លោក ជា មុនី បានបដិសេធការចោទនេះថា៖ «យើងមិនបានព្យាយាមបើកបុកពួកគេទេ។ ពួកគេដូចជាកណ្តុរ និងកន្លាត សម្លាប់ពួកគេគឺស្រួលណាស់»។
លោក ជា មុនី
- Tuesday, 01 January 2013
- មុំ គន្ធា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
សហព័ន្ធសហជីពសំឡេងយុវជនខ្មែរ ពីម្សិលមិញបានចោទលោក ជា មុនី
ប្រធានសហជីពសេរីកម្មករកម្ពុជា
ពីបទប៉ុនប៉ងធ្វើឃាតមេដឹកនាំរបស់ខ្លួន ប៉ុន្តែ
ការចោទប្រកាន់នេះត្រូវលោក ជា មុនី ធ្វើការបដិសេធ។
លោក ឡុង
សុផាត ប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរថ្លែងថា
មន្រ្តីរបស់លោកនឹងដាក់ឯកសារទៅសាលាដំបូងរាជធានីស្តីពី
ឧប្បត្តិហេតុនៅក្រៅរោងចក្រ Conpress Holdings ក្នុងខណ្ឌមានជ័យ
ពីថ្ងៃសៅរ៍។
លោកបន្តថា៖«ខ្ញុំនឹងប្តឹងលោក ជា មុនី
ពីបទប៉ុនប៉ងធ្វើឃាតសកម្មជនខ្ញុំពីររូបជាមេដឹកនាំសហជីពនៅរោង
ចក្រ Conpress»។
លោក សុផាត បានចោទលោក ជា មុនី ថា
បានព្យាយាមបើកឡានបុកសមាជិកគូបដិបក្ខក្នុងអំឡុងការតវ៉ាមួយ
ពាក់ព័ន្ធនឹងកម្មករជិត១០០នាក់ និងមន្រ្តីសហជីពសេរីកម្មករ២០នាក់។
លោក
បន្តថា៖ «យើងមានភ័ស្តុតាងនិងសាក្សីផ្ទាល់ភ្នែក។ ខ្ញុំគិតថា
លោក ជា មុនី បានធ្វើរឿងនេះ
ពីព្រោះសហជីពរបស់ខ្ញុំមិនតវ៉ាជាមួយក្រុមគាត់ប៉ុន្តែខ្ញុំ
នឹងទុកឲ្យតុលាការស៊ើបអង្កេតករណីនេះ»។
លោក ជា មុនី
បានបានបដិសេធការចោទនេះថា៖ «យើងមិនបានព្យាយាមបើកបុកពួកគេទេ។
ពួកគេដូចជាកណ្តុរ និងកន្លាត សម្លាប់ពួកគេគឺស្រួលណាស់»។
លោក
ជា មុនី
និងសមាជិកបានជិះឡានពីរគ្រឿងទៅហើយឈប់សួរសហជីពសំឡេងយុវជនខ្មែរ
ថា តើហេតុអ្វីបានជាមកបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ លោក ថា៖
«យើងសួរថា ហេតុអ្វីបានពួកគេអះអាងថា
សហជីពខ្ញុំទទួលយកប្រាក់៣ពាន់ដុល្លារដើម្បីដកបណ្តឹងប្រឆាំង
នឹងរោងចក្រ»។
មេដឹកនាំសហជីពសំឡេងយុវជនខ្មែរ លោក ស៊ុង សារឿន
និង ឆាយ និមល ថ្លែងថា លោក ជា មុនី បានបើកឡានក្នុងបំណងបុកពួកគេ
មុនពេលចុះពីឡាន។
កម្មកររោងចក្រ Conpress បានធ្វើការតវ៉ា១សប្តាហ៍ ហើយ ព្រោះតែអ្នកគ្រប់គ្រងបណ្តេញមេដឹកនាំសហជីពគេចេញ៕ PS
រាយការណ៍ថែមៈShane Worrell
1 comment:
បង្គោលដាំលើដីខ្សាច់ឆាប់រលំ គោលជំហរ
ស្នេហាជាតិមិនរឹងមាំ ជាតិនឹងរលាយ ហើយ
អ្វីៗក៏រលាយទៅតាមដែរ ។
Post a Comment