|
(Photo: RFA) |
ថ្ងៃទី 24 កុម្ភៈ 2013
ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ: ខ្ញុំមានចិត្តរីករាយដោយបន្តទទួលបានមតិដែលប្រកបដោយការយល់ដឹងច្រើនផង និងសំណួរគួរអោយចាប់អារម្មណ៍ផងពីមិត្តអ្នកអានខ្ទង់សារព័ត៌មាននេះ។ សូមអរគុណដែលបន្តឆ្លើយឆ្លងជាមួយខ្ញុំ ហើយសូមបន្តផ្ញើសំណួរ និង មតិរបស់លោកអ្នកមកខ្ញុំតាមអ៊ីម៉េល AskAMBToddPP@state.gov។
ក្នុងខ្ទង់សារពត៌មានរបស់ខ្ញុំកាលពី២សប្តាហ៍កន្លងទៅនេះ ខ្ញុំបានបញ្ជាក់ពីដំណើរទស្សនកិច្ច របស់មន្ត្រីថ្នាក់ខ្ពស់អាមេរិកមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះរួមមានលោក Micheal Posner ឧបការី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលជាមន្ត្រីដឹកនាំលើបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ ដែលដំណើរទស្សនកិច្ខរបស់លោកនៅកម្ពុជា គឺដើម្បីពិនិត្យមើលនូវលទ្ធផលនៃជំនួបប្រជុំ របស់លោកប្រធានាធិបតីអាមេរិក អូបាម៉ា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំកន្លង មក។ ដំណើរទស្សនកិច្ចនេះ បានធ្វើអោយមិត្តអ្នកអានមួយចំនួនចោទជាសំណួរថា ហេតុអ្វីបានជា សហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់លើការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស?
ចម្លើយយ៉ាងខ្លីគឺថាសហរដ្ឋអាមេរិកព្យាយាមដោយស្មោះត្រង់ដើម្បីជួយ។ យើងជឿជាក់ថាសិទ្ធិ មនុស្សគឺជាកត្តាដ៏សំខាន់សំរាប់សង្គមមួយប្រកបដោយភាពជោគជ័យក្នុងរយៈពេលវែង។
ប្រវត្តិសាស្ត្រ បានបង្រៀនយើងពីកត្តាទាំងនេះ ហើយគ្រប់លទ្ធិប្រជាធិបតេយ្យមានលក្ខណៈខុសគ្នា។ គ្មានលទ្ធិប្រជាធិ បតេយ្យណាមានលក្ខណៈដូចគ្នានោះទេ តែគ្រប់លទ្ធិប្រជាធិបតេយ្យទាំងអស់មានលក្ខណៈសំខាន់ជារួម របស់វា។ យើងក៏ដឹងផងដែរថា គ្រប់លទ្ធិប្រជាធិបតេយ្យ រួមទាំងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអាមេរិក ផងដែរនោះ គឺជាដំណើរការមួយ។ ដំណើលទ្ធិប្រជាធិបតេយ្យមួយមិនដែលបញ្ចប់ទេ ហើយវាស្ថិតក្នុងដំណើរការ ទៅមុខជានិច្ច ដែលសហរដ្ឋអាមេរិកនិងសមាជិកដ៏ទៃទៀតនៃសហគមន៏អន្តរជាតិ មានបំណងជួយដល់ ប្រទេសកម្ពុជា។
ការការពារនូវសិទ្ធិមនុស្សជាចំបង គឺជាកត្តដ៏សំខាន់នៃការបង្កើតសហរដ្ឋអាមេរិកកាលពីជាង ២០០ឆ្នាំកន្លងទៅនេះ ហើយដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ត្រូវបានគេគិតថាមានលក្ខណៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។ ចាប់តាំងពីពេលនោះមក គោលបំណងដ៏សំខាន់នៃនយោបានការ បរទេសរបស់សហរដ្ឋអាមេរិក គឺការលើកកំពស់ការគោរពសិទ្ធិមនុស្ស ដែលមានចែងនាពេលបច្ចុប្បន្ននេះ នៅក្នុងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ដែលបានប្រកាសពីគំនិតដ៏សាមញ្ញតែមានឥទ្ធិពល៖ មនុស្សគ្រប់រូបកើតមកមានសេរីភាពនិងសមភាព ប្រកបលដោយសេចក្តីថ្លៃថ្នូរនិងសិទ្ធិ។ សៀវភៅ The Guinness Book of Records បានពណ៌នាថា សេចក្តីប្រកាសជាសាកលនេះ ត្រូវបានគេយក ទៅ”បកប្រែជាឯកសារដ៏ច្រើនបំផុត” នៅក្នុងពិភពលោក ហើយប្រទេសកម្ពុជាក៏បានទទួលយកមកប្រើប្រាស់បញ្ជូលវា ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិផងដែរ។ ដូចនេះជាការច្បាស់ហើយថា ភាពសំខាន់នៃសិទ្ធិមនុស្សមិនមាន លក្ខណៈពិសេសតែនៅក្នុងសហរដ្ឋអាមេរិកនោះទេ។
មានប្រយោគមួយដែលប្រជាពលរដ្ឋអាមេរិកតែងយកមកប្រើប្រាស់នៅពេលខ្លួនទទូចអោយអ្នកណាមួយគោរពសិទ្ធិមនុស្ស : “សូមស្ថិតនៅក្នុងផ្នែកដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ”។ ដូចអតីតរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក លោកស្រីClinton ធ្លាប់បានមានប្រសាសន៏ថា រឿងរាវរបស់សហរដ្ឋអាមេរិកក្នុង អតីតកាល គឺជារឿងរាវរបស់ប្រទេសជាតិមួយ ដែលមានការញាំញីដោយ ភាពមិនអនុគ្រោះនិងភាពមិន ស្មើភាពគ្នា។ យើងបានធ្វើសង្គ្រាមស៊ីវិលដោយភាពឃោរឃៅប្រឆាំងនិងទាសភាព។
ពលរដ្ឋពីឆ្នេម្ខាង ទៅឆ្នេម្ខាងទៀតនៃប្រទេសអាមេរិក បានចូលរួមក្នុងយុទ្ធនាការដើម្បីអោយមានការទទួលស្គាល់សិទ្ធិស្រី្ត និងជនជាតិដើម ជនជាតភាគតិចអាមេរិក កុមារ ជនពិការ ជនអន្តោប្រវេសន្ត និងកម្មករ ។ល។ ហើយ ក្បួនដង្ហែទៅរកភាពស្មើគ្នា និងយុត្តិធម៌បានបន្ត។ អ្នកដែលគាំទ្រអោយមានការពង្រីកនូវការគោរព សិទ្ធិ មនុស្ស គឺជាអ្នកដែលស្ថិតក្នុងផ្នែកត្រូវនៃប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្រផ្តល់កិត្តិយស្តដល់ពួកគេ។ ផ្ទុយទៅវិញអ្នកដែលគាបសង្កត់លើសិទ្ធិមនុស្ស គឺស្ថិតលើផ្នែកខុសនៃប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្រក៏ ថ្កោលទោសពួកគេផងដែរ។
អ្នកខ្លះនិយាយថា ការខិតខំប្រឹងប្រែងរបស់យើងដើម្បីលើកកំពស់សិទ្ធិមនុស្ស បង្កអោយមានការ លើកទឹកចិត្តដល់ ”ភាពអាណាធិបតេយ្យ” និង”ភាពមិនគោរពច្បាប់”។ ប៉ុន្តែការពិត ការការពារសិទ្ធិ មនុស្សមានសារសំខាន់ អាចជួយនាំអោយជៀសផុតពីភាពវឹកវរច្របូកច្របល់ ព្រោះថា ប្រសិនបើប្រជា ពលរដ្ឋត្រូវគេបដិសេដ្ឋនូវសិទ្ធិរបស់ខ្លួននោះ ជារឿយៗលទ្ធផលគឺថានាំអោយកើតមានអស្ថិរភាព សង្គ្រាម និងជំលោះដ៏ទៃទៀត។ ផ្ទុយទៅវិញការប្រកាន់យកនូវនីតិរដ្ឋ តម្លាភាព និងដំណើរការតុលាការប្រកប ដោយភាពត្រឹមត្រូវនោះ នឹងជួយកាត់បន្ថយភាពអាណាធិបតេយ្យ និងការមិនគោរពច្បាប់ ជាពិសេស បណ្តឹងវិវាទដែលទាក់ទងនិងបញ្ហាដីធ្លីជាដើម។ នៅពេលដែលពលរដ្ឋត្រូវបានអនុញ្ញាតិអោយបញ្ចេញមតិ ដោយសេរី ដោយគ្មានការគំរាមកំហែងនិងភ័យពីការធ្វើបាបនោះ វានាំអោយមានការលើកទឹកចិត្តដល់ការ ពិភាគ្សាគ្នាដោយសន្តិវិធីជាសារធារណៈ។ ដូចនេះ ថាតើយើងអាចធ្វើការជាមួយគ្នាដោយរបៀបណាដើម្បីលើកកំពស់សិទ្ធមនុស្ស និងប្រជា ធិបតេយ្យក្នុងប្រទេសកម្ពុជា? នេះជាសំណួរដែលលោក លោកឧបការីក្រសួងការបរទេសអាមេរិកPosner បានលើកឡើងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបតុមូលជាមួយ សកម្មជនសង្គមស៊ីវិល និងជាមួយតំណាងសហគមន៏អន្តរជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានផ្តល់ អោយលោកឧបការីក្រសួងការបរទេសអាមេរិកPosner គូសបញ្ជាក់ពីវិធានការណ៏ចាំបាច់មួយចំនួន សំរាប់បន្តការរីកចំរើនក្នុងវិស័យសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។ អនុសាសន៏ដ៏សំខាន់មួយ គឺភាពចាំបាច់ ចំពោះការប្តេជ្ញាចិត្តសំរាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នីតិរដ្ឋ សេរីភាពនៃការបញ្ចេញមតិ និងសង្គមស៊ីវិលដ៏ខ្លាំងមួយ។
ការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយទាមទារអោយមានប្រព័ន្ធបោះឆោ្នតមួយដែលគ្មានការរើសអើង មានតំលាភាព ហើយប្រព្រឹត្តដោយស្មើភាពលើភាគីចូលរួមទាំងអស់។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដំណើរការនៃប្រព័ន្ធបោះឆ្នោតនៅកម្ពុជា បានបង្ហាញពី សញ្ញាមួយចំនួននៃការរីកចំរើន។ ការបោះឆ្នោតសភាក្នុងខែកក្កដាខាងមុខនេះ នឹងផ្តល់ឱកាសអោយ ប្រទេសកម្ពុជាទទួលបាននូវជំហានវិជ្ចមានមួយ ក្នុងការសំដែងចេញនូវគោលការណ៍ជាក់ស្តែង”សេរី” និង “យុត្តិធម៌” ។ លក្ខណៈវិនិច្ឆ័យជាគន្លឹះមួយសំរាប់អោយពិភពលោកវាយតំលៃលើការបោះឆ្នោត គឺថា តើវា មានតម្លាភាព លក្ខណៈស្មើភាពដែលអនុញ្ញាតអោយភាគីនយោបាយចូលរួមទាំងអស់ ដោយរួមទាំងភាគីប្រឆាំង ផងអាចប្រកួតប្រជែងបានពេញលេញ និងដោយយុត្តិធម៌ដែរឬយ៉ាងណា !។
នីតិរដ្ឋនិងសេរីភាពនៃការបញ្ចេញមតិ មានសារសំខាន់ដល់ការអភិវឌ្ឍន៏ប្រទេសជាតិ។ សំរាប់ពល រដ្ឋនិងអ្នកជំនួញ ដែលមានការជឿទុកចិត្តលើប្រព័ន្ធច្បាប់។ គេត្រូវមានជំនឿចិត្តថា គ្រប់ជំលោះនិងការ កាត់ក្តីត្រូវតែប្រព្រឹត្តទៅក្នុងតំលាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។ សំរាប់សង្គមមួយនាំទៅដល់ការរីកចំរើន និងមានវិបុលភាព គេត្រូវធានាថាអោយមានការផ្លាស់ប្តូទស្សនដោយភាពស្មោះត្រង់ ដើម្បីអោយដឹងថា តើអ្វីដែលត្រូវការលើកកំពស់បន្ថែមទៀត និងសំរេចរកវិធីសាស្ត្រល្អទៅមុខទៀត។ ប្រជាធិបតេយ្យរឹងមាំ តំរូវអោយអ្នកមិនយល់ស្រប បញ្ចេញសំលេងជាមួយអ្នកមានអំណាច ដោយមិនមានការភ័យខ្លាចឬការបំ ភិតបំភ័យណាមួយ។
ចំពោះសង្គមស៊ីវិលវិញ កម្ពុជាមានលក្ខណៈរស់រវើក ដោយពួកគេផ្តល់នូវសេវាសំខាន់ៗនិងជំនួយ នៅទូទាំងប្រទេស តាមរយៈកម្មវិធីជួយដល់អ្នកក្រីក្រ ផ្តល់ការថែទាំនិងការអប់រំដល់កុមារ នេះគ្រាន់តែជា ការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ។ សង្គមស៊ីវិលក៏បានដើរតួដ៏សំខាន់ផងដែរ ក្នុងការផ្តល់នូវក្តីកង្វល់នានាពីប្រជាពលរដ្ឋកម្ពុជាដល់រាជរដ្ឋាភិបាល ដែលពួកគេភាគច្រើនមិនអាចធ្វើដោយខ្លួនឯងកើត។ លោក ឧបការីក្រសួងការបរទេសអាមេរិកPosner បានលើកឡើងថាសង្គមស៊ីវិល គួរត្រូវបានអនុញ្ញាតិអោយធ្វើ ការងារដោយសេរី ដោយគ្មាការបារម្មណ៏ពីការហាមឃាត់ខាងផ្លូវច្បាប់និងការរំខានផ្សេងៗ។
ដោយគ្មាការសង្ស័យ ប្រទេសកម្ពុជាបានធ្វើអោយមានការរីកចំរើនគួអោយកត់សំគាល់ ចាប់តាំងពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក ហើយសហរដ្ឋអាមេរិក បានឈរជាមួយកម្ពុជាគ្រប់ ជំហានទាំងអស់ ដោយផ្តល់ជំនួយគិតជាថវិកាសរុបប្រមាណមួយពាន់លានដុល្លា ($1 billion) ចាប់ តាំងពីពេលនោះមក។
តួរលេខចំនួនអង្គការមិនមែនរដ្ឋាភិបាល (គេប្រាប់ខ្ញុំថាមានចំនួនជាង ៣០០០ អង្គការ) និងការដែលខ្ញុំអាចមានលទ្ធភាពអាចបញ្ចេញមតិសន្ទនាជាមួយអ្នក ដោយស្មោះត្រង់និងបើក ចំហរតាមរយៈខ្ទង់សារព៌តមាននេះ បានបង្ហាញអោយឃើញហើយថា តើកម្ពុជាបានធ្វើដំណើរបានឆ្ងាយ ប៉ុនណារហូតមកដល់ពេលនេះ។ នៅពេលប្រទេសកម្ពុជា កំពុងបន្តធ្វើសម្មាហរណ៏កម្មទៅក្នុងតំបន់ និងសហគមន៏អន្តរជាតិនោះ ពិភពលោកកំពុងតែសំលឹងមើលមកកម្ពុជាពីសញ្ញានៃការរីកចំរើនបន្ថែម ទៀត។
ភាពសំខាន់ចាំបាច់សំរាប់ការបន្តការអភិវឌ្ឍន៏របស់ប្រទេសកម្ពុជា គឺការបង្កើនការបេ្តជ្ញាចិត្តចំពោះ ការពង្រឹងគោលការណ៏លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ គ្មានប្រជាធិបតេយ្យណាដែលល្អ ឥតខ្ចោះនោះទេ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនិមួយៗបានផ្តល់នូវសិទ្ធិជាសំខាន់ចាំបាច់សំរាប់បុគ្គលទូទៅ។ អាស្រ័យហេតុនេះ សហរដ្ឋអាមេរិកនៅតែមានភាពបេ្តជ្ញាតាំងចិត្តធ្វើការក្នុងនាមជាដៃគូរជាមួយប្រទេស កម្ពុជា ក្នុងការធ្វើដំណើរលើមាគ៌ាមួយឆ្ពោះទៅរកភាពរីកចំរើន។
សូមអរគុណដែលបានចំណាយពេលអានខ្ទង់សារព័ត៌មានរបស់ខ្ញុំនៅសប្តាហ៍នេះ។ គោលបំណង របស់សហរដ្ឋអាមេរិក គឺការជួយលើកកំពស់ស្ថានភាពប្រទេសកម្ពុជា។ យើងពេញចិត្តចំពោះការជួយ ដោយស្មោះនិងរង់ចាំនូវមតិយោបល់របស់អ្នក ថាតើយើងអាចធ្វើដំណើរទៅមុខជាមួយគ្នាដោយរបៀប ណា។ ខ្ទង់សារព៌មាននេះ ជាការឆ្លើយឆ្លងគ្នាទៅវិញទៅមក ដូច្នេះសូមផ្ញើសំណួររបស់លោកអ្នកជាភា សាខ្មែរឬភាសាអង់គ្លេសមក តាមអ៊ីម៉េលAskAMBToddPP@state.gov ហើយលោកអ្នកអាចអាន Blog របស់ខ្ញុំផងដែរ ដែលមានអសយដ្ឋាន http://blogs.usembassy.gov/todd/ ៕
1 comment:
USA, EU, UN, AND ALL THE SUPERPOWERS IN THE WORLD, PLEASE HELP TO SAVE THE CAMBODIANS SOUL. CAMBODIA HAS SO MAY HIGHLY CRIMINAL LEADRES. WE ARE BADLY CRIPPLED BY THEM AND WE ARE ALMOST IMPOSSIBLE TO HELP OURSELF WITHOUT YOU.
KAMPUCHEABOTH
Post a Comment