លោក គង់ គាំ និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី
December 28th, 2012
www.moneaksekar.com
ថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទាមទារឲ្យ
មាន ការផ្លាស់ប្តូរសមាសភាព គ.ជ.ប
ក៏ដូចជាការវិលត្រឡប់មកកម្ពុជាវិញរបស់លោក
សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីដឹក
នាំគណបក្សសង្គ្រោះជាតិ ចូលរួម បោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ នេះ។
ការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ
មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងប្រជា
ពលរដ្ឋខ្មែរទាំងអស់គ្នា
ព្រោះថានៅឆ្នាំ២០១៣ប្រសិនបើបងប្អូនប្រជាពលរដ្ឋខ្មែរ
បោះឆ្នោតត្រូវនោះពួកគាត់នឹងបានរួចចាកផុតពីទុក្ខលំបាក
និងគ្រោះកម្មកំណាចដូចសព្វថ្ងៃក្រោមការដឹកនាំរបស់គណបក្សប្រជាជន
ព្រមទាំងនាំមកនូវការរីកចម្រើនរបស់ប្រទេសជាតិ ប្រជាពលរដ្ឋ
រស់នៅបានសុខសាន្ត ក៏ដូចជានាំមកនូវការគោរពសិទ្ធិ មនុស្ស
លទ្ធិប្រជាធិបតេយ្យ ការ គោរពនូវបូរណភាពទឹកដីជាដើម។
តែប្រសិនបើបងប្អូនបោះឆ្នោតខុសនៅឆ្នាំ២០១៣ដោយសារតែការចាញ់ឃោសនា
របស់គណបក្ស កាន់អំណាចជាបន្តទៅទៀតនោះ បងប្អូននឹងបន្តរស់នៅក្រោមការ
ជិះជាន់ វាយធ្វើបាប ការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង ការបាញ់ សម្លាប់
ការចាប់ចងដាក់ពន្ធនាគារ លំហូរចូលនៃជនអន្តោប្រវេសន៍យួន
ការបំផ្លាញសម្បត្តិធនធាន ធម្មជាតិរបស់ខ្មែរ ពិសេសជាងនេះ
ទៅទៀតនោះគឺការបាត់បង់បូរណ ភាពទឹកដី
ព្រមទាំងអំពើពុករលួយបន្តរាលដាលក្នុងសង្គមកម្ពុជាកាន់
តែខ្លាំងឡើងជាមិនខាន ។
ដូច្នេះនៅឆ្នាំ២០១៣ សន្លឹក ឆ្នោតរបស់បងប្អូនមួយសន្លឹកគឺ
មានតម្លៃខ្លាំងណាស់ ព្រោះសន្លឹក
ឆ្នោតរបស់បងប្អូនមួយសន្លឹកនេះគឺអាចធ្វើឲ្យជាតិរីកចម្រើន
ហើយក៏អាចធ្វើឲ្យជាតិ និងបងប្អូនបន្តរងទុក្ខផងដែរ
ដូច្នេះមុននឹងសម្រេច ចិត្តក្នុងការបោះឆ្នោតដល់គណបក្ស
ណាមួយបងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់លាស់
ថាតើគណបក្សណាមួយដែលមានគោលការណ៍បម្រើប្រយោជន៍ជាតិ និងពលរដ្ឋជាធំ។
គណបក្ស សង្គ្រោះជាតិ
គឺខុសពីគណបក្សកាន់អំណាចសព្វថ្ងៃព្រោះគណបក្សសង្គ្រោះជាតិ
មានគោលការណ៍ និងគោលនយោ បាយច្បាស់លាស់ក្នុងការកសាងជាតិ
និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះគណបក្ស សង្គ្រោះជាតិ
បានតម្កល់ផលប្រ យោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ
ហើយនាពេលកន្លងមកនេះតាម រយៈសកម្មភាពផ្ទាល់របស់ថ្នាក់ដឹក នាំ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺពួកគាត់ហ៊ានធ្វើអ្វីគ្រប់បែប
យ៉ាងព្រមទាំងហ៊ានលះបង់អ្វីៗទាំងអស់មិនថាបូជាកាយ និងជីវិត
ឡើយគោលបំណងគឺដើម្បីសង្គ្រោះ ប្រទេសជាតិ និងពលរដ្ឋខ្មែរពីអ្នក
ដឹកនាំប្រទេសសព្វថ្ងៃដែលផ្តាច់ ការនិងលោភលន់អំណាចនោះ។
លោក គង់ គាំ ប្រធានគណ បក្ស សម រង្ស៊ី នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋដែលជាអ្នក គាំទ្រគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិនាពេលកន្លងមកលោកបានមានប្រសាសន៍ឲ្យដឹងថា នៅមុនពេលមានវត្តមានមកដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មកកម្ពុជា គណបក្ស សង្គ្រោះជាតិ បានធ្វើការទាមទារយ៉ាងស្វិតស្វាញឲ្យរដ្ឋាភិបាលធ្វើ ការផ្លាស់ប្តូរសមាសភាព គ.ជ.ប និងឲ្យរដ្ឋាភិបាលបើកផ្លូវឲ្យលោក សមរង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានវិលមកចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខដោយឥតលក្ខខណ្ឌ។
លោក គង់ គាំ ប្រធានគណ បក្ស សម រង្ស៊ី នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋដែលជាអ្នក គាំទ្រគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិនាពេលកន្លងមកលោកបានមានប្រសាសន៍ឲ្យដឹងថា នៅមុនពេលមានវត្តមានមកដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មកកម្ពុជា គណបក្ស សង្គ្រោះជាតិ បានធ្វើការទាមទារយ៉ាងស្វិតស្វាញឲ្យរដ្ឋាភិបាលធ្វើ ការផ្លាស់ប្តូរសមាសភាព គ.ជ.ប និងឲ្យរដ្ឋាភិបាលបើកផ្លូវឲ្យលោក សមរង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានវិលមកចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខដោយឥតលក្ខខណ្ឌ។
លោក គង់ គាំ បានមានប្រ សាសន៍ទៀតថាបើទោះបីជាឥឡូវ
នេះយើងនៅមិនទាន់បានទទួល លទ្ធផលជាក់ស្តែង និងប្រាកដ
ប្រជាយ៉ាងណាក៏ដោយប៉ុន្តែលោក សុំឲ្យបងប្អូនមានជំនឿ និងជឿជាក់
ថាប្រទេសមហាអំណាចប្រជាធិប តេយ្យនេះគេ មិនទុកឲ្យអ្នកស្នេហា ជាតិ
និងប្រជាពលរដ្ឋខ្មែរ
ទទួលរងគ្រោះនៅក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចបន្តទៀត ឡើយ។ លោក
គង់ គាំ បានថ្លែង ថាមុនដំបូងអ្នកនាំពាក្យរបស់រដ្ឋា ភិបាលថាលោក
អូបាម៉ា មកកម្ពុជាក៏មកទៅហើយលោក អូបាម៉ា មក
នេះក៏មិនមែនជាអ្នកដែលមកប្រដៅ កម្ពុជាដែរ ។ លោក គង់ គាំ យល់
ថាមហាអំណាចគេមិនមកប្រដៅកម្ពុជាទេ តែគេមកសូត្រផ្លុំឲ្យលោក ហ៊ុន
សែន ដឹងខ្លួន ភ្ញាក់ខ្លួន
និងឲ្យយល់ដឹងចំពោះទង្វើដែលខ្លួនបានធ្វើមកលើប្រទេសជាតិ
និងប្រជាពលរដ្ឋខ្លួនឯងនោះ។
ប្រធានគណបក្សសម រង្ស៊ី លោក គង់ គាំ បានថ្លែងទៀតថា
មនុស្សដូចជាមេដឹកនាំនៅស្រុក ខ្មែរសព្វថ្ងៃនេះ
គឺរឹងរូសខ្លាំងណាស់មិនព្រមទទួលយកនូវអ្វីដែលជាការពិត
ហើយកែប្រែទង្វើអាក្រក់របស់ខ្លួនមកដឹកនាំប្រទេសតាម
របៀបប្រជាធិបតេយ្យវិញឡើយ ថែមទាំងឆ្លើយបញ្ចើច បញ្ចើលោក អូបាម៉ា
ថែមទៀតផង។ តែមិនអីទេបើលោក អូបាម៉ា សូត្រផ្លុំ ហើយលោក ហ៊ុន សែន
នៅតែមិន ដឹងខ្លួនរបៀបនេះដោយសារតែការង ប់ងុលនឹងអំណាចប្រៀបបានទៅ
នឹងមនុស្សដែលឈឺធ្ងន់ នៅពេល ដែលលោក អូបាម៉ា ថយទៅវិញមួយជំហាន
គឺគេនឹងប្រើអ្នកស្តោះ ព្រួសមកវិញម្តងហើយប្រសិន បើ
អ្នកស្តោះព្រួសនៅតែធ្វើឲ្យលោក ហ៊ុន សែន មិនទាន់ដឹងខ្លួនទៀត នោះ
មានតែផ្លូវម្យ៉ាងទេ គេនឹងបញ្ជូនលោកហ៊ុន សែន ទៅធ្វើការ
វះកាត់ជាក់ជាមិនខាន។ លោក គង់ គាំ
បន្តថាត្រង់ចំណុចនេះលោកចង់ជម្រាបជូនថា អ្វីដែល
យើងបាននិងកំពុងតែធ្វើនោះគឺការទាម ទារឲ្យមានការផ្លាស់ប្តូរ
គ.ជ.ប ហើយអ្វីដែលយើងទាមទារឲ្យ លោក សម រង្ស៊ី ប្រធានគណបក្ស
សង្គ្រោះជាតិ វិលត្រឡប់មកប្រទេស កម្ពុជាវិញដោយគ្មានលក្ខខណ្ឌ
ដើម្បីធ្វើការដឹកនាំគណបក្សសង្គ្រោះ ជាតិ
ចូលរួមបោះឆ្នោតជាតិអាណត្តិទី៥ មុខជានឹងបានជាក់ស្តែងហើយ
ទទួលបានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះមិនខានឡើយ។
លោក គង់ គាំ បានមានប្រសា សន៍បន្តទៀតថា
រូបលោកបានធ្វើដំណើរទៅគ្រប់កន្លែង និងគ្រប់ទិស
ទីពលរដ្ឋច្រើនណាស់ពួកគាត់មាន សង្ឃឹមមកលើគណបក្សសង្គ្រោះ
ជាតិហើយថានៅឆ្នាំ២០១៣គណ បក្សសង្គ្រោះជាតិ ពិតជាទទួលបាន
ជ័យជំនះលើការបោះឆ្នោតជាក់ជា មិនខាន ក្នុងនោះបើទោះបីជាមាន
ការផ្លាស់ប្តូរ គ.ជ.ប ឬមួយក៏មិន មានការផ្លាស់ ប្តូរ គ.ជ.ប
ក៏ពួកគាត់សង្ឃឹមថាឈ្នះផងដែរ ហើយបើ ទោះបីជាលោកប្រធាន សម រង្ស៊ី
មិនទាន់វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញក៏ឈ្នះដែរ។ ជា
មួយគ្នានោះលោក គង់ គាំ បានធ្វើ
ការបង្ហើបប្រាប់រឿងសំខាន់មួយទៅកាន់ពលរដ្ឋថា
កាលពីពេលថ្មីៗកន្លងទៅនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏
បានខ្សឹបប្រាប់រូបលោកផងដែរថាកុំឲ្យរូបលោក(គង់ គាំ)ធ្វើកិច្ច
ការងារអ្វីចាំតែរូបលោកមកឲ្យសោះត្រូវតែសម្រេចចិត្តថា បើទោះ
បីជាគ្មានវត្តមានលោក ឬមួយក៏មិនមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប
ក៏ដោយត្រូវតែចូលរួមក្នុង
ការបោះឆ្នោតជាដាច់ខាតហើយទុកកិច្ចការទាំងអស់នោះឲ្យរូបគាត់ (សម
រង្ស៊ី) និងអន្តរជាតិដែលនៅ ខាងក្រៅជាអ្នកចាត់ចែងកិច្ចការទាំង
អស់នេះជាបន្តទៅទៀត ព្រោះពន្លឺជាច្រើនបានផ្តល់មកដល់យើងដែល
ជាអ្នកប្រជាធិបតេយ្យហើយទង្វើល្អរបស់យើងនឹងឈ្នះលើជនផ្តាច់ការដែល
កាន់អំណាចសព្វថ្ងៃនេះ។
លោក គង់ គាំ
ក៏បានជម្រាបជូនទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី
គណបក្សសិទ្ធិមនុស្សជាពិសេសគឺគណបក្សសង្គ្រោះជាតិដោយសង្កត់ធ្ងន់ថា
សូមបងប្អូនកុំស្ទាក់ស្ទើរ
និងរវើរវាយជាដាច់ខាតត្រូវតែមានជំនឿនិងមានក្តីសង្ឃឹមទាំងអស់គ្នាឲ្យ
បានកាន់តែខ្លាំងឡើងបន្ថែមទៀតថាការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ខាងមុខ
គណបក្សសង្គ្រោះជាតិរបស់យើងពិតជាទទួលបានជ័យជំនះយ៉ាងត្រចេះត្រចង់
ជាក់ជាមិនខានឡើយ
ព្រោះគណបក្សសង្គ្រោះជាតិបម្រើនិងការពារប្រយោជន៍ជាតិ៕
4 comments:
New breeds of yiekcong all over srok Khmer these days from the govt representative to merchants or perhaps school teacher,all top of the positions were yiekcong agents or had connection to yiekcong from Hanoi.How are we going to get our country back?
KapYuon
ប្រព័ន្ធតុលាការរបស់ហុ៊ន សែន កំពុងតែធ្វើផ្គើន ឌឺដាក់សភា និង ប្រធានាធិបតីយអាមេរិក ហើយក៏បាត់មាត់បាត់ក ថែមទាំង មានក្រុម
ពេទ្យស្មគ្រចិត្តរបស់អាមេរិកមកជួយលើកមុខមាត់ហុ៊ន សែនទៀតផង ។ មិនមែនខ្មែរ ស្រុកស្រែចំការនោះល្ងង់មិនចេះបោះឆ្នោតទេ
តែ គេមិនហ៊ានបោះ ព្រោះបក្សប្រឆាំងមិនមានសមត្ថភាព ការពារសន្តិសុខគេបាន ។ ប្រសិនបើជាប់គុកដោយតុលាការអយុត្តិធម៌នោះ
វាជារឿងល្មមទេ តែបើសម្លាប់ក្រៅប្រពន្ធតុលាការវិញ គួរឲអ្នកស្រុកភ័យខ្លាច ។ តាមមើលទៅរឿងស្រុកខ្មែរ វាដូចជាហួស សមត្តភាព
របស់បក្សប្រឆាំង ក្រៅពីរាប់ចំនួនកៅអី ។ ចង់ឲហុ៊ន សែនដូរអ្វីៗ ទាល់តែ ប្រើកម្លាំងទ័ព សង្គ្រាមសុីវិល ឬ ការបះបោរណាមួយដែល
រំជើបរំជួល រំខានប្រទេសជិតខាង ទើបអន្តរជាតិគេធ្វើសកម្មភាព បើមិនដូច្នោះទេ US ក្តី EU ក្តីបានត្រឹមតែថា ហើយចូលខ្លួនទៅរក
សុីជាមួយហុ៊ន សែន ដដែល ។
បើខ្មែរគ្រប់រូបមិនទាន់ចេះនិយាយភាសាតែមួយ កុំសង្ឃឹមថារំដោះស្រុកពីយួនបានមកវិញ យើងត្រូវជួយខ្លួនឯងជាមុនសិន
ទើបអ្នកដទៃជួយតាមក្រោយ។ ដរាណាខ្មែរហ៊ានធ្វើសកម្មភាពអ្វីមួយ ឱ្យមានការកត់សម្គាល់ពីថ្នាក់អន្តរៈជាតិគេចាប់
អារម្មណ៏ ខ្មែរនឹងសង្ឃឹមរំដោះស្រុកពីយួនបានមកវិញ។តើខ្មែរអាចរួបរួមគ្នាបានទេ(ដោយឈប់គឹតពីប្រយោជន៏ផ្ទាល់ខ្លួន)
ត្រូវហើយ! ជនរួមជាតិខ្មែរទាំងអស់ត្រូវចេះនិ
យាយភាសាតែមួយ នឹង រួបរួមគ្នាក្រោកឈរឡើង
បំពេញករណីយកិច្ចជាមួយគ្នា ។
ទីមួយ បងប្អូូនក្នុុងសុ្រុកមានករណីយកិច្ច
ភា្ញក់រឮកដោយឈប់ទៅទទួលអំណោយពីពួកគណៈបក្សបីសាចលើកជើងទៀត ។ ឈប់បោះ
ឆ្នោតឲពួកវាទៀត ហើយ ជ្រើសរើសគណៈបក្ស
ណាមួយដែលកាន់ខ្ចាប់លទ្ទិប្រជាធិប្បតិយពិតប្រាកដ មិនក្លែងបន្លំ មិនធ្វើខ្ញុំកញ្ជះគេដាច់ថ្លៃ ហើយ ដែលយើងយល់ឃើញថា ជាតិខ្មែរយើងអាចទីពឹង
បានទៅអនាគត ។
ឯចំណែកបងប្អូននៅក្រៅប្រទេសវិញ មានករណី
កិច្ច រួបរួមគ្នាជាធ្លុងមួយ ប្រើសម្លេងតែមួយ ផ្ញើ
សេចក្តីអំពាវដល់សភា នឹង រដា្ឋភីបាលនៃប្រ
ទេសដែលយើងកំពុងរស់នៅ សុំឲគេជួយធ្វើអន្តរា
គម នឹង ដោះស្រាយនូវបញ្ហាទាំងនេះ ។
ជាពិសេស សភា នឹង រដា្ឋភិបាលសហរដ្ឋអាមេ
រិក ខ្មែរអាមេរិកាំងទាំងអស់ ត្រូវធ្វើបដ្ឋនាលិខិត
មួយ ដែលមានហត្ថលេខារបស់បងប្អូនរស់នៅ
គ្រប់រដ្ឋ ហើយ ផ្ញើជូនទៅសភា នឹង រដ្ឋាភិបាល
អាមេរិកាំង ។
ចំពោះ បងប្អូនខ្មែររស់នៅប្រទេសដ៍ទៃទៀតក៍មាន
ករណីយកិច្ចធ្វើដូចគ្នាដែរ គឺផ្ញើជូនទៅសភា នឹង
រដា្ឋភិបាលរបស់ប្រទេសរៀង ៗ ខ្លួន ។
កាលណាគេឃើញខ្មែរមានសម្លេងតែមួយដូចគ្នា
ទោះយ៉ាងណាក៍គេយកចិត្តទុកដាក់ខ្លះដែរ ។
ដូចពាក្យថា ចង់ឲព្រះជួយ ត្រូវចេះជួយខ្លួនឯង
សិន ។ "វាសនាថា និងត្រូវឆ្នោត តែមិនទៅ
ទិញឆ្នោតផង ធ្វើម្ត៉េចនិងត្រូវឆ្នោតបាន ?"
Post a Comment