គ.ជ.ប. បានរក្សាទុកឈ្មោះមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ដូចជា លោក ហេង ពៅ អតីតស្នងការប៉ូលិសក្រុងភ្នំពេញ លោកស្រី គន្ធាបុរី អតីតប្រធានពិធីការសម្តេចជាស៊ីម និងលោក ឈឿន ចាន់ថន អតីតប្រធានកងអង្គរក្សសម្តេចជាស៊ីម ជាដើម នៅក្នុងបញ្ជីបោះឆ្នោត ។
(ថ្ងៃទី 1 ធ្នូ 2012, ម៉ោង 03:25:PM) | ដោយ: វិចិត្រ CEN
ភ្នំពេញ:
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ស្របតាមច្បាប់ ស្តីពី
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្ម
ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយដំណើរការនេះ
បានប្រព្រឹត្តទៅ ចាប់តាំងពីឆ្នាំ២០០៣ មក។ សេចក្តីប្រកាសរបស់
គ.ជ.ប. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ បង្ហាញថា យោងតាមមាត្រា ៥៣
ថ្មីនៃច្បាប់ខាងលើនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
ត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់
ឲ្យបំពេញតួនាទីជាតំណាងខ្លួន ក្នុងការពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត
សម្រាប់ ឃុំ សង្កាត់ នីមួយៗ។
សេចក្តីប្រកាសដដែល លើកឡើងថា ដោយឈរលើច្បាប់ជាមូលដ្ឋាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយមុននឹងសម្រេចដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវបទបញ្ជា និងនីតិវិធី គ.ជ.ប តែងតែផ្តល់ឱកាសដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ភាគីពាក់ព័ន្ធចូលរួមផ្តល់មតិយោបល់ សំដៅធ្វើយ៉ាងណាឲ្យបទបញ្ជា និងនីតិវិធីនេះ មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដើម្បីយកមកអនុវត្តជាទូទៅដោយគ្មានការរើសអើង។
សេចក្តីប្រកាស លើកឡើងថា ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីនេះ នៅមុនពេល និងក្នុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ស្មៀនឃុំ សង្កាត់ ស្រង់ឈ្មោះអ្នកបោះឆ្នោត ដែលមានឯកសារជាភស្តុតាង បញ្ជាក់ថា បានចូលមរណភាព ឬ បានបាត់បង់សិទ្ធបោះឆ្នោត ដោយមូលហេតុ វិកលចរិត ឬ គ្មានទីលំនៅ អចិន្ត្រៃយ៍ ឬ បណ្តោះអាសន្នក្នុងឃុំ សង្កាត់ ដើម្បីដាក់ជូន ក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រជុំសម្រេចរក្សាទុក ឬលុបចោល ឈ្មោះចេញពីបញ្ជី បោះឆ្នោត។
សេចក្តីប្រកាស ក៏បានលើកឡើងថា ការអនុវត្តនូវនីតិវិធីលុបឈ្មោះ អ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ បានអនុវត្តតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងនោះ មានមាត្រា៥០ថ្មី ៥៤ថ្មី(ពីរ) និង៦៤ថ្មី (ពីរ) និងបទបញ្ជា និងនីតិវិធីតែមួយគត់ មិនប្រកាន់និន្នាការគណបក្សនយោបាយ គឺអនុវត្តតាមស្តង់ដារតែមួយ មិនមានស្តង់ដារពីរឡើយ។
សេចក្តីប្រកាស ក៏បានបញ្ជាក់ថា ទោះបីយ៉ាណាក៏ដោយ ច្បាប់បានបើកសិទ្ធឲ្យជនណាក៏ដោយ ក៏អាចប្តឹងតវ៉ា ឬប្តឹងជំទាស់លើបញ្ជាបោះឆ្នោត ដំបូងតាមនីតិវិធី ទៅក្រុមប្រឹក្សា ឃុំ សង្កាត់ រួចបន្តទៅ គ.ជ.ប ហើយចុងក្រោយទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័ន សម្រេចចុងក្រោយ និងបិទផ្លូវតវ៉ា។
សេចក្តីប្រកាស ដដែល ក៏បានលើកឡើងថា ជាក់ស្តែង ដូចជាករណីលុបឈ្មោះ អ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ៣៤១នាក់ ក្នុងនោះមានឈ្មោះ លោក សម រង្ស៊ី និងក្រុមគ្រួសារផងដែរ ដែលត្រូវបានក្រុមប្រឹក្សាសង្កាត់ ធ្វើការប្រជុំសម្រេចជាឯកច្ឆ័នលុបចេញពីបញ្ជី បោះឆ្នោត។ ក្រោយពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង លោក ជូង ជូងី មេធាវីរបស់លោក សម រង្ស៊ី បានដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាសង្កាត់ សុំរក្សាទុកឈ្មោះ លោក សម រង្ស៊ី ក្នុងបញ្ជីបោះឆ្នោតតែបណ្តឹងនេះ ត្រូវបានក្រុមប្រឹក្សាសង្កាត់បឹងរាំងសម្រេចបដិសេធ។ បណ្តឹងនេះ ត្រូបានប្តឹងបន្តជាបន្តបន្ទាប់មក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលតាមច្បាប់ជាស្ថាប័ន សម្រេចសេចក្តីចុងក្រោយ។ ចុងបញ្ចប់ក្រុមប្រឹក្សា ធម្មនុញ្ញបានតម្កល់សេចក្តីរបស់ គ.ជ.ប ទុកជា បានការពេញទាំងមូល និងបិទផ្លូវតវ៉ា។
សេចក្តីប្រកាស ក៏បានបន្ថែមថា គ.ជ.ប ស្វាគមន៍ចំពោះមតិយោបល់ ដែលលើកឡើងពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីកែលម្អការរៀបចំ កាបោះឆ្នោត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាការកត់សម្គាល់ សេចក្តីប្រកាសរបស់ គ.ជ.ប. ដែលបានពន្យល់ពីនីតិវិធីនៃការលុបឈ្មោះបោះឆ្នោត ខាងលើនេះ បានធ្វើឡើង ក្រោយពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាស ដោយហៅការលុបឈ្មោះអ្នកបោះឆ្នោត របស់ គ.ជ.ប. ធ្វើឡើង តាមស្តង់ដារពីរ។
គណបក្សប្រឆាំងលើកឡើងថា គ.ជ.ប. បានសម្រេចលុបឈ្មោះ លោក សមរង្ស៊ី ចេញពីបញ្ជីបោះឆ្នោត ដោយសំអាងថា លោក សមរង្ស៊ី ជាអ្នកទោស ដែលត្រូវតុលាការផ្តន្ទាទោស។ ប៉ុន្តែតាមសេចក្តីប្រកាសរបស់គណបក្សប្រឆាំង គឺគ.ជ.ប. បានរក្សាទុកឈ្មោះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដូចជា លោក ហេង ពៅ អតីតស្នងការប៉ូលិសក្រុងភ្នំពេញ លោកស្រី គន្ធាបុរី អតីតប្រធានពិធីការសម្តេចជាស៊ីម និងលោក ឈឿន ចាន់ថន អតីតប្រធានកងអង្គរក្សសម្តេចជាស៊ីម ជាដើម នៅក្នុងបញ្ជីបោះឆ្នោត៕

2 comments:
ពួកអស់លោកពូកែណាស់ ខាងលើកយកមត្រា
មកបង្ហាញ ចុះអារឿងដែលពួកអស់លោកកាត់
ដីទឹកគោក និងកោះឱ្យអាយួន លោកមានដឹង
ថាមាត្រាទីប៉ុន្មានទេ?លោកដឹងទេ ទោសរបស់
ក្រុមបក្ខពួកលោកធំណាស់ គឺក្បត់ជាតិហើយត្រូវ
ប្រហារជីវិតទៀតផងនោះបើយើងនិយាយពីច្បាប់
រដ្ឋធម្មនុញ្ញ៕
It may be because Lotus Revolution Leaders are coward and they love opportunities to be rich but What they can do is to just provoke Cambodians or other people to do it for them.
It may be because Sam Rainsy and the leaders of Lotus Revolution know that there will be not much Cambodians will come and join their revolution due to Cambodians have learn enough lessons from the past and now they are coward and tech their children are not to dare to die for any political reasons or dare to die for the nation in the name of someone will be rich and you will be die for nothing.
Or Simply all Lotus Revolution leaders and Sam Rainsy are only good at talk and provoke other to die for them but themselve hidding for negotiation behind the eyes of public like before 2005.
If Mr Sam Rainsy and all Lotus Revolution are really want to save Cambodia, they will not afraid to sacrify their lives for the country as Aung San Suu Kyi,George Washing ton, Abraham Lincoln.
Is it true Mr Sam Rainsy?
Post a Comment