ចុល្លលិខិត
ឫ បរិកថា
(Pamphlet)
លិខិតខ្លីន័យវែង សម្ដីកំប្លែង ខែងរ៉ែងដល់មគ្គុទេសក៏ខ្មែរគ្នាឯង
ដែលរមែងតែងតែល្ងឹតល្ងង់ ៖ « ចាក់ទឹកដូង រំលងក្រឡា កន្ទុយត្រីប្រា អ្នកម្នាងអុក កន្ទុយត្រីផ្ទក់ អ្នកម្នាងកែវ អកកំបោរ មិនចាំថង់ បំពង់ឫស្សីមិនចាំវែក ក្បាលទំពែក ក្អែកជុះដាក់ប៉ក់
។ »
ក្នុងន័យថា កាលណាកើតចលាចល
មនុស្សរមែងមិនខ្វាយខ្វល់នឹងរកស៊ីបោកគ្នា តទៅទៀតទេ អ្នកមានប្រាជ្ញាតិចក៏ត្រូវគេបោកបានច្រើនផងដែរ: ស៊ីកន្ទុយត្រី ចេះហែលទឹក ជាដើម ។ អ្នក ម្នាងអុក
ដែលម្ដាយឪពុកជាអ្នកស្រែ ត្រូវតែប្រកាន់យកកន្ទុយត្រី ប្រា ជាអាហារខ្លួន រីឯអ្នកម្នាងកែវដែលព្រះបិតាមាតា ម្ខាងជារាស្ដ្រក៏ជម្នះយកកន្ទុយត្រីផ្ទក់ ជាអាហារវិញ ។ បើរវល់តែកើតទុក្ខមនោទោរម្នេញមិនចាំកន្លែងវង្វេងវង្វាន់ លោកប្រកាន់ថា ឲ្យក្អែកជុះដាក់ ប៉ក់ហើយ
។ ន័យខ្លះ គេសំដែងត្រង់ៗឲ្យបងប្អូនខ្មែរ លែងល្ងឹតល្ងង់ល្ងីល្ងើ តទៅទៀត
៖
« លេងពួន យួនចាប់ លេងចំបាប់ ម៉ែវៃ
លេងកន្ត្រៃ មុតមាត់ លេងរំពាត់ ស៊ីខ្នង លេងដំបង បែកក្បាល ផាល មុតជើង លេងកាំភ្លើង បាញ់ទុង
។ ន័យម្យ៉ាងទៀតគេសំដែងជ្រៅវែងពេក នឹងរំលែកចែកអ្នកផង រកយល់ក៏មិនបាន ដូចពាក្យថា ៖«ប៉ិតប៉ុតសមុទ្រស៊ីបាយ ទន្សាយរាគអាចម៍
ពពេចរាគនោម
អ្នកផងលេចផោម
តត្រេតត្រត
។»
គួរខ្មែរយើងនិយមយល់ថា៖
ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
បើចង់ធ្វើស្រែនឹងសមុទ្រ ត្រូវកុំខ្លាចទឹកប្រៃឲ្យសោះ។ សូម្បីតែសត្វទន្សាយ ដែលល្បីថា ជាសត្វមានប្រាជ្ញាក៏ត្រូវទទួលស្គាល់ថាទឹកប្រៃដែរ រហូតដល់រាគអាចម៍ រីឯសត្វពពេចដែលធ្លាប់តែប៉ប៉ាច់ប៉ប៉ោច ក៏រាគនោម ។ អ្នកផងក៏លេចផោម តត្រេតតត្រតផងដែរ។
ធ្វើស្រែសមុទ្រ មុខតែផឹកទឹកប្រៃហើយ មុខតែរាគអាចម៍ មិនខានឡើយ ពុំនោះសោតទេ ក៏អាចនាំឲ្យរាគនោម ឬក៏លេច ផោមផងក៏មិនដឹង។ សូមក្មេងខ្មែរផងកុំខឹង បើខ្មែរចង់លេងពួន មុខតែយួនចាប់
... បើក្មេងលែងកាំភ្លើងវិញ មុខតែបាញ់ទុងហើយ ។ ពាក្យខ្លះទៀត ប្រជ្រៀតន័យ ពុំងាយយល់ដល់បុថុជ្ជនទេ៖ «យេកយោក ស្រូវមួយដោក ក្ងោកវាស៊ី ស៊ីឯណា
ស៊ីគុម្ពដំបង
ខ្លាវាថង
បែកមុខ
បែកមាត់
។ »
នឹងចោទលើចិនក៏សឹងបាន ព្រោះចិនថា ភ្នំមួយពុំដែលមានខ្លាពីរ ទេ ។ តែអ្នកដែលខ្លាំង ក៏តាំងខ្លួនគេជាខ្លាហើយ ! ។បុរីជន(citoyen) ប្រសើរជាង ពលរដ្ឋ(esclave) បើយោងតាម កំណត់របស់លោក
ឌុករ៉ាស៊ី
។
បើសិនជាពលប្រែថាកម្លាំងក៏ជាកម្លាំងរបស់ស្ដេចវានឹងនាំឲ្យប្រកាច់ចាប់ មិនឈ្នះដល់រាស្រ្ដខ្មែរ
។ បុរីជនន័យម្យ៉ាងទៀតថា ក្រុម បរិវារ (l'équipage) បុគ្គលិក(le personnel) ឬ អ្នកជិតខាង(
le voisinage ) មានន័យសំណាង ជាងបរិក្ខារដែលប្រែថាជា(l'équipement)ផងដែរ ។
បដិវត្តន៍ផ្កាឈូក
បទភុជង្គលីលា [1]
«ទាមទារទឹកដី»ដោយសិទ្ធិសេរី
២- ព្រលឹងរំពឹងអង្គច្បាប់ ចូលមកប្រញាប់ ប្រថាប់សុខសាន្ត។
៣- គួរខ្មែរពូកែសម្រាន្ត ការពារភូមិឋាន ឲ្យបានក្ដីសុខ។
៤- សត្រូវច្រងូវលំអុក ចូលមកតត្រុក វាយលុកក្រីក្រ។
៥- ក្រាស់ក្រែលប្រហែលអំណរ គួរកុំស្មោះសរ បង្កគ្រោះថ្នាក់។
៦- ចំណេញបំពេញតែធាក់ យកគុកច្រវាក់ មកទាក់កគ្នា។
៧- ខិលខូចរប៉ូចបញ្ជា នាំរាស្ដ្រប្រជា ខ្លោចផ្សារីងរៃ។
៨- បំភាន់ជិះជាន់រាល់ថ្ងៃ ចង់បានរស្មី ធ្វើអីតែឯង។
៩- គួរគិតគំនិតកំប្លែង យកមកប្រជែង ធ្វើឯងគ្រាន់បើ។
១០- គ្រាន់បានគ្រាន់មានប្រសើរ គួរត្រាប់ដំណើរ អំពើជួយគ្នា។
១១- ជួយជាតិជួយញាតិខេមរា ឈប់មកក្រទា ទាមទារទឹកដី។
១២- ប៉ារីស៍សំភីជោគជ័យ ជូនខ្មែរប្រុស-ស្រី ដោយក្ដីស្រណោះ។
១៣- សន្តានព្រៀងលានបានរស់ គួរខ្មែរមានឈ្មោះ ពិគ្រោះសុខទុក្ខ។
១៤- សន្តានសុខសាន្តស្រណុក ទើបជនមានមុខ លែងទុក្ខកង្វល់។
១៥- កង្វះតែងខ្វះយោបល់ អ្នកផងលែងឆ្ងល់ ឫសគល់រុករាន។
ទន្ទ្រានស្រុកខ្មែរតាមបណ្ដាំខ្មោចហូជីមិញ
១៦- អុងហូជោកជោរជាំប្រាណ ផ្ដែផ្ដាំសន្ដាន ព្រមានជាតិខ្មែរ។
១៧- រំលាយខ្ចាត់ខ្ចាយអស់ឆ្កែ កំសត់លែងថែ ស្រុកខ្មែរស្រែស្រូវ។
១៨- កង្វល់អ៊ូចល់ច្រងូវ រអ៊ូរកផ្លូវ ខ្មែរត្រូវរំដោះ។
២០- លួចប្លន់បង្អន់ជាន់ក ទោះបីមានក្រ ត្រេកអរម្ដេចបាន?
២១- ចូលមករំពៃរុញច្រាន បំពារបំពាន រ៉ៅឆានញាំញី។
២២- ពង្វក់ឈ្លីឈ្លក់គ្រប់ទី សត្វផងយកស៊ី ខ្ចេចខ្ទីរជម្លើយ!
២៣- ខ្មែរស្លាប់ជាតិអាប់អស់ហើយ ពឹងព្រះលែងឆ្លើយ ព្រងើយដល់ណា?
២៤- ខ្មែរសុខមានមុខដោយសារ ប៉ារីស៍សន្យា ធានាជួយខ្មែរ។
២៥- ជួយជាតិជួយញាតិហូរហែ សង្គ្រាមលែងថែ ពូកែតែឯង។
២៦- រំជួលបបួលក្មេងៗ ឲ្យចូលមកលេង បង្វែងឈ្លានពាន។
២៧- កំណាចបន្លាចព្រមាន នាំក្ដីរំខាន រុករានវក់វីរ។
២៨- ផ្កាឈូកចែវចូកសំភី ខ្មាំងចូលវាតទី មន្ទីរវិលវល់។
២៩- វង្វេងព្រោះក្មេងកង្វល់ រអ៊ូអ៊ូចល់ រវល់នឹងគិត។
៣០- កំណើតបង្កើតគំនិត គំនុំអតីតៈ(អៈឌិត) ប្រតិដ្ឋកើតទេ?
៣១- កើតទៀតសំពាធបង្វែរ បង្វិលពូជខ្មែរ ទ្រាំថែទឹកដី។
៣៣- ស្លាប់រស់ទាំងអស់ផងគ្នា តែមានកម្មពៀរ វេរាតែឯង។
៣៤- អល់អែកយំយែកក្ដែងៗ ក្ដុកក្ដួលចម្បែង រមែងកំព្រា ។
៣៥- សោយសោកវិយោគគ្រាំគ្រា ដំអូញរកគ្នា គ្រាន់ជាទីពឹង។
៣៦- ខ្វាយខ្វល់តម្កល់ព្រលឹង ខ្មែរណាភ្ញាក់ដឹង ប្រែងប្រឹងជួយគ្នា។
៣៧- បង់បាត់រសាត់នាវា ស្រោចស្រង់កម្ពុជា ក្នុងគ្រាព្យុះព្យោម។
៣៨- ទឹកដីបុរីខ្មែរក្រោម ស្ដេចខ្មែរមិនព្រម ប្រលោមទាមទារ។
៣៩- ឲ្យយួននៅពួនពឹងពារ នាំរាស្ដ្រប្រជា វេទនាកំសត់។
៤០- ប្រឹងរស់រំដោះក្រខ្សត់ ខ្មែរផងនឹងអត់ ក្សត្រខ្សត់អំណាច។
៤១- ដំណើរប្រសើរកោងកាច រាស្ដ្រខ្មែរផងខ្លាច អំណាចផ្ដាច់ការ។
៤២- បំពេញស្រឡាញ់ខេមរា ដូនជីដូចឆ្មា អាចារ្យសំពោច។
៤៣- លោកសង្ឃចំណង់ហិនហោច ភិក្ខុកំហូច ប្រដូចអំបិល។
៤៤- សីលទ្រុស្តមនុស្សកំជិល មិនខំសាងសីល បង្វិលអប្រិយ៍។
ឲ្យខ្មែររំពឹងអ្នកណា?
អត្តាហិអត្តនោនាថោ
Aides-toi le Ciel t'aidera ជួយខ្លួនអ្នកជាមុនសិនទើបព្រះឥន្ទ្រនឹងជួយអ្នកជាខាងក្រោយ
៤៦- សន្តានព្រៀងលាននឹងរស់ ត្រូវតែស្ម័គ្រស្មោះ សង្គ្រោះជាតិខ្មែរ។
៤៧- ជាតិខ្មាំងប្រឆាំងនឹងខ្មែរ គ្មានអ្នកជួយថែ កេរគល់សម្បត្តិ។
៤៨- សម្បូណ៌កុំជោរប្រយ័ត ក្រែងលោវាបាត់ វាព្រាត់ក្ដីសុខ។
៤៩- ជាតិខ្មែរពូកែសំកុក ឥតថែទាំស្រុក ប្រមុខជាមារ។
៥០- ជាយ័ក្ខទាត់ធាក់ក្រទា គម្រាមវាសនា ការពារតែខ្មាំង។
៥១- តែខ្មោចហិនហោចកម្លាំង ចិត្តខ្មែរតតាំង ប្រឆាំងឈ្លានពាន។
៥២- ដកពឹសមនឹស្សទន្ទ្រាន បញ្ជោរបំពាន រ៉ៅឆានជាតិខ្មែរ។
៥៣- ជាតិគាត់ប្រាកដក្រទេ ចង់បានជាតិគេ បំពេធ្វើខ្ញុំ។
៥៥- ចរឹកផ្ដែកផ្ដឹកប្រុស-ស្រី គួរតែប្រណី លកលៃជួយគ្នា។
៥៦- កុំប្រើដំណើរបញ្ជា ឲ្យរស់គ្រប់គ្នា គ្រប់គ្រាចង់បាន។
៥៧- គួរយល់យោបល់សន្តាន សណ្ដាប់ឲ្យបាន រស់រានគ្រប់គ្នា។
៥៨- គ្រប់គ្នីសំភីវិជ្ជា រាប់អានរកគ្នា គ្រាន់ជាទីពឹង។
៦០- ត្រូវខ្មែរប្រឹងថែតំរិះ ត្រូវតែចាំចេះ ចំណេះបុរាណ។
៦១- បរមឧត្តមដើមដាន ដើមដែលនឹងមាន សុខសាន្តខ្មែរអើយ!
៦២- ខ្មែរអត់កំសត់ចម្លើយ ព្រះទ្រង់ព្រងើយ មិនឆ្លើយសម្ដី។
៦៣- ស៊ីម៉ងត៍មិនចង់ហាស្ដី ទ្រង់មិនថាអី មិនស្ដីហីចុះ?
៦៤- នរណាប្រាថ្នាសម្រុះ ឲ្យព្រះទ្រង់យស សណ្ដោសអង្គច្បាប់។
៦៥- អង្គច្បាមត្រូវហាមក្រឡាប់ វិលមកបង្គាប់ សម្លាប់ជាតិខ្មែរ។
៦៦- សំឡេះយកផេះបង្វែរ បង្វិលពូជខ្មែរ បំពេក្រញូវ។
៦៧- ក្រញោនប្រឹងឱនរកផ្លូវ បំពានលំនៅ សត្រូវឈ្លានពាន។
៦៨- ស្រែកថ្ងូរអាសូរខ្លួនប្រាណ ធ្វើបុណ្យដាក់ទាន ទូន្មានគ្រួសារ។
៦៩- ហុតឈាមសង្គ្រាមខ្ទរខ្ទ័រ ប៉ារីស៍គាំពារ ធានាសុខសាន្ត។
៧០- រួមសុខរួមទុក្ខគ្រប់ប្រាណ បញ្ឈប់បំពាន រុករានគ្នីគ្នា។
៧១- ផ្កាឈូកវិយោគគ្រាំគ្រា ដល់ពេលវេលា នាំគ្នារំដោះ។
៧២- ទ្រាំថែឲ្យខ្មែរផងរស់ គួរឲ្យស្រណោះ រងគ្រោះខ្លោចផ្សា។
៧៤- ពួកព្រើលបង្អើលកំណួច សម្រុះសម្រួច ប្លន់លួចចងខ្មែរ។
៧៥- ពួកខ្មាំងសម្រាំងបន្ថែ បន្ថែមឲ្យខ្មែរ រងតែវេទនា។
៧៦- វាយលុកសម្រុកកម្ពុជា ឲ្យខ្មែរផងគ្នា កំព្រារីងរៃ។
៧៧- ពួកខ្មាំងកម្លាំងចង្រៃ ចងជើងចងដៃ ប្រល័យសម្លាប់។
៧៨- ខ្មែរផងសំពងខុសច្បាប់ ខ្មាំងច្បាមប្រញាប់ ទម្លាប់ពួកគេ។
៧៩- គួរគិតគំនិតរិះរេ ចៀសពីខ្ញុំគេ ទើបខ្មែរយើងរស់។
៨០- យើងរួចកំណួចរំដោះ គួរឲ្យស្រណោះ ខ្មែរស្រស់ញញឹម។
៨១- ញញែមនឹងក្លែមសង្ឃឹម ថ្ងៃយប់ព្រលឹម រស់ត្រឹមរីករាយ។
[1] បទភុជង្គលីលាមានបីវគ្គ ។ វគ្គទី១មាន៦ពាក្យ
វគ្គទី២មាន៤ពាក្យ វគ្គទី៣មាន៤ពាក្យ។ ក)ចុងវគ្គទី១ចួននឹងចុងវគ្គទី២ ខ)ចួនជម្រើសនាំឲ្យកំណាព្យរឹតតែពិរោះ និងល្អឡើងគឺពាក្យទី២ចួននឹងពាក្យទី៤នៃវគ្គទី១
ហើយពាក្យទី៤នៃវគ្គទី២ ចួននឹងពាក្យទី២នៃវគ្គទី៣។ ចួនតាមព្យញ្ជនៈ ឬតាមតួអក្សរក៏លម្អការចាប់ចុងចួនដែរ។
បទភុជង្គលីលាជូនបងប្អូនខ្មែរជាឧទាហរណ៍៖
ព្រីងព្រូសជន្លូសភ្លូភ្លង ក្រូចព្រៃអង្គ្រង ដុះដាលលាយគ្នា។
បទភុជង្គលីលាយកលំនាំបទតាមព្យុហ៍យាត្រាមានលក្ខណៈបែបអែនអននិងផ្អែមល្ហែមបន្តិចជាងបទកាកគតិដែលជាដំណើរក្អែកលោត។
[4] ទឹកកដោះស្រណោះស្រីៗ = ព្រះពុទ្ធទ្រង់ត្រស់ថា ៖ ម្នាលអានន្ទ ! បើស្រ្ដីទាំងឡាយបួស មានជំនឿយល់ឃើញត្រូវ
ចំពោះធម៌នឹងបានសម្រេច ក្នុងរយៈពេលខ្លីជាងបុរស ព្រោះថាបើក្នុងមួយក្រុមមានសុទ្ធតែស្រី
ច្រើនជាងបុរស តើអាចការពាររារាំងពួកចោរប្លន់ដ៏កាចសាហាវនិងតស៊ូរំដោះ ឲ្យរួចផុតពីការសង្កត់សង្កិន
ដូចម្ដេចបាន?ដូច្នេះបើស្រី្ដទាំងឡាយបួសជាភិក្ខុនីព្រះធម៌ នឹងឲ្យសម្រេចផលក្នុងពេលឆាប់ៗ
។ តាមព្រះពុទ្ធព្យាករណ៍ថាបើស្រី្ដចូលបួសជាសង្ឃ
ដូចដែលមានមហាបជាបតី ជាបឋមភក្ខុនីនោះ ពេលវេលានៃការរីករាយនៃព្រះធម៌ នឹងត្រូវរោយរៀវថយចុះនៅត្រឹមតែ៥០០ឆ្នាំ។
3 comments:
Lotus revolution my ass. You khmers are chickens. Whenever Hun San opens his dirty mouth to bark, you will run for cover in no time.
11:23 AM, you are one of illegal Yuon/Vietnamese migrants (Yuon/Vietnamese dog eaters and also gooks) who resides someone's land illegally and then dares to attack the owners of their lands. You are a real wild Vietnamese gook acts too stupid and dumb, not knowing the land is not yours while you are illegally residing in Cambodian just like a wild animal with no brain or numbskull.
We will let Americans, Europeans know how stupid, dumb and weird the Vietnamese dog eaters are on the planet.
6:50 PM is still an illegal Vietnamese dog eater!
Post a Comment