Saturday, December 01, 2012

គណះកម្មាធិកាជួយបន្លំបំភ្លឺ​ពី​ការ​លុបឈ្មោះ អ្នកបោះឆ្នោត ចេញពី​បញ្ជី​បោះឆ្នោត​

គ​.​ជ​.​ប​. បាន​រក្សាទុក​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​ គណបក្ស​ប្រជាជន​កម្ពុជា ដូចជា លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ លោកស្រី គ​ន្ធា​បុរី អតីត​ប្រធាន​ពិធីការ​សម្តេច​ជាស៊ីម និង​លោក ឈឿន ចាន់ថន អតីត​ប្រធាន​កង​អង្គរក្ស​សម្តេច​ជាស៊ីម ជាដើម នៅក្នុង​បញ្ជី​បោះឆ្នោត​
(ថ្ងៃទី 1 ធ្នូ 2012, ម៉ោង 03:25:PM) | ដោយ: វិចិត្រ CEN
ភ្នំពេញ: ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ស្របតាម​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​ដំណើរការ​នេះ បាន​ប្រព្រឹត្តទៅ ចាប់តាំងពី​ឆ្នាំ​២០០៣ មក​។​ ​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១២ បង្ហាញថា យោងតាម​មាត្រា ៥៣ ថ្មី​នៃ​ច្បាប់​ខាងលើនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ត្រូវធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​បំពេញ​តួនាទី​ជា​តំណាង​ខ្លួន ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត សម្រាប់ ឃុំ សង្កាត់ នីមួយៗ​។​
សេចក្តីប្រកាស​ដដែល លើកឡើងថា ដោយ​ឈរលើ​ច្បាប់​ជា​មូលដ្ឋាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានរៀបចំ​បទបញ្ជា និង​នីតិវិធី​សម្រាប់ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ហើយ​មុននឹង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​បទបញ្ជា និង​នីតិវិធី គ​.​ជ​.​ប តែងតែ​ផ្តល់ឱកាស​ដល់​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មតិយោបល់ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​បទបញ្ជា និង​នីតិវិធី​នេះ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ដើម្បី​យកមកអនុវត្ត​ជាទូទៅ​ដោយ​គ្មាន​ការរើសអើង​។​

​សេចក្តីប្រកាស លើកឡើងថា ផ្អែក​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បទបញ្ជា និង​នីតិវិធី​នេះ នៅមុន​ពេល និង​ក្នុងពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ស្មៀនឃុំ សង្កាត់ ស្រង់​ឈ្មោះ​អ្នកបោះឆ្នោត ដែលមាន​ឯកសារ​ជា​ភស្តុតាង បញ្ជាក់ថា បាន​ចូល​មរណភាព ឬ បាន​បាត់បង់​សិទ្ធ​បោះឆ្នោត ដោយ​មូលហេតុ វិកលចរិត ឬ គ្មាន​ទីលំនៅ អចិន្ត្រៃយ៍ ឬ បណ្តោះអាសន្ន​ក្នុង​ឃុំ សង្កាត់ ដើម្បី​ដាក់ជូន ក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រជុំ​សម្រេច​រក្សាទុក ឬ​លុបចោល ឈ្មោះ​ចេញពី​បញ្ជី បោះឆ្នោត​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើងថា ការអនុវត្ត​នូវ​នីតិវិធី​លុបឈ្មោះ អ្នកបោះឆ្នោត​ចេញពី​បញ្ជី​បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ បាន​អនុវត្ត​តាមច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក្នុងនោះ មាន​មាត្រា​៥០​ថ្មី ៥៤​ថ្មី​(​ពីរ​) និង​៦៤​ថ្មី (​ពីរ​) និង​បទបញ្ជា និង​នីតិវិធី​តែមួយគត់ មិន​ប្រកាន់​និន្នាការ​គណបក្សនយោបាយ គឺ​អនុវត្តតាម​ស្តង់ដារ​តែមួយ មិនមាន​ស្តង់ដារ​ពីរ​ឡើយ​។​

​ សេចក្តីប្រកាស ក៏បាន​បញ្ជាក់ថា ទោះបី​យ៉ាណា​ក៏ដោយ ច្បាប់​បាន​បើក​សិទ្ធ​ឲ្យ​ជន​ណាក៏ដោយ ក៏​អាច​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​លើ​បញ្ជា​បោះឆ្នោត ដំបូង​តាម​នីតិវិធី  ទៅ​ក្រុមប្រឹក្សា ឃុំ សង្កាត់ រួច​បន្តទៅ គ​.​ជ​.​ប ហើយ​ចុងក្រោយ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​ស្ថាប័ន សម្រេច​ចុងក្រោយ និង​បិទផ្លូវ​តវ៉ា​។​

​សេចក្តីប្រកាស ​ដដែល ក៏បាន​លើកឡើងថា ជាក់ស្តែង ដូចជា​ករណី​លុបឈ្មោះ អ្នកបោះឆ្នោត​ចេញពី​បញ្ជី​បោះឆ្នោត នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចំនួន ៣៤១​នាក់ ក្នុងនោះ​មានឈ្មោះ លោក សម រង្ស៊ី និង​ក្រុមគ្រួសារ​ផងដែរ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សង្កាត់ ធ្វើការ​ប្រជុំ​សម្រេច​ជា​ឯក​ច្ឆ័​ន​លុប​ចេញពី​បញ្ជី បោះឆ្នោត​។ ក្រោយពី​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង លោក ជូ​ង ជូ​ងី មេធាវី​របស់លោក សម រង្ស៊ី បានដាក់​ពាក្យ​ប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សា​សង្កាត់ សុំ​រក្សាទុក​ឈ្មោះ លោក សម រង្ស៊ី ក្នុង​បញ្ជី​បោះឆ្នោត​តែ​បណ្តឹង​នេះ ត្រូវបាន​ក្រុមប្រឹក្សា​សង្កាត់​បឹងរាំង​សម្រេច​បដិសេធ​។ បណ្តឹង​នេះ ត្រូ​បាន​ប្តឹង​បន្ត​ជា​បន្ត​បន្ទាប់មក គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​តាមច្បាប់​ជា​ស្ថាប័ន សម្រេចសេចក្តី​ចុងក្រោយ​។ ចុងបញ្ចប់​ក្រុមប្រឹក្សា ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​របស់ គ​.​ជ​.​ប ទុកជា បានការ​ពេញ​ទាំងមូល និង​បិទផ្លូវ​តវ៉ា​។​

​សេចក្តីប្រកាស ក៏បាន​បន្ថែមថា គ​.​ជ​.​ប ស្វាគមន៍​ចំពោះ​មតិយោបល់ ដែល​លើកឡើង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដើម្បី​កែលម្អ​ការរៀបចំ កាបោះឆ្នោត ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​ជាការ​កត់សម្គាល់ សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ដែល​បាន​ពន្យល់​ពី​នីតិវិធី​នៃ​ការ​លុបឈ្មោះ​បោះឆ្នោត ខាងលើនេះ បានធ្វើ​ឡើង ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានចេញ​សេចក្តីប្រកាស ដោយ​ហៅ​ការ​លុបឈ្មោះ​អ្នកបោះឆ្នោត របស់ គ​.​ជ​.​ប​. ធ្វើឡើង តាម​ស្តង់ដារ​ពីរ​។

​គណបក្សប្រឆាំង​លើកឡើងថា គ​.​ជ​.​ប​. បានសម្រេច​លុបឈ្មោះ លោក សមរង្ស៊ី ចេញពី​បញ្ជី​បោះឆ្នោត ដោយ​សំអាងថា លោក សមរង្ស៊ី ជា​អ្នកទោស ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​។ ប៉ុន្តែ​តាម​សេចក្តីប្រកាស​របស់​គណ​បក្សប្រឆាំង គឺ​គ​.​ជ​.​ប​. បាន​រក្សាទុក​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា លោក ហេង ពៅ អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ លោកស្រី គ​ន្ធា​បុរី អតីត​ប្រធាន​ពិធីការ​សម្តេច​ជាស៊ីម និង​លោក ឈឿន ចាន់ថន អតីត​ប្រធាន​កង​អង្គរក្ស​សម្តេច​ជាស៊ីម ជាដើម នៅក្នុង​បញ្ជី​បោះឆ្នោត​៕​

2 comments:

Anonymous said...

ពួកអស់លោកពូកែណាស់ ខាងលើកយកមត្រា
មកបង្ហាញ ចុះអារឿងដែលពួកអស់លោកកាត់
ដីទឹកគោក និងកោះឱ្យអាយួន លោកមានដឹង
ថាមាត្រាទីប៉ុន្មានទេ?លោកដឹងទេ ទោសរបស់
ក្រុមបក្ខពួកលោកធំណាស់ គឺក្បត់ជាតិហើយត្រូវ
ប្រហារជីវិតទៀតផងនោះបើយើងនិយាយពីច្បាប់
រដ្ឋធម្មនុញ្ញ៕

Anonymous said...

It may be because Lotus Revolution Leaders are coward and they love opportunities to be rich but What they can do is to just provoke Cambodians or other people to do it for them.

It may be because Sam Rainsy and the leaders of Lotus Revolution know that there will be not much Cambodians will come and join their revolution due to Cambodians have learn enough lessons from the past and now they are coward and tech their children are not to dare to die for any political reasons or dare to die for the nation in the name of someone will be rich and you will be die for nothing.

Or Simply all Lotus Revolution leaders and Sam Rainsy are only good at talk and provoke other to die for them but themselve hidding for negotiation behind the eyes of public like before 2005.

If Mr Sam Rainsy and all Lotus Revolution are really want to save Cambodia, they will not afraid to sacrify their lives for the country as Aung San Suu Kyi,George Washing ton, Abraham Lincoln.

Is it true Mr Sam Rainsy?