Thursday, 27 December 2012
Joe Freeman ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈក្នុងវិស័យច្បាប់ និងសណ្តាប់ធ្នាប់
ឆ្នាំ២០១២ នេះ ហាក់បីដូចជាឆ្នាំគ្រោះថ្នាក់ គួរឲ្យខ្មាសអៀន
នៅពេលតំណែងតួនាទី និងអំណាចទឹកប្រាក់បានយកឈ្នះលើភាពយុតិ្តធម៌
ពិសេសអ្នកមានអំណាច មានជោគជ័យយ៉ាងធំធេងលើអ្នកទន់ខ្សោយ។
ទន្ទឹម
នឹងការ បង្ក្រាបគ្រឿងញៀនគួរឲ្យកត់សម្គាល់
ការវាយប្រហារដោយទឹកអាស៊ីត ការចាប់ជំរិត អំពើឃាតកម្មឃោរឃៅ
ការរំលោភអំណាច បានកើតឡើងជាប្រចាំ
ហើយត្រូវបានចុះផ្សាយពាសពេញលើទំព័រសារព័ត៌មាន
ចាប់តាំងពីដើមឆ្នាំមក។ នៅក្នុងខែមករា សន្តិសុខក្រុមហ៊ុនមួយ
ក្នុងស្រុកស្នួល ខេត្តក្រចេះ បានបាញ់ប្រហារលើក្រុមអ្នកភូមិ
ក្នុងអំឡុងពេលអ្នកភូមិតវ៉ា
ប្រឆាំងនឹងការឈូសឆាយចម្ការស្វាយចន្ទី។ មួយខែក្រោយមក លោក ឈូក
បណ្ឌិត អភិបាលក្រុងបាវិត នៅពេលនោះ បានបាញ់ប្រហារលើក្រុមបាតុកម្ម
ធ្វើឲ្យរងរបួស ដល់កម្មករកាត់ដេរបីនាក់។ លោក ប៊ុន សុខា
អតីតនាយរងសេនាធិការ នៃអង្គភាពអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ត្រូវបានគេថតជាប់វីដេអូវាយដំបុរសបួននាក់ នៅសណ្ឋាគារកោះកុង
កាលពីខែមេសា។
មានតែសន្តិសុខពីរនាក់ ប៉ុណ្ណោះដែលត្រូវបានចោទប្រកាន់
ក្នុងការបាញ់អ្នកតវ៉ា នៅស្រុកស្នួល
ចំណែកឯបទចោទប្រកាន់ប្រឆាំងនឹងលោក ឈូក បណ្ឌិត និងលោក ប៊ុន សុខា
ត្រូវបានលើកចោលក្នុងភាពអាថ៌កំបាំង។
លោក Phil Robertson
អនុប្រធានប្រចាំអាស៊ី នៅអង្គការឃ្លាំមើលសិទិ្ធមនុស្ស
បានថ្លែងថា៖ «បរិបទប្រទេសកម្ពុជា ដែលអ្នកមានសិទ្ធិអំណាច
និងទំនាក់ទំនងល្អជាមួយអ្នកមានអំណាចទទួលបាននិទណ្ឌភាព
បន្ទាប់ពីរំលោភសិទិ្ធអ្នកដទៃ នៅតែកើតមានជាញឹកញាប់
ប៉ុន្តែកម្រិតនៃការរំលោភនេះ ពិតជាកើនឡើង
ពាក់ព័ន្ធនឹងករណីចាប់យកដីធ្លី។ ដូចគ្នាផងដែរ ការបាញ់បោះ
និងការវាយដំ លើជនសាមញ្ញ ដោយមន្រ្តីមានទំនាក់ទំនងល្អ
ជាមួយអ្នកមានអំណាច និងទឹកប្រាក់ បានកើនឡើងគួរឲ្យបារម្ភ»។
មានករណី ដែលបានធ្វើឲ្យមនុស្សជាទូទៅ ក្នុងប្រទេស ភ្ញាក់ផ្អើល
ដូចករណីមនុស្សឃាត ដែលកើតឡើងនៅតំបន់ព្រៃ
និងកើតឡើងនៅក្រៅព្រំដែនកម្ពុជា។
នៅចុងខែមេសា
ខណៈពេលអមដំណើរអ្នកសារព័ត៌មាន ទៅខេត្តកោះកុង
ដើម្បីពិនិត្យការកាប់ឈើខុសច្បាប់ លោក ឈុត វុទ្ធី
អ្នកការពារបរិស្ថានកម្ពុជា ត្រូវបានគេបាញ់សម្លាប់ ក្នុងកាលៈ ទេសៈ
ដែលពុំមានការពន្យល់បំភ្លឺឲ្យបានពេញលេញ
និងមិនបានបង្ហាញហេតុផលសមរម្យឡើយ។ ឬក៏ម្យ៉ាងទៀត
ករណីបាញ់នេះត្រូវបានពន្យល់ពេញលេញហើយ ប៉ុន្តែមនុស្សតិចតួចយល់
ឬជឿជាក់លើការពន្យល់នេះ។ ការពន្យល់ជាផ្លូវការគឺ លោក អ៊ិន រតនា
មន្រ្តីកងរាជអាវុធហត្ថ បានបាញ់លោក ឈុត វុទ្ធី
បន្ទាប់ពីឈ្លោះប្រកែកគ្នា។ បន្ទាប់មក លោក អ៊ិន រតនា
ត្រូវបានបាញ់សម្លាប់ ដោយលោក រ៉ាន់ បូរតន៍
សន្តិសុខរបស់ក្រុមហ៊ុនកាប់ឈើ Timbergreen។
ខណៈដែលអ្នក
ឃ្លាំមើលករណីនេះបានបរាជ័យ ក្នុងការស្វែងយល់ និងរកមិនឃើញថា
អ្វីខ្លះបានកើតឡើង មានករណីខុសធម្មតាកើតឡើង។
ក្នុងរយៈពេលតិចជាង ២ សប្តាហ៍ បន្ទាប់ពីលោក រ៉ាន់ បូរតន៍
ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ
កាលពីខែតុលាពីបទមនុស្សឃាតដោយអចេតនា
តុលាការខេត្តបានព្យួរទោសគាត់។
ជាមួយនឹងរយៈពេលដែលគាត់បានជាប់ទោសរួចហើយនោះ
គាត់បានមានសេរីភាពវិញ ក្នុងខែវិច្ឆិកា។
ករណីបាញ់បោះបានកើត
ឡើង ក្រៅពីបញ្ហាដីធ្លី និងការកាប់ឈើ
ដែលបានបង្ហាញដោយរឿងរ៉ាវឥតដាច់ អំពីសកម្មភាពបែបអនាធិបតេយ្យ
របស់មន្រ្តីយោធា
ដែលចូលចិត្តបាញ់បោះទៅលើមេឃដោយសារតែមូលហេតុតូចតាច។
នា
ពេលថ្មីៗនេះ គឺកាលពីថ្ងៃទី១២ ខែធ្នូ
ជាព្រឹត្តិការណ៍ដ៏ចម្លែកមួយ គឺកងយោធពលខេមរភូមិន្ទម្នាក់
និងបួននាក់ផ្សេងទៀត ដែលកំពុងផឹកស៊ី បានបាញ់បីគ្រាប់ទៅលើមេឃ
នៅក្បែរសាលាដំបូងរាជធានីភ្នំពេញ។ បើទោះបីជាអ្នកទាំង៥
ត្រូវបានចោទប្រកាន់ក្នុងរយៈពេលតិចជាង១សប្តាហ៍ក្រោយមក
ពីបទកាន់កាប់អាវុធខុសច្បាប់ក្តី រឿងក្តីនេះ
ជារឿងក្តីមិនសូវសំខាន់ឡើយ។
សមាជិកកងទ័ពតិចតួចបំផុត
ត្រូវបានសម្រេច ឲ្យទទួលខុសត្រូវ
ក្នុងករណីបាញ់បោះប្រហាក់ប្រហែលគ្នា បើទោះបីជាលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅ
ប្រឆាំងនឹងការបាញ់បោះដោយសេរី
ដែលប្រព្រឹត្តឡើងដោយក្រុមអ្នកមានអំណាច
និងអ្នកមានទំនាក់ទំនងល្អ ជាមួយអ្នកមានអំណាចយ៉ាងក៏ដោយ។
នៅ
ខែកញ្ញា លោក ហ៊ុន សែន បានថ្លែងសុន្ទរកថា
អំពាវនាវឲ្យចាត់វិធានការតឹងរ៉ឹង ប្រឆាំងនឹងមន្រ្តីយោធិន អាក្រក់
ដោយព្រមានថា លោកមិនចង់ឃើញអត្ថបទ
ក្នុងប្រព័ន្ធផ្សព្វផ្សាយអំពីរដ្ឋាភិបាល
បរាជ័យក្នុងការចាត់វិធានការណ៍
នៅពេលអ្នកមានអំណាចល្មើសច្បាប់ឡើយ។ សម្តីរបស់លោក ហ៊ុន សែន
ហាក់បីដូចជាពុំមានឥទ្ធិពលខ្លាំងក្លាលើមន្រ្តីយោធាឡើយ។
លោក
Robertson បានចង្អុលបង្ហាញថា ពុំ«មានចំណាត់ការគួរឲ្យកោតសរសើរ
ដើម្បីធ្វើឲ្យពួកគេទទួលខុសត្រូវ
ហើយពុំមានការប្តេជ្ញាផ្នែកនយោបាយ
ដើម្បីផ្លាស់ប្តូរវប្បធម៌ដែលអនុញ្ញាតឲ្យមន្រ្តីរំលោភ
បំពានលើអ្នកណាក៏បាន និងនៅពេលណាក៏បាននោះទេ»។
មួយថ្ងៃ
បន្ទាប់ពីការបាញ់ប្រហារនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ
មេបញ្ជាការកងរាជអាវុធហត្ថម្នាក់ នៃកងយោធពលខេមរភូមិន្ទ
ក្នុងខេត្តពោធិ៍សាត់ បានបាញ់១០គ្រាប់ឡើងលើមេឃ
ដោយសារឈ្មោះរបស់គាត់ពុំមានក្នុងបញ្ជីឈ្មោះ
ត្រូវចុះមូលដ្ឋានដើម្បីពង្រឹងគណបក្សប្រជាជនកម្ពុជា។
មេរបស់គាត់ថ្លែងថា គាត់នឹងត្រូវធ្វើការអប់រំ
អំពីការប្រើប្រាស់អាវុធដោយមានការទទួលខុសត្រូវនោះជាក្រុមយោធា ។
អង្គភាព
ប្រឆាំងអំពើពុករលួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១០
បានធ្វើការចាប់ខ្លួន លើកទី៣ និង ទី៤ ក្នុងឆ្នាំ ២០១២ នេះ។
ការស៊ើបអង្កេតលើបទក្លែង និងអំពើពុករលួយអស់មួយឆ្នាំ
លើមន្រ្តីខេត្តព្រះវិហារ គឺលោក ថុល កឹមហុង ព្រះរាជអាជ្ញារង
និងលោក ជា សុផល ប្រធានការិយាល័យពន្ធដារខេត្ត បានក្លាយជាផ្លែផ្កា។
រឿងក្តីរបស់ពួកគេកំពុងរង់ចាំការជំនុំជម្រះ។
មន្រ្តីពុក
រលួយទី១ ដែលត្រូវបានចោទប្រកាន់ ក្រោមអំណាចថ្មីរបស់អង្គភាពនេះ
គឺលោក ម៉ឹក ដារ៉ា ស្តេចប្រឆាំងថ្នាំញៀន ដែលត្រូវបានផ្តន្ទាទោស
កាលពីខែមករា ចំពោះបទចោទ ៣២ករណី ទាក់ទងនឹងការស៊ីសំណូក
និងអំពើពុករលួយ ហើយត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ១ជីវិត។
លោកបានបឹ្តងឧទ្ធរណ៍ ហើយសេចក្តីសម្រេចត្រូវបានរំពឹងថា
នឹងប្រកាសនៅចុងខែនេះ។ ថ្នាំញៀន
ហាក់បីដូចជាបង្ហាញខ្លួនគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងឆ្នាំនេះ
ក្នុងចំណោមអ្នកប្រើប្រាស់ អ្នកលក់ អ្នកចែកចាយ និងអ្នកជួញដូរ
ខណៈដែលអ្នកវិភាគ និងមន្រ្តី
បានចេញសេចក្តីព្រមានអំពីបញ្ហាប្រទេសកម្ពុជា
ក្លាយជាកន្លែងផលិតថ្នាំញៀន នៅអាស៊ីអាគ្នេយ៍។
តាមសេចក្តីរាយការណ៍ជាច្រើនថា បច្ចុប្បន្ន
មានក្មេងៗសិស្សសាលាជាច្រើន បានគេចសាលា ហើយនៅទីបំផុត
បានបោះបង់ចោលការសិក្សា ដោយសារតែផ្តុំគ្នាជក់ថ្នាំញៀន។
នគរបាល
បង្ក្រាបថ្នាំមេតំហ្វេតាមីន ស្កាត់ចាប់ថ្នាំកាកូទិក
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
និងរឹបអូសទំនិញដឹកជញ្ជូនអន្តរជាតិ នៃសារធាតុផលិតថ្នាំញៀន
នៅកំពង់ផែព្រះសីហនុ និងនៅរាជធានីភ្នំពេញ។
លោក មាស វិរិទ្ធ
អគ្គលេខាធិការរងនៃអាជ្ញាធរជាតិ ប្រឆាំងនឹងគ្រឿងញៀន បានថ្លែងថា៖
«ឆ្នាំនេះអាក្រក់ជាងឆ្នាំមុនបន្តិច។
មិនមែនសារធាតុផលិតគ្រឿងញៀនទាំងអស់ត្រូវបាននាំចូលដោយខុស
ច្បាប់ឡើយ សារធាតុខ្លះផលិតទីនេះ ... វាជារឿងធម្មតា
ដែលឧក្រិដ្ឋជនព្យាយាមរកកន្លែងផលិតគ្រឿងញៀន នេះជាកន្លែងថ្មី»។
ការ
ចុះបង្ក្រាបជាទូទៅ បានឈានដល់ការចាប់ខ្លួន លោកឧកញ៉ា តាំង
សេងហាក់ នៅខែវិច្ឆិកា នៅពេលអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន
បានចុះបង្ក្រាបផ្ទះរបស់គាត់ នៅភ្នំពេញ នៅពេលពួកគេ
កំពុងប្រើប្រាស់គ្រឿងញៀន។
មនុស្សយ៉ាងតិច១២នាក់ត្រូវបានចាប់ខ្លួន
ហើយលោកសេងហាក់ត្រូវបានចោទប្រកាន់ពីបទជួញដូរថ្នាំញៀន។
តាម
ពិត បទល្មើសមិនកើតឡើងតែចំពោះមន្រ្តី
ឬអ្នកមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាចឡើយ។ កាលពីឆ្នាំមុន
អាជ្ញាធរកម្ពុជា បានបង្ក្រាបសកម្មភាពបទល្មើស និងបញ្ហាជាច្រើន
មានដូចជា បណ្តាញល្បែងតាមអ៊ីនធឺណិត ជនរួមភេទជាមួយកុមារលេចធ្លោ
ដែលទីបំផុតត្រូវបានបណ្តេញចេញពីកម្ពុជា
ការវាយប្រហារដោយទឹកអាស៊ីត អំពើឃាតកម្មឃោរឃៅ
និងសោកនាដកម្មដ៏រន្ធត់។ កេរ្តិ៍ឈ្មោះកម្ពុជា
ជាកន្លែងសម្រាប់ភ្ញៀវទេសចរផ្លូវភេទ
បានកែប្រែល្អប្រសើរឡើងវិញបន្តិច នៅពេលរដ្ឋាភិបាល បានបណ្តេញលោក
Alexander Trofimov មហាសេដ្ឋីជនជាតិរុស្ស៊ីដែលរួមភេទជាមួយកុមារ
ចេញពីកម្ពុជាកាលពីខែមិថុនា។
លោក Trofimov
ជាអ្នកវិនិយោគនៅរមណីយដ្ឋានខេត្តព្រះសីហនុ ដែលត្រូវបានផ្តន្ទាទោស
ពីបទរំលោភក្មេងស្រី យ៉ាងតិចណាស់១៧នាក់ពីឆ្នាំ ២០០៥ ដល់ ២០០៧។
លោកបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ កាលពីឆ្នាំមុន
ប៉ុន្តែត្រូវបានចាប់ខ្លួនឡើងវិញ កាលពីរដូវក្តៅ
តាមបទបញ្ជានិរទេសរបស់ក្រសួងមហាផ្ទៃ។ ជនរងគ្រោះ
នៃឧក្រិដ្ឋកម្មសម្លាប់មនុស្ស និងហិង្សា មានប្រវតិ្ត
និងវណ្ណៈសង្គមខុសៗគ្នា។
អ្នកភូមិទឹកថ្មី នៅខេត្តបាត់ដំបង
បានកាន់មរណទុក្ខ អាយុជីវិតកុមារ៣នាក់ បន្ទាប់ពីបុរសម្នាក់ឈ្មោះ
ជឹម វាសនា ត្រូវបានចោទប្រកាន់ ពីបទសម្លាប់ក្មេងទាំងនោះ
នៅខែកញ្ញា។ សាកសពក្មេងទាំង៣នាក់ ត្រូវបានរកឃើញនៅវាលស្រែ
បន្ទាប់ពីរយៈពេល៤ថ្ងៃ។ នគរបាលបានថ្លែងថា លោក វាសនា
បានសារភាពថា បានរំលោភ និងអារកក្មេងស្រីអាយុ៨ឆ្នាំ
បន្ទាប់ពីល្បួងនាងទៅវាលស្រែដើម្បីជួយបេះផ្សិត។ ក្រោយមក
យោងតាមការស៊ើបអង្កេត បុរសម្នាក់នោះ
បានសម្លាប់មិត្តភក្តិរបស់នាងអាយុ១១ឆ្នាំម្នាក់
និង៩ឆ្នាំម្នាក់ដែលបានរត់គេចខ្លួន។
ក្នុងករណីឃាតកម្ម
ដែលបានចុះផ្សាយយ៉ាងព្រោងព្រាត១ខែក្រោយមក នគរបាលរាជធានីភ្នំពេញ
បានរកឃើញសព លឹម ស្រីពេជ្រ អាយុ ១៩ឆ្នាំ
ដែលទើបតែឈ្នះតំណែងស្រីស្អាតស្រា Spy Wine Cooler ។ នាង ស្រីពេជ្រ
ត្រូវបានរកឃើញថា ត្រូវបានច្របាច់កស្លាប់ ហើយអាជ្ញាធរក្រោយមក
បានចាប់ខ្លួនស្រ្តីម្នាក់ ដែលនគរបាលថា បានសារភាពថា
បានអញ្ជើញនាង ស្រីពេជ្រ មកផ្ទះ តាមរយៈ Facebook។
គ្មាន
អ្វីអាចប្រៀបធៀប ទៅនឹងការបាត់បង់ជីវិតឡើយ ប៉ុន្តែការខូចរូបរាង
ដោយសារទឹកអាស៊ីត គឺស្មើនឹងការស្លាប់បាត់បង់ជីវិតដែរ។
រៀបរាប់ដោយអង្គការសិទិ្ធមនុស្សថា
ជា«អំពើឧក្រិដ្ឋកម្មអាក្រក់បំផុត» ការវាយប្រហារដោយទឹកអាស៊ីត
បានកើតមានជាទូទៅនៅឆ្នាំ២០១១ ដែលរដ្ឋសភាបានអនុម័តច្បាប់
បង្កើនទោសទណ្ឌធ្ងន់ធ្ងរចំពោះអ្នកវាយប្រហារ
និងកម្រិតលទ្ធភាពប្រើប្រាស់ទឹកអាស៊ីត។
លោក Ziad Samman
អ្នកគ្រប់គ្រងគម្រោង នៅអង្គការជួយជនរងគ្រោះកម្ពុជា
ដោយសារអាស៊ីត បានថ្លែងថា ការអនុម័តច្បាប់នេះ អាចជាមូលហេតុ
ធ្វើឲ្យធ្លាក់ចុះ នៃករណីវាយប្រហារដោយទឹកអាស៊ីតក្នុងឆ្នាំ២០១២
បើធៀបនឹងឆ្នាំមុន។ យោងតាមអង្គការនេះបានឲ្យដឹងទៀតថា
ការវាយប្រហារ៧ករណី បានកើតឡើងឆ្នាំនេះ
បើធៀបនឹង១៧ករណីកាលពីឆ្នាំ២០១១។
លោកបានថ្លែងតាមអ៊ីមែលថា៖
«គេអាចគិតថា ការរៀបចំច្បាប់អាស៊ីតបានក្លាយជាកត្តារារាំង
ចំពោះជនដែលនឹងប្រព្រឹត្តល្មើស។ ប៉ុន្តែ រហូតទាល់តែរឿងក្តីទី១
ត្រូវបានជំនុំជម្រះ ក្រោមច្បាប់អាស៊ីត យើងមិនអាចមើលឃើញថា
តើរដ្ឋាភិបាល ច្បាស់លាស់ប៉ុនណា
ក្នុងការអនុវត្តច្បាប់សំខាន់នេះឡើយ»។ ទោះជាយ៉ាងណា
ចំនួនធ្លាក់ចុះនេះ គឺជាចំណុចល្អមួយ ក្នុងឆ្នាំនេះ
ដែលជាឆ្នាំពោរពេញទៅដោយអំពើហិង្សា។
គ្មានការពិនិត្យឡើងវិញ
ទេ នូវបទល្មើសក្នុងឆ្នាំ ២០១២ មានលក្ខណៈគ្រប់ជ្រុងជ្រោយឡើយ
បើគ្មានការពិចារណាជនល្មើសអាក្រក់បំផុត ក្នុងឆ្នាំនេះនោះ។
មានជនល្មើសអាក្រក់ជាច្រើន ដែលអាចសើរើមកពិនិត្យឡើងវិញ
ប៉ុន្តែជនល្មើសថ្នាក់កំពូល គឺបុរសម្នាក់អាយុ ៤០ ផ្លាយ
មកពីខេត្តកំពង់ធំ។ លោក តុង ហួន មានកេរ្តិ៍ឈ្មោះអាក្រក់
ជាអ្វីដែលអ្នកស្រុក និងនគរបាលថា គឺដោយសារការចាប់ជំរិត
អំពើប្លន់ និងសម្លាប់មនុស្សអស់រយៈពេល១០ឆ្នាំ
ក្នុងខេត្តចំនួន៦នៅកម្ពុជា។
គេនិយាយថា គាត់មានកម្លាំងយក្ស
ហើយមិនខ្លាចស្លាប់ រស់នៅជាអាថ៌កំបាំង
នៅពេលគាត់ត្រូវបាននគរបាលចាប់ខ្លួន ក្នុងឆាកបាញ់តគ្នាដ៏ខ្លី
នៅចុងខែតុលា។
បន្ទាប់ពីការចាប់ខ្លួន លោកឧត្តមសេនីយ៍ ផាន់
សុផេង ស្នងការខេត្តកំពង់ធំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖
«គាត់បានគំរាមនគរបាល ថា ឥឡូវនេះ អ្នកចាប់ខ្ញុំ
ហេតុអ្វីមិនសម្លាប់ខ្ញុំ?» លោកបានបន្ថែមថា ត្រូវការនគរបាលពី
៥ទៅ ៦ នាក់ ដើម្បីចាប់គាត់។ អាជ្ញាធរបានបញ្ជូនគាត់
ទៅពន្ធនាគារខេត្តកំពង់ធំ ប៉ុន្តែ នគរបាល ព្រួយបារម្ភថា
បើគិតពីសមត្ថភាពរបស់គាត់ ក្នុងការគេចពីនគរបាលជាយូរមកហើយ
គាត់អាចរកផ្លូវរត់ចេញពីពន្ធនាគារ
ដែលមានកម្រិតសន្តិសុខទាបនេះ។
យ៉ាងណាក្តី
នៅក្នុងឆ្នាំ២០១២នេះ ករណីជាច្រើន
ហាក់បីដូចជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា
អ្នកមានអំណាចមានប្រាក់ តែងតែនៅក្រៅសំណាញ់ច្បាប់៕ TK
No comments:
Post a Comment