លោកនាយករដ្ឋមន្ត្រី និងលោកលី យ៉ុងផាត់ នៅក្នុងពិធីសម្ពោធរោងចក្រស្ករសនៅអមលាំង។ រូបថត ជីវ័ន
Friday, 28 December 2012
- ម៉ៃ ទិតថារ៉ា និង Stuart White
- ភ្នំពេញប៉ុស្តិ៍
កំពង់ស្ពឺៈ អ្នក
ភូមិក្នុងឃុំអមលាំងដែលធ្លាប់ធ្វើការតវ៉ា
ប្រឆាំងនឹងការរំលោភបំពានដីធ្លី រួមទាំងស្ត្រីមេឃុំនេះ
ពីគណបក្សសម រង្ស៊ី ដែលទើបជាប់ឆ្នោតថ្មី មិនត្រូវបានអនុញ្ញាត
ឲ្យទៅចូលរួមស្វាគមន៍ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ដែលអញ្ជើញទៅសម្ពោធរោងចក្រស្ករស របស់លោកលី យ៉ុងផាត់
សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន នៅក្នុងតំបន់នេះ កាលពីម្សិលមិញទេ។
អង្គុយ
នៅក្នុងផ្ទះតូចមួយ នៅជាប់ផ្លូវដីក្រហម អ្នកស្រី គឹម ផុន អាយុ ៥៥
ឆ្នាំ បានលើកឡើងអំពីស្ថានភាពលំបាក
ខណៈដែលអ្នកស្រីពន្យល់ការខិតខំតស៊ូអស់រយៈពេលពីរឆ្នាំ
ដើម្បីយកដីត្រឡប់មកវិញ បន្ទាប់ពីដីរបស់គាត់
ត្រូវបានរំលោភយកដោយសារក្រុមហ៊ុនស្ករសភ្នំពេញរបស់លោក លី យ៉ុងផាត់។
អ្នកស្រីបានចូលរួមពិធីសម្ពោធនេះ ដែលធ្វើឡើង
ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
គឺគ្រាន់តែសង្ឃឹមដើម្បីទទួលបានចម្លើយមួយចំនួនប៉ុណ្ណោះ។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំ
ចង់ទៅ ពីព្រោះខ្ញុំចង់ឮថា តើលោកនាយករដ្ឋមន្ត្រីនឹងនិយាយអ្វី
អំពីបញ្ហាជម្លោះដីធ្លីជាយូរមកហើយរបស់ខ្ញុំ
ហើយខ្ញុំចង់ឮផងដែរថា តើម្ចាស់ក្រុមហ៊ុននឹងនិយាយអ្វី»។ អ្នក
ស្រីបានកត់សម្គាល់ផងដែរថា អ្នកស្រីត្រូវបានបដិសេធ
ដោយមេឃុំដោយសារប្រវត្តិធ្លាប់តវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទានពីរ
ដែលគ្រប់គ្រងដោយ លោក លី យ៉ុងផាត់ និងភរិយារបស់គាត់
ដែលសរុបមានចំនួនជាតិ ២០ ០០០ ហិកតា។
អ្នក
ស្រីបានថ្លែងបន្តថា ដោយសារមិនមានដី អ្នកស្រី
និងប្តីរបស់អ្នកស្រី
គ្មានជម្រើសដោយត្រូវទៅកាត់អំពៅឲ្យក្រុមហ៊ុនបានប្រាក់ចំនួន៣
ដុល្លារក្នុងមួយថ្ងៃ
ហើយដែលបំណែកនៃប្រាក់នេះត្រូវចំណាយទៅលើប្រាក់កម្ចីធនាគារ
ដែលអ្នកស្រីបានខ្ចី បន្ទាប់ពីបាត់បង់ដី។ អ្នកស្រីបានថ្លែងបន្តទៀតថា៖ «កាលពេលខ្ញុំមានដី ខ្ញុំមិនដែលខ្ចីប្រាក់នរណាទេ»។
ចាប់
តាំងពីខែកុម្ភៈ ឆ្នាំ២០១០ នៅពេលដែលជម្លោះ បានចាប់ផ្តើមកើតឡើង
ប្រជាជនក្នុងភូមិអមលាំង បានតវ៉ាចំនួន៩៦លើក
និងបានធ្វើការបិទផ្លូវចំនួនបីដង។
អ្នកភូមិចំនួន២៩នាក់ត្រូវបានចោទប្រកាន់ ពីបទព្រហ្មទណ្ឌមួយចំនួន
ហើយអ្នកភូមិត្រូវបានកោះហៅ ទៅតុលាការ
ដើម្បីបំភ្លឺករណីសំណុំរឿងរបស់ពួកគេចំនួន១១ដង។
ទោះបី
យ៉ាងណាក្តី លោក ផល វណ្ណៈ ដែលជាតំណាងអ្នកភូមិ បានថ្លែងថា
សូម្បីនៅពេលមិនមានឆន្ទៈធ្វើការតវ៉ា
ក៏អ្នកភូមិនៅតែត្រូវបានគេតាមដានដែរ។
លោក បានថ្លែងបន្តថា៖ «នគរបាល
បានយករូបថតរបស់ខ្ញុំ
ហើយបានចែកចាយរូបថតរបស់ខ្ញុំទៅនគរបាលដទៃៗមើលហើយគំរាមខ្ញុំថា
ប្រសិនបើខ្ញុំទៅចូលរួមពិធីនោះ ឬយកមនុស្សទៅតវ៉ាជិតពិធីនោះ
ពួកគេនឹងចាប់ខ្ញុំ
បើទោះបីជាខ្ញុំមិនមានបំណងធ្វើការតវ៉ាក៏ដោយ»។
លោក វណ្ណៈ បានថ្លែងបន្តថា
ខ្ញុំសង្ឃឹមចូលរួមដើម្បីសួរលោកនាយករដ្ឋមន្ត្រីថាហេតុអ្វីបានជា
ការសន្យាទុកដីសម្រាប់អ្នកភូមិចំនួន២០០ហិកតា
ដែលធ្លាប់សន្យាជាមួយអ្នកភូមិមិនត្រូវបានអើពើ។ លោកបន្តថា៖ «ឥឡូវ
នេះ ដោយសារក្រុមហ៊ុនយកដីរបស់អ្នកភូមិ អ្នកភូមិប្រហែល៨០ភាគរយ
ដែលបាត់បង់ដីបានជំពាក់បំណុលធនាគារ
ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន»។
លោក
បន្ថែមថា វាអយុត្តិធម៌ណាស់ ដែល
ក្រុមហ៊ុនត្រូវបានអនុញ្ញាតឲ្យបន្តដំណើរការរបស់ខ្លួន
ខណៈដែលក្រុមអ្នកភូមិជាច្រើននៅកំពុងរស់នៅដោយគ្មានដំណោះស្រាយ។
លោកបន្តថា៖ «ក្រុមហ៊ុនរីករាយ ប៉ុន្តែយើងទុក្ខសោក ពីព្រោះយើងបាត់បង់ដីស្រែចម្ការរបស់យើង»។ «ប្រសិនបើពួកគេ ទុកដីសម្រាប់យើងវានឹងមានការងារល្អប្រសើរ សម្រាប់ពួកយើងជាជាងទៅស៊ីឈ្នួលកាត់អំពៅឲ្យពួកគេ»។
បើ
យោងតាមលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ជម្លោះដីធ្លីរុំារ៉ៃដូចនៅឃុំអមលាំង
ក្រុមហ៊ុនមានអំណាចបំបិទមិនឲ្យប្រជាជន អាចធ្វើអ្វីកើតឡើយ។
លោកបន្ថែមថា៖ «ក្រុមហ៊ុនពិតណាស់ អាចលៃលកទុកឲ្យជម្លោះនេះនៅរុំារ៉ៃ ប៉ុន្តែសម្រាប់កសិករវិញ មិនអាចទៅរួចទេ»។ «ពួកគេត្រូវការជីវភាពរស់នៅប្រចាំថ្ងៃ ពួកគេត្រូវការប្រាក់ចំណូលដើម្បីរស់»។ លោកបានបន្តថា ក្រុមសិទ្ធិមនុស្ស មានក្តីបារម្ភ ចំពោះបញ្ហានៅឃុំអមលាំង។ លោក អ៊ូ វីរៈ បានថ្លែងថា៖ «ក្រុមហ៊ុន
ចម្ការទ្រង់ទ្រាយធំ អាចបង្កើតសេដ្ឋកិច្ចទំហំនោះមែន
ប៉ុន្តែបើទុកឲ្យប្រជាជន តាមគ្រួសារធ្វើវិញ
វាអាចទទួលបានផលច្រើនជាង»។ លោកបានបន្តទៀតថា៖ «ដូចជារោងចក្រស្ករសនេះ ប្រសិនបើគ្រួសារប្រជាជន មានដីធ្វើផ្ទាល់វិញ វាផ្តល់អត្ថប្រយោជន៍ល្អជាងសម្រាប់សហគមន៍»។
ទោះយ៉ាងណាក្តី បើយោងតាមលោក អ៊ូ វីរៈ
អ្នកភូមិមិនត្រូវបានជួលឲ្យធ្វើការងារផ្នែកបច្ចេកទេសទេ
ពួកគេត្រូវបានជួល ដោយឈ្មួញកណ្តាល
ឲ្យធ្វើតែការងារកាត់អំពៅរបស់រោងចក្រប៉ុណ្ណោះ។
លោក មឿន តុលា ប្រធានផ្នែកការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា៖ «ការប្រើប្រាស់អ្នកម៉ៅការបន្ត គឺមានលក្ខណៈស្ទើរទូទៅ មិនមែនតែក្នុងប្រទេសកម្ពុជាទេ»។
លោក តុលា បន្តថា ការជួលកម្មករប្រយោល គឺជាវិធីមួយដែលក្រុមហ៊ុនធ្វើ
ដែលនេះធ្វើឲ្យពួកគេ មានការទទួលខុសត្រូវផ្នែកច្បាប់តិច
ចំពោះការប្រកាន់ខ្ជាប់ទៅនឹងច្បាប់ស្តីពីការងារ។ លោកបន្ថែមថា
តាមច្បាប់ ក្រុមហ៊ុនធំៗ នៅតែទទួលខុសត្រូវសម្រាប់កម្មករ
បើនិយាយពីសុខភាពវិជ្ជាជីវៈ។
ស្ត្រី
លឹម យីម ជាអ្នកភូមិម្នាក់មានវ័យ៨៣ឆ្នាំ ប៉ុន្តែនៅមានភាពរឹងមាំ
បានថ្លែងថា បើទោះបីជាខ្ញុំមានវ័យចាស់ខ្លាំងមិនអាចធ្វើការកើត
ក៏វាមិនដែលបញ្ឈប់ខ្ញុំពីការស្វែងរកការងារធ្វើដែរ។ ប៉ុន្តែគាត់
មិនត្រូវបានគេផ្តល់ការងារឲ្យធ្វើទេ។
ស្ត្រី
ចំណាស់រូបនេះ បានថ្លែងថា
កាលមុនក្រុមហ៊ុនស្ករសភ្នំពេញមកដល់ទីនេះ អ្នកស្រី មានដីពីរហិកតា
ហើយអ្នកស្រីមានជីវភាពគ្រប់គ្រាន់សម្រាប់រស់នៅ
និងចៅបួននាក់ដែលអ្នកស្រីចិញ្ចឹម។
គាត់ថ្លែងទៀតថា៖«ការ
រស់នៅបច្ចុប្បន្នរបស់ខ្ញុំ ពឹងផ្អែកលើអ្នកភូមិជិតខាង
ដែលឲ្យលុយខ្លះដល់ខ្ញុំ ពីព្រោះខ្ញុំចាស់
មិនអាចរកការងារធ្វើបានទេ»៕
4 comments:
But all Khmers must to khnow that who are the hardline Am Lang People during war against Lon Nol?
Please don't look down those people because they are suffering from this regime, OK.
How these people sompeah ah kwaq? A lady and a guy sompeah Ah kwaq right way or wrong way? Please tell me expert of khmer's culture? Were these two people sompeah Hun cent as a servant or as their boss?
Hun Sen is God for them, but behind Hun Sen he will his pinix for Hun.
The mafia need a group not alone.
Post a Comment