីសាចលើកជើងទៀត ។ ឈប់បោះ
ឆ្នោតឲពួកវាទៀត ហើយ ជ្រើសរើសគណៈបក្ស
ណាមួយដែលកាន់ខ្ចាប់លទ្ទិប្រជាធិប្បតិយពិតប្រាកដ មិនក្លែងបន្លំ មិនធ្វើខ្ញុំកញ្ជះគេដាច់ថ្លៃ ហើយ ដែលយើងយល់ឃើញថា ជាតិខ្មែរយើងអាចទីពឹង
បានទៅអនាគត ។

ឯចំណែកបងប្អូននៅក្រៅប្រទេសវិញ មានករណី
កិច្ច រួបរួមគ្នាជាធ្លុងមួយ ប្រើសម្លេងតែមួយ ផ្ញើ
សេចក្តីអំពាវដល់សភា នឹង ​រដា្ឋភីបាលនៃប្រ
ទេសដែលយើងកំពុងរស់នៅ សុំឲគេជួយធ្វើអន្តរា
គម​ នឹង ដោះស្រាយនូវបញ្ហាទាំងនេះ ។

ជាពិសេស​ សភា​ នឹង រដា្ឋភិបាលសហរដ្ឋអាមេ
រិក ខ្មែរអាមេរិកាំងទាំងអស់ ត្រូវធ្វើបដ្ឋនាលិខិត
មួយ ដែលមានហត្ថលេខារបស់បងប្អូនរស់នៅ
គ្រប់រដ្ឋ​​​​ ហើយ​ ផ្ញើជូនទៅសភា​ នឹង​ រដ្ឋាភិបាល
អាមេរិកាំង ។

ចំពោះ បងប្អូនខ្មែររស់នៅប្រទេសដ៍ទៃទៀតក៍មាន
ករណីយកិច្ចធ្វើដូចគ្នាដែរ គឺផ្ញើជូនទៅសភា​ នឹង​
រដា្ឋភិបាលរបស់ប្រទេសរៀង ៗ​ ខ្លួន ។

កាលណាគេឃើញខ្មែរមានសម្លេងតែមួយដូចគ្នា
ទោះយ៉ាងណាក៍គេយកចិត្តទុកដាក់ខ្លះដែរ ។

ដូចពាក្យថា ចង់ឲព្រះជួយ ត្រូវចេះជួយខ្លួនឯង
សិន ។​ "វាសនាថា និងត្រូវឆ្នោត តែមិនទៅ
ទិញឆ្នោតផង ធ្វើម្ត៉េចនិងត្រូវឆ្នោតបាន ?"