Friday, December 28, 2012

ពាក្យ​អធិស្ឋាន​ សូម​ព្រះអម្ចាស់ ​លើកលែង​ទោស - Psalm 51


ទំនុកតម្កើង ៥១ 
 
ពាក្យ​អធិស្ឋាន​ សូម​ព្រះអម្ចាស់ ​លើកលែង​ទោស

ទំនុក​ ពី​សៀវភៅ ​របស់​គ្រូ​ចំរៀង, ​ទំនុក ​របស់​ស្ដេច​ដាវីឌ។  នៅ​ពេល​ព្យាការី​ ណាថាន​ មក​គាល់ ​ស្ដេច​ដាវីឌ, បន្ទាប់​ពី​ស្ដេច​ បាន​ប្រព្រឹត្ត​ អំពើ​ផិត​ក្បត់​ ជា​មួយ​នាង​ បាតសេបា។

ឱ​ ព្រះជាម្ចាស់ ​អើយ, សូម​ ប្រណី​សន្ដោស​ ទូលបង្គំ​ផង,
ដ្បិត ​ព្រះអង្គ ​មាន​ព្រះហឫទ័យ មេត្តា​ករុណា ​ដ៏​លើសលប់។  
សូម ​លើកលែង​ទោស ​ឲ្យ​ទូលបង្គំ​ផង,
ដ្បិត​ ព្រះអង្គ​ មាន​ព្រះហឫទ័យ អាណិត​មេត្តា ​ដ៏​ទូលំទូលាយ។
សូម​ លុប​លាង ​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ ទាំង​ស្រុង,
សូម ​ជំរះ​ទូលបង្គំ​ ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប។

ទូលបង្គំ​ ទទួល​សារភាព​ ថា, ទូលបង្គំ​ បាន​ធ្វើ​ខុស​ហើយ;
អំពើ​បាប​ របស់​ទូលបង្គំ​ ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍ ​ទូលបង្គំ​ ជានិច្ច។
ទូលបង្គំ ​បាន​ប្រព្រឹត្ត​ អំពើ​បាប​ ទាស់​នឹង​ព្រះហឫទ័យ ព្រះអង្គ,
គឺ​ ទាស់​នឹង​ព្រះអង្គ​ តែ​មួយ​គត់;
ដ្បិត ​ទូលបង្គំ​ បាន​ប្រព្រឹត្ត ​អំពើ​មួយ ដែល​ព្រះអង្គ​ ចាត់​ទុក​ ថា​, ជា​អំពើ​អាក្រក់។
ទោះ​បី​ ព្រះអង្គ​ កាត់​ទោស​ទូលបង្គំ​ យ៉ាង​ណា​ក្ដី, ក៏​ព្រះអង្គ​នៅ​តែ​សុចរិត;
ហើយ​ ទោះ​បី ​ព្រះអង្គ​ ធ្វើ​ទោស​ទូលបង្គំ​ យ៉ាង​ណា​ក្ដី,
ក៏​ព្រះអង្គ ​នៅ​តែ​ ឥត​កំហុស ​ដដែល។
ទូលបង្គំ​ មាន​កំហុស​ តាំង​ពី​កំណើត​មក,
ហើយ​ ទូលបង្គំ​ មាន​បាប ​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ ​មក​ម៉្លេះ។
ក៏​ប៉ុន្តែ ព្រះអង្គ ​សព្វ​ព្រះហឫទ័យ នឹង​សេចក្ដី​ពិត​ នៅ​ក្នុង​ជំរៅ​ចិត្ត​ មនុស្ស។
សូម​ ប្រោស​ប្រទាន​ ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា ​នៅ​ក្នុង​ ជំរៅ​ដួង​ចិត្ត​ផង។

សូម​ ជំរះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប, នោះ ​ទូលបង្គំ​ នឹង​បាន​បរិសុទ្ធ។
សូម ​លាង​សំអាត​ ទូលបង្គំ, នោះ​ ទូលបង្គំ​ នឹង​បាន​ស​ ជាង​សំឡី​ ទៅ​ទៀត​។
សូម ​ប្រាប់​ឲ្យ​ទូលបង្គំ​ ដឹង​ថា, ព្រះអង្គ​ អត់ទោស​ ទូលបង្គំ​ហើយ,
នោះ​ ទូលបង្គំ​ មាន​អំណរ​ សប្បាយ,
ហើយ​ ចិត្ត​សោក​សង្រេង​ របស់​ទូលបង្គំ នឹង​បាន​រីករាយ ​ឡើង​វិញ។
ព្រះអង្គ​អើយ, សូម​ កុំ​ទត​មើល អំពើ​បាប ​របស់​ ទូលបង្គំ​ឡើយ,
តែ​ សូម ​លុប​បំបាត់​ កំហុស ​ទាំង​ប៉ុន្មាន របស់​ ទូលបង្គំ​ទៅ។

ឱ​ ព្រះជាម្ចាស់ ​អើយ, សូម ​ប្រោស​ប្រទាន ​ឲ្យ​ទូលបង្គំ​ មាន​ចិត្ត​បរិសុទ្ធ។
សូម ​ប្រទាន​ចិត្ត​ គំនិត​ថ្មី​ ដ៏​រឹងប៉ឹង មក​ទូលបង្គំ​ផង។
សូម​ កុំ​បោះ​បង់​ ទូលបង្គំ​ ឲ្យ​នៅ​ឆ្ងាយ​ ពី​ព្រះអង្គ;
សូម​ កុំ​ដក​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ របស់​ ព្រះអង្គ ​ចេញ​ពី​ ទូលបង្គំ​ឡើយ។
សូម​ ប្រោស​ប្រទាន ​ឲ្យ​ទូលបង្គំ ​មាន​អំណរ,
ព្រោះ​តែ ​ព្រះអង្គ​ សង្គ្រោះ​ទូលបង្គំ។
សូម​ គាំទ្រ​ ទូលបង្គំ ដោយ​ប្រទាន ​ឲ្យ​ទូលបង្គំ
មាន​ចិត្ត​ ទូលាយ ​មក​ពី​ព្រះវិញ្ញាណ។


ទូលបង្គំ​ នឹង​ប្រៀន ប្រដៅ​ មនុស្ស​ពាល,
ទាំងឡាយ​ ឲ្យ​ស្គាល់​ មាគ៌ា ​របស់​ព្រះអង្គ,
នោះ​ ពួក​គេ ​នឹង​បែរ​ចិត្ត ​វិល​មក​រក​ ព្រះអង្គ​វិញ។
ឱ ​ព្រះជាម្ចាស់​ ជា​ព្រះសង្គ្រោះ ​នៃ​ទូលបង្គំ,
សូម ​រំដោះ​ទូលបង្គំ ​ឲ្យ​រួច​ពី​ស្លាប់,
នោះ ​ទូលបង្គំ​ នឹង​ប្រកាស ​អំពី​សេចក្ដី​ សុចរិត របស់​ព្រះអង្គ​ ដោយ​អំណរ។
ព្រះអម្ចាស់​អើយ, សូម​ ជួយ​ទូលបង្គំ​ ឲ្យ​បន្លឺ​សំឡេង
ពោល​ពាក្យ​ សរសើរ​ តម្កើង​ ព្រះអង្គ​ផង។
ព្រះអង្គ​ មិន​សព្វ​ព្រះហឫទ័យ ឲ្យ​ទូលបង្គំ ​ថ្វាយ​យញ្ញបូជា​ទេ,
ទោះ​បី​ តង្វាយ​ដុត ​ទាំង​មូល ក៏​មិន​គាប់​ ព្រះហឫទ័យ​ ព្រះអង្គ​ដែរ។
យញ្ញបូជា​ ដែល​ព្រះអង្គ​ សព្វ​ព្រះហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ,
គឺ​ ចិត្ត​សោក​ស្ដាយ;
ព្រះអង្គ ​តែងតែ ​ទទួល​ចិត្ត​ សោក​ស្ដាយ និង​ចិត្ត​ លែង​មាន​ អំនួត។

ព្រះអម្ចាស់​អើយ, សូម​ ប្រោសប្រណី ​ក្រុង​ស៊ីយ៉ូន,
ហើយ​ សូម​មេត្តា ​ប្រទាន ​ឲ្យក្រុង​ យេរូសាឡឹម​ បាន​រឹងមាំ ​ឡើង​វិញ​ផង។
ពេល​នោះ ព្រះអង្គ​ មុខ​ជា​គាប់​ ព្រះហឫទ័យ
នឹង​តង្វាយ ​ដែល​ស្រប​តាម​វិន័យ ​របស់​ព្រះអង្គ,
គឺ ​តង្វាយ​ដុត ​ទាំង​មូល,
ហើយ​ គេ​នឹ ង​យក​គោ​ឈ្មោល មក​ថ្វាយ​ នៅ​លើ​អាសនៈ ​របស់​ព្រះអង្គ​ដែរ។

4 comments:

Anonymous said...

Dear all:

Is there a link (or website)that I can download Khmer font, which enable me to view Khmer this like this article? If so, what kind of font do I need?

Thanks in advance.

Hak Numan said...

កញ្ញាវៀច អើយនាងកញ្ញាវៀច(សេង ធារី) បញ្ហារពេញស្រុក មិននំាគ្នាយកមកផ្សប់ផ្សាយ បែរទៅយកប្រវត្តរបស់សាសនា Jesus ដែលជារឿងប្រដិត ឥតប្រយោជន៍ មកផ្សប់ផ្សាយ នំាំមកនូវការអាប់ឪនកេរ្តិ៍ឈ្មោះ KI-Media។
វង់វេងទិស និងវង់វេងវប្បធម៌ទេដឹង..?

Anonymous said...

បៀមក្ត!

Anonymous said...

អ្វីក៏ដោយមិនដែលបានតាមចិត្តចង់នោះទេ
សូម្បីព្រះយេស៊ូក៏បានពោលថា៖
SAUVE-TOI LE CIEL T'AIDRA មិនដែល
នរណាម្នាក់បានព្រោះបន់ទេ អ្នករើសសម្រាម
អ្នកសុំទាន បន់ឲ្យរើសមាសបាន​ ឬថាសុំឲ្យគេ
ដាកទានមាសឬលុយកាក់ច្រើនៗបានឡើយ។