Tuesday, January 01, 2013

ឈូកបដិវ័ត្តន៍ (ភាគ១) Lotus Revolution (Part 1)



ចុល្លលិខិត បរិកថា
(Pamphlet)
លិខិតខ្លីន័យវែង ​​​សម្ដីកំប្លែង​​ ខែងរ៉ែងដល់មគ្គុទេសក៏​​ខ្មែរ​​​​​គ្នាឯង ​​ដែល​​រមែងតែងតែល្ងឹតល្ងង់​ ​​​​​​ « ​​ចាក់ទឹកដូង​​​ រំលងក្រឡា​​​ ​កន្ទុយត្រីប្រា​​ អ្នកម្នាងអុក​ ​​​កន្ទុយត្រីផ្ទក់អ្នកម្នាងកែវ​​​ អកកំបោរ​​ មិនចាំថង់បំពង់ឫស្សី​​មិនចាំវែក​ ​ក្បាលទំពែកក្អែកជុះដាក់ប៉ក់​​  ​ »       
ក្នុងន័យថាកាលណាកើតចលាចល​​ មនុស្សរមែងមិនខ្វាយខ្វល់នឹង​​រកស៊ីបោកគ្នាតទៅទៀតទេ​​ អ្នកមានប្រាជ្ញាតិចក៏ត្រូវគេបោកបានច្រើនផងដែរ​: ស៊ីកន្ទុយត្រី​  ចេះហែលទឹក​​​ ជាដើម អ្នក ម្នាងអុកដែលម្ដាយឪពុកជាអ្នកស្រែ ត្រូវតែប្រកាន់យកកន្ទុយត្រី ប្រា ជាអាហារខ្លួនរីឯអ្នកម្នាងកែវដែលព្រះបិតាមាតាម្ខាងជារាស្ដ្រ​​ក៏ជម្នះយកកន្ទុយត្រីផ្ទក់ ជាអាហារវិញ​ ​បើរវល់តែកើតទុក្ខមនោទោរម្នេញ​​​​មិនចាំកន្លែងវង្វេងវង្វាន់លោកប្រកាន់ថា ឲ្យក្អែកជុះ​​ដាក់ ប៉ក់ហើយ​​  ​​​​​  ន័យខ្លះ​ ​​គេសំដែងត្រង់ៗឲ្យបងប្អូនខ្មែរ លែងល្ងឹតល្ងង់​​ល្ងីល្ងើ ទៅទៀត​​ ​​​​ 
«​​​ លេងពួន យួនចាប់​​​ លេងចំបាប់ម៉ែវៃ​​  លេងកន្ត្រៃមុតមាត់​​ លេងរំពាត់ស៊ីខ្នងលេងដំបងបែកក្បាល​​​ ផាលមុតជើងលេងកាំភ្លើងបាញ់ទុង​ ន័យម្យ៉ាងទៀតគេសំដែងជ្រៅវែងពេកនឹងរំលែកចែកអ្នកផង ​​រក​​យល់ក៏មិនបាន​​​​​​​​​ ដូចពាក្យថា​​ ​​«​ប៉ិតប៉ុតសមុទ្រស៊ីបាយ​​ ទន្សាយរាគអាចម៍​  ពពេចរាគនោម​​  អ្នកផងលេចផោមតត្រេតត្រត​​​ ​» 
គួរខ្មែរយើងនិយមយល់ថា​​  

ធ្វើស្រែនឹងទឹក​​​​​​ ​​​​​​​​  ធ្វើសឹកនឹងបាយ​​
បើចង់ធ្វើស្រែនឹងសមុទ្រ​​​ ត្រូវកុំខ្លាចទឹកប្រៃឲ្យសោះ​​​  ​​​សូម្បីតែសត្វទន្សាយ​​​ ដែលល្បីថា ជាសត្វមានប្រាជ្ញាក៏ត្រូវទទួលស្គាល់ថាទឹកប្រៃដែរ រហូតដល់រាគអាចម៍ ​​រីឯសត្វពពេចដែលធ្លាប់តែប៉ប៉ាច់ប៉ប៉ោច ក៏រាគ​​នោម​​​​ អ្នកផងក៏លេចផោម តត្រេតតត្រតផងដែរ​​​​
ធ្វើស្រែសមុទ្រ មុខតែផឹកទឹកប្រៃហើយ ​​មុខតែរាគអាចម៍ មិនខានឡើយ ពុំនោះសោតទេ ក៏អាចនាំឲ្យរាគនោមឬក៏លេច ផោមផងក៏មិនដឹង​​ ​សូមក្មេងខ្មែរផងកុំខឹង បើខ្មែរចង់លេងពួន​​​​  មុខតែយួនចាប់ ... ​​ បើក្មេងលែងកាំភ្លើងវិញ​​   មុខតែបាញ់ទុងហើយ​​  ពាក្យខ្លះទៀត ប្រជ្រៀតន័យ ពុំងាយយល់​​​​​ដល់បុថុជ្ជនទេ​​​​​​​​​​​​​​​​​​ ​​«​យេកយោក​   ស្រូវមួយដោក  ក្ងោកវាស៊ី​  ​ស៊ីឯណា​  ស៊ីគុម្ពដំបង​   ខ្លាវាថង​   បែកមុខ​   បែកមាត់​  ​ »​
នឹងចោទលើចិនក៏សឹងបាន​​ ព្រោះចិនថា​​ ភ្នំមួយពុំដែលមានខ្លាពីរ​​​ ទេ  ​​ ​​   តែអ្នកដែលខ្លាំងក៏តាំងខ្លួនគេ​​​​ជាខ្លាហើយ​ !     ​។​បុរីជន​​​(citoyen)​ ប្រសើរជាង ពលរដ្ឋ​(esclave) បើយោងតាម កំណត់​​របស់លោក​​ ឌុករ៉ាស៊ី​​​ ​​

បើសិនជាពលប្រែថាកម្លាំងក៏ជាកម្លាំងរបស់ស្ដេចវានឹងនាំឲ្យប្រកាច់ចាប់ មិនឈ្នះដល់រាស្រ្ដ​​ខ្មែរ​​​​​       បុរីជន​​ន័យម្យ៉ាងទៀតថា ក្រុមបរិវារ (l'équipage)​ បុគ្គលិក​(le personnel) អ្នកជិតខាង​( le voisinage )​ មានន័យសំណាង ជាងបរិក្ខារដែលប្រែថាជា​(l'équipement)ផងដែរ​​​ 

បដិវត្តន៍ផ្កាឈូក
បទភុជង្គលីលា [1]
«ទាមទារទឹកដី»ដោយសិទ្ធិសេរី
-      ផ្កាឈូកលយលូកសម្ដី  [2]      សន្តានប្រុស-ស្រី       គប្បីសណ្ដាប់។
-     ព្រលឹងរំពឹងអង្គច្បាប់           ​   ចូលមកប្រញាប់        ប្រថាប់សុខសាន្ត។
-     គួរខ្មែរពូកែសម្រាន្ត                ការពារភូមិឋាន         ឲ្យបានក្ដីសុខ។
-      សត្រូវច្រងូវលំអុក                 ចូលមកតត្រុក          វាយលុកក្រីក្រ។
-      ក្រាស់ក្រែលប្រហែលអំណរ    គួរកុំស្មោះសរ           បង្កគ្រោះថ្នាក់។
-      ចំណេញបំពេញតែធាក់          យកគុកច្រវាក់          មកទាក់កគ្នា។
-     ខិលខូចរប៉ូចបញ្ជា                  នាំរាស្ដ្រប្រជា           ខ្លោចផ្សារីងរៃ។
-      បំភាន់ជិះជាន់រាល់ថ្ងៃ              ចង់បានរស្មី             ធ្វើអីតែឯង។
-      គួរគិតគំនិតកំប្លែង                  យកមកប្រជែង        ធ្វើឯងគ្រាន់បើ។
១០-   គ្រាន់បានគ្រាន់មានប្រសើរ       គួរត្រាប់ដំណើរ        អំពើជួយគ្នា។
១១-   ជួយជាតិជួយញាតិខេមរា         ឈប់មកក្រទា         ទាមទារទឹកដី។
១២-   ប៉ារីស៍សំភីជោគជ័យ              ជូនខ្មែរប្រុស-ស្រី      ដោយក្ដីស្រណោះ។
១៣-  ​សន្តានព្រៀងលានបានរស់       គួរខ្មែរមានឈ្មោះ      ពិគ្រោះសុខទុក្ខ។
១៤-   សន្តានសុខសាន្តស្រណុក        ទើបជនមានមុខ       លែងទុក្ខកង្វល់។
១៥-   កង្វះតែងខ្វះយោបល់              អ្នកផងលែងឆ្ងល់      ឫសគល់រុករាន។



ទន្ទ្រានស្រុកខ្មែរតាមបណ្ដាំខ្មោចហូជីមិញ

១៦-   អុងហូជោកជោរជាំប្រាណ          ផ្ដែផ្ដាំសន្ដាន               ព្រមានជាតិខ្មែរ។
១៧រំលាយខ្ចាត់ខ្ចាយអស់ឆ្កែ              កំសត់លែងថែ            ស្រុកខ្មែរស្រែស្រូវ។
១៨-   កង្វល់អ៊ូចល់ច្រងូវ                      រអ៊ូរកផ្លូវ                     ខ្មែរត្រូវរំដោះ។
១៩-   ចោរខ្មួយជួយខ្មែរ[3]ឲ្យរស់           ចូលមកសង្គ្រោះ           របស់របរ។
២០-   លួចប្លន់បង្អន់ជាន់ក                   ទោះបីមានក្រ              ត្រេកអរម្ដេចបាន?
២១-   ចូលមករំពៃរុញច្រាន                  បំពារបំពាន                 រ៉ៅឆានញាំញី។
២២ពង្វក់ឈ្លីឈ្លក់គ្រប់ទី                  សត្វផងយកស៊ី             ខ្ចេចខ្ទីរជម្លើយ!
២៣ខ្មែរស្លាប់ជាតិអាប់អស់ហើយ       ពឹងព្រះលែងឆ្លើយ         ព្រងើយដល់ណា?
២៤-   ខ្មែរសុខមានមុខដោយសារ         ប៉ារីស៍សន្យា                ធានាជួយខ្មែរ។
២៥-   ជួយជាតិជួយញាតិហូរហែ          សង្គ្រាមលែងថែ            ពូកែតែឯង។
២៦-   រំជួលបបួលក្មេងៗ                     ឲ្យចូលមកលេង            បង្វែងឈ្លានពាន។
២៧កំណាចបន្លាចព្រមាន                 នាំក្ដីរំខាន                    រុករានវក់វីរ។
២៨-   ផ្កាឈូកចែវចូកសំភី                   ខ្មាំងចូលវាតទី              មន្ទីរវិលវល់។
២៩-   វង្វេងព្រោះក្មេងកង្វល់                រអ៊ូអ៊ូចល់                     រវល់នឹងគិត។
៣០កំណើតបង្កើតគំនិត                   គំនុំអតីតៈ(អៈឌិត)         ប្រតិដ្ឋកើតទេ?
៣១កើតទៀតសំពាធបង្វែរ               បង្វិលពូជខ្មែរ               ទ្រាំថែទឹកដី។
៣២ទឹកដោះស្រណោះស្រីៗ [4]         កើតក្នុងលោកីយ          គ្មានអ្វីការពារ។
៣៣- ស្លាប់រស់ទាំងអស់ផងគ្នា             តែមានកម្មពៀរ             វេរាតែឯង។
៣៤អល់អែកយំយែកក្ដែងៗ              ក្ដុកក្ដួលចម្បែង            រមែងកំព្រា  ។   
៣៥សោយសោកវិយោគគ្រាំគ្រា        ដំអូញរកគ្នា                 គ្រាន់ជាទីពឹង។
៣៦ខ្វាយខ្វល់តម្កល់ព្រលឹង              ខ្មែរណាភ្ញាក់ដឹង           ប្រែងប្រឹងជួយគ្នា។
៣៧- បង់បាត់រសាត់នាវា​                    ស្រោចស្រង់កម្ពុជា      ក្នុងគ្រាព្យុះព្យោម។
៣៨ទឹកដីបុរីខ្មែរក្រោម                     ស្ដេចខ្មែរមិនព្រម          ប្រលោមទាមទារ។
៣៩ឲ្យយួននៅពួនពឹងពារ                នាំរាស្ដ្រប្រជា               វេទនាកំសត់។
៤០-   ប្រឹងរស់រំដោះក្រខ្សត់                ខ្មែរផងនឹងអត់              ក្សត្រខ្សត់អំណាច។
៤១-   ដំណើរប្រសើរកោងកាច            រាស្ដ្រខ្មែរផងខ្លាច          អំណាចផ្ដាច់ការ។
៤២-   បំពេញស្រឡាញ់ខេមរា             ដូនជីដូចឆ្មា                 អាចារ្យសំពោច។
៤៣លោកសង្ឃចំណង់ហិនហោច     ភិក្ខុកំហូច                   ប្រដូចអំបិល។
៤៤-   សីលទ្រុស្តមនុស្សកំជិល            មិនខំសាងសីល           បង្វិលអប្រិយ៍។



ឲ្យខ្មែររំពឹងអ្នកណា?
អត្តាហិអត្តនោនាថោ
Aides-toi le Ciel t'aidera ជួយខ្លួនអ្នកជាមុនសិនទើបព្រះឥន្ទ្រនឹងជួយអ្នកជាខាងក្រោយ
 ៤៥-     ក្រពិតសិទ្ធិ [5]សេរី              ក្រទ្រព្យអ្វីៗ            សម្ដីពិរោះ។
៤៦-      សន្តានព្រៀងលាននឹងរស់    ត្រូវតែស្ម័គ្រស្មោះ    សង្គ្រោះជាតិខ្មែរ។
៤៧-     ជាតិខ្មាំងប្រឆាំងនឹងខ្មែរ        គ្មានអ្នកជួយថែ       កេរគល់សម្បត្តិ។
៤៨-      សម្បូណ៌កុំជោរប្រយ័ត         ក្រែងលោវាបាត់      វាព្រាត់ក្ដីសុខ។
៤៩-      ជាតិខ្មែរពូកែសំកុក              ឥតថែទាំស្រុក        ប្រមុខជាមារ។
៥០-      ជាយ័ក្ខទាត់ធាក់ក្រទា          គម្រាមវាសនា         ការពារតែខ្មាំង។
៥១-      តែខ្មោចហិនហោចកម្លាំង     ចិត្តខ្មែរតតាំង          ប្រឆាំងឈ្លានពាន។
៥២-      ដកពឹសមនឹស្សទន្ទ្រាន         បញ្ជោរបំពាន         រ៉ៅឆានជាតិខ្មែរ។
៥៣-     ជាតិគាត់ប្រាកដក្រទេ           ចង់បានជាតិគេ       បំពេធ្វើខ្ញុំ។
៥៤-      ឈ្លានពានទន្ទ្រាននិយម       ធ្វើឲ្យក្រមុំ              ខូចព្រហ្មចារី [6]
៥៥-      ចរឹកផ្ដែកផ្ដឹកប្រុស-ស្រី          គួរតែប្រណី           លកលៃជួយគ្នា។
៥៦-      កុំប្រើដំណើរបញ្ជា               ឲ្យរស់គ្រប់គ្នា          គ្រប់គ្រាចង់បាន។
៥៧-     គួរយល់យោបល់សន្តាន       សណ្ដាប់ឲ្យបាន      រស់រានគ្រប់គ្នា។
៥៨-      គ្រប់គ្នីសំភីវិជ្ជា                    រាប់អានរកគ្នា          គ្រាន់ជាទីពឹង។
៥៩-      ទីពាក់ពំនាក់ព្រលឹង             កុំទៅសំឡឹង           រំពឹងបរទេស  [7]
៦០-      ត្រូវខ្មែរប្រឹងថែតំរិះ               ត្រូវតែចាំចេះ          ចំណេះបុរាណ។
៦១-      បរមឧត្តមដើមដាន              ដើមដែលនឹងមាន   សុខសាន្តខ្មែរអើយ!
៦២-      ខ្មែរអត់កំសត់ចម្លើយ            ព្រះទ្រង់ព្រងើយ     មិនឆ្លើយសម្ដី។
៦៣-     ស៊ីម៉ងត៍មិនចង់ហាស្ដី           ទ្រង់មិនថាអី          មិនស្ដីហីចុះ?
៦៤-      នរណាប្រាថ្នាសម្រុះ             ឲ្យព្រះទ្រង់យស     សណ្ដោសអង្គច្បាប់។
៦៥-      អង្គច្បាមត្រូវហាមក្រឡាប់     វិលមកបង្គាប់         សម្លាប់ជាតិខ្មែរ។
៦៦-      សំឡេះយកផេះបង្វែរ           បង្វិលពូជខ្មែរ         បំពេក្រញូវ។
៦៧-     ក្រញោនប្រឹងឱនរកផ្លូវ          បំពានលំនៅ          សត្រូវឈ្លានពាន។
៦៨-      ស្រែកថ្ងូរអាសូរខ្លួនប្រាណ     ធ្វើបុណ្យដាក់ទាន   ទូន្មានគ្រួសារ។
៦៩-      ហុតឈាមសង្គ្រាមខ្ទរខ្ទ័រ        ប៉ារីស៍គាំពារ        ធានាសុខសាន្ត។
៧០-     រួមសុខរួមទុក្ខគ្រប់ប្រាណ       បញ្ឈប់បំពាន        រុករានគ្នីគ្នា។
៧១-     ផ្កាឈូកវិយោគគ្រាំគ្រា          ដល់ពេលវេលា       នាំគ្នារំដោះ។
៧២-     ទ្រាំថែឲ្យខ្មែរផងរស់              គួរឲ្យស្រណោះ      រងគ្រោះខ្លោចផ្សា។
៧៣-    ខ្នងកោងចំកោងយ៉ាងណា[8]   ខំយកអាសារ        គ្រាំគ្រាព្រឺព្រួច។
៧៤-    ពួកព្រើលបង្អើលកំណួច         សម្រុះសម្រួច        ប្លន់លួចចងខ្មែរ។
៧៥-    ពួកខ្មាំងសម្រាំងបន្ថែ              បន្ថែមឲ្យខ្មែរ          រងតែវេទនា។
៧៦-    វាយលុកសម្រុកកម្ពុជា          ឲ្យខ្មែរផងគ្នា          កំព្រារីងរៃ។
៧៧-   ពួកខ្មាំងកម្លាំងចង្រៃ                ចងជើងចងដៃ       ប្រល័យសម្លាប់។
៧៨-    ខ្មែរផងសំពងខុសច្បាប់           ខ្មាំងច្បាមប្រញាប់  ទម្លាប់ពួកគេ។
៧៩-    គួរគិតគំនិតរិះរេ                     ចៀសពីខ្ញុំគេ         ទើបខ្មែរយើងរស់។
៨០-    យើងរួចកំណួចរំដោះ              គួរឲ្យស្រណោះ      ខ្មែរស្រស់ញញឹម។
៨១-    ញញែមនឹងក្លែមសង្ឃឹម           ថ្ងៃយប់ព្រលឹម       រស់ត្រឹមរីករាយ។





[1] បទភុជង្គលីលាមានបីវគ្គ ។ វគ្គទី១មាន៦ពាក្យ វគ្គទី២មាន៤ពាក្យ វគ្គ​ទី​៣​មាន៤ពាក្យ។                                                          )ចុងវគ្គទី១ចួននឹងចុងវគ្គទី២​​          )ចួនជម្រើសនាំឲ្យកំណាព្យរឹតតែពិរោះ​​ និងល្អឡើងគឺពាក្យទី២​ចួននឹងពាក្យទី៤នៃវគ្គទី១​ ហើយពាក្យទី៤នៃវគ្គទី២ ចួននឹងពាក្យទី២នៃ​វគ្គទី​៣។ ចួនតាមព្យញ្ជនៈ​ ឬតាមតួអក្សរក៏លម្អការ​ចាប់​ចុងចួនដែរ។
បទភុជង្គលីលាជូនបងប្អូនខ្មែរជាឧទាហរណ៍​  
ព្រីងព្រូសជន្លូសភ្លូភ្លង   ក្រូចព្រៃអង្គ្រង   ដុះដាលលាយគ្នា។
បទភុជង្គលីលាយកលំនាំបទតាមព្យុហ៍យាត្រាមានលក្ខណៈបែបអែនអននិងផ្អែមល្ហែមបន្តិចជាងបទកាកគតិដែលជាដំណើរក្អែកលោត។
[2] ផ្កាឈូកលយលូកសម្ដី​  បដិវត្តន៍ផ្កាឈូកដំណើរការហើយ!​ បងប្អូន​រួម​ជាតិខ្មែរអើយជួយឧបត្ថម្ភគាំទ្រផង!!

[3] ចោរខ្មួយជួយខ្មែរ = ចួនតាមព្យញ្ជនៈ ឬចួនតាមតួអក្សរ​ប្រកបតែស្រៈ​ប្រកបខុសគ្នា។

[4] ទឹកកដោះស្រណោះស្រីៗ = ព្រះពុទ្ធទ្រង់ត្រស់ថា​​ ៖​ ម្នាលអានន្ទ​​ ! បើ​ស្រ្ដី​ទាំង​​ឡាយបួស មានជំនឿយល់ឃើញត្រូវ​ ចំពោះធម៌នឹង​បាន​សម្រេច​​ ក្នុង​​រយៈ​ពេលខ្លីជាងបុរសព្រោះថាបើក្នុងមួយ​ក្រុម​មានសុទ្ធតែស្រី ច្រើន​ជាង​បុរស​​​​​ តើអាចការពាររារាំង​ពួកចោរប្លន់​ដ៏​កាចសាហាវ​និងតស៊ូរំដោះ ឲ្យរួច​ផុត​ពី​ការ​សង្កត់សង្កិន​​ ដូចម្ដេច​បាន?​ដូច្នេះបើស្រី្ដទាំងឡាយបួស​ជា​ភិក្ខុនី​​ព្រះធម៌​ នឹងឲ្យសម្រេច​ផល​ក្នុងពេលឆាប់ៗ ។​​ តាមព្រះពុទ្ធព្យាករណ៍​ថា​បើ​ស្រី្ដ​ចូល​​បួស​ជា​​សង្ឃ ដូចដែលមានមហាបជាបតី​ ជាបឋមភក្ខុនី​នោះ​​​ ពេល​វេលា​នៃ​ការរីករាយនៃព្រះធម៌​ នឹងត្រូវរោយរៀវថយចុះនៅ​ត្រឹមតែ​៥០០ឆ្នាំ
[5]សិទ្ធិ=សេចក្ដីសម្រេចឬអំណាច=droit អានថាសិទ្ធិ​(សិត-ធិ)ជា​ពាក្យ​ពីរម៉ាត់។

[6]​​ខូចព្រហ្មចារី = ក្រមុំខូចព្រហ្មចារីអាស្រ័យដោយសារ​ខ្មាំង​ចូល​មក​រំលោភ​បំពាន។

[7] រំពឹងបរទេស  = បរទេសមានចិនសៀមយួនជាដើម។

[8]ខ្នងកោងចំកោងយ៉ាងណា=ចាស់ហើយពុំព្រមទៅវត្តវ៉ានៅ​តែ​ប្រាថ្នាកសាងជាតិទៀត​។

3 comments:

Anonymous said...

Lotus revolution my ass. You khmers are chickens. Whenever Hun San opens his dirty mouth to bark, you will run for cover in no time.

Anonymous said...

11:23 AM, you are one of illegal Yuon/Vietnamese migrants (Yuon/Vietnamese dog eaters and also gooks) who resides someone's land illegally and then dares to attack the owners of their lands. You are a real wild Vietnamese gook acts too stupid and dumb, not knowing the land is not yours while you are illegally residing in Cambodian just like a wild animal with no brain or numbskull.

We will let Americans, Europeans know how stupid, dumb and weird the Vietnamese dog eaters are on the planet.

Anonymous said...

6:50 PM is still an illegal Vietnamese dog eater!