Sunday, March 17, 2013

គណបក្ស​​សង្រ្គោះ​ជាតិ​​បែងចែក​​លេខរៀង​​ ឈរ​​ឈ្មោះ​​បោះឆ្នោត​​តំណាងរាស្ត្រ​​

Radio France Internationale
គណបក្ស​សម រង្ស៊ី និង​គណបក្ស​​សិទ្ធិមនុស្ស​បែងចែក​លេខរៀង​ឈរឈ្មោះ​សម្រាប់​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ការ​បោះឆ្នោត​​ខែ​ កក្កដា ឆ្នាំ ​២០១៣​ខាងមុខ​នេះ។ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី​ នឹង​ទទួល​បាន​លេខរៀង​ល្អៗ​ក្នុង​ខេត្ត​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា រីឯ​លេខរៀង​ល្អៗ​ក្នុង​ខេត្ត​ភាគ​ខាងកើត​ប្រទេស ​​​អាច​ត្រូវ​បាន​គេ​ប្រគល់​ជូន​គណបក្ស​សិទ្ធមនុស្ស។

គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ​ដែល​បាន​​ច្របាច់​បញ្ចូល​គ្នា​បង្កើត​​គណបក្ស​សង្រ្គោះជាតិ​ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​តំណាងរាស្ត្រ​ នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៣​ខាងមុខ​នេះ​បាន​ចាប់ផ្តើម​គិតគូរ​ពីការ​បែងចែក​លេខរៀង​សម្រាប់​ការ​ឈរ​ឈ្មោះ​បេក្ខជន​តំណាងរាស្រ្ត​នៃ​គណបក្ស​នីមួយៗ​ហើយ។

ឧបសគ្គ​នានា​ដែល​គណបក្ស​ទាំង​ពីរ​ប្រឈម​មាន​ច្រើន។ ប៉ុន្តែ​ការ​បែងចែក​លេខរៀង​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ថ្មី​ គឺ​ជា​រឿង​ស្មុគស្មាញ​ជាង​គេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា ការ​បែងចែក​លេខ​រៀង​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក។


លោក ប៉ុល ហម អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ប្រាប់ ​នៅ​ថ្ងៃ​សៅរ៍ ​ពីខេត្ត​តាកែវ ​ទី​ដែល​លោក​ចុះ​ជួប​ប្រជាពលរដ្ឋ​មកថា គណបក្ស​សង្រ្គោះ​ជាតិ​អនុញ្ញាត​អោយ​តំណាង​គណបក្ស​សម រង្ស៊ី ឬ​គណបក្ស​សិទ្ធិមនុស្ស​​ឈរ​លេខ​រៀង​ទី១​ឬទី២​ ត្រូវ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ប្រជាប្រិយភាព​នៃ​គណបក្ស​ក្នុង​ខេត្ត​នោះ។

ឧទាហរណ៍​ថា ប្រសិនបើ​គណបក្ស​សម រង្ស៊ី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​ខេត្ត​ណា​មួយ គណបក្ស​នេះ​ត្រូវ​ដាក់​តំណាងរាស្រ្ត​របស់​ខ្លួន​ឈរ​លេខ​រៀង​ទី១ ទី​២ និង​ទី៣​សម្រាប់​គណបក្ស​សង្គ្រោះជាតិ និង​លេខ​រៀង​ជា​បន្ត​ត្រូវផ្តល់​ជូន​បេក្ខជន​តំណាងរាស្រ្ត
គណបក្ស​សិទ្ធមនុស្ស។ ហើយបើ​ខេត្ត​ណា​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង លេខ​រៀង​ទី១​ ទី២​ឬទី៣​ ត្រូវ​ប្រគល់​ជូន​គណបក្ស​សិទ្ធិមនុស្ស និង​លេខរៀង​ជា​បន្ត​ត្រូវ​ប្រគល់​ជូន​គណបក្ស​សម រង្ស៊ី។ គោលការណ៍​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា។ ​
ចំណុច​មួយ​ទៀត​ដែល​គណបក្ស​ប្រឆាំង​ទាំងពីរ​ព្រមព្រៀង​គ្នា​ដែរ​នោះ​ គឺ​ខេត្ត​ភាគខាង​លិច​នៃ​ប្រទេស​កម្ពុជា​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ ​ដោយសារ​តែ​កង្វះខាត​បណ្តាញ​ព័ត៌មាននោះ​ បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ល្អៗ​ត្រូវ​ប្រគល់ជូន​គណបក្ស​សម រង្ស៊ី។ ចំណែក​ឯ​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​នៃប្រទេស​​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​ការ​គាំទ្រ​ច្រើន លេខរៀង​ល្អៗ​ត្រូវ​ប្រគល់​ជូន​បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សិទ្ធិមនុស្ស។
លោក ប៉ុល ហម អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បន្តទៀត​ថា គោលការណ៍​បែងចែក​លេខរៀង​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ថ្មី​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយមាន​ការ​យោគយល់​គ្នា​ជា​ទី​បំផុត ​ពោល​គឺ​មិនមាន​ការ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​នោះ​ទេ ដោយសារ​តែ​គណបក្ស​សម រង្ស៊ី មាន​អាសនៈ​២៦​កៅអី ​នៅ​ក្នុង​រដ្ឋ​សភាជាតិ រីឯ​គណបក្ស​សិទ្ធិមនុស្ស​មាន​តែ​៣កៅអី​​នៅ​ក្នុង​សភា​ជាន់ទាប​ប៉ុណ្ណោះ ដូច្នេះ​​អាទិភាព​លេខ​រៀង​ល្អ​ភាគ​ច្រើន​ត្រូវ​ប្រគល់​ជូន​គណបក្ស​សម រង្ស៊ី។
លោក ប៉ុល ហម បាន​បន្ត​ទៀត​ថា បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​៤​យ៉ាងធំៗ។
ទីមួយ ប្រជាប្រិយភាព។
ទីពីរ សមត្ថភាព។
ទី៣​លទ្ធភាព និង​
ទី​៤​គំនិត​ស្នេហាបក្ស និង​ស្នេហាជាតិ។

គួរ​កត់​សម្គាល់​ថា សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្រ្ត​ឆ្នាំ​២០១៣​នេះ គណបក្ស​សម រង្ស៊ី បាន​ច្របាច់​បញ្ចូល​គ្នាជាមួយ​គណបក្ស​​សិទ្ធិមនុស្ស ​បង្កើត​គណបក្ស​សង្រ្គោះជាតិ។ គណបក្ស​នរោត្តមរណឫទ្ធិ បាន​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ដោយ​គ្មាន​វត្តមាន​ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ ​តែ​ដោយ​រក្សា​ឈ្មោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដដែល៕

3 comments:

Anonymous said...

សង្រ្គោះ.............កៅអី​​ចោរយួន
បំរើ................អាឆ្កែហ៊ុន សែន
ការពារ..............អាចោរយួន

Anonymous said...

We are just confusing, which one of them will we oversea Khmer are going to support. The Cambodian National Rescue Party or the Khmer National Liberation Front.

What is it ? why a lot of idiot of powerlist and moneylist, They are not nationalist as they always believed.

The one, who is nationalist is Mr. Mam Sonando, who has the courage to show up at the Cambodian court and get the support from the Khmer people.

Anonymous said...

អាចោរយួនមានដៃឆ្វេងគឺអាហ៊ុន សែន
ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​

ហើយនិងដៃស្ដាំគឺអាសម រាំងស៊ី
ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
___________________________________

លោក ម៉ម សូណង់ដូ ជាប់ជាចំណាប់ខ្មាំង
របស់អាមេគ្រោះសម រង្ស៊ី ,
គណបក្សសង្គ្រោះជាតិយួនយៀកកុង។