Sunday, February 24, 2013

នាយករដ្ឋមន្ត្រី​គ្រោង​ចេញ​សារាចរ​បង្ក្រាប​ការ​ជួញដូរ​ឈើ​គ្រញូង

ហ៊ុន សែន និងចេញសារាចរបោកប្រាស ពេលជិតបោឆ្នោត !

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ ​វាស់​វែង​កំណាត់​ឈើ​គ្រញូង​ដែល​គេ​ទើប​ចាប់​បាន​​ពី​ក្រុម​ឈ្មួញ កាល​ពី​ថ្ងៃ​ទី​១៣ មីនា ២០១១។
RFA/Hang Savyouth  
ដោយ វណ្ណ វិចារ 2013-02-23 RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ចេញ​សារាចរ​ណែនាំ​ថ្មី​មួយ ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​ឈើ​គ្រញូង។
វិធានការ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​បទល្មើស​កាប់​ជួញដូរ​ឈើ​គ្រញូង​ កំពុង​ពេញ​និយម និង​កើត​មាន​ស្ទើរ​រៀងរាល់​ថ្ងៃ បើ​ទោះ​បី​រដ្ឋាភិបាល​បាន​ដាក់​វិធានការ​បង្ក្រាប​យ៉ាង​ណា​ក្តី។ ម្យ៉ាង​ទៀត ករណី​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​រក​ស៊ី​កាប់​ឈើ​គ្រញូង​នៅ​ទឹក​ដី​ថៃ ហើយ​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​ក៏​កើត​ឡើង​ជា​ច្រើន​ករណី​ទៀត។ ក្នុង​បំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពិសេស​ឈើ​គ្រញូង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ផ្សព្វផ្សាយ​សារាចរ​ថ្មី​មួយ ដែល​ហាម​ឃាត់​ដាច់​ខាត​ចំពោះ​ការ​ដឹក​ឈើ​គ្រញូង ទាំង​ក្នុង​ស្រុក និង​បន្ត​ទៅ​លក់​នៅ​ក្រៅ​ស្រុក។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ថា លោក​បាន​ចុះ​ហត្ថលេខា​មួយ​លើ​សារាចរ​ថ្មី​មួយ កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ ដើម្បី​បញ្ចប់​ការ​កាប់​ឈើ​គ្រញូង ទាំង​ក្នុង និង​ទឹក​ដី​កម្ពុជា និង​ក្នុង​ទឹក​ដី​ប្រទេស​ជិត​ខាង។
លោក​បន្ត​ថា ការ​ពិត​ស្រុក​ខ្មែរ​មិន​មាន​ប្រើ​ឈើ​គ្រញូង​ទេ ហើយ​រាជ​រដ្ឋាភិបាល​នឹង​ទាក់ទង​ប្រទេស​ដែល​ធ្លាប់​ទិញ​ឈើ​គ្រញូង ដើម្បី​បញ្ឈប់​ការ​បញ្ជា​ទិញ​ឈើ​ប្រភេទ​នេះ​បន្ត​ទៀត។
លោក ហ៊ុន សែន បញ្ជាក់​ថា បើ​សិន​ជា​មិន​មាន​អ្នក​ទិញ ក៏​ពុំ​មាន​អ្នក​កាប់​ដែរ។ ដូច​សារាចរ​ថ្មី នឹង​មាន​ឥទ្ធិពល​បង្ក្រាប​ទាំង​អ្នក​កាប់ និង​ទប់​ស្កាត់​ទាំង​អ្នក​ទិញ​ឈើ​គ្រញូង៖ «ហើយ​វា​មាន​អា​ទីផ្សារ​នាំ​ ចេញ​ទៅ​ទៀត អា​ហ្នឹង​យើង​សហការ​ជាមួយ​ប្រទេស​ហ្នឹង ឈប់​ទិញ​ឈើ​គ្រញូង​ពី​ស្រុក​ខ្មែរ​តែម្ដង ហ្នឹង​ជា​វិធី​មួយ​ដោះស្រាយ​បញ្ហា។ ថា​ខាង​ណេះ​ចូល​រួម​កាប់​វា​មួយ​ផ្នែក​ហើយ តែ​អ្នក​កាន់​ធំៗ​នៅ​ក្នុង​នោះ សារាចរ​នោះ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ យើង​អនុវត្ត​ទាំង​អស់​គ្នា»
លោក ហ៊ុន សែន បញ្ជាក់​ថា បញ្ហា​ឈើ​គ្រញូង​នេះ​ត្រូវ​បញ្ចប់​ទាំង​ស្រុង រាប់​តាំង​ពី​ការ​ប្រើប្រាស់​ក្នុង​ស្រុក ហើយ​កន្លង​ទៅ​បទល្មើស​ឈើ​គ្រញូង​កើត​ឡើង​ដោយសារ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ ដឹក​ឈើ​ក្នុង​ហេតុផល​មួយ​ចំនួន។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នូវ​ហេតុផល​ទាំង​នោះ​ទេ។
តាម​រយៈ​សារព័ត៌មាន​ជា​ច្រើន​បញ្ជាក់​ថា ប្រទេស​ដែល​ទទួល​ទិញ​ឈើ​គ្រញូង​ពី​កម្ពុជា គឺ​ប្រទេស​វៀតណាម ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ប្រទេស​នោះ និង​លក់​បន្ត​ទៅ​ឲ្យ​ប្រទេស​ចិន​ទៀត។
អ្នក​ធ្លាប់​រក​ស៊ី​ឈើ​គ្រញូង​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​អាច​ដឹក​ឈើ​គ្រញូង​ទៅ​ដល់​វៀតណាម បាន ភាគ​ច្រើន​ជា​អ្នក​មាន​សែស្រឡាយ​មាន​លុយ​មាន​អំណាច និង​បាន​បង់​លុយ​បើក​ផ្លូវ​រួច​ជា​ស្រេច តាំង​ពី​កន្លែង​កាប់​ឈើ និង​តាម​ផ្លូវ​ទៅ​វៀតណាម។ ឈើ​ប្រណីត​នេះ​ត្រូវ​គេ​កាប់​ពី​ក្នុង​ព្រៃ​ជួរ​ភ្នំ​ក្រវាញ ព្រៃឡង់ និង​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ជាដើម។
កន្លង​ទៅ​ឈ្មួញ​ដឹក​ឈើ​គ្រញូង ដោយ​បាន​ប្រើ​រថយន្ត​ទំនើបៗ រថយន្ត​កាកបាទ​ក្រហម រថយន្ត​ធំ​ដាក់​បង្កប់​ក្នុង​សសរ​ថ្ម រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ជា​ពិសេស​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ។
ទាក់ទង​នឹង​សារាចរ​ថ្មី​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​របស់​នាយករដ្ឋមន្ត្រី តែ​លោក​បាន​ហៅ​សារាចរ​ថ្មី​នេះ​ថា ជា​វិធានការ "គោ​បាត់​ទើប​ធ្វើ​របង" ឬ "សារាចរ​យឺត​ពេល"។
លោក​បន្ត​ថា បើ​សិន​រាជរដ្ឋាភិបាល​មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​លុបបំបាត់​បទល្មើស​ ព្រៃ​ឈើ គួរ​ណាស់​តែ​ចេញ​សារាចរ​នេះ​តាំង​ពី ៦​ឆ្នាំ​មុន ទើប​បាន​ការ​ជាង ដោយសារ​កាល​ណោះ​គ្រញូង​នៅ​មាន​នៅ​ឡើយ​ក្នុង​ព្រៃ​កម្ពុជា។
លោក ឈឹម សាវុធ បញ្ជាក់​ថា បច្ចុប្បន្ន​ព្រៃឈើ​នៅ​កម្ពុជា កំពុង​បាត់បង់​យ៉ាង​ធំធេង ពិសេស​ព្រៃឡង់ និង​ព្រៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ ប៉ុន្តែ​រាជរដ្ឋាភិបាល​បែរ​ជា​មិន​មាន​វិធានការ​ទាល់​តែ​សោះ៖ «ជា​ទស្សនៈ ​ខ្ញុំ​ផ្ទាល់ វា​ហួស​ពេល​ទៅ​ហើយ ឈើ​គ្រញូង​ស្រុក​ខ្មែរ​ប៉ុន្មាន​ឆ្នាំ​នេះ ត្រូវ​ឈ្មួញ​ទុច្ចរិត​ធំៗ​ដឹក​ជញ្ជូន​អស់​រាប់​លាន​ម៉ែត្រ​គូប អ៊ីចឹង​ចំណាត់​ការ​គាត់​ហ្នឹង​ល្អ តែ​គ្រាន់​ថា វា​ហួស​ពេល​ទៅ​ហើយ។ព្រៃ​ឡង់​បច្ចុប្បន្ន​នេះ​មិន​ត្រឹម​តែ​ប្រឈម​នឹង​ការ​ កាប់​ឈើ​ខុស​ច្បាប់​ទេ ឥឡូវ​ហ្នឹង​ប្រឈម​នឹង​ការ​កាប់​ចម្ការ​រាប់​ពាន់​ម៉ែត្រ​គូប​ជា​រៀង​រាល់​ ថ្ងៃ ហើយ​ស្រុក​ខ្មែរ​នេះ គ្រញូង​ប៉ុន​កដៃ ក៏​ត្រូវ​គេ​កាប់​គ្មាន​សល់​ដែរ»
លោក ឈឹម សាវុធ បញ្ជាក់​ថា រាជរដ្ឋាភិបាល​គួរ​ណាស់​តែ​ចេញ​សារាចរ ឬ​ចាត់​វិធានការ​ការពារ​ព្រៃ​ឈើ​ទាំង​មូល ដូច​ជា​តំបន់​ជួរ​ភ្នំ​ក្រវាញ តំបន់​ព្រៃឡង់ ជាដើម ទើប​ប្រសើរ​ជាង​ការ​ទប់​ស្កាត់​តែ​ចំពោះ​ការ​បំផ្លាញ​ឈើ​គ្រញូង​តែ​មួយ​មុខ​ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

យើ ! អាស្មោញ !
ចាំទាល់តែអស់រលីងទាំងដើម ទាំងគល់គ្រញូងក្នុងដី ដឹកទៅស្រុកយួនទាំងយប់ទាំងថ្ងៃ តាមគ្រប់កល់ល្បិច អស់ពីដីខ្មែរ ឆ្លងចូលកាប់ដីសៀមទៀត ទើបចេញបញ្ជាចាប់គ្រញូង ល្ខោននេះ វាកំសត់ណាស់ អាស្មោញអើយ !
គួរឲ្យស្រក់ទឹកភ្នែក !

Anonymous said...

11:55pm,

You're so right that all the horses are gone and they pretend to fix the horses' stalls!


Baay Kdaing

Anonymous said...

ពាក្យចាស់ថា​ក្របីបាត់ទើបធ្វើរបង ជិតប្រឡងទើប
ខំសិក្សា ។ ឈើអស់ពីដីខ្មែររហូត ខ្មែរចូលទៅដី
សៀមរកឈើទៀត ឱនេះចំជាបណ្ឌិតមហាឆ្លាត
ដែលអាម៉ី អាថោងអួតលើកជើងនោះ ។ ហួសពេលហើយ ចាំរលាយស្រុកទៅ សិមភ្ញាក់ ។

Anonymous said...

Only dogs will hear this order.

Anonymous said...

អារឿងរ៉ាងអ្វីបន្តិចបន្តួចក្ដី ធំដុំក្ដីដែលនំាអោយខ្មែរខាតសុទ្ធតែមកពីយួនវាលួចហើយនិងប្លន់យកទៅស្រុកវាទំាងថ្ងៃទំាងយប់់
តំាងពីឆ្នំា១៧៩៥រហូតមក។ខ្មែរល្មមក្រោក
ឡើងហើយពេលនះដើម្បីរំដោះខ្លួននិងការពារទឹកដី កុំអោយសត្រូវសួពូជខ្មែរនេះមកលួចនិងប្លន់់ពី
យើងតទៅទៀត។

Anonymous said...

To 4:46 AM,

Congratulation. Lots of Khmer people just don't want to know their own history in the past, esp. after Chhey Chetha II. But the focus only 07.01.1979. That is the wrong mistake for Khmer because they don't know who is the real their enemy! Very dangerous for Cambodia at the present.