Friday, December 28, 2012

អ្នក​អម​លាំង​ដែល​ធ្លាប់​តវ៉ា​ការពារ​ដី​ត្រូវ​ហាម​មិន​ឲ្យ​ទៅ​ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី

លោក​នាយក​រដ្ឋ​មន្ត្រី និង​លោក​លី យ៉ុង​ផាត់ នៅ​ក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ស្ក​រស​​នៅ​អម​លាំង​។ រូបថត ជីវ័ន

Friday, 28 December 2012
កំពង់ស្ពឺៈ អ្នក ​ភូមិ​ក្នុង​ឃុំ​អម​លាំង​ដែល​ធ្លាប់​ធ្វើ​ការ​តវ៉ា ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី  រួម​ទាំង​ស្ត្រី​មេឃុំ​នេះ ពី​គណបក្ស​សម រង្ស៊ី ដែល​ទើប​ជាប់​ឆ្នោត​ថ្មី មិន​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​ទៅ​ចូលរួម​ស្វាគមន៍ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​អញ្ជើញ​ទៅ​សម្ពោធ​រោងចក្រ​ស្ករស របស់​លោក​លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន នៅ​ក្នុង​តំបន់​នេះ កាលពី​ម្សិលមិញ​ទេ។
អង្គុយ ​នៅ​ក្នុង​ផ្ទះ​តូច​មួយ នៅ​ជាប់​ផ្លូវ​ដី​ក្រហម អ្នក​ស្រី គឹម ផុន អាយុ ៥៥ ឆ្នាំ បាន​លើក​ឡើង​អំពី​ស្ថានភាព​លំបាក ខណៈ​ដែល​អ្នក​ស្រី​ពន្យល់​ការ​ខិតខំ​តស៊ូ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​យក​ដី​ត្រឡប់​មក​វិញ បន្ទាប់ពី​ដី​របស់​គាត់   ត្រូវ​បាន​រំលោភ​យក​ដោយ​សារ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​លោក លី យ៉ុងផាត់។ អ្នក​ស្រី​បាន​ចូលរួម​ពិធី​សម្ពោធ​នេះ ដែល​ធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​គ្រាន់​តែ​សង្ឃឹម​ដើម្បី​ទទួល​បាន​ចម្លើយ​មួយ​ចំនួន​ប៉ុណ្ណោះ។  អ្នក​ស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ ​ចង់​ទៅ ពីព្រោះ​ខ្ញុំ​ចង់​ឮ​ថា តើ​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​និយាយ​អ្វី  អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី​ជា​យូរ​មក​ហើយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ឮ​ផង​ដែរ​ថា តើ​ម្ចាស់​ក្រុមហ៊ុន​នឹង​និយាយ​អ្វី» អ្នក ​ស្រី​បាន​កត់​សម្គាល់​ផង​ដែរ​ថា អ្នក​ស្រី​ត្រូវ​បាន​បដិសេធ  ដោយ​មេឃុំ​ដោយ​សារ​ប្រវត្តិ​ធ្លាប់​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន​ពីរ ដែល​គ្រប់គ្រង​ដោយ លោក លី យ៉ុង​ផាត់ និង​ភរិយា​របស់​គាត់ ដែល​សរុប​មាន​ចំនួន​ជាតិ ២០ ០០០ ហិកតា។
អ្នក ​ស្រី​បាន​ថ្លែង​បន្ត​ថា ដោយ​សារ​មិនមាន​ដី អ្នក​ស្រី និង​ប្តី​របស់​អ្នក​ស្រី គ្មាន​ជម្រើស​ដោយ​ត្រូវ​ទៅ​កាត់​អំពៅ​ឲ្យ​ក្រុមហ៊ុន​បាន​ប្រាក់​ចំនួន​៣​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ដែល​បំណែក​នៃ​ប្រាក់​នេះ​ត្រូវ​ចំណាយ​ទៅ​លើ​ប្រាក់​កម្ចី​ធនាគារ ដែល​អ្នក​ស្រី​បាន​ខ្ចី បន្ទាប់​ពី​បាត់បង់​ដី។ អ្នក​ស្រី​បាន​ថ្លែងបន្ត​ទៀត​ថា«កាល​ពេល​ខ្ញុំ​មាន​ដី ខ្ញុំ​មិន​ដែល​ខ្ចី​ប្រាក់​នរណា​ទេ»

ចាប់ ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ពេល​ដែល​ជម្លោះ បាន​ចាប់​ផ្តើម​កើត​ឡើង ប្រជាជន​ក្នុង​ភូមិ​អមលាំង បាន​តវ៉ា​ចំនួន​៩៦​លើក និង​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ចំនួន​បី​ដង។ អ្នក​ភូមិ​ចំនួន​២៩​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ព្រហ្មទណ្ឌ​មួយ​ចំនួន ហើយ​អ្នក​ភូមិ​ត្រូវ​បាន​កោះ​ហៅ ទៅ​តុលាការ ដើម្បី​បំភ្លឺ​ករណី​សំណុំ​រឿង​របស់​ពួក​គេ​ចំនួន​១១​ដង។
ទោះបី ​យ៉ាង​ណា​ក្តី លោក ផល វណ្ណៈ ដែល​ជា​តំណាង​អ្នក​ភូមិ បាន​ថ្លែង​ថា សូម្បី​នៅ​ពេល​មិន​មាន​ឆន្ទៈ​ធ្វើ​ការ​តវ៉ា ក៏​អ្នក​ភូមិ​នៅ​តែ​ត្រូវ​បាន​គេ​តាម​ដាន​ដែរ។
លោក បាន​ថ្លែង​បន្ត​ថា«នគរបាល បាន​យក​រូបថត​របស់​ខ្ញុំ ហើយ​បាន​ចែក​ចាយ​រូប​ថត​របស់​ខ្ញុំ​ទៅ​នគរបាល​ដទៃៗ​មើល​ហើយ​គំរាម​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​ទៅ​ចូលរួម​ពិធី​នោះ ឬ​យក​មនុស្ស​ទៅ​តវ៉ា​ជិត​ពិធី​នោះ ពួក​គេ​នឹង​ចាប់​ខ្ញុំ ​បើ​ទោះ​បី​ជា​ខ្ញុំ​មិន​មាន​បំណង​ធ្វើ​ការ​តវ៉ា​ក៏​ដោយ»។ លោក វណ្ណៈ បាន​ថ្លែង​បន្ត​ថា ខ្ញុំ​សង្ឃឹម​ចូលរួម​ដើម្បី​សួរ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា​ហេតុ​អ្វី​បាន​ជា ​ការ​សន្យា​ទុក​ដី​សម្រាប់​អ្នក​ភូមិ​ចំនួន​២០០​ហិកតា ដែល​ធ្លាប់​សន្យា​ជាមួយ​អ្នក​ភូមិ​មិន​ត្រូវ​បាន​អើពើ។ លោក​បន្ត​ថា៖ «ឥឡូវ ​នេះ ដោយ​សារ​ក្រុមហ៊ុន​យក​ដី​របស់​អ្នក​ភូមិ អ្នក​ភូមិ​ប្រហែល​៨០​ភាគរយ ដែល​បាត់បង់​ដី​បាន​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន»
លោក ​បន្ថែម​ថា វា​អយុត្តិធម៌​ណាស់ ដែល ក្រុមហ៊ុន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរការ​របស់​ខ្លួន ខណៈ​ដែល​ក្រុម​អ្នក​ភូមិ​ជាច្រើន​នៅ​កំពុង​រស់នៅ​ដោយ​គ្មាន​ដំណោះស្រាយ។ លោក​បន្ត​ថា​៖ «ក្រុមហ៊ុន​រីករាយ ប៉ុន្តែ​យើង​ទុក្ខ​សោក ពីព្រោះ​យើង​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​យើង»«ប្រសិន​បើ​ពួក​គេ ទុក​ដី​សម្រាប់​យើង​វា​នឹង​មាន​ការងារ​ល្អ​ប្រសើរ សម្រាប់​ពួក​យើង​ជាជាង​ទៅ​ស៊ី​ឈ្នួល​កាត់​អំពៅ​ឲ្យ​ពួក​គេ»
បើ ​យោង​តាម​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជម្លោះ​ដីធ្លី​រុំារ៉ៃ​ដូច​នៅ​ឃុំ​អម​លាំង ក្រុមហ៊ុន​មាន​អំណាច​បំបិទ​មិន​ឲ្យ​ប្រជាជន អាច​ធ្វើ​អ្វី​កើត​ឡើយ។ លោក​បន្ថែម​ថា​៖ «ក្រុមហ៊ុន​ពិត​ណាស់ អាច​លៃលក​ទុក​ឲ្យ​ជម្លោះ​នេះ​នៅ​រុំារ៉ៃ ប៉ុន្តែ​សម្រាប់​កសិករ​វិញ មិន​អាច​ទៅ​រួច​ទេ»«ពួក​គេ​ត្រូវ​ការ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ពួក​គេ​ត្រូវ​ការ​ប្រាក់​ចំណូល​ដើម្បី​រស់»។ លោក​បាន​បន្ត​ថា ក្រុម​សិទ្ធិ​មនុស្ស មាន​ក្តី​បារម្ភ ចំពោះ​បញ្ហា​នៅ​ឃុំ​អមលាំង។ លោក អ៊ូ វីរៈ បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន ​ចម្ការ​ទ្រង់ទ្រាយ​ធំ អាច​បង្កើត​សេដ្ឋកិច្ច​ទំហំ​នោះ​មែន ប៉ុន្តែ​បើ​ទុក​ឲ្យ​ប្រជាជន តាម​គ្រួសារ​ធ្វើ​វិញ វា​អាច​ទទួល​បាន​ផល​ច្រើន​ជាង»។ លោក​បាន​បន្ត​ទៀត​ថា៖ «ដូចជា​រោងចក្រ​ស្ករស​នេះ ប្រសិន​បើ​គ្រួសារ​ប្រជាជន មាន​ដី​ធ្វើ​ផ្ទាល់​វិញ វា​ផ្តល់​អត្ថប្រយោជន៍​ល្អ​ជាង​សម្រាប់​សហគមន៍»។ ទោះ​យ៉ាង​ណា​ក្តី បើ​យោង​តាម​លោក អ៊ូ វីរៈ អ្នក​ភូមិ​មិន​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ការងារ​ផ្នែក​បច្ចេកទេស​ទេ ពួក​គេ​ត្រូវ​បាន​ជួល ដោយ​ឈ្មួញ​កណ្តាល ឲ្យ​ធ្វើ​តែ​ការងារ​កាត់​អំពៅ​របស់​រោង​ចក្រ​ប៉ុណ្ណោះ។
លោក មឿន តុលា ប្រធាន​ផ្នែក​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែងថា​៖ «ការ​ប្រើប្រាស់​អ្នក​ម៉ៅ​ការ​បន្ត គឺ​មាន​លក្ខណៈ​ស្ទើរ​ទូទៅ មិន​មែន​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ»។ លោក តុលា បន្តថា ការ​ជួល​កម្មករ​ប្រយោល គឺជា​វិធី​មួយ​ដែល​ក្រុមហ៊ុន​ធ្វើ ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់​តិច ចំពោះ​ការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ច្បាប់​ស្តីពី​ការងារ។ លោក​បន្ថែម​ថា តាម​ច្បាប់ ក្រុមហ៊ុន​ធំៗ នៅ​តែ​ទទួល​ខុស​ត្រូវ​សម្រាប់​កម្មករ បើ​និយាយ​ពី​សុខភាព​វិជ្ជាជីវៈ។
ស្ត្រី លឹម យីម ជា​អ្នក​ភូមិ​ម្នាក់​មាន​វ័យ​៨៣​ឆ្នាំ ប៉ុន្តែ​នៅ​មាន​ភាព​រឹងមាំ បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ខ្ញុំ​មាន​វ័យ​ចាស់​ខ្លាំង​មិន​អាច​ធ្វើ​ការ​កើត ក៏​វា​មិន​ដែល​បញ្ឈប់​ខ្ញុំ​ពី​ការ​ស្វែងរក​ការងារ​ធ្វើ​ដែរ។ ប៉ុន្តែ​គាត់ មិន​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ទេ។
ស្ត្រី ​ចំណាស់​រូប​នេះ បាន​ថ្លែង​ថា កាល​មុន​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​មក​ដល់​ទីនេះ អ្នក​ស្រី មាន​ដី​ពីរ​ហិកតា ហើយ​អ្នក​ស្រី​មាន​ជីវភាព​គ្រប់គ្រាន់​សម្រាប់​រស់នៅ និង​ចៅ​បួន​នាក់​ដែល​អ្នក​ស្រី​ចិញ្ចឹម។
គាត់​ថ្លែង​ទៀត​ថា៖«ការ ​រស់​នៅ​បច្ចុប្បន្ន​របស់ខ្ញុំ ពឹង​ផ្អែក​លើ​អ្នក​ភូមិ​ជិត​ខាង ដែល​ឲ្យ​លុយ​ខ្លះ​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ចាស់ មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ»
 

4 comments:

Anonymous said...


But all Khmers must to khnow that who are the hardline Am Lang People during war against Lon Nol?

Please don't look down those people because they are suffering from this regime, OK.

Anonymous said...

How these people sompeah ah kwaq? A lady and a guy sompeah Ah kwaq right way or wrong way? Please tell me expert of khmer's culture? Were these two people sompeah Hun cent as a servant or as their boss?

Anonymous said...

Hun Sen is God for them, but behind Hun Sen he will his pinix for Hun.

Anonymous said...

The mafia need a group not alone.