Sunday, January 13, 2013

កិច្ចប្រជុំត្រីភាគី និងប្រព្រឹត្តទៅនៅថ្ងៃទី២១ មករា ២០១៣


ដោយ. ឆាំ  ឆានី 
១៣ មករា ២០១៣
ប្រភពពត៌មានពីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនិតិសម្បទាបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ គណកម្មាធិការទំនាក់ទំនងវិជ្ជាជីវវិស័យឯកជនឬក្រុម​ ការងារទី៨ ដែលមានលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន​និងនិតិសម្បទា ជាប្រធាន និង​ដឹក​នាំអង្គប្រជុំ ដើម្បីពិភាក្សាពីការតម្លើងប្រាក់ឈ្នួល ជូនកម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ។ កិច្ចប្រជុំ​និងប្រព្រិត្តទៅនៅ ទីស្តីការក្រសួងសង្គមកិច្ច ដែលមានភាគី តំណាងរដ្ឋាភិបាល និយោជក និងសហជីព តំណាងកម្មករ ។ ប្រភពបានបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីមានបាតុកម្ម​ទាមទារប្រាក់ឈ្នូល ដែលដឹកនាំដោយ លោក រ៉ុង ឈុន ប្រធានសភាពសហជីពកម្ពុជា និងអ្នកស្រី យ៉ាង សុភណ្ឌ័ ប្រធាន​សម្ពន្ធ័​សហជីពកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ កន្លងមក៕




No comments: