ពួក សែន កំពុងតែលេងល្បែង ឆ្កែស៊ីបាយរួចយកទៅលាបមាត់ពពែ ...
- ឈូក បណ្ឌិត ជនគ្មានទោសក្នុងរបបដឹកនាំដោយ ហ៊ុន សែន
- Tuesday, 01 January 2013
- ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
ស្វាយរៀងៈ
មន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងបាវិត ដែលត្រូវបានតុលាការ
សម្រេចដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ
ក្នុងសំណុំរឿងបាញ់កម្មករ៣នាក់ឲ្យរងរបួស
បានទាមទាររកយុត្តិធម៌នៅខណៈដែលអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍
បានដាក់ពាក្យបណ្តឹង ជំទាស់ទៅនឹងសាលាដំបូងខេត្តស្វាយរៀង
ដែលបានសម្រេចលើកលែងការចោទប្រកាន់ អតីតអភិបាលក្រុងបាវិត។
លោក
ស ចន្ថា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ ក្រុងបាវិត
បានឲ្យដឹងថា ថ្ងៃកើតហេតុ
លោកពុំបានស្ថិតនៅក្នុងរោងចក្រកៅវ៉េនោះទេ គឺរូបលោក
ស្ថិតនៅឯរោងចក្រស៊ីកូ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ
ពីកន្លែងបាតុកម្ម ហើយលោកក៏មិនបានបាញ់មួយគ្រាប់ណាដែរ។
លោកបានថ្លែងថា៖ «ខ្ញុំមិនបានបាញ់ទេ
ព្រោះខ្ញុំគ្មានកាំភ្លើងនៅក្នុងដៃ។
វាអយុត្ដិធម៌ណាស់សម្រាប់ខ្ញុំ ដែលជាមន្ត្រីសមត្ថកិច្ច»។
លោកបន្តថា តុលាការពុំមានភស្តុតាងដើម្បីដាក់បន្ទុក
មកលើរូបលោកនោះទេ។ លោកនិយាយថា៖ «រឿងទាំងអស់នោះ វាមិនពិត
ខ្ញុំក៏បានតវ៉ាដែរ»។
បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង
បានសម្រេចលើកចោលបទចោទប្រកាន់បានមួយសប្តាហ៍ទៅលើអតីតអភិបាល
ក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីបីនាក់
ឲ្យរងរបួសធ្ងន់ នៅខណៈពេលតវ៉ាកាលពីខែកុម្ភៈនោះ
អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានដាក់ពាក្យបណ្តឹងជំនាស់
ទៅនឹងដីកាលើកលែងបទចោទនោះ។
លោក អ៊ុក សាវុធ
អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានឲ្យដឹងថា
លោកបានដាក់ពាក្យបណ្តឹង ជំនាស់កាលពីថ្ងៃទី២១ ខែធ្នូ
ហើយលោកសង្ឃឹមថា សុំណុំរឿងនេះ អាចនឹងដំណើរការ
បន្ទាប់ពីចូលឆ្នាំសកលរួច។
លោកបានថ្លែងថា៖«ខ្ញុំប្តឹងប្រឆាំងដីកាលើកលែងការចោទប្រកាន់ ។
ខ្ញុំយកសំណុំរឿងនេះមកដាក់លើតុ
ដើម្បីធ្វើការជជែកវែកញែកទាំងអស់គ្នា ហើយខ្ញុំធ្វើជាសារធារណៈ»។
លោក
អ៊ុក សាវុធ នឹងហៅគ្រប់ភាគីទាំងអស់មកសាកសួរ។
លោកបន្តថា៖«ខ្ញុំមិនដឹងថាមានការពាក់ព័ន្ធជាមួយនឹង
មន្ត្រីជាន់ខ្ពស់ណានោះទេ
តែអ្វីដែលខ្ញុំធ្វើគឺដើម្បីតម្លាភាពនឹងធ្វើតែការងារច្បាប់»។
លោក
ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង
បានបដិសេធពុំធ្វើការអត្ថាធិប្បាយលម្អិតទេ
ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា៖ «លោកអគ្គព្រះរាជអាជ្ញា
ជាអ្នកប្តឹងជំទាស់ ដូច្នេះសុំសួរទៅលោកទៅ»។
កាលពីថ្ងៃទី
១៤ ខែធ្នូ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចលើកចោលការចោទប្រកាន់
ទៅលើលោក ឈូក បណ្ឌិត និងសម្រេចបន្តចោទប្រកាន់ ទៅលើលោកស ចន្ថា
ប្រធានការិយាល័យប៉ូលិសព្រហ្មទណ្ឌក្រុងបាវិត
បន្ទាប់ពីព្រះរាជអាជ្ញាបានផ្ញើសេចក្តីសន្និដ្ឋានមកចៅក្រមស៊ើប
សួរ។
កម្មការិនីរងគ្រោះប៊ុត ចិន្តាបានថ្លែងពីម្សិលមិញថា
នាងហាក់ដូចជាមានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌
នៅពេលដែលនាងបានទទួលព័ត៌មានថា
អគ្គព្រះរាជអាជ្ញាបានសម្រេចប្តឹងជំទាស់
ទៅនឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀង។
នាងបានថ្លែងថា៖ «ពីមុនខ្ញុំហាក់ដូចជាអស់សង្ឃឹមថា
នឹងទទួលបានយុត្តិធម៌ តែពេលនេះ ខ្ញុំសង្ឃឹមថា
ខ្ញុំអាចនឹងទទួលបានយុត្តិធម៌»។
លោក មឿន តុលា
មន្ត្រីកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
បានថ្លែងឲ្យដឹងថា
លោកពុំទាន់ច្បាស់ទេថាតើលោកអគ្គព្រះរាជអាជ្ញាប្តឹងជំទាស់នោះ
តើប្តឹងជំទាស់រឿងលើកលែងការចោទលោកឈូក
បណ្ឌិតឬក៏ប្តឹងរឿងតុលាការបន្តចោទលោកស ចន្ថា
ពីព្រោះនៅក្នុងដំណាក់កាលសន្និដ្ឋានព្រះរាជអាជ្ញា
បានលើកលែងបទចោទទាំងពីរ
តែមកដល់ដៃចៅក្រមបានសម្រេចលើកលែងបទចោទមួយទុកបទចោទមួយ។
លោកបន្តថា៖«វាជាសញ្ញាមួយល្អប្រសិនបើលោកអគ្គព្រះរាជអាជ្ញា
ប្តឹងជំទាស់រឿងលោកឈូក បណ្ឌិត គឺសបញ្ជាក់ឲ្យឃើញថា
យុត្តិធម៌អាចនឹងកើតមានចំពោះជនរងគ្រោះ»។ លោកបន្ថែមថា លោក ចន្ថា
គឺពុំមានសញ្ញាណាមួយថា
លោកមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងបាញ់បោះនោះទេ។
លោកបន្តថា៖«អ្វីដែលលោកចន្ថាបានលើកឡើង គឺវាស៊ីចង្វាក់គ្នា
ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីស ខេង ពីព្រោះគាត់ បានលើកឡើងថា
ជនសង្ស័យគឺលោកឈូក បណ្ឌិត»៕
No comments:
Post a Comment