លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសាទរចំពោះព័ត៌មានអំពីការ ដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការស៊ីវិលខាងលើនេះ។ ប៉ុន្តែ ទោះយ៉ាងណាក្តី លោកបាននិយាយថា៖ «ការដំឡើងនេះ វាតិចតួចមែនទែនចំពោះគ្រូបង្រៀនឬមន្រ្តីរាជការ ព្រោះវាមិនអាចធ្វើឲ្យពួកគាត់មានជីវភាពប្រសើរបានទេ ហើយបើប្រាក់បៀវត្សរ៍នៅតែទាបបែបហ្នឹង យើងនឹងមិនទទួលបានគុណភាពនៃការអប់រំល្អបានទេ»។
លោក រ៉ុង ឈុន ក្នុងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលឲ្យកម្មករ។ រូបថត ស្រេង ម៉េងស្រ៊ុន
- Monday, 31 December 2012
- ផាក់ ស៊ាងលី ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់បៀវត្សរ៍
ដល់មន្រ្តីរាជការស៊ីវិលជាង១.៥០០រៀល ក្នុងមួយសន្ទស្សន៍
និងសម្រាប់និវត្តជនចំនួន២០ភាគរយ គិតចាប់ពីថ្ងៃទី០១ ខែមករា
ឆ្នាំ២០១៣ខាងមុខនេះតទៅ។
យោងតាមអនុក្រឹត្យស្តីពី
ការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សរ៍មូលដ្ឋាន
និងការបង្កើនបៀវត្សរ៍សុទ្ធសាធរបស់មន្រ្តីរាជការដែលចុះហត្ថលេខា
ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងែទី២៦ ខែវិច្ឆិកា
ឆ្នាំ២០១២នេះ បានឲ្យដឹងថា អនុក្រឹត្យនេះមានគោលដៅកែ
ប្រែតម្លៃឯកតា
នៃសន្ទស្សន៍បៀវត្សរ៍មូលដ្ឋានពី១.២៦០រៀលទៅ១.៥២០រៀល
ក្នុងមួយសន្ទស្សន៍របស់មន្រ្តីរាជការស៊ីវិល កងយោធពលខេមរភូមិន្ទ
កងនគរបាលជាតិ និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ។
អនុក្រឹត្យ
ដដែលនេះ ក៏បានសម្រេចបង្កើនចំនួន២០ភាគរយ
នៃបៀវត្សរ៍សុទ្ធសាធរបស់និវត្តជន ជនបាត់បង់សមត្ថភាពពលកម្ម
ហើយនិងជនពិការដែលជាអតីតយុទ្ធជនផងដែរ។
លោក រ៉ុង ឈុន
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសាទរចំពោះព័ត៌មានអំពីការ
ដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការស៊ីវិលខាងលើនេះ។ ប៉ុន្តែ
ទោះយ៉ាងណាក្តី លោកបាននិយាយថា៖ «ការដំឡើងនេះ
វាតិចតួចមែនទែនចំពោះគ្រូបង្រៀនឬមន្រ្តីរាជការ
ព្រោះវាមិនអាចធ្វើឲ្យពួកគាត់មានជីវភាពប្រសើរបានទេ
ហើយបើប្រាក់បៀវត្សរ៍នៅតែទាបបែបហ្នឹង
យើងនឹងមិនទទួលបានគុណភាពនៃការអប់រំល្អបានទេ»។
លោក រ៉ុង ឈុន
បានកត់សម្គាល់ដែរថា
ប្រាក់ខែមន្រ្តីរាជការឡើងមិនទាន់តម្លៃទំនិញនៅលើទីផ្សារនោះទេ។
លោកបានសំណូមពរឲ្យប្រមុខរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់
អតិផរណាទីផ្សារហើយគួរសម្លឹងមើលប្រាក់បៀវត្សរ៍របស់មន្រ្តី
រាជការតូចតាចដូចជាគ្រូបង្រៀនជាដើមផង
ព្រោះអីនៅប្រទេសជិតខាងដូចជា វៀតណាម ឥណ្ឌូនេស៊ី និងថៃ
...ប្រាក់ខែមន្ត្រីគេខ្ពស់ជាងនៅកម្ពុជាច្រើនណាស់។
លោក
រ៉ុង
ឈុនបានគូសបញ្ជាក់ថា៖«រដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់លើការ
គ្រប់គ្រងការឡើងថ្លៃទំនិញនោះទេ។
កន្លងមកតម្លៃទំនិញខ្ពស់ហើយយើងចង់ឲ្យគ្រូបង្រៀនមានប្រាក់ខែ
យ៉ាងតិចបំផុតក៏មួយលានរៀលដែរ»។
លោក លឹម អែលដ្យូរ៉ាដូ
អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបាន
អះអាងថា លោកនៅ
មិនទាន់បានដឹងអំពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីនេះទេ។
លោក
មុត ខៀវ
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា
និងជានាយកនៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល
បានមានប្រសាសន៍ទទួលស្គាល់ថា
ប្រាក់បៀវត្សរ៍របស់គ្រូបង្រៀននៅកម្ពុជានៅទាបជាងប្រទេសជិតខាង
បន្តិចមែន។ តែលោកបានលើកហេតុផលថា ៖
«នេះក៏ដោយសារតែប្រទេសយើងទើបងើបពីសង្រ្គាមនិងកំពុងតែអភិវឌ្ឍ ។
យើងកំពុងគិតគូរលើបញ្ហានេះ»។
លោក មុត ខៀវ បានបន្ថែមថា
ការដំឡើងនេះ ធ្វើឡើងជាប្រចាំឆ្នាំតាមការសន្យារបស់រដ្ឋាភិបាល
គឺដើម្បីឲ្យពួកគាត់មានជីវភាពប្រសើរជាងមុន។ ក្នុងមួយឆ្នាំៗ
មានមន្រ្តីចូលនិវត្តចន្លោះពី៤ ទៅ៥ពាន់នាក់ ហើយការដំឡើងនេះ
មន្រ្តីដែលចូលនិវត្តអាចទទួលបានប្រាក់បន្ថែមខ្ពស់បំផុតដល់ជាង
១០ម៉ឺនរៀលក្នុងមួយខែៗ ហើយទាបបំផុតនោះក៏ពី២ទៅ៣ម៉ឺនរៀលដែរ
ក្នុងមួយខែ៕
No comments:
Post a Comment