Monday, January 14, 2013

កម្ពុជា​គួរ​បង្កើត​ក្រម​សីលធម៌​ និង​ស្តង់ដារ​ភាសា​សម្រាប់​ថ្នាក់​ដឹក​នាំ​ជាតិ​ថ្លែង​ក្នុង​ទីសាធារណៈ

Monday, 14 January 2013
តុង សុប្រាជ្ញ
The Phnom Penh Post

«មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី!​» នេះ​គឺជា​ពាក្យ​ឌឺ​ដង​ដាក់​គ្នា​សាមញ្ញ​មួយ ​ដែល​ឮ​ម្តង​ម្កាល​ របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ ​រវាង​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សមរង្ស៊ី​។
តែ​ពេល​ខ្លះ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ប្រើ​ពាក្យ​អសុរោះ អាម៉ឹង និង​ពាក្យ​ហិង្សា​គួរ​រន្ធត់​ ហាក់​ដូចជា​ពាក្យ​សម្តី មិន​មែន​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ឡើយ។

តើ​ស្រុក​ខ្មែរ​ គួរ​បង្កើត​ឲ្យ​មាន​ក្រម​សីលធម៌ សម្រាប់​ថ្នាក់​ដឹក​នាំ​ថ្លែង​ជា​សាធារណៈ​បាន​ដែរ​ឬ​ទេ?

ធ្មេច ​បើកៗ​ ងាក​តែ​ខ្លួន​ចុះ​ឡើងៗ​ ជិត​ដល់​រដូវ​បោះ​ឆ្នោត​ទៀត​ហើយ សល់​តែ​កន្លះ​ឆ្នាំ​ទៀត​ទេ​។
ថ្នាក់​ដឹក​នាំ​គណបក្ស​នីមួយៗ​ ខិត​ខំគិត​រក​នឹក​ពាក្យ​ឌឺដង​លែបខាយ​ដាក់​គ្នា ពេល​ខ្លះ​ជ្រុល​មាត់​ម៉ោ​ទាំង​កាក ទៅ​ទាំង​ប៉ី​ទាំង​ទ្រ។​ ហើយ​ពេល​ខ្លះ​មិន​មែន​អ្នក​នយោបាយ​ផង​ គ្រាន់​តែ​ជា​អ្នក​វិភាគ ឬ​អ្នក​ស្រាវជ្រាវ ដែលឯករាជ្យ​បញ្ចេញ​មតិសោះ​ ក៏​ត្រូវ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ លត់​គ្នា​មួយ​ទំហឹងៗ​ដែរ​ សុទ្ធ​តែ​ពាក្យ ​«អគតិ​ អាល្ងង់​វិទូ​ អា​មនុស្ស​ល្ងង់​ អាបណ្ឌិត​ទំពែក ពួក​អា​អ្នក​មិនដឹងច្បាប់​ បិទ​ទ្វារ​វ៉ៃ​ឆ្កែ ចាំ​តែ​បាន​ចូល​ស្រុក​វិញ​ទៅ​អាវ៉ា​» ជា​ដើម​។

បន្ទាប់​មក​ក៏មាន​ មន្ត្រី​ថ្នាក់​ក្រោមៗ​បន្ទរ​បន្ថែម ដូចជា​ក្រុម​ប្រតិកម្ម​រហ័ស​ និង​ក្រុម​អ្នក​វិភាគ​បែប​ផ្អៀង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ និង​តាម​វិទ្យុ​មួយ​ចំនួន​ ឲ្យ​តែ​ភ្លែត​ឡើង​សុទ្ធ​តែ​គេ​ហ្នឹង​ពួក ឬ​ក៏​ក្រុមមនុស្ស​អគតិ។ មាន​តែ​ក្រុម​គាត់​ទេ​សុទ្ធ​តែ​មនុស្ស​មាន​គតិ​? ពាក្យ​អគតិ​បើ​តាម​វចនានុក្រម​របស់​សម្តេច​សង្ឃរាជ ជួន​ ណាត​ គឺ​មាន​ន័យ​ថា អគតិ​ «សេចក្តី​លម្អៀង​» ន័យ​ទី ៣ គឺ មោហគតិ សេចក្តី​លម្អៀង​ព្រោះ​ល្ងង់​ ព្រោះ​ពុំ​យល់​ខុស​ត្រូវ​។

ហេតុអ្វី​ បាន​ជា​ត្រឹមតែ​ជា​អ្នក​វិភាគ​តាម​កញ្ចក់​ទូរទស្សន៍​សោះ ​ដៀល​គេ​សុទ្ធ​អគតិ​ដែរ​? ឬ​មួយ​ក៏​អ្នក​វិភាគ​សុទ្ធ​ជា​អ្នក​កាសែត​ថ្នាក់ឯកឧត្តម​ៗ និង​បណ្ឌិតៗ​? តែ​គ្រាន់​តែ​ចង់​សួរ​ថា ​សាលា​ណា​ឲ្យ​សញ្ញា​បត្រ​បណ្ឌិត​ទៅ​ពួក​គាត់​នោះ​គឺ​ខុស​តែ​ម្តង​។ពេល​ខ្លះ​ពាក្យ​របស់​ពួក​គាត់​មើល​ទៅ​ហាក់បី​ដូច​ជា​ខ្លាំង​ជាង​រដ្ឋ​ មន្ត្រី ​ឬ​ក៏​ចៅ​ហ្វាយ​ខេត្ត​ទៅ​​ទៀត​។ ​មើល​ទៅ​អ្នក​ស្តាប់​ចេះ ​មិន​ដល់​ពួក​គាត់​ទេ​។

ឯ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នានា​ដែល​តាំង​ ខ្លួន​ឯង​ជា​អ្នក​ចេះ​ដឹង​វិញ​ ក៏​បាន​វាយ​បក​ទៅ​គូបដិបក្ខ​វិញ​យ៉ាង​ចាស់​ដៃ​ដែរ ដូច​ជា ​អាយ៉ង​យួន​ ក្បាល​យួន​ខ្លួន​ខ្មែរ​ ជន​ផ្តាច់​ការ​ ឧក្រិដ្ឋ​ជន​ ពួក​ពុករលួយ​ដល់​ឆ្អឹង ពួក​លក់​ជាតិ​ ម្តង​ម្កាល​លេង​សុទ្ធ​តែ​ ​ហ្ហែង​តែ​ម្តង​។​ ពាក្យ​ឌឺដង​ដាក់គ្នា​ទាំង​នេះ​នឹង​ ចាប់​ផ្តើម​ចេញ​ជា​ថ្មី​ទៀត​ហើយ​ នៅ​ពេល​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​​ឆាប់ៗ​ខាង​មុខ​នេះ​ទៀត​ហើយ។

តាម ច្បាប់​រដ្ឋ​ធម្មនុញ្ញ ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិបញ្ចេញ​មតិ​ជា​សាធារណៈ​។​ តែ​ការ​ប្រើ​ពាក្យ​ពេចន៍​នោះ​ក៏​ត្រូវ​មាន​ក្រម​សីលធម៌​ក្នុង ខ្លួន​ជា​មនុស្ស​ម្នា​ហ្នឹង​គេ​ដែរ។ មិន​មែន​មាន​ន័យ​ថា​អាង​តែ​ខ្លួន​ជា​ថ្នាក់​ដឹក​នំា ​ខ្លួន​មាន​អំណាច​ចង់​និយាយ​ពាក្យ​អសុរោះ ត្មះតិះដៀល ឬ​ក៏​បែប​ហិង្សា​យ៉ាង​ដូចម្តេច​ក៏​បាន​ដែរ​នោះ​ទេ​។​ ហេតុ​ដូច​នេះ​ហើយ ​ទាំង​ថ្នាក់​ដឹក​នាំ ទាំង​អ្នក​នយោបាយ ត្រូវ​មាន​ក្រម​សីលធម៌​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ត្រឹមត្រូវ​ សមរម្យ​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ ថ្នាក់​ដឹកនាំ ​ដែល​ជា​មនុស្ស​គំរូ ក្នុង​ការ​ផ្តល់​សារ​ល្អៗ​ ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​កុមារ​ និង​យុវជន​ ដែល​ងាយ​នឹង​ចាប់​យក ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដែល​កំពុង​តែ​ធ្លាក់​ចុះ។

ពេល​ខ្លះ​ទាល់​តែ​មាន​ប្រតិកម្ម​ យ៉ាង​ខ្លាំង​ពី​ជន​រងគ្រោះ បាន​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ដូច​ដែល​ថ្មីៗ​នេះ លោក ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន បាន​សុំ​ទោស​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ ចំពោះ​ការ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​ដល់​ពួក​គេ​ថា​ជា​មនុស្ស​ព្រៃផ្សៃ​។

តាម​ពិត​ការ​ដែល​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ ប្រើ​ពាក្យ​អសុរោះ ត្មះ​ដៀល​គ្នា ប្រមាថ​កាត​ទាន​គ្នា ​ឬ​បែប​ហិង្សា​គឺ​សុទ្ធ​តែ​កើត​ចេញ​ពី​របប​យង់ឃ្នង​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ៣ឆ្នាំ ៨​ខែ ២០​ថ្ងៃ​មក​ម្ល៉េះ ព្រោះ​ខ្មែរ​ពីមុន​មាន​ប្រវត្តិ​តាំង​ពី​អើយ​រៀង​មក​មាន​វប្បធម៌​ អរិយធម៌​ខ្ពង់ខ្ពស់​ណាស់ តាំង​ពី​ការ​ប្រើ​ពាក្យ​ពេចន៍​ថ្លៃថ្នូរ​ ហើយ​គោរព​គ្នា​ ស្គាល់​ចាស់​ ស្គាល់​ទុំ​ណាស់ មិន​មែន​បើក​ភ្នែក​មក​សុទ្ធ​តែ​ហ្អែង អញ​ អាមឹង ប្រៀប​ធៀប​មនុស្ស​ទៅ​នឹង​សត្វ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​ជា​មនុស្ស​បាត​សង្គម​នោះ​ ទេ​។

សព្វ​ថ្ងៃ​នេះ បើ​ទោះ​បីជា​ ស្រុក​ខ្មែរ​មាន​មណ្ឌល​ជាតិ លើក​កម្ពស់​សីលធម៌​សង្គម​ក៏​ដោយ ក៏​ថ្នាក់​ដឹក​នាំ​ទាំង​នោះ ​មិន​ទៅ​ឈឺក្បាល​វិល​មុខ​ជា​មួយ​ដែរ ហើយ​ថ្មី​នេះ ​លោក​ ខៀវ​ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​កោះ​ហៅ​អ្នក​អាន​ព័ត៌មាន​ អ្នក​អត្ថាធិប្បាយ​តាម​កញ្ចាក់​ទូរទស្សន៍​ និង​វិទ្យុ ក៏​ដូច​ជា​ការីនិពន្ធ​កាសែត​ មក​បង្រៀន​ឲ្យ​ប្រើ​ពាក្យ​សមរម្យ ថ្លៃថ្នូរ ទៅ​តាម​វិជ្ជាជីវៈ​។​ តែ​ក៏​នៅ​មាន​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ និង​អ្នក​វិភាគ​បី ​បួន​ព្រះ​អង្គ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ នៅ​តែ​ប្រើ​ពាក្យ​មិន​សមរម្យ​ដដែល​ នេះ​ប្រហែល​ជា​គាត់​គិត​ថា អំណាច​របស់​គាត់​ធំ​ជាង​រដ្ឋ​មន្រ្តី​ទៀត​មើល​ទៅ។
ម្យ៉ាង​វិញ​ទៀត​ អ្វី​ដែល​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ គឺ​ផ្តើម​ចេញ​មក​ពី​ការ​អនុវត្ត​ក្រម​សីលធម៌​ដែល​ជួយ​ដល់​ឥរិយាបថ​របស់​ បុគ្គល​ ដូច​ជា ​ព្រះ​សង្ឃ​ អ្នក​ស្រាវជ្រាវ ចៅ​ក្រម​ គ្រូ​បង្រៀន​ គ្រូ​ពេទ្យ​ហើយ​ជាង​នេះ​ទៅ​ទៀត​កាល​ពី​សប្តាហ៍​មុន​នេះ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​ក្រម​សីលធម៌​ចំពោះ​ការ​ ប្រព្រឹត្ត​របស់​គ្រូ​ពេទ្យ​ឆ្មប​ដែល​តែង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អាម្មរណ៍​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​មក​ទទួល​សេវា​សម្រាល​កូន នៅ​តាម​សេវា​សុខាភិបាល​រដ្ឋ ក៏​ដូច​ជា​ឯកជន​ដែរ។ ​

ចុះ ​ពេល​ណា ទើប​បង្កើត​ឲ្យ​មាន​ក្រម​សីលធម៌​ សម្រាប់​មន្ត្រី​ថ្នាក់​ដឹក​នាំ ​ក៏​ដូច​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ ឲ្យ​ចេះ​ប្រើ​នូវ​ពាក្យ​ពេចន៍​ថ្លៃថ្នូរ​ ដូច​គ្រូ​ពេទ្យ​ឆ្មប ​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដែល​ផ្តើម​ចេញ​ពី​ថ្នា​ក់​ដឹក​នាំ​ជា​គំរូ​នោះ?​

18 comments:

Anonymous said...

Please ask Som Dach Hun Sen to see this video of a Three Stars general's daughter in Cambodia said dirty words over the poor, http://www.youtube.com/watch?v=F3v1gOe_ZNM, so he will know that a country under his regime is so rude and lawless. Here is the guy in the video facebook account: https://www.facebook.com/phannith.im.

Anonymous said...

សម្ដេចទាំង៣ក្បាលសុទ្ធសឹង តែជាអ្នកប្រឈាម
ពលរដ្ឋខ្មែរជាង២លាននាក់។របបខ្មែរក្រហម
ក្រុមពួកវាមិនចាំបាច់ ចេះប្រើភាសាពិរោះៗទេ
ក្រុមវាក្នុងមួយថ្ងៃៗគិតតែ សម្លាប់ វាយធ្វើបាប
ព្រមានពលរដ្ឋខ្មែរណាដែលហ៊ាននិយាយតបតប្រ
ឆាំងជាមួយពួកវា។ក្រុមពួកកុម្មុយនិស្តគិតតែ
ការពារ អំណាចប្រមូលផ្ដុំពួកវា ឱ្យស្ថិតឋេរ
យូរអង្វែងក្នុងការគ្រប់គ្រងកម្ពុជា ទំរាំក្លាយទៅ
ជាចម៉្បាទី២ ទើបក្រុមពួកវាត្រូវស្លាប់យ៉ាងអា
នោចអាធមពីចៅហ្វាយយួនយៀកកុងរបស់វា៕

Anonymous said...

ទោះបីបង្កើតជាក្រមសិលធម៍ និងស្តង់ដាភាសា ក៏វាគ្មានបានប្រយោជន៏អ្វីដែរ បើថ្នាក់ដឹកនាំគណបក្សប្រជាជនវាមានកំណើតចេញពីមនុស្សព្រៃមកពីប្រភព ខ្មែរក្រហម ខ្មែរយៀកមិញ ពួកវាចេះតែច្បាប់ព្រៃទេ គឺផ្តាច់ការ និយាយគ្នាបានតែពីរបីម៉ាត់ទេ បន្ទាប់មកគឺសំដីកោងកាចចេញអាម៉ឹងហើយ ។

Anonymous said...

ខ្ញុំនៅចាំបានជំនាន់សង្ឡ្រាមឆ្នាំ១៩៧០​ដល់ ១៩៧៥
លោកប្រធានាធិបតីលន់ នល់ មិនបានប្រើពាក្យជេ
ស្តេចសីហនុទេ...តែលោកប្រកាសដល់ពួកឧ ទ្ធាម(ខ្មែរក្រហម)តាមវិទ្យុជាតិថានិងមានស្មើៗគ្នា
តែពួកខ្មែរក្រហមវិញជេពួកសាធារណរដ្ឋកប់ៗមាត់
មកដល់ពេលនេះពួកសាធារណរដ្ឋនៅតែមានចិត្ត
ប្រឆាំងនិងកុម្មុនិស្តដដែល ទុកឲ្យពួកឧទ្ធាមកែខ្លួន
ដោយខ្លួនឯង៕៚

Anonymous said...

This law is a trap, do no support this law.

Anonymous said...

Ah kwak needs to go back to kindergarten ASAP. His stinky mouth will not last too long.

Ah big skinky mouth hun sen is no excuse of using dirty words in the public speech. Shame on you, ah kwak.

Anonymous said...

អរគុណ លោក សុប្រាជ្ញ ដែលបានលើកបញ្ហាការ
ប្រើពាកអសុរសនៅលើវេទិការសាធារណមកបរិយាយ ជាពិសេសគឺពួកអ្នកវិភាគជម្ងឺសង្គម ដែលយកពាក្យ អគតិ មកប្រើប៉ាតណាប៉ាតណី ។
អ្នកវិភាគទាំងនោះ មិនត្រឹមតែប្រើពាក្យ អគតិ រិះគន់អ្នកបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ
ដូចជាមន្ត្រីប្រព្រឹត្តអំពើពុករលួយនោះទេ គេយកពាក្យអគតិ មកតិះដៀលអ្នករិះគន់
រដ្ឋាភិបាលអសមត្ថភាពក្នុងការបំបាត់អំពើ
ពុករលួយទៀត ។​ នេះបានពិតជា អគតិមែន!!!!

Anonymous said...

មិនបាច់បង្កើតច្បាច់ស្អីទេ ហ៊ុនសែនចុះពីតំណែង ទៅ គ្មាននរណាគេនិយាយអាពាក្យអសុរស ចិងទេ

Anonymous said...

Ah Kwack Hun Sen,

You are the highest public figure in Cambodia.

It is OK for people to deplore you Ah Chker Chkuot.

Create new law Kanduoy Mer Vear!!

Look at your crony Chhouk Bandith Leu Keu !!

Does the existing law prosecute him?

Anonymous said...

យួនសម្លាប់ខ្មែរម៉ាចាននេះធ្ងន់ណាស់ ដោយតែង
តាំងដាក់ឈ្មោះអង្គការ មកបាំងមុខ មិនឱ្យពលរដ្ឋ
ខ្មែរក្នុងសម័យនោះ(៧៥ ដល់៧៩) លែងហ៊ាន
និយាយស្ដីអ្វីទាំងអស់ ឱ្យនាំគ្នាធ្វើគ ថ្លង់ ខ្វាក់ជា
ដើម។ពួកអាខ្មែរយៀកមិញ ឈាមថោកនេះ គ្មានគិត
អ្វីពីផលប្រយោជ៍ប្រទេសជាតិ យួនប្រើឱ្យសម្លាប់
គិតតែពីសម្លាប់ខ្មែរគ្នាឯង គ្មានចេះពិចារណាបន្តិច
សោះ។ហ្នឹងហើយស្នាដៃ ពួកអាខ្មែរក្រហមយៀក
មិញ សម្លាប់ខ្មែរ ដើម្បីឱ្យប្រទេសទៅអាយួន គ្រាន់
តែចង់បានអំណាចតែប៉ុណ្ណោះ៕គួរឱ្យខ្មែរស្អប់ពួកឯង
ណាស់ អាឈាមឈ្លើង៕

Anonymous said...

បើមានច្បាប់នេះមែនអ្នកដែលមិនគោរពច្បាប់គឺនាយណាល់ ព្រោះអាគាត់នោះតែខឹងមកតាំងកន្ថោរ ដូចឆ្កែឆ្គួតឥចឹង។ប្រហែលជាងមួយខែមុននិយាយពី រឿងអ្នកនយោបាយឈប់វាយប្រហារគ្នា អោយរួមគ្នាស៊ីបាយរួមតុជាដើម មិនបានប៉ុន្មានថ្ងៃ ផងនាយខ្វាងឌឺដងឲ្យ កឹម សុខា ពីរឿងលុយ ឩប្បធម៍មនុស្សចាស់។ សុទ្ឋតែមិនយកម៉ឺនទេយកសែនវិញ ព្រោះតែយកអាសែនហ្នឹងបានឮតែយំស្ទើរគ្រប់ខេត្តជាប់គុកអត់រឿងក៏មាន។យ៉ាងយូរបីអាទិត្យមានឮពាក្យបាតផ្សារមកទៀតមិនខាន ហើយអ្នកនិយាយឡប់ៗ គឺមនុស្សដដែលៗហ្នឹង!៕

Anonymous said...

ចំាំបាច់់មានធើអី ។ខ្មែរគ្រប់់គ្នាសុទ្ធតែបានទៅ
រៀនសូត្រនៅសាលារៀន គឺបានរៀនសីលធម៌
គ្រប់់គ្នាអស់់ហើយតើ។អ្នកដែលគ្មានសីលធម៌
ក្នុងការនិយាយស្ដី ម្ដេចក៏យើងត្រូវអោយដឹកនំា
ប្រទេសទៅកើត?លោកអើយ កោតតែខ្មែរយើង
នៅតែគំាទ្រនាយកមន្រ្តីផ្ដាច់ការនេះអោយកាន់់
អំណាចអស់់មួយអាណត្តិទៅមួយអាណត្តិ
គ្មានកំណត់់យ៉ាងនេះចឹង?

Anonymous said...

អារឿង ជេរ​ប្រមាថ,​ ឧបាយកោង, វាចវេរ,ល្បិចកល,
ទុច្ចរិក និងអាអ្នកបង្ករឿងហេតុ គឺត្រូវតែចាប់ផ្ដើមពីអាខ្វាក់
ក្បត់ជាតិ ហ៊ុនសែន និងក្រុមអាពាលទៅមុនគេ..!

Anonymous said...

*****

គ្រួសារកំពូជចោរ....

កើតមកជា..........ចោរ

រស់ ជា............... ចោរ

ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។

ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

Anonymous said...

HUN SEN,

MORE AND MORE PEOPLE GO AGAINST YOU EVERYDAY. YOU SHUT YOUR MOUTH UP, GET LOST, OR GO TO HELL.

Anonymous said...

អារឿង ជេរ​ប្រមាថ,​ ឧបាយកោង, វាចវេរ,ល្បិចកល,
ទុច្ចរិក និងអាអ្នកបង្ករឿងហេតុ គឺត្រូវតែចាប់ផ្ដើមពីអាខ្វាក់
ក្បត់ជាតិ ហ៊ុនសែន និងក្រុមអាពាលមុនគេទៅ..!

Anonymous said...

Vietnamese has ordered Hun Sen to create the law, so in the future no one can swear or claim or say anything if they will see Vietnamese move the border post into deep in Cambodian land, and also Hun Sen knows this law can shut up all Cambodian mouth to say anything to him, We have noticed that he Hun Sen must stop swearing to any innocent people who want Cambodia to have a good leaders, he must review from TV then Hun Sen Knows only Hun Sen used to use a bad and swearing words to many Innocents and foreigners who wished to see Cambodia to have a good leader not other people.

Anonymous said...

អារឿង ជេរ​ប្រមាថ​អាហ៊ុន សែន អត់បានការទេ!
គឺត្រូវតែចាប់ផ្ដើមពីការអារ កអាខ្វាក់ហ៊ុនសែន
ក្បត់ជាតិ និងក្រុមអាពាលគ្នាវាមុនគេទៅ..!