«ប្រទេសកម្ពុជា ត្រូវផ្ដល់តម្លៃដល់សារសំខាន់នៃសិទ្ធិមនុស្ស វេទិកានយោបាយបើកចំហ និងនីតិរដ្ឋនៅក្នុងរូបផ្គុំនៃការវិនិយោគ និងវណ្ណៈកណ្ដាល។ ឱកាសនយោបាយបើកចំហតម្លាភាពច្រើន និងការថយចុះនៃអំពើពុករលួយផ្ដល់ជាប្រយោជន៍ដល់ប្រទេសទាំងមូល ដោយវាលើកទឹកចិត្តការដល់វិនិយោគបរទេស។ បើប្រទេសកម្ពុជា អាចប្រកាន់ជំហានធំដុំ និងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាទាំងនេះ វានឹងនាំអោយមានវិនិយោគទុនច្រើនពីក្រុមហ៊ុនអាមេរិក និងបណ្ដាក្រុមហ៊ុននានាមកពីទូទាំងពិភពលោក។ ចូរចាំថា អ្វីដែលមានសារសំខាន់នោះមិនមែនអ្វីដែលលោកអ្នកនិយាយទេ គឺអ្វីដែលលោកអ្នកធ្វើ។ ដូចដែលគ្រូបង្រៀនភាសាឡាតាំងរបស់ខ្ញុំនៅវិទ្យាល័យ ឧស្សាហ៍និយាយថា “ការធ្វើមិនមែនពាក្យសំដីទេ”»។
http://www.youtube.com/watch?v=fHP2V55W0Kk
ដោយ វណ្ណ វិចារ 2012-12-26 RFA
មូលហេតុដែលបណ្ដាលឲ្យសាជីវកម្មក្រុមហ៊ុនធំៗ របស់អាមេរិក
មិនមកវិនិយោគនៅកម្ពុជា គឺដោយសារការគោរពសិទ្ធិមនុស្ស
និងនីតិរដ្ឋនៅកម្ពុជា នៅមានកម្រិតនៅឡើយ។
ចំណុចទាំង នេះត្រូវបានលាតត្រដាងជាសាធារណៈដោយឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William E. Todd)
នៅក្នុងគេហទំព័ររបស់លោកប្រចាំសប្ដាហ៍កន្លងទៅនេះ។
មន្ត្រីឯកអគ្គរដ្ឋទូតអាមេរិករូបនេះឲ្យដឹងថា
លោកជួបក្រុមអ្នកវិនិយោគជាច្រើនរបស់អាមេរិកនៅប្រទេសថៃ
និងសិង្ហបុរី ដើម្បីណែនាំឲ្យពួកគេមកវិនិយោគនៅកម្ពុជា
ប៉ុន្តែពួកគេឆ្លើយថា
មិនទាន់មានជំនឿចិត្តក្នុងការវិនិយោគនៅកម្ពុជា នៅឡើយទេ។
តាមរយៈគេហទំព័រជួបពលរដ្ឋកម្ពុជា ប្រចាំសប្ដាហ៍ គឺថ្ងៃអាទិត្យ ទី២៣ ឆ្នូ អគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ថត មានប្រសាសន៍ថា លោកបានធ្វើដំណើរកាលពីដើមខែធ្នូ ទៅកាន់ប្រទេសពីរដែលជឿនលឿនផ្នែកសេដ្ឋកិច្ច គឺប្រទេសថៃ និងសិង្ហបុរី ក្នុងគោលបំណងស្វែងរកចម្លើយរបស់សំណួរដែលសួរថា ហេតុអ្វីសាជីវកម្មធំៗរបស់អាមេរិក មិនមករកស៊ីនៅកម្ពុជា?
លោក វីល្លៀម ថត បន្តថា លោកក៏នឹងមានគម្រោងទៅធ្វើទស្សនកិច្ចប្រទេសនានាបន្តទៀត ដើម្បីទាក់ទាញវិនិយោគអាមេរិកមកកាន់កម្ពុជា។ ប៉ុន្តែកម្ពុជា ក៏ត្រូវកែប្រែច្បាប់ និងបញ្ញត្តិគ្រប់គ្រងមួយចំនួនដើម្បីបើកចំហបរិយាកាសវិនិយោគដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលដើម្បីបកស្រាយករណីនេះបានទេ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនដែលទទួលស្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងក្លាយជាឧបសគ្គធំសម្រាប់ឱកាសវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជា នោះទេ។ ហើយប្រមុខរដ្ឋាភិបាលកម្ពុជា ថែមទាំងបដិសេធមិនទទួលយកអនុសាសន៍របស់តំណាងពិសេសទទួលបន្ទុកសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិថែមទៀត។
ទោះយ៉ាងណាក្ដី មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់អគ្គរដ្ឋទូតអាមេរិក ព្រោះថា កម្ពុជាបច្ចុប្បន្នកំពុងតែអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគមករកស៊ី ដោយបំពានសិទ្ធិមនុស្ស។ លោកបន្តថា សព្វថ្ងៃកម្ពុជា ត្រូវការវិនិយោគិនពីអាមេរិក ជប៉ុន អូស្ត្រាលី គេនាំបច្ចេកវិទ្យាគោរពសិទ្ធិមនុស្ស ដោយមានការការពារបរិស្ថាន គោរពច្បាប់ទម្លាប់ ការមិនប្រព្រឹត្តពុករលួយជាដើម។
លោក យឹម សុវណ្ណ៖ «ខ្ញុំគិតថា រដ្ឋាភិបាលគិតឃើញតែរដ្ឋាភិបាល គិតពីផលប្រយោជន៍ បក្សពួករបស់ខ្លួនច្រើនជាងអ្វីៗទាំងអស់ ដូចនេះអ្វីដែលសហរដ្ឋអាមេរិកលើកឡើងហ្នឹង ត្រឹមត្រូវណាស់ គេចង់ឲ្យយើងបំបាត់អំពើពុករលួយ គេចង់ឲ្យយើងគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ»។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកនេះ ស្របគ្នាទៅនឹងប្រធានបទរបស់សង្គមស៊ីវិលកម្ពុជា ដែលនិយាយពីសិទ្ធិមនុស្ស និងធុរកិច្ច ដែលបានន័យថា ការរកស៊ីទាំងឡាយណាក៏ដោយត្រូវគិតគូរពីបញ្ហាសិទ្ធិមនុស្ស។ តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា ក្រុមហ៊ុនសហរដ្ឋអាមេរិក បានទម្លាក់ទុនរកស៊ី គិតមកដល់ចាប់តាំងពីឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០១១ ក្នុងទំហំទឹកប្រាក់ជិត ៨០០លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

លោកបន្តថា តាមរយៈទស្សនកិច្ចទាំងនោះគេរកឃើញចំណុចខ្លាំង
និងចំណុចខ្សោយរបស់ប្រទេសកម្ពុជា លើផ្នែកបរិយាកាសវិនិយោគ
ធនធានមនុស្ស
និងព្រមទាំងការនាំមកនូវការងារដែលត្រូវការជំនាញខ្ពស់មក
កម្ពុជា៖ «ប្រទេសកម្ពុជា
ត្រូវផ្ដល់តម្លៃដល់សារសំខាន់នៃសិទ្ធិមនុស្ស វេទិកានយោបាយបើកចំហ
និងនីតិរដ្ឋនៅក្នុងរូបផ្គុំនៃការវិនិយោគ និងវណ្ណៈកណ្ដាល។
ឱកាសនយោបាយបើកចំហតម្លាភាពច្រើន
និងការថយចុះនៃអំពើពុករលួយផ្ដល់ជាប្រយោជន៍ដល់ប្រទេសទាំងមូល
ដោយវាលើកទឹកចិត្តការដល់វិនិយោគបរទេស។ បើប្រទេសកម្ពុជា
អាចប្រកាន់ជំហានធំដុំ និងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាទាំងនេះ
វានឹងនាំអោយមានវិនិយោគទុនច្រើនពីក្រុមហ៊ុនអាមេរិក
និងបណ្ដាក្រុមហ៊ុននានាមកពីទូទាំងពិភពលោក។ ចូរចាំថា
អ្វីដែលមានសារសំខាន់នោះមិនមែនអ្វីដែលលោកអ្នកនិយាយទេ
គឺអ្វីដែលលោកអ្នកធ្វើ។
ដូចដែលគ្រូបង្រៀនភាសាឡាតាំងរបស់ខ្ញុំនៅវិទ្យាល័យ ឧស្សាហ៍និយាយថា
“ការធ្វើមិនមែនពាក្យសំដីទេ”»។
លោក វីល្លៀម ថត បន្តថា លោកក៏នឹងមានគម្រោងទៅធ្វើទស្សនកិច្ចប្រទេសនានាបន្តទៀត ដើម្បីទាក់ទាញវិនិយោគអាមេរិកមកកាន់កម្ពុជា។ ប៉ុន្តែកម្ពុជា ក៏ត្រូវកែប្រែច្បាប់ និងបញ្ញត្តិគ្រប់គ្រងមួយចំនួនដើម្បីបើកចំហបរិយាកាសវិនិយោគដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលដើម្បីបកស្រាយករណីនេះបានទេ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនដែលទទួលស្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងក្លាយជាឧបសគ្គធំសម្រាប់ឱកាសវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជា នោះទេ។ ហើយប្រមុខរដ្ឋាភិបាលកម្ពុជា ថែមទាំងបដិសេធមិនទទួលយកអនុសាសន៍របស់តំណាងពិសេសទទួលបន្ទុកសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិថែមទៀត។
ទោះយ៉ាងណាក្ដី មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់អគ្គរដ្ឋទូតអាមេរិក ព្រោះថា កម្ពុជាបច្ចុប្បន្នកំពុងតែអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគមករកស៊ី ដោយបំពានសិទ្ធិមនុស្ស។ លោកបន្តថា សព្វថ្ងៃកម្ពុជា ត្រូវការវិនិយោគិនពីអាមេរិក ជប៉ុន អូស្ត្រាលី គេនាំបច្ចេកវិទ្យាគោរពសិទ្ធិមនុស្ស ដោយមានការការពារបរិស្ថាន គោរពច្បាប់ទម្លាប់ ការមិនប្រព្រឹត្តពុករលួយជាដើម។
លោក យឹម សុវណ្ណ៖ «ខ្ញុំគិតថា រដ្ឋាភិបាលគិតឃើញតែរដ្ឋាភិបាល គិតពីផលប្រយោជន៍ បក្សពួករបស់ខ្លួនច្រើនជាងអ្វីៗទាំងអស់ ដូចនេះអ្វីដែលសហរដ្ឋអាមេរិកលើកឡើងហ្នឹង ត្រឹមត្រូវណាស់ គេចង់ឲ្យយើងបំបាត់អំពើពុករលួយ គេចង់ឲ្យយើងគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ»។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកនេះ ស្របគ្នាទៅនឹងប្រធានបទរបស់សង្គមស៊ីវិលកម្ពុជា ដែលនិយាយពីសិទ្ធិមនុស្ស និងធុរកិច្ច ដែលបានន័យថា ការរកស៊ីទាំងឡាយណាក៏ដោយត្រូវគិតគូរពីបញ្ហាសិទ្ធិមនុស្ស។ តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា ក្រុមហ៊ុនសហរដ្ឋអាមេរិក បានទម្លាក់ទុនរកស៊ី គិតមកដល់ចាប់តាំងពីឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០១១ ក្នុងទំហំទឹកប្រាក់ជិត ៨០០លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
អ្វីដែលលោកឯកអគ្គរដ្ឋទូតមានប្រសាស នឹង យោ
បល់ពិតជាត្រវ ។
ប៉ុនែ្ត តាមការពិត មិនមែនពួកខុំ្ញគេអស់ទាំងហ្នឹង
មិនដឹងអំពីបញ្ហាទាំងេនេះទេ ។ តែដោយសារ ពួកអាចៅហ្វាយពួកវា ដាក់បញ្ជាឲពួកវាធ្វើ
អញ្ចឹង ដើម្បីកុំឲមានក្រុមហ៊ុនវិនិយោគមកពីប្រ
ទេសសេរីពិតប្រាកដអាចធ្វើបាន ។ ទុកឲតែពួក
ប្រទេសសេរីក្លែងកា្លយ នឹង គុម្មុយនិស្តធ្វើប៉ុណ្ណោះ
ដើម្បីងាយស្រួលដណ្តើមយកទឹកដី នឹង កាន់
កាប់ ត្រួតតា្រប្រទេសកម្ពុជាទាំងស្រុងក្នុងពេលដ៏
ខ្លីនេះ តាមផែនការរបស់ពួកវា ។
បើចង់ឲមានក្រុមហ៊ុនអាមេរិកាំង នឹង ប្រទេស
សេរីពិតប្រាកដផ្សេងទៀត មកធ្វើវិនិយោគនៅ
ក្នុងប្រទេសកម្ពុជាបាន លុះត្រាតែកំចាត់បំបាត់
ពួកខ្ញុំគុម្មុយនិស្តដែលជាអ្នកកាន់អំណាចបច្ចុប្បន្ន
នេះចេញឲអស់ទាំងស្រុង ។ បើពុំនោះទេ វា
មិនអាច ទៅរួចឡើយ ។
ដើម្បីកំចាត់ នឹង បំបាត់ពួកអាយ៉ងគម្មុយនិស្ត នឹង ឲមានការផា្លស់ប្តូរក្នុងប្រទេសកម្ពុជាបាន លុះត្រាតែមានការជួយធ្វើអន្តារាគមពីសំណាក់
សហគមអន្តរៈជាតិ ជាពិសេស សហរដ្ឋអាមេរិក
ទើបមានសង្ឃឹមថា អាចមានក្រុមហ៊ុនវិនិយោគ
អាមេរិកាំង នឹង ប្រទេសសេរីដ៏ទៃទៀត ទៅរក
ទទួលទានក្នុងប្រទេសកម្ពុជា ។
Post a Comment