លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មំ
(ថ្ងៃទី 16 កុម្ភៈ 2013, ម៉ោង 05:23:PM) | ដោយ: រតនា CEN
ភ្នំពេញ:
បើគ្មានអ្វីប្រែប្រួលទេ តុលាការសាលាឧទ្ធរណ៍
នឹងបើកសវនាការលើករណី លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៥ ខែមីនា
ឆ្នាំ២០១៣។ នេះបើតាមដីកា របស់ចៅក្រម ផ្ញើជូនមេធាវីលោក ម៉ម សូណង់ដូ
លោកមេធាវី សរ សូវ៉ាន។
មានអាយុ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ និងចោទប្រកាន់ថា លោកបានញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ខេត្តក្រចេះ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសរូបលោក ដាក់ពន្ធនាគារ ចំនួន ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។
លោក ម៉ម សូណង់ដូ ជាប់ចោទក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាលកម្ពុជា តាមរយៈជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕

No comments:
Post a Comment