កូនយៀកកុង ហុង យូតឹកឡេង ហៅ ចម ប្រសិទ្ធ
http://www.youtube.com/watch?v=mAhECDQrbUM&feature=youtu.be
នាយករដ្ឋមន្ត្រីចំអកបក្សប្រឆាំងដែលស្នើឲ្យដកតំណែងលោក ចម ប្រសិទ្ធ
ដោយ ម៉ម មុនីរតន៍ 2013-01-16 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំអកទៅក្រុមមន្ត្រីបក្ស សម រង្ស៊ី ដែលស្នើសុំឲ្យដកតំណែងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថានោះគ្រាន់តែជាទំនោរនៃបរិបទនយោបាយ និងជាទម្លាប់របស់បក្សប្រឆាំងប៉ុណ្ណោះ។ក៏ប៉ុន្តែ មន្ត្រីបក្ស សម រង្ស៊ី អះអាងថា អ្វីដែលបក្សជំទាស់ស្នើសុំឲ្យលោក ហ៊ុន សែន ពិចារណាដកលោក ចម ប្រសិទ្ធ នេះ ព្រោះលោក ចម ប្រសិទ្ធ ពុំមានសមត្ថភាពរកទីផ្សារឲ្យកសិករខ្មែរមែន។
លោក ហ៊ុន សែន ហៅការស្នើរបស់មន្ត្រីបក្សប្រឆាំងនៅចុងសប្ដាហ៍មុន ឲ្យលោកពិចារណាដកលោក ចម ប្រសិទ្ធ ចេញពីការទទួលខុសត្រូវ ដែលបក្សជំទាស់រកឃើញថាអសមត្ថភាពក្នុងការកៀងគររកទីផ្សារឲ្យ ពលរដ្ឋកម្ពុជា ថាធ្វើឡើងក្នុងន័យប្រជាប្រិយភាពបក្សខ្លួនប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលចាត់ទុកការស្នើរបស់ក្រុមមន្ត្រីបក្ស សម រង្ស៊ី នៅពេលនេះថាជាការកេងចំណេញផ្នែកនយោបាយ។ លោក ហ៊ុន សែន ចំអកឡកឡឺយចំពោះឲ្យដកលោក ចម ប្រសិទ្ធ នេះថាជាការទាមទារហាក់ដើរបញ្ច្រាសទិសទៅនឹងតម្លៃទីផ្សារដែល កំពុងឡើងចុះ។ លោកគិតថា អ្វីដែលកម្ពុជា ពុំអាចស្វែងរកទីផ្សារសម្រាប់នាំទំនិញចេញបានសម្រាប់កសិករនោះ ក៏ព្រោះតែចរន្តតម្លៃទំនិញនៅលើទីផ្សារក្នុងតំបន់ និងពិភពលោកមានការប្រែប្រួល ដែលពុំមែនជាកំហុសរបស់មន្ត្រីទទួលបន្ទុកនោះទេ។
ក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង ១ពាន់គ្រួសារ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ មករា ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ដែលពុំបានឆ្លើយតបចំពោះសំណើរបស់មន្ត្រីគណបក្ស សម រង្ស៊ី ក្នុងការដកលោក ចម ប្រសិទ្ធ ចេញពីមុខតំណែងនេះ ធ្វើឡើងក្នុងរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីមន្ត្រីបក្សជំទាស់រកឃើញថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ពុំមានសមត្ថភាពរកទីផ្សារលក់កសិផលឲ្យពលរដ្ឋខ្មែរបាន។
លោក ជា ប៉ូច អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង នៃគណបក្ស សម រង្ស៊ី និងជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំខេត្តកំពត ចាត់ទុកការថ្លែងរបស់លោក ហ៊ុន សែន នៅពេលនេះថា គឺជាផ្នែកមួយដែលពុំបានឆ្លុះបញ្ចាំងពីកង្វះទីផ្សារដ៏ពិតប្រាក សម្រាប់កសិផលរបស់ខ្មែរនោះទេ។ លោក ជា ប៉ូច បន្តថា ទោះជាបែបណា ជំហរគណបក្សប្រឆាំងនៅតែបន្តជំរុញឲ្យលោកនាយករដ្ឋមន្ត្រីដកលោក ចម ប្រសិទ្ធ ចេញពីមុខតំណែង។
លោក កែម ឡី អ្នកវិភាគសង្គម គិតថា ការខ្វះទីផ្សារនាំចេញកសិផល ពុំមែនជាកំហុសកើតចេញពីចរន្តសេដ្ឋកិច្ចក្នុងតំបន់ ឬពិភពលោកនោះទេ។ លោកបន្តថា ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យទីផ្សារកម្ពុជា តូចចង្អៀត គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដែលពុំបានធានាដល់ការផលិតក្នុងស្រុក តែផ្ដល់ការវិនិយោគខ្ពស់ពីប្រទេសជិតខាង។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ព្រមានថា បើបក្សជំទាស់គ្រប់គ្រងប្រទេសនោះ កម្ពុជា អាចនឹងមានសង្គ្រាមជាមួយប្រទេសនាំចេញមួយចំនួន ដោយរួមទាំងប្រទេសវៀតណាម ជាដើម។ លោក ហ៊ុន សែន ចាត់ទុកថា ព្រោះប្រទេសទាំងនេះ គឺជាសត្រូវរបស់បក្សប្រឆាំង។ ក៏ប៉ុន្តែ មន្ត្រីបក្សប្រឆាំងអះអាងថា ខ្លួននឹងមិនយកប្រទេសណាជាសត្រូវនោះទេ តែបញ្ជាក់ថា ខ្លួនអាចធានាបង្កើតឲ្យមានទីផ្សារសម្រាប់ពលរដ្ឋកម្ពុជា បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
5 comments:
អាហនឹងហើយ ខ្មែឬយើងហៅថា និយាយគ្មានដឹង
ទិសដំបន់ និយាយយកតែពីឈ្នះ តែឥតប្រយោជន៍
ម៉្យាងវាសមនឹងខ្លួនជាក្មេងវត្តពិតមែន៕
He can talk all he want because this country is a dictatorial system. In fact, the Democracy in Cambodia is just only on the paper and just only on the facade. Perhaps, the Communists claim that Cambodia is a democratic country by their way ??
Former CPP cadres
អស់ពីជេរនិងរិះគន់មកចំអកវីញ នេះជាក្រម
សីលធម៌របស់អ្នកដឹកនាំខ្មែរ ដែលត្រូវថ្នាំសណ្ដំ
យួន កំពុងវង្វេងខួរ អត់ចេះខ្មាសគេ ចំជាអាជម្ម។
កែសុវណ្ណារ័ត្នចង់ប្រឡែងលេងជាមួយចមប្រសិទ្ធ...ចាំមើលតទៅទៀត...
I agree with you 100% - Former CPP cadre @ 12:55 AM,
This dicktator knew nothing except money and power. Infact, this dumb shit dicktator doesn't give shit and never listen to anybody except his father, Vietnam, and his mother, China.
So try to tell this dumb shit dicktator is like telling the cow to go to bad.
Post a Comment