www.akt-media.com
ប៉ាគីស្ថាន (BBC): តុលាការកំពូលប៉ាគីស្ថាន បានចេញដីកា
បញ្ជាឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីរ៉ាចា ពេរ៉េស អាសា្រហ្វ(Raja Pervez
Ashraf) និងមនុស្ស ១៥នាក់ទៀត ពីបទចោទប្រកាន់នឹងអំពើពុករលួយ
ដែលធ្វើឲ្យមានការព្រួយបារម្ភថា នឹងមានវិបត្តិនយោបាយ
នៅរយៈពេលប៉ុន្មានខែ មុនការបោះឆ្នោត។
លោកអាស្រាហ្វ បានបដិសេធចំពោះការទទួលសំណូក លើគម្រោងថាមពលអគ្គិសនី
នៅពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងថាមពល
នៅឆ្នាំ២០១០។
តុលាការកំពូល បានចេញដីកា ថា លោកនាយករដ្ឋមន្ត្រី និងមនុស្ស១៥នាក់ទៀត
បានបញ្ជាឲ្យចាប់ខ្លួន ក្នុងរយៈពេល២៤ម៉ោង
ប៉ុន្តែបើតាមសម្តីមេធាវីរបស់លោកនាយករដ្ឋមន្ត្រីបានអះអាងថា
គេអាចពន្យារដីកាបាន។
ចំណាត់ការរបស់តុលាការ ធ្វើឡើងក្រោយពីមានស្ថានការណ៍វឹកវរមួយទៀត
នៅក្រុងអីុស្លាម៉ាបាដ បន្ទាប់ពីក្បួនយាត្រារាប់ពាន់នាក់
ដែលដឹកនាំដោយលោកបណ្ឌិតកាឌ្រី(Qadri) ពីក្រុងឡាហ័រ បានមកបោះជំរំ
នៅក្បែរវិមានរដ្ឋសភា ដើម្បីតវ៉ា។
មេដឹកនាំក្រុមតវ៉ារូបនេះ បាននិយាយថា លោកចង់ឲ្យយោថា និងតុលាការ
បង្កើតរដ្ឋាភិបាលស្តីទីមួយ ដើម្បីត្រួតពិនិត្យមើលការបោះឆ្នោត។
ប៉ុន្តែរដ្ឋាភិបាល បានចោទប្រកាន់លោកថាប៉ុនប៉ងផ្អាកការបោះឆ្នោត
ដែលនឹងប្រព្រិត្តិទៅនៅខែឧសភា ខាងមុខនេះ។
លោកអាស្រាហ្វ គ្រោងនឹងដឹកនាំគណបក្សប្រជាជនប៉ាគីស្ថាន (Pakistan People's Party / PPP )ចូលរួមការបោះឆ្នោតសាកល នៅខែឧសភា ខាងមុខនេះ។
ក្រុមអ្នកសង្កេតការណ៍ជាច្រើន យល់ថា ពួកគេរំពឹងថា ចំណាត់ការរបស់តុលាការនេះ
គឺជាការប្រជែងអំណាចរវាងគណបក្សPPP ដែលដឹកនាំដោយរដ្ឋាភិបាល និងតុលាការ។
2 comments:
អាខ្វាក់ហ៊ុន សែន កាន់តែជិតដល់ពេល
គេដាក់ប្រទ្បៅកហើយ មិនយូរទេ......។
when is Mr.HUN SEN and His cronies
Post a Comment