លោក រ៉ុង ឈុន មានការបារម្ភជាចម្បងអំពីសុខភាព និងជីវភាពរស់នៅរបស់កម្មករ។ លោកបានបន្តថា ៖ «កម្មករយើងតែងតែដួលសន្លប់ក្នុងអំឡុងពេលម៉ោងធ្វើការ ក៏ព្រោះតែពួកគេមានអាហារូបត្ថម្ភមិនគ្រប់គ្រាន់។ ពួកគេចំណាយតែ៥០០ ទៅ១០០០រៀលប៉ុណ្ណោះ ក្នុងមួយពេលដើម្បីទិញអាហារដោយសារតែប្រាក់ខែរបស់ពួកគេមិន គ្រប់គ្រាន់»។
លោក រ៉ុង ឈុន និងកម្មករ-កម្មការិនីជាច្រើននាក់
នៅក្នុងការតវ៉ាអហិង្សា
ដើម្បីសុំដំឡើងប្រាក់ឈ្នួលកាលពីថ្ងៃអាទិត្យម្សិលមិញ។ រូបថត ម៉ៃ
វីរៈ
- Monday, 31 December 2012
- មុំ គន្ធា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
មានការតវ៉ាដ៏តឹងតែងមួយបានចាប់ផ្តើមធ្វើឡើងកាលពីម្សិលមិញដោយ
ក្រុមអ្នកតវ៉ាប្រមាណ៣០០នាក់ នៅឯឧទ្យានសេរីភាព។
មន្ត្រីសហភាពសហជីពកម្ពុជាប្រកាសថា
ការតវ៉ាទ្រង់ទ្រាយធំមួយទៀតអាចនឹងកើតមាន
ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តព្រងើយកន្តើយចំពោះការអំពាវ
នាវដំឡើងប្រាក់ខែដល់កម្មកររោងចក្រកាត់ដេរ។
នៅឯសួនឧទ្យាន
សេរីភាពពីម្សិលមិញលោក រ៉ុង
ឈុនប្រធានសហភាពសហជីពកម្ពុជាបានដាក់ឱសានវាទដល់នាយករដ្ឋមន្ត្រី
ហ៊ុន សែន ថា
ត្រូវចាប់ផ្តើមដោះស្រាយការទាមទាររបស់កម្មករឲ្យដំឡើងប្រាក់ខែ
ពី៦១ដុល្លារទៅដល់១៥០ដុល្លារអាមេរិកក្នុងមួយខែ
ឬក៏ត្រូវប្រឈមនឹងការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរយៈពេលពីរ
ឬបីខែខាងមុខ។
លោកបានបញ្ជាក់ដែរថា
ការដំឡើងប្រាក់ខែពិតជាមិនលំបាកនោះទេ
ប្រសិនបើគ្មានអំពើពុករលួយនោះ។
កម្មករនៅប្រទេសជិតខាងគេដំឡើងបានពី១៧០ដុល្លារ
ដល់២៦០ដុល្លារក្នុងមួយខែ ប៉ុន្តែ
កម្មករកម្ពុជាទទួលបានត្រឹមតែ៦១ដុល្លារ
ក្នុងមួយខែនាពេលបច្ចុប្បន្ន។
ក្រុមប៉ូលិស
និងកងរាជអាវុធហត្ថប្រមាណជា១០០នាក់
បានពង្រាយនៅមុខក្រុមអ្នកតវ៉ាដែលកំពុងតែកាន់បដាដែលមានសរសេរថា
«កម្មករត្រូវតែទទួលបានការដំឡើងប្រាក់ខែដូចប្រទេសក្នុងអាស៊ាន»
និង«ប្រាក់ខែ ៦១ដុល្លារធ្វើឲ្យពួកយើងសន្លប់»។
លោក រ៉ុង ឈុន
មានការបារម្ភជាចម្បងអំពីសុខភាព និងជីវភាពរស់នៅរបស់កម្មករ។
លោកបានបន្តថា ៖
«កម្មករយើងតែងតែដួលសន្លប់ក្នុងអំឡុងពេលម៉ោងធ្វើការ
ក៏ព្រោះតែពួកគេមានអាហារូបត្ថម្ភមិនគ្រប់គ្រាន់។
ពួកគេចំណាយតែ៥០០ ទៅ១០០០រៀលប៉ុណ្ណោះ
ក្នុងមួយពេលដើម្បីទិញអាហារដោយសារតែប្រាក់ខែរបស់ពួកគេមិន
គ្រប់គ្រាន់»។
លោក ថុង សុភឿន
តំណាងឲ្យក្រុមកម្មករអ្នកតវ៉ាម្នាក់បានអំពាវនាវថា ៖
«សូមឲ្យរាជរដ្ឋាភិបាល
និងក្រសួងការងារមេត្តាគិតគូរដល់ពួកយើងជាកម្មករតូចតាចផង។
សព្វថ្ងៃពួកយើងរស់នៅសែនវេទនា អន់ជាងសត្វគេចិញ្ចឹមទៅទៀត»។
ការតវ៉ាបានបញ្ចប់ទៅដោយមានញត្តិពីតំណាងកម្មករចំនួន២០នាក់ ដាក់ជូនទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។
គណៈកម្មាធិការប្រឹក្សាការងារមិនអាចទាក់ទងដើម្បីពន្យល់បានទេ កាលពីម្សិលមិញ៕ CC
No comments:
Post a Comment