Monday, February 25, 2013

បញ្ញវន្ត​ទូទៅ​កាន់​តែ​គ្មាន​ឱកាស​កាន់​តំណែង​ធំ

លោក ហ៊ុន ម៉ានី កូន​​ប្រុស​​​​​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ឈរ​ឈ្មោះ​​ជា​​តំណាង​​រាស្រ្ត​ ខេត្ត​​កំពង់​ស្ពឺ​។ ហេង ជីវ័ន​

Monday, 25 February 2013
តុង សុប្រាជ្ញ ភ្នំពេញប៉ុស្តិ៍

«មេ​មាន់​ពង​លើ ស្រូវ វា​ត្រូវ​តែ​ស៊ី​ស្រូវ​ហើយ​!»។ ​ពាក្យ​ស្លោក​បុរាណ​នេះ ត្រូវ​គេ​លើក​ឡើង​ជា​ញឹកញាប់​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​កម្ពុជា ទាក់ទិន​នឹង​របៀប​នៃ​ការ​ដឹក​នាំ​ប្រទេស​ក្នុង​ទម្រង់​គ្រួសារ និង​បក្ខពួក​និយម។
យូរៗ​ម្តង​មន្រ្តី​រាជ​ការ​ខ្មែរ បាន​ឮការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​គ្រួសារ​និយម​ប្រព្រឹត្ត​ឡើង​ក្នុង​ក្រសួង និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។ តែ​ក្រោយ​មក​បែរ​ជា​ស្ងាត់​ទៅ​វិញ ព្រោះ​កូន​លោក​នាយ​រដ្ឋ​មន្ត្រី​កាន់​តំណែង​ធំៗ​ដែរ ហើយ​គ្រាន់​តែ​លោក ហ៊ុន ម៉ាណែត បុត្រា​ច្បង​តែ​ម្នាក់​ឯង​កាន់​តំណែង​ធំ​ដល់​ទៅ​៤ ឯណោះ​។
បន្ទាប់​មក​ទៀត របត់​របស់​រាជរដ្ឋាភិបាល ក៏​មាន​ការ​ប្រែប្រួល ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​គឺ​ត្រូវ​ធ្វើ​កំណែ ទម្រង់​រដ្ឋ​បាល​សាធារណៈ​។ ក្រោម​ស្លាក​កំណែ​ទម្រង់​ហ្នឹង​ហើយ​ ដែល​ជា​ឱកាស​ដាក់​កូន​ក្មួយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ឲ្យ​កាន់​តំណែង​ធំៗ​ ត្រួត​លើ​មន្ត្រី​ចាស់ៗ​តស៊ូ​ដែល​មាន​ស្រាប់​ដដែល។
ថ្មីៗ​នេះ ក៏​មាន​ការ​ជំនួស​តំណែង​ លោក​ ឈឿន​ ចាន់​ថន​ អតីត​ប្រធាន​អង្គរក្ស​លោក ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា គឺ​លោក យឹម លាង ជា​កូន​ប្រុស​របស់ លោក យឹម​ ឆៃលី ឧបនាយក​រដ្ឋ​មន្ត្រី ​ជា​ដន្លង​លោក​នាយក​រដ្ឋ​មន្ត្រី ហើយ​លោក​ យឹម​ លាង​ ក៏​ជា​កូន​ប្រសា​របស់​លោក ​ជា ​សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ផង​ដែរ​។​ កាល​ពី​ឆ្នាំ​ទៅ​នេះ ​មាន​ការ​បង្កើត​កន្លែង​តួនាទី​ថ្មី​មួយ​នៅ​រដ្ឋ​លេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល​ដែល​ចំណុះ​ឲ្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ គឺ​អគ្គនាយក​រដ្ឋបាល និង​កិច្ចការ​ទូទៅ​ ហើយ​មន្ត្រី​ដែល​មក​កាន់​តំណែង​នោះ​គឺ លោក សេង​ សត្តា ​មក​ពី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ​ដែល​ត្រូវ​ជា​ក្មួយ​លោក សុខ​ អាន​ រដ្ឋ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។

ឥឡូវ​នេះ​ និន្នាការ​នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង ​មាន​ការ​ប្រែប្រួល​ទៅ​តាម​របត់​នយោបាយ​ក្នុង​ពិភពលោក​ក្នុង​ការ​លើក ស្ទួយ​អ្នក​ដឹក​នាំ​វ័យ​ក្មេង ដូចជា ​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ អាមេរិក លោក​ ដេវីដ កាម៉េរ៉ុន នាយករដ្ឋ​មន្រ្តី​ប្រទេស​អង់គ្លេស ​លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និង​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋ​មន្រ្តី​ថៃ​ជា​ដើម។
កាល​ពី​សប្តាហ៍​មុន​នេះ ​គណបក្ស​ប្រជាជន​ បាន​ប្រកាស​ពី​ការ ជ្រើសរើស​អ្នក​ដឹក​នំា​វ័យ​ក្មេង​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​សម្រាប់​ អាណត្តិ​ទី៥ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​ ​នេះជា​ចំណុច​ចាប់​ផ្តើម​មួយ​របស់​គណបក្ស​ប្រជាជន​ដែល​ដឹក​នាំ​ជាង​៣០​ឆ្នាំ ​ ហើយ បន្ទាប់​ពី​សមាជិក​ជាន់​ខ្ពស់​វ័យ​ចាស់ ៣០ ភាគរយ​ចូល​និវត្តន៍ ទើប​តែ​យក​ចិត្ត​ទុក​ដាក់​យុវជន​ឲ្យ​ចូល​រួម​ក្នុង​ឆាកនយោបាយ។
មាន យុវជន​អាយុ​ពី​១៨ឆ្នាំ ​ទៅ​៣៥​ឆ្នាំ​តាម​រយៈ​ជំរឿន​ឆ្នាំ​២០០៨ មាន​ចំនួន​ដ៏​ច្រើន​គឺ ៣៨​​ភាគរយ​នៃ​ប្រជាជន​សរុប​ទូទាំង​ប្រទេស​១៣,៤​លាន​នាក់​ គិត​មក​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ខាង​មុខ​នេះ​ដែល​អ្នក ទាំង​នោះ​សុទ្ធ​តែ​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់​។​
ការ​ផ្លាស់ ប្តូរ​នេះ ​ក៏ជា​ការ​កែ​ប្រែ​ឥរិយាបថ​របស់​មនុស្ស​ចាស់​មួយ​ចំនួន​ធំ ​ដែល​ឲ្យ​តែ​​ភ្លែត​ឡើង​ថា ក្មេង​ស្រករ​ក្រោយ​គ្មាន​សមត្ថភាព​ដូច​ចាស់​ជំនាន់​គាត់​សម័យ​ដើម ដែល​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន​ធំ គឺ​តឿ​គំនិត​តែ​ម្តង​ចំពោះ​បញ្ហា​នយោបាយ​នេះ​។ ​នៅ​ពេល​សួរ​យុវជន​២០០០​នាក់​អាយុ​ពី​១៥ ទៅ​២៤​ឆ្នាំ ​ស្គាល់​រដ្ឋ​សភា​ជាតិ​ដែរ​ឬ​ទេ ​គឺ​មាន​តែ​៧៥​ភាគរយ​ទេ ​ដែល​គេ​ឆ្លើយ​ថា​ស្គាល់ ហើយ​ចំណោម​អ្នក​ដែល​ស្គាល់​នោះ ​គឺ​មាន​២​ភាគ​៣​នៃ​ពួក​គេ​មិន​ដឹង​ថា សភា​ជាតិ ធ្វើ​អ្វី​ខ្លះ​នោះ​ទេ (UNDP/BBC, 2010)។
ឥឡូវ​សូម​សាក​ល្បង​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ចូល​រួម​ក្នុង​ឆាក​នយោបាយ​ម្តង​វិញ​មើល​ តើ​មាន​អ្វី​ប្រែប្រួល​ខ្លះ? ហើយ​សង្គម​សង្ឃឹម​ថា​បើ​កាល​ណា ​យុវជន​ឡើង​ដឹក​នាំ​គឺ​យុវជន​អាច​ដោះ​ស្រាយ​បញ្ហា​របស់​យុវជន​គ្នា​ឯង បាន​ដូច​ជា ការ​រក​ការងារ​ឲ្យ​យុវជន​ធ្វើ​ដោះស្រាយ​បញ្ហា​យុវជន​ទំនើង និង​ការ​បង្កើត​កន្លែង​លេង​កម្សាន្ត​ជាដើម។
តែ​គួរ​ឲ្យ​សោក ស្តាយ ​ដល់​ពេល​ប្រកាស​ឈ្មោះ​យុវជន​ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ ​របស់​គណបក្ស​ប្រជាជន​នោះ​គឺ​សុទ្ធ​តែ​កូន​មន្រ្តី​ជាន់​ខ្ពស់​បក្ស​កាន់​ អំណាច​ដដែល​។ តើ​មាន​សង្ឃឹម​ថា​មាន​ការ​ប្រែប្រួល​ដែរ​ឬ​ទេ?​ បើ​តាម​ការ​ប្រកាស​របស់​លោក ​ជាម ​យៀប ​គឺ​មាន​តាំង​ពី​លោក​ ហ៊ុន ម៉ានី កូន​របស់​លោក​នាយក​រដ្ឋមន្ត្រី ​លោក ​ឌី វិជ្ជា កូន​ប្រសា​លោក​នាយក​រដ្ឋ​មន្ត្រី​ លោក ​ស សុខា ​កូន​ប្រុស​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង​ កូន​ប្រុស​របស់​លោក ​សុខ អាន លោក ឌិត មន្ទីរ លោក​ សាយ ​ឈុំ និង​កូន​ប្រុស​របស់​លោក​ ជាម យៀប​ផង​ដែរ​។​​ ទាំង​នេះ​គឺ​បក្ស​កាន់​អំណាច​រៀបចំ​ឲ្យ​កាន់​ប្រធាន​ ឬក៏​អនុ​ប្រធាន​ក្រុម​ការងារ​យុវជន នៅ​តាម​បណ្តា​ក្រសួង​នានា ​និង​នៅ​តាម​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​។ អ្វី​ដែល​សំខាន់​មួយ​ដែរ​នោះ ​គឺ​តាម​ច្បាប់​បោះឆ្នោត ​បើ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត គឺ​ត្រូវ​តែ​លាលែង​ពី​តំណែង​ពី​មន្ត្រី​រាជការ​សិន​ តើ​កូនៗ​ អ្នក​ធំ​ទាំង​នេះ​បាន​រៀបចំ លាលែង​ចេញ​ពី​តំណែង​ហើយ​ឬ​នៅ?
ការ​រៀបចំ​របៀប​គ្រួសារ​និយម​របស់​បក្ស​កាន់​អំណាច​នេះ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​គណ​បក្ស​ប្រឆាំង​វិញ​ក៏​មិន​ធម្មតា​ដែរ​ គឺ​មាន​លោក ​គង់ គាំ ​អនុ​ប្រធាន​គណបក្ស​សម រង្ស៊ី ​មាន​កូន​ប្រុស ឈ្មោះ​គង់ បូរ៉ា ដែល​ជា​តំណាង​រាស្ត្រ​ខេត្ត​ព្រៃវែង​។ ​
បើ​ទោះ​ជា​ មិន​ទាន់​មាន​កូនៗ ​ចូល​ប្រឡូក​ឆាក​នយោបាយ ក៏​មាន​សមាជិក​គ្រួសារ​ដែល​ជា​​តំណាង​រាស្ត្រ​ដូច​គ្នា​ដែរ​ ដូច​ជា ​លោក ​សម​ រង្ស៊ី ​ប្រធាន​គណបក្ស សម រស្ស៊ី​ត្រូវ​ជា​ប្តី​របស់ ​លោក​ស្រី ជូឡុង សូម៉ារ៉ា រីឯ​លោក យឹម សុវណ្ណ ​ត្រូវ​ជា​ប្តី​លោក​ស្រី ​កែ សុវណ្ណរ័ត្ន និង ​លោក អេង ឆៃអៀង ជា​សាច់​ថ្លៃ​របស់​លោក ​គួយ​ ប៊ុនរឿន។ តើ​ការ​ធ្វើ​ដូច​នេះ គឺ​មក​ពី​មាន​បទពិសោធ គេ​បំបែក​បក្ស​កន្លង​មក​?ឬ​ក៏​មាន​បំណង​ចង​ជា​គ្រួសារ​​និយម​ដូច​គណបក្ស​ កាន់​អំណាច​ដែរ?
បើ វប្បធម៌​បក្ខពួក​ និង​គ្រួសារ​និយម​បន្ត​មាន​ប្រជាប្រិយ​យ៉ាង​ដូច្នេះ គឺ​អ្វីៗ​ ត្រូវ​គេ​រៀបចំ​ទុក​ដាក់​រួច​ជា​ស្រេច​ហើយ គឺ​កូន​ប្រជារាស្រ្ត​ជា​បញ្ញវន្ត​ដែល​មាន​សញ្ញាបត្រ​មក​ពី​ស្រុក​ណា ក៏​នៅ​តែ​គ្មាន​ឱកាស​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដដែល​។ ​ហេតុ​ដូច្នេះ​ ហើយ​ម្នាក់ៗ​ដែល​ជា​បញ្ញវន្ត ​ត្រូវ​ខិតខំ​ប្រឹង​ដោយ​ខ្លួន​ឯង​រាវ​រក​ឱកាស​ទាំង​ការ​ចូលរួម​ ក្នុង​ការ​កាន់​តំណែង​តួនាទី​ និង​ចូល​រួម​ក្នុង​ឆាក​នយោបាយ បើ​ពុំ​នោះ​ទេ​គឺ​នៅ​តែ​នៅ​ក្រៅ​សង្វៀន​ដដែល​។
តាម​ពិត​យុវជន​ម្នាក់ៗ មាន​សិទ្ធិ​ជ្រើសរើស​ចូល​រួម​ក្នុង​ឆាក​នយោបាយ​តាម​រយៈ​គណបក្ស​នយោបាយ​ ណា​ក៏​បាន ទៅ​តាម​អ្វី​ខ្លួន​ពេញ​ចិត្ត​ ហើយ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ក៏​ដូច្នេះ​ដែរ​ទៅ​តាម​បក្ស​ណា​ដែល​ ខ្លួន​គាំទ្រ ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់​បក្ខ​ពួក​និយម និង​សែស្រឡាយ​និយម​នេះ។​​ ចូរ​កុំ​ផ្តេកផ្តួល​ទៅ​តាម​វាសនា ​ដោយ​យល់​ថា​ កូន​អ្នក​ធំ​ គឺ​គេ​ធ្វើ​ធំ​​អ៊ីចឹង​នោះ៕
ចូលរួម​ផ្តល់​យោបល់​តាម​រយៈ​  soprach.tong@phnompenhpost.com

7 comments:

Anonymous said...

មានគេខ្ងល់សួរទៅមេឃថា : បើសិនជាឌី ដោក ឬ ឌីវិជា្ជ ជាកូនប្រសារលោកជា សុីមវិញ 
តើបក្សប្រជាជនកម្ពុជាដាក់ឈ្មោះលោកហ្នឹងជាបេក្ខជន ឬ អត់ ? ព្រោះអី បើគេវាយតម្លៃរវាង
ពីរនាក់់កូនប្រុសលោកជា ស្ុីម និង បណ្ឌិតឌី ដោក គឺមិនចាញ់គ្នាទេ វិស័យជំនាញខាង បាតផ្សារ
ថោកទាប បាតសង្គម ច្រងេងច្រងាង សុីម៉ាង ជិះជាន់ អសីលធម៌  គេចសាលា សំឡុតគ្រូ ជេរម្រាយចាស់ទុំ ។ល។ ដើម្បីស្នងឫស្សីពុកឲបានត្រឹមត្រូវ គួរតែអញ្ជើញ កូនប្រុសលោកតាជា សុីម ឲឈរឈ្មោះផង កុំឲបាត់ដៃគូ ។

Anonymous said...

ដល់ពេលខ្មែរកាប់ក្បាលពួកវាហើយ!
កាប់ក្បាលអាហ៊ុន សែន!
កាប់ក្បាលអាយួន!.........កាប់!........

ខ្មែរកាប់យួន...........ដល់ពេលហើយ!ខ្មែរកាប់យួន...........ដល់ពេលហើយ!ខ្មែរកាប់យួន...........ដល់ពេលហើយ!

Anonymous said...

បងប្អូន ប្រុសស្រីជាទីស្រឡាញ់ ,

កូនយួន ៧មករា ៧៩ធំអស់ហើយ !

បក្ខពួក គណៈបក្សប្រជាជន ជាក្រុមភាវកម្ម ដែលមានទាហាន យួនយៀកកុង ជាងមួយរយពាន់(១០០.០០០)នាក់បង្កប់នៅពីក្រោយខ្នង រាយគ្រប់ក្រសួង, រដ្ឋបាល សំរាប់យកមក
សម្លុត គំរាមកំហែង ប្ដឹងតវ៉ា ចោទប្រកាន់ ពីបទឧក្រិដ្ឋនានា
ឬ បាញ់សម្លាប់បំបិទមាត់ខ្មែរអ្នកស្នេហាជាតិ, ខ្មែរអ្នក
ជាតិនិយមនានា ឬ ចាប់ដាក់គុក វាយបំបាក់ស្មារតី់ ឱ្យខ្លាចបាក់ស្បាត លែងហ៊ាន ប្រយុទ្ធ ប្រឆាំងដើម្បីសេរីភាព បូរណភាពទឹកដី !

គណបក្សប្រជាជនកម្ពុជា គឺជា : បក្សកុម្មុយនិស្តក្រុមហាណូយ ជាបិសាចប្រែរូប ជញ្ជក់ឈាមខ្មែរ បំផ្លិចបំផ្លាញពូជសាសន៍ខ្មែរ ឱ្យរលាយ រលត់ដូចប្រទេសចំប៉ា!

បើខ្មែរមិននាំគ្នារើបំរះទេ ខ្មែររងចាំតែថ្ងៃងាប់ប៉ុណ្ណោះ….!។

«ហ៊ានស្លាប់ដើម្បីរស់»

Anonymous said...

This Hun guy has issues on subjects below;
Low testosterone/low sexdrive,thatwise,his head losses hairs like that!!!!!! I can tell base on my research for many years on the hair lost subjects;

Kmenhwatt

Anonymous said...

ប្រការដែលគ្រោះថ្នាក់បំផុតគឺប្រភេទមេរោគដែល
សង្ងំនៅឭដ៏ខ្លួនមនុស្ស ឫឭដ៏អាកាសព្រោះមេរោគ
បែបនេះយើងមើលមិនឃើញហើយយើងគិតថាក្នុង
ខ្លួនយើងគ្មានមេរោគ​ ឫក្នុងបរិយាកាសក្បែរខ្លួនយើង
គ្មានមេរោគដែលយើងមិនបានការពារដោយមេរោកចេះបន្លំខ្ឡួនធ្វើជាល្អៗគ្មានពីរ។
យ៉ាងណាម៉ីញមេរោគក្នុងសង្គមខ្មែរក៏ដូចគ្នាដែរ ដូចជាចំណុចអវិជ្ជមានរបស់បក្សប្រជាជនក្នុងការ គ្រប់គ្រងប្រទេសដែលគ្រប់គ្នាចាត់ជាមេរោគចង្រៃនរណាៗក៏មើលឃើញហើយកខិតខំប្រឹងការពារ
និងខំជៀសវាង ។ ប៉ុន្តែមេរោគដូចគ្នាហើយស្ថិត
នៅក្នូងបក្សសម​រង្ស៊ី និងបក្ស គឹមសុខា(មេរោគ
បក្ខពួក គ្រួសារនិយម ពុករលួយ ផ្ដាញ់ការ) ក៏មាននៅក្នុងបក្សសង្រ្គោះជាតិ ដូចគ្នាប៉ុន្តែវានៅ
សង្ងំនៅឡើយព្រោះក្រុមនេះមិនទាន់បានដឹកនាំជាតិ ប៉ុន្តែរោគសញ្ញាមានចេញមកខាងក្រៅខ្លះៗដែរ
តែទាល់តែមនុស្សពូកែតាមពិនិត្យ ដោយយកចិត្ត
ទុកដាក់ និងប្រកាន់ចិត្តឲ្យនៅកណ្ដាលមិន
ស្រឡាញ់ពេក មិនស្អប់ពេកទើបមើលឃើញជាក់
ច្បាស់មេរោគចង្រៃនក្នុងក្រុមចុងក្រោយនេះ។
ហេតុនេះសូមប្រយត្ន័រត់ពីជុង មកជាប់អន្ទាក់។

Anonymous said...

pouk ah kon jor vear min kos pi mea vea te.

Anonymous said...

កណ្តួយម៉ែវាទុកវាធ្វើអី
សម្លាប់វាទាំងពូជទៅ
ពួកអាឆ្កែឆ្កួតហ៊ុនសែន
វាសម្លាប់ខ្មែរអស់ឥឡូវហើយ
បើមិនកំចាត់វាទេខ្មែរនិងរលាយជាមិនខាន
ទាហានយួននៅពេញក្រុងភ្នំពេញ
វានិងសម្លាប់ខ្មែរម្តងបន្តិចៗ
ហើយវាដើរនយោបាយសេដ្ធកិច្ចសម្លាប់ខ្មែរ