Monday, January 14, 2013

ទំនាក់ទំនងខ្មែរយួនកាលពីជំនាន់ដើម (ភាគ១)

ទំនាក់ទំនងខ្មែរយួនកាលពីជំនាន់ដ
ើម

ស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តខ្មែររបស់លោក ត្រឹង ងា ទំព័រ ១០៨ និង១០៩ ដោយ សំ វិជ្ជា

គួរគប្បីជ្រាបថា ក្រោយពីបានរំដោះខ្លួនចេញផុតពីនឹមចិនអស់រយៈពេលជាងមួយពាន់ឆ្នាំមក (១១១មុនគស ដល់គស៩២៣) ស្ដេចយួនក្នុង រាជវង្យ លី បានផ្តើមធ្វើការវាយលុកប្រទេសចម្ប៉ាចាប់ពីសតវត្សរ៍ទី១១ តទៅ ។ នៅគស១៤៧០ ស្ដេចយួនព្រះនាម ឡេថាញ់ទោន (Lê Thanh Tôn) ទ្រង់វាយយកបានរាជធានី វិជ័យ របស់ចាម ដែលនៅពេលនោះមានពលទាហានស្លាប់ដល់ទៅ៤០០០០នាក់ ។ ជោគជ័យដ៏ធំសម្បើមនេះ របស់ជនជាតិយួន បានរុញច្រានព្រំប្រទល់ប្រទេសចម្ប៉ា ចុះឆ្ងាយ មកទិសខាងត្បូងទៀត ។ គឺមកដល់ជ្រោយ វ៉ារ៉ែលឡា (Varella) ។
នៅគស១៦០០ ប្រទេសយួនត្រូវបាត់បង់ ឯកភាពរបស់ខ្លួន គឺខាង ជើងជារបស់រាជវង្សឡេ(Lê)ដែលមានពួកស្ដេចត្រាញ់ទ្រិញ(Trinh)ជាអ្នកគាំទ្រ ។ ឯខាងត្បូងត្រូវបានទៅពួកស្ដចត្រាញ់ង្វៀង (Nguyên) ។ ប៉ុន្តែ ទោះមានវិបត្តិ ផ្ទៃក្នុងក៏ដោយ ក៏ពួកង្វៀងបានបន្តការវាយដណ្តើមយកទឹកដីប្រទេសចម្ប៉ាឲ្យទាល់តែអស់រលីង ។ ក្នុងក្របខ័ណ្ឌពង្រីកទឹកដីនេះ យួនបានវាយយក ៖
ភូយេន(Phu-yên) នៅគស១៦១១, ខាញ់វ៉ា(Khanh-hoa)គស១៦៥១, ប៊ិញធ្វឹង(Binh-thuân) គស១៦៩៣ ។ ដូច្នេះ យើងឃើញថា នៅសតវត្សរ៍ទី១៧នេះ យួនបានក្លាយជាមហាអំណាចមួយជាអ្នកនៅជិតខាងរបស់ខ្មែរយើង ។ គឺ ក្នុងកាលៈទេសៈនោះហើយ ដែលព្រះបរមរាជាស្រីសុរិយោពណ៌ បានទៅចងសម្ព័ន្ធមេត្រីជាមួយយួន ដោយស្ដីដណ្តឹងបុត្រីស្ដេចយួន ដើម្បីរៀបរាជាភិសេក
ជាមួយព្រះរាជបុត្រច្បង នាមជ័យជេដ្ឋា ។ តាមរាជពង្សាវតារខ្មែរ ក្សត្រីយួន អង្គនេះ មាននាមថា អង្គចូវ ។ នេះព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ខ្លាំង ណាស់ តែគួរឲ្យស្តាយ ព្រោះឯកសារនេះ យួនពុំមានកត់ត្រារឿងនេះឲ្យបាន
ច្បាស់លាស់សោះ ។ បើតាមអ្នកប្រវត្តិសាស្ដ្រយួនម្នាក់ថា ក្នុងឯកសារមួយ ឈ្មោះ Liêt Truyên Tiên Biên ត្រង់វគ្គនិយាយពីក្សត្រី បាននិយាយថា ស្ដេច ហ៊ីតុង (Hy-Tông) មានបុត្រី៤នាក់ ក្នុងចំណាមនោះ បុត្រី២នាក់ គឺនាង ង៉ុក លៀន (Ngoc Liên) ង៉ុកដាញ់ (Ngoc Danh) គេឃើញមានកត់ត្រាច្បាស់ លាស់ពីប្រវត្តិប្តីនិងកូន ។ ចំណែកឯបុត្រី២នាក់ទៀត គឺ ង៉ុកវ៉ាន (Nhoc Van) និង ង៉ុកខ្វា (Ngoc Khoa) គេមិនស្គាល់ច្បាស់ពីប្រវត្តិប្តីនិងកូនសោះ ។ អ្នក ប្រវត្តិសាស្រ្តរូបនោះ បានចោទសួរនៅទីបញ្ចប់ថា បើដូច្នេះ តើនាងណាមួយ ជាមហេសីរបស់ ជ័យជេដ្ឋាទី២? ។ ប៉ុន្តែ បើតាមអ្នកនិពន្ធយួនម្នាក់ទៀត បាន អះអាងថា ជ័យជេដ្ឋាទី២ បានរៀបរាជាភិសេកជាមួយនាង ង៉ុកវ៉ាន ជាបុត្រីរបស់ស្ដេច ង្វៀង សៃ វឿង (Nguyên Sai Vuong) ដែលបានសោយរាជ្យ ពី គស ១៦១៣ ដល់១៦៣៥ ។ ត្រង់នេះ គួរគប្បីបញ្ជាក់ថា នៅតំបន់ធ្វឹងវ៉ា(Thuân Hoa) នៅក្រុង ហ្វេ សម័យនោះ មានស្ដេចយួនមួយអង្គសោយរាជ្យពី ឆ្នាំ១៦១៣ដល់១៦៣៥ពិតមែន ។ ស្ដេចអង្គនេះ មាននាមមួយទៀតថា ង្វៀង ភុកង្វៀង (Nguyên Phuc Nguyên) ហើយពេលឡើងសោយរាជ្យ ទ្រង់មាន ព្រះនាមថា ហ៊ីតុងហ៊ាន វ៉ាន់វ៉ាងយេ (Hy-Tông Hiên Vân Hoang-dê)។ បើ ដូច្នេះ មហេសីរបស់ជ័យជេដ្ឋាទី២ គឺពិតជាបុត្រីរបស់ស្តេចអង្គនេះហើយ តែ យើងមិនហ៊ានសន្និដ្ឋានថា ត្រូវនឹងនាងណាមួយ ក្នុងចំណោមនាងទាំង២ គឺ ង៉ុកវ៉ាន និង ង៉ុកខ្វា ។
មានចំណុចមួយទៀតដែលគួរឲ្យបញ្ជាក់ដែរថា បើតាមឯកសារយួន គឺ ជ័យជេដ្ឋា អង្គឯងទេដែល បានទៅស្ដីដណ្តឹងបុត្រីស្ដេចយួន ដោយសង្ឃឹមនឹងបានការគាំទ្រពីក្រុងហ្វេ ដើម្បីទប់ទល់នឹងការគម្រាមកំហែងរបស់សៀម។ ការអះអាងនេះសមហេតុផល ព្រោះរាជាភិសេកប្រព្រឹត្តទៅនៅ គស ១៦២០ គឺពេលព្រះអង្គសោយរាជ្យបាន២ឆ្នាំ ។ ឯយួនក៏គិតផលប្រយោជន៍ វែងឆ្ងាយរបស់គេដែរ ៕ (នៅមានត ភាគ២)

1 comment:

Anonymous said...

THE LOST ÑGÙÝÊṆ!!!

Ñgùýêṇ pḥúc Ñgùýên...

អាក្រ