Saturday, December 29, 2012

២០១២​ជា​ឆ្នាំ​ដែល​មាន​ព្យុះ​បោក​បក់​មក​លើ​ស្ថានភាព​នយោបាយ​កម្ពុជា

ការ​បង្ហាញ​មុខ​ដ៏​កម្រ នៅ​ក្នុង​ពិធី​បុណ្យ​តាម​បែប​ពុទ្ធសា​ស​នា របស់​ប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ គឺ​បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ដ៏​អកុសល្យ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ អស់​រយៈ​ពេល​មួយ​សប្តាហ៍​ថា​ លោក​ប្រធាន​ព្រឹទ្ធ​សភា ដែល​មាន​ជំងឺ​ជា​យូរ​មក​ហើយ​រូប​នេះ បាន​ទទួល​មរណភាព។
បុរសខ្សត់អំណាចខ្លាចក្មេងភ្នែកមួយ ជា ស៊ីម

Friday, 28 December 2012
Abby Seiff ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កាល​ពី​ខែ​សីហា ​លោក​ ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ​ដែល​នៅ​តែ​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​មនុស្ស​ជា​ច្រើន បាន​ប្រារព្ធ​ពិធី​​ចូល​វស្សា​មួយ​ នៅ​ភូមិ​គ្រឹះ​របស់​លោក​ ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​បាន​អញ្ជើញ​មនុស្ស​ជា​ច្រើន​ចូល​រួម រួម​ទាំង​អ្នក​កាសែត ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ផង​ដែរ។ នៅ​ក្នុង​ពិធី​នោះ​ អ្នក​កាសែត​អង្គុយ​ជា​ជួរ​ជាមួយ​រដ្ឋ​មន្រ្តី និង​អ្នក​ឧកញ៉ា លោក​ឧកញ៉ា​នានា​ខណៈ​លោក ជា ស៊ីម ​ដែល​មាន​វ័យ ៨០ ​ឆ្នាំ​ និង​គ្រួសារ​របស់​លោក កំពុង​ទទួល​ព្រះ​ធម៌​ ប្រោះ​ព្រំ​ពី​សំណាក់​សម្តេច​ព្រះ​សង្ឃរាជ។
នៅ​ចុង​បញ្ចប់ នៃ​ពិធី​នេះ លោក​ ជា​ ស៊ីម ដែល​មាន​វ័យ​ជរា​ និង​កំពុង​រួបរឹត​ដោយ​ជំងឺ​ដម្កាត់​ផ្សេង​ៗ បាន​អង្គុយ​នៅ​កៅអី និង​បាន​ចាប់​ផ្តើម​ចែក​អំណាយ​ដល់​អ្នក​ចូល​រួម និង​ប្រគេន​ទេយ្យទាន និង​បច្ច័យ ដល់​ព្រះ​សង្ឃ ​និង​ដូន​ជី​ហើយ​បន្ទាប់​មក​ចែក​អំណោយ​ទៅ​ឧបាសក ឧបាសិកា​ បុគ្គលិក និង​ពលរដ្ឋ​ក្រីក្រ ចំណែក​អ្នក​កាសែត​ក៏​បាន​តម្រង់​ជួរ​ម្តង​មួយៗ​ទទួល​ស្រោម សំបុត្រ ដែល​មាន​ប្រាក់​នៅ​ក្នុង​នោះ​ផង​ដែរ។

ការ​បង្ហាញ​មុខ​ដ៏​ កម្រ នៅ​ក្នុង​ពិធី​បុណ្យ​តាម​បែប​ពុទ្ធសាសនា របស់​ប្រធាន​បក្ស​កាន់​អំណាច​រូប​នេះ គឺ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ដ៏​អកុសល្យ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ អស់​រយៈ​ពេល​មួយ​សប្តាហ៍​ថា​ លោក​ប្រធាន​ព្រឹទ្ធ​សភា ដែល​មាន​ជំងឺ​ជា​យូរ​មក​ហើយ​រូប​នេះ បាន​ទទួល​មរណភាព។
ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ដែល​មាន​ការ​បោះឆ្នោត​ចំនួន​ពីរ គឺ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​និង​ការ​បោះឆ្នោត​ឃុំ សង្កាត់ សាច់​រឿង​នយោបាយ​ធំៗ បាន​កើត​ឡើង​ ក្នុង​ឆ្នាំ ២០១២។
បន្ទាប់ ​ពី​ការ​ចរចា អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នៅ​ទី​បំផុត​ បាន​រួម​បញ្ចូល​គ្នា នៅ​ខែ​កក្កដា ​ហើយ​ដែល​ការ​រួម​បញ្ជូល​គ្នា​នេះ​ គឺជា​ការ​ចង់​បាន​យ៉ាង​ខ្លាំង​បំផុត របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន និង​ក៏​ជា​ពេល​វេលា​សមរម្យ​មួយ សម្រាប់​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ ៥ ឆ្នាំ​ក្រោយ។​
គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​មាន​លោក​សម រង្ស៊ី​ កំពុង​រស់​នៅ​និរទេស ធ្វើ​ជា​ប្រធាន និង​លោក​កឹម សុខា ធ្វើ​ជា​អនុ​ប្រធាន​នេះ គឺជា​គណបក្ស​ថ្មី​សន្លាង​តែ​មួយ​គត់ ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​ ដោយ​ពុំ​មាន​វត្តមាន​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​។​
ព្រះ ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ អតីត​នាយក​រដ្ឋ​មន្ត្រី​ទី ១ និង​ជា​អតីត​ប្រធាន​រដ្ឋ​សភា ត្រូវ​បាន​រុញ​ចេញ​ពី​គណបក្ស​របស់​ព្រះ​អង្គ ហើយ​គណបក្ស​នេះ​ បាន​ផ្លាស់​ប្តូរ​ឈ្មោះ ប្រធាន និង​មេ​ដឹក​នាំ​ យ៉ាង​លឿន ដើម្បី​ច្របាច់​បញ្ចូល​ជា​មួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹក​នាំ​ដោយ​លោក ញឹក ប៊ុនឆៃ គឺ​គ្រាន់​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពី​ការ​រំលាយ​ចោល​ជា​ផ្លូវ​ការ។
ទន្ទឹម ​នឹង​នោះ​ ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ វា​មិន​មាន​ឮសូរ​ការ​ផ្លាស់​ប្តូរ​អ្វី​កើត​ឡើង​ទេ​។ វា​គ្រាន់​តែ​ថា អ្នក​ដែល​នៅ​កៀក​នឹង​លោក​ ជា ស៊ីម ជា​ច្រើន​អ្នក ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោ​យ​ត្រូវ​ប្រឈម​មុខ​នឹង​បទ ចោទ​មួយ​ចំនួន​ ពាក់​ព័ន្ធ​នឹង​ករណី​កិប​កេង​ប្រាក់។
ពាក់ព័ន្ធ នឹង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា ដែល​ត្រូវ​បាន​រិះគន់​ដោយ​អ្នក​តាម​ដាន​ការ​បោះឆ្នោត ដែល​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់ ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត នៅ​ថ្ងៃទី ២៩ ខែ​មករា នៅ​ក្នុង​ការ​បោះឆ្នោត ដែល​ធ្វើ​ឡើង​ សម្រាប់​តែ​ក្រុម​ប្រឹក្សា​ឃុំ‑សង្កាត់ និង​អ្នក​តំណាង​រាស្ត្រ សំឡេង​ឆ្នោត​ ៤៦ កៅអ៊ី បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង ១១ កៅអី បាន​ទៅ​គណបក្ស​ សម រង្ស៊ី​។ ​ខណៈ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​ទិញ​សន្លឹក​ឆ្នោត ​និង​ការ​ប្តឹង​តវ៉ា​មួយ​ចំនួន ការ​រិះ​គន់​ខ្លាំង​ក្លា​ នៅ​បន្ត​មាន​ជា​ពិសេស​ ទៅ​លើ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត ហើយ​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត ជំរុញ​ឲ្យ​មាន​វិសោធនកម្ម រដ្ឋ​ធម្មនុញ្ញ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ទៅ​ដល់​ប្រជាជន​មាន លក្ខណៈ​ទូលំទូលាយ​​ជាង​មុន​។ ទោះ​បី​យ៉ាង​ណា​ក្តី ដូច​នៅ​ក្នុង​អាណត្តិ​មុនៗ ដែរ ការ​អំពាវនាវ​បែប​នេះ​ គឺ​មិន​ទទួល​បាន​ការ​អើពើ ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។
គណបក្ស​ ប្រជាជន​កម្ពុជា​នៅ​តែ​រក្សា​បាន​ជោគជ័យ​ខ្ពស់​ដោយ​ឈ្នះ​បាន ៩៧​ភាគរយ​នៃ​តំណែង​មេ​ឃុំ-ចៅ​សង្កាត់​ទូទាំង​ប្រទេស។ ពិត​ណាស់ ចំនួន​កៅអី​របស់​ខ្លួន​បាន​កើន​ឡើង​។
ដោយ​ទើប​តែ​ចូល​ ប្រឡូក​ជា​លើក​ដំបូង គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ប្រឆាំង​ ​​ទទួល​បាន​លទ្ធផល​លើស​ការ​រំពឹង​ទុក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ ដោយ​ឈ្នះ​គ្រប់គ្រង​ឃុំ​បាន​ចំនួន​​១៨ ​ឃុំ​ ​និង​ទទួល​បាន​កៅអី​ចំនួន​៨០០។ គណបក្ស​ សម រង្ស៊ី បើ​ទោះ​បី​ជា​បាន​ធ្លាក់​កៅ​អី​ពី​ ២៦៦០ ទៅ ២១៥៥ កៅ​អី និង​បាន​បាត់​កៅ​អី​ចំនួន ៦ ​នៃ​តំណែង​​មេ​ឃុំ‑​សង្កាត់​ចំនួន​ ២៨ ក៏​ដោយ​ ក៏​គណបក្ស​នេះ​​បាន​ឃើញ​ការ​កើន​ឡើង​ខ្លាំង​វិញ នៅ​ក្នុង​តំបន់​ដែល​កាល​ពី​មុន​ មាន​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំង ហើយ​ដែល​ជា​កន្លែង​កើត​មាន​ជម្លោះ​ដី​ធ្លី​យ៉ាង​ក្តៅ​គគុក ​ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​ បាន​ធ្លាក់​ចុះ​ជាង​មួយ​ភាគ​បី​គឺ​ទទួល​បាន​តែ ១៥១​ កៅអី និង​គណបក្ស​នរោត្តម រណឫទិ្ធ​បាន​ចំនួន​៥២ កៅអី​​។
ទន្ទឹម នឹង​នេះ តួ​លេខ​អ្នក​បោះឆ្នោត​ត្រូវ​បាន​ពិចារណា ដោយ​អ្នក​វិភាគ​នយោបាយ និង​សមាជិក​គណបក្ស​ប្រឆាំង។ ​ក្នុង​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ច្រើន​រៀង​រាល់​ការ​បោះ​ ឆ្នោតម្តងៗ មាន​តែ ៦៤ ភាគរយ​ទៅ​បោះ​ឆ្នោ​ត​បើ​ធៀប​នឹង ៦៨ ភាគ​រយ​កាល​ពី​ ឆ្នាំ ២០០៧ និង ៨៧ ភាគ​រយ​ នៅ​ឆ្នាំ ២០០២ នេះ​បើ​យោង​តាម​តួលេខ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​កាត់​ខុម ហ្វ្រែល។
មនុស្ស​ជា​ច្រើន​នាក់​គិត​ថា ការ​ធ្លាក់​ចុះ​នេះ ជា​ការ​វាយ​ប្រហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​គណបក្ស​កាន់​អំណាច​ គឺ​ជា​សេចក្តី​ថ្លែង​ដែល​ថា អ្នក​បោះ​ឆ្នោត​មិន​ចង់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ឬ​មិន​មាន​អារម្មណ៍​សុខស្រួល ក្នុង​ការ​បោះឆ្នោត​ឲ្យ​គណបក្ស ប្រឆាំង និង​ក៏​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ពី​ប្រព័ន្ធ​បោះឆ្នោត​បច្ចុប្បន្ន ដែល​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ​ដែរ​។
បន្ទរ ​តាម​សេចក្តី​សន្និដ្ឋាន​របស់​អ្នក​ឃ្លាំ​មើល​ជា​ច្រើន​នាក់​ លោក ស៊ូរីយ៉ា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ​បាន​ចាត់​ទុក​ការ​ធ្លាក់​ចុះ​ ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​នេះ ថា​ជា​បញ្ហា​សំខាន់​មួយ ក្នុង​របាយ​ការណ៍​របស់​លោក ដែល​បាន​សរសេរ​ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​។ លោក​បាន​សរសេរ​ថា៖ «​មាន​មូលហេតុ​ជា​ច្រើន​ដែល​ប្រជាជន​មិន​ទៅ​បោះឆ្នោត​។ ក្នុង​ករណី​ជា​ច្រើន​ គឺ​ប្រជាជន​មិន​ចង់​លះបង់​សិទិ្ធ​បោះឆ្នោត​ឡើយ ប៉ុន្តែ​ពួក​គេ ប្រឈម​នឹង​ឧបសគ្គ​សំខាន់...»។
សម្រាប់​អ្នក​សង្កេត​ការណ៍​យូរ​អង្វែង ការ​បោះ​ឆ្នោត​ឆ្នាំ ២០១២ នេះ​ជា​ការ​បោះ​ឆ្នោត​ស្មុគ​ស្មាញ។
ខុស ពី​ការ​បោះឆ្នោត​លើក​មុន មាន​អំពើ​ហិង្សា​តិច​តួច ​ឬ​ការ​បំភិត​បំភ័យ​តិចតួច​។ ​អ្នក​អង្កេត​ការណ៍​មួយ​ចំនួន​យល់​ថា បញ្ហា​ដី​ធ្លី​បាន​ក្លាយ​ជា​អំពើ​ហិង្សា ​ក្នុង​កម្រិត​ខ្ពស់ និង​ភាព​ញឹក​ញាប់​ ដោយ​ចំនួន​នៃ​ការ​បង្ក្រាប​ប៉ុន្មាន​សប្តាហ៍​ មុន​ការ​បោះឆ្នោត​បាន​ផ្ញើ​សារ ទៅ​កាន់​សកម្មជន​បក្ស​ប្រឆាំង។ ​វា​ប្រហែល​ជា​បរិយាកាស នៃ​ភាព​ចលាចល​កាន់​តែ​កើន​ឡើង ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ និង​រដ្ឋាភិបាល ដែល​បាន​បង្ខំ​ឲ្យ​គណបក្ស​ប្រឆាំង​រួម​ដៃ​គ្នា។
បន្ទាប់​ពី​ការ​ចរចា និង​ជម្លោះ​ផ្ទៃ​ក្នុង​ជា​ច្រើន​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ការ​បង្រួប​បង្រួម​ទទួល​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត គណប្ស សម រង្ស៊ី និង​គណបក្ស សិទិ្ធ​មនុស្ស កាល​ពី​ខែ​កក្កដា បាន​ព្រម​ព្រៀង​លើ​ការ​បង្រួប​បង្រួម ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​មាន​ការ​ភ្ញាក់​ផ្អើល។ ស្នើ​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត គំនិត​នៃ​ការ​បង្រួប​បង្រួម​គ្នា​នេះ​ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​មណ្ឌល​បោះឆ្នោត​បាន​បិទ​ទ្វារ។​
បើ​ទោះ​បី​ជា​គ្មាន ការ​រួប​រួម​គ្នា​គណ​បក្ស​ប្រឆាំង​ពុំ​មាន​ភាព​រីក​ចម្រើន​ក្នុង​ការ​ បោះឆ្នោត​តែ​ឯង​ក៏​ដោយ (គណ​បក្ស សម រង្ស៊ី​ បាត់​បង់​អាសនៈ ចំណែក​ឯ​ជ័យជម្នះ​របស់​គណបក្ស សិទិ្ធ​មនុស្ស នៅ​មាន​ចំនួន​តិច​តួច) ក៏​ប៉ុន្តែ វា​កាន់​តែ​ច្បាស់​យ៉ាង​ឆាប់​រហ័ស​ថា​កម្លាំង​រួប​រួម​គ្នា​នឹង​ បង្ហាញ​ពី​អានុភាព ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​៣០​ភាគរយ។
កាល​ពី​ខែ​ កក្កដា លោក កឹម សុខា ប្រធាន​គណបក្ស សិទិ្ធ​មនុស្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ព្រមព្រៀង លើ​សេចក្តី​លម្អិត ហើយ​នៅ​ដើម​ខែ​តុលា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ថ្មី បាន​ចុះ​បញ្ជី​ដោយ​ជោគជ័យ នៅ​ក្រសួង​មហាផ្ទៃ និង​បាន​ដាក់​ចេញ​ នូវ​គោលនយោបាយ​របស់​គណបក្ស។
ខណៈ​ដែល​មន្រ្តី​គណបក្ស​ប្រជាជន កម្ពុជា មិន​ផ្តល់​សារៈ​សំខាន់​ ចំពោះ​ការ​បង្រួ​បបង្រួម​នេះ ​ដោយ​ទទូច​ថា វា​ពុំ​ប៉ះពាល់​ដល់​លទ្ធផល របស់​គណបក្ស​កាន់​អំណាច​ឡើយ ប៉ុន្តែ​អ្នក​វិភាគ​មាន​សុទិដ្ឋិ​និយម។
ទន្ទឹម​នឹង​នេះ ដោយ​ទទួល​បាន​ការ​គាំទ្រ​ថ្នាក់​កំពូល ពី​សហគមន៍​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើង លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​ឯង កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត នៅ​ថ្ងៃ​ដែល​គណបក្ស​ថ្មី​នឹង​បង្ហាញ​ជោគជ័យ ​និង​ថា លោក​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ នៅ​មុន​ការ​បោះឆ្នោត។
លោក រង្ស៊ី ដែល​កំពុង​រស់​នៅ​ទីក្រុង​បារីស នឹង​ប្រឈម​ទោស ១២ ឆ្នាំ​ពី​បទ​ចោទ​ជា​ច្រើន​ ទាក់ទង​នឹង​ការ​ក្លែង​ឯកសារ និង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ឥឡូវ​នេះ​អាច​ពឹង​ផ្អែក​លើ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក្នុង​ចំណោម​អ្នក​គាំទ្រ​លោក។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​នឹង​លោក ហ៊ុន សែន កាល​ពី​ខែ​វិច្ឆិកា លោក អូបាម៉ា​ បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​សម្រាប់​«​គណបក្ស​ប្រឆាំង​អាច​ដំណើរ​ការ​ បាន​» នេះ​បើ​យោង​​តាម​សេត​វិមាន។ ​ប៉ុន្តែ ខណៈ​ការ​បង្រួង​បង្រួម​ រវាង​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​សាទរ​ជា​ទូទៅ​ការ​បង្រួប​បង្រួម​​គណបក្ស​សំខាន់​ពីរ​ទៀត ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ។ ​បន្ទាប់​ពី​បាន​ខិតខំ​រក្សា​សារៈ​សំខាន់ និង​ទទួល​រង​ការ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ គណបក្ស នរោត្តម រណឫទិ្ធបាន​ជួប​នៅ​ទំនាស់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​កាល​ពី​ខែ​សីហា ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស ហើយ​សមាជិក​សំខាន់ៗ​ជា​ច្រើន​នាក់​បាន​លាលែង​ពី​តំណែង។ ​បន្ទាប់​ពី​មាន​ភាព​រកាំ​រកូស​ជា​ច្រើន​ខែ លើ​ទិស​ដៅ​របស់​គណបក្ស ​ព្រះ​អង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ពី​តំណែង​ហើយ​សហសេវិក​របស់​ព្រះ​អង្គ ​ ក៏​បាន​លាលែង​ពី​គណបក្ស​តាម​ព្រះ​អង្គ​ផង​ដែរ។ គណបក្ស នរោត្តម រណឫទិ្ធ ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​គណ​បក្ស​ជាតិ​​និយម​យ៉ាង​ឆាប់​រហ័ស ហើយ​ដាក់​បញ្ចូល​ក្រោម​គណបក្ស ហ៊្វុន​ស៊ិនប៉ិច​ភ្លាមៗ។
តើ​ការ​ បង្រួន​បង្រួម​បែប​នេះ​ នឹង​ជា​ឱកាស​ជួយ​ជ្រោម​ជ្រែង​គណបក្ស​រាជានិយម​ឡើង​វិញ​ឬ​យ៉ាង​ណា? ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ គឺ​ចាំ​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​៕ PS /TK

3 comments:

Anonymous said...

UNDER CONTROL OF CPP IT NOT MEAN BETTER FOR THEM ITS BETTER FOR STABLE OF PUPPET HANOI HUN SEN CHEASIM HENG SAMRIN IN POWER OF CONTROL IN GOVERNMENT.KRAGHUN EASAN EYE ON POLITIC KHMER.

Anonymous said...

when these youn's thugs die khmer peoples no longer become youn's thugs as them

Anonymous said...

chea sim ah pouch out pro youch, ah pouch bab pasa out ban ka