ហ៊ុន សែន និងចេញសារាចរបោកប្រាស ពេលជិតបោឆ្នោត !
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប
វាស់វែងកំណាត់ឈើគ្រញូងដែលគេទើបចាប់បានពីក្រុមឈ្មួញ
កាលពីថ្ងៃទី១៣ មីនា ២០១១។
RFA/Hang Savyouth
ដោយ វណ្ណ វិចារ 2013-02-23 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងចេញសារាចរណែនាំថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ក្រាបការជួញដូរឈើគ្រញូង។
វិធានការនេះបានធ្វើឡើងស្របពេលដែលបទល្មើសកាប់ជួញដូរឈើគ្រញូង
កំពុងពេញនិយម និងកើតមានស្ទើររៀងរាល់ថ្ងៃ
បើទោះបីរដ្ឋាភិបាលបានដាក់វិធានការបង្ក្រាបយ៉ាងណាក្តី។ ម្យ៉ាងទៀត
ករណីពលរដ្ឋខ្មែរដែលទៅរកស៊ីកាប់ឈើគ្រញូងនៅទឹកដីថៃ
ហើយត្រូវទាហានថៃ បាញ់សម្លាប់ក៏កើតឡើងជាច្រើនករណីទៀត។
ក្នុងបំណងទប់ស្កាត់បទល្មើសព្រៃឈើ ពិសេសឈើគ្រញូង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ណែនាំឲ្យមន្ត្រីក្រោមឱវាទផ្សព្វផ្សាយសារាចរថ្មីមួយ
ដែលហាមឃាត់ដាច់ខាតចំពោះការដឹកឈើគ្រញូង ទាំងក្នុងស្រុក
និងបន្តទៅលក់នៅក្រៅស្រុក។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មានប្រសាសន៍កាលពីថ្ងៃទី២២ កុម្ភៈ ថា លោកបានចុះហត្ថលេខាមួយលើសារាចរថ្មីមួយ កាលពីថ្ងៃទី២១ កុម្ភៈ ដើម្បីបញ្ចប់ការកាប់ឈើគ្រញូង ទាំងក្នុង និងទឹកដីកម្ពុជា និងក្នុងទឹកដីប្រទេសជិតខាង។
លោកបន្តថា ការពិតស្រុកខ្មែរមិនមានប្រើឈើគ្រញូងទេ ហើយរាជរដ្ឋាភិបាលនឹងទាក់ទងប្រទេសដែលធ្លាប់ទិញឈើគ្រញូង ដើម្បីបញ្ឈប់ការបញ្ជាទិញឈើប្រភេទនេះបន្តទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា បើសិនជាមិនមានអ្នកទិញ ក៏ពុំមានអ្នកកាប់ដែរ។ ដូចសារាចរថ្មី នឹងមានឥទ្ធិពលបង្ក្រាបទាំងអ្នកកាប់ និងទប់ស្កាត់ទាំងអ្នកទិញឈើគ្រញូង៖ «ហើយវាមានអាទីផ្សារនាំ ចេញទៅទៀត អាហ្នឹងយើងសហការជាមួយប្រទេសហ្នឹង ឈប់ទិញឈើគ្រញូងពីស្រុកខ្មែរតែម្ដង ហ្នឹងជាវិធីមួយដោះស្រាយបញ្ហា។ ថាខាងណេះចូលរួមកាប់វាមួយផ្នែកហើយ តែអ្នកកាន់ធំៗនៅក្នុងនោះ សារាចរនោះត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ យើងអនុវត្តទាំងអស់គ្នា»។
លោក ហ៊ុន សែន បញ្ជាក់ថា បញ្ហាឈើគ្រញូងនេះត្រូវបញ្ចប់ទាំងស្រុង រាប់តាំងពីការប្រើប្រាស់ក្នុងស្រុក ហើយកន្លងទៅបទល្មើសឈើគ្រញូងកើតឡើងដោយសារអាជ្ញាធរបានអនុញ្ញាតឲ្យ ដឹកឈើក្នុងហេតុផលមួយចំនួន។ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់នូវហេតុផលទាំងនោះទេ។
តាមរយៈសារព័ត៌មានជាច្រើនបញ្ជាក់ថា ប្រទេសដែលទទួលទិញឈើគ្រញូងពីកម្ពុជា គឺប្រទេសវៀតណាម ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសនោះ និងលក់បន្តទៅឲ្យប្រទេសចិនទៀត។
អ្នកធ្លាប់រកស៊ីឈើគ្រញូងបង្ហើបឲ្យដឹងថា ឈ្មួញដែលអាចដឹកឈើគ្រញូងទៅដល់វៀតណាម បាន ភាគច្រើនជាអ្នកមានសែស្រឡាយមានលុយមានអំណាច និងបានបង់លុយបើកផ្លូវរួចជាស្រេច តាំងពីកន្លែងកាប់ឈើ និងតាមផ្លូវទៅវៀតណាម។ ឈើប្រណីតនេះត្រូវគេកាប់ពីក្នុងព្រៃជួរភ្នំក្រវាញ ព្រៃឡង់ និងព្រៃក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ជាដើម។
កន្លងទៅឈ្មួញដឹកឈើគ្រញូង ដោយបានប្រើរថយន្តទំនើបៗ រថយន្តកាកបាទក្រហម រថយន្តធំដាក់បង្កប់ក្នុងសសរថ្ម រថយន្តសង្គ្រោះបន្ទាន់ និងជាពិសេសរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ។
ទាក់ទងនឹងសារាចរថ្មីនេះ មន្ត្រីសម្របសម្រួលគម្រោងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះវិធានការថ្មីរបស់នាយករដ្ឋមន្ត្រី តែលោកបានហៅសារាចរថ្មីនេះថា ជាវិធានការ "គោបាត់ទើបធ្វើរបង" ឬ "សារាចរយឺតពេល"។
លោកបន្តថា បើសិនរាជរដ្ឋាភិបាលមានបំណងពិតប្រាកដក្នុងការលុបបំបាត់បទល្មើស ព្រៃឈើ គួរណាស់តែចេញសារាចរនេះតាំងពី ៦ឆ្នាំមុន ទើបបានការជាង ដោយសារកាលណោះគ្រញូងនៅមាននៅឡើយក្នុងព្រៃកម្ពុជា។
លោក ឈឹម សាវុធ បញ្ជាក់ថា បច្ចុប្បន្នព្រៃឈើនៅកម្ពុជា កំពុងបាត់បង់យ៉ាងធំធេង ពិសេសព្រៃឡង់ និងព្រៃតំបន់ជួរភ្នំក្រវាញ ប៉ុន្តែរាជរដ្ឋាភិបាលបែរជាមិនមានវិធានការទាល់តែសោះ៖ «ជាទស្សនៈ ខ្ញុំផ្ទាល់ វាហួសពេលទៅហើយ ឈើគ្រញូងស្រុកខ្មែរប៉ុន្មានឆ្នាំនេះ ត្រូវឈ្មួញទុច្ចរិតធំៗដឹកជញ្ជូនអស់រាប់លានម៉ែត្រគូប អ៊ីចឹងចំណាត់ការគាត់ហ្នឹងល្អ តែគ្រាន់ថា វាហួសពេលទៅហើយ។ព្រៃឡង់បច្ចុប្បន្ននេះមិនត្រឹមតែប្រឈមនឹងការ កាប់ឈើខុសច្បាប់ទេ ឥឡូវហ្នឹងប្រឈមនឹងការកាប់ចម្ការរាប់ពាន់ម៉ែត្រគូបជារៀងរាល់ ថ្ងៃ ហើយស្រុកខ្មែរនេះ គ្រញូងប៉ុនកដៃ ក៏ត្រូវគេកាប់គ្មានសល់ដែរ»។
លោក ឈឹម សាវុធ បញ្ជាក់ថា រាជរដ្ឋាភិបាលគួរណាស់តែចេញសារាចរ ឬចាត់វិធានការការពារព្រៃឈើទាំងមូល ដូចជាតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ ជាដើម ទើបប្រសើរជាងការទប់ស្កាត់តែចំពោះការបំផ្លាញឈើគ្រញូងតែមួយមុខ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

6 comments:
យើ ! អាស្មោញ !
ចាំទាល់តែអស់រលីងទាំងដើម ទាំងគល់គ្រញូងក្នុងដី ដឹកទៅស្រុកយួនទាំងយប់ទាំងថ្ងៃ តាមគ្រប់កល់ល្បិច អស់ពីដីខ្មែរ ឆ្លងចូលកាប់ដីសៀមទៀត ទើបចេញបញ្ជាចាប់គ្រញូង ល្ខោននេះ វាកំសត់ណាស់ អាស្មោញអើយ !
គួរឲ្យស្រក់ទឹកភ្នែក !
11:55pm,
You're so right that all the horses are gone and they pretend to fix the horses' stalls!
Baay Kdaing
ពាក្យចាស់ថាក្របីបាត់ទើបធ្វើរបង ជិតប្រឡងទើប
ខំសិក្សា ។ ឈើអស់ពីដីខ្មែររហូត ខ្មែរចូលទៅដី
សៀមរកឈើទៀត ឱនេះចំជាបណ្ឌិតមហាឆ្លាត
ដែលអាម៉ី អាថោងអួតលើកជើងនោះ ។ ហួសពេលហើយ ចាំរលាយស្រុកទៅ សិមភ្ញាក់ ។
Only dogs will hear this order.
អារឿងរ៉ាងអ្វីបន្តិចបន្តួចក្ដី ធំដុំក្ដីដែលនំាអោយខ្មែរខាតសុទ្ធតែមកពីយួនវាលួចហើយនិងប្លន់យកទៅស្រុកវាទំាងថ្ងៃទំាងយប់់
តំាងពីឆ្នំា១៧៩៥រហូតមក។ខ្មែរល្មមក្រោក
ឡើងហើយពេលនះដើម្បីរំដោះខ្លួននិងការពារទឹកដី កុំអោយសត្រូវសួពូជខ្មែរនេះមកលួចនិងប្លន់់ពី
យើងតទៅទៀត។
To 4:46 AM,
Congratulation. Lots of Khmer people just don't want to know their own history in the past, esp. after Chhey Chetha II. But the focus only 07.01.1979. That is the wrong mistake for Khmer because they don't know who is the real their enemy! Very dangerous for Cambodia at the present.
Post a Comment