Sunday, March 31, 2013

ទស្សនៈ​វិភាគ​៖​ ដំណោះ​ស្រាយ​​​៣​​ចំណុច ករណី​លោក ​សម ​រង្ស៊ី

លោក សម រង្ស៊ី
ដោយ នួន បូរិន ថ្ងៃសៅរ៍ ទី30 មីនា ឆ្នាំ2013 ម៉ោង07:36 VOD
នៅ​​គ្រប់​​វេទិកា និង​​ក្នុង​​ជំនួប​ដោយ​ផ្ទាល់ គេ​​សង្កេត​ឃើញ​​មេដឹក​នាំ​​រដ្ឋាភិ​បាល និង​​សភា​​កម្ពុជា​ ​តែង​​លើក​ឡើង​​ថា ករណី​​របស់​លោក​​សម ​រង្ស៊ី ប្រធាន​គណបក្សប្រឆាំង គឺ​ជា​​បញ្ហា​​ផ្លូវ​ច្បាប់ ឬ​ជា​​ភារៈ​កិច្ច​​របស់​​តុលាការ ហើយ​​សម្រាប់​រដ្ឋាភិ​បាល មិន​​អាច​​លូក​ដៃ​​ចូល​​កិច្ច​ការ​របស់​​ប្រព័ន្ធ​​យុត្តិ​ធម៌​​នេះ​​​ បានឡើយ។ 
នៅ​ក្នុង​​​ជំនួប​ដោយផ្ទាល់​ជាមួយ លោក​បា​រ៉ាក់ អូ​បា​ម៉ា​ ប្រធានាធិបតី​អាមេរិក កាល​​ពី​​ខែ​​វិច្ឆិកា ​ឆ្នាំ២០១២ នាយ​ក​រដ្ឋ​​មន្ត្រី​​ខ្មែរ លោក​​ហ៊ុន សែន ​មិន​​បាន​​ទទួល​យក​សំណើរ​របស់​អាមេរិក សុំឲ្យ​មាន​ការលើកលែង​ការចាប់​ទោស​កំហុស ប្រឆាំង​​នឹង​អ្នក​នយោបាយ ក្រុម​​ប្រឆាំង ដែល​​កំពុង​​ទទួល​​ទោស តាម​​អំណាច​​សាល​ក្រម​​តុលាការ​​កម្ពុជា។ ​តាម​​ព័ត៌​​មាន​​ថា លោក​នាយក​​រដ្ឋ​មន្ត្រី​​​បាន​ព្យាយាម​បក​ស្រាយ​​ចំណុច​​នេះ ជិត​​មួយ​ម៉ោង ប្រាប់​លោក​អូ​បា​ម៉ា ។
ក្រៅពី​លោក​ប្រធានា​ធិបតី​​អាមេរិក ​គេ​សង្កេត​ឃើញ​​មាន​​វេទិកា​​អន្តរជាតិ​ជាច្រើន​ទៀត ក៏​​បាន​​លើក​ឡើង​អំពី​​ករណី​ប្រធាន​គណបក្ស​ប្រឆាំង​​រូប​នេះ គឺ​​ក្នុង​​នោះ នាយក​រដ្ឋ​មន្ត្រី​​បារាំង លោក​​ Jean-Marc Ayrault បាន​​ស្នើ​ដោយ​​ផ្ទាល់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​សុំ​ឲ្យ​​មាន​​ការ​​​លើក​លែង​ទោស លោក​​សម ​រង្ស៊ី ដើម្បី​ឲ្យ​បាន​​វិល​​មក​​កាន់​​កម្ពុជា​​វិញ​ ក្នុង​​ការ​បំពេញ​​តួនាទី​​ជា​មេដឹក​នាំ​​នយោបាយ​​បក្ស​ប្រឆាំង ប៉ុន្តែ​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ខ្មែរ មិន​​មាន​​ប្រសា​សន៍​​អ្វី​​ឡើយ ព្រោះ​​ពេល​នោះ កម្ពុជា​​កំពុង​កាន់​ទុក្ខ​​ព្រះ​បរម​​សព​​អតីត​ព្រះ​មហា​ក្សត្រ នរោត្តម​ សីហនុ​។

បន្ថែម​លើ​នេះ​ទៀត កាលពី​ថ្ងៃ​២៨ ខែ​​មិនា ថ្មីៗ​​នេះ សហភាព​អន្តរ​សភា​​IPU ដែល​មាន​សមាជិក ១៦២​ប្រទេស​ បាន​ចេញ​ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ​ ដោយ​​ជំរុញ​​រាជ​រដ្ឋាភិបាល​​កម្ពុជា លើក​លែង​ការ​ចោទ​ប្រឆាំង​ លោក​សម ​រង្ស៊ី ដោយ​សំអាង​ថា​សកម្ម​ភាព​របស់​មេបក្ស​ប្រឆាំង​ គឺជា​រឿង​នយោបាយ ហើយ​តម្រុយ​ព្រំដែន ដែល​លោក​សម ​រង្ស៊ី​ បាន​ដក​នោះ​​មិនមែន​ជា បង្គោល​បេតុង​ជា​​ផ្លូវ​ការ​​អ្វី​​ឡើយ​។ ដំ​ណោះ​​ស្រាយ​​សភា IPU ​បន្តថា កាល​ដែល​មិន​មាន​វត្ត​មាន​ប្រធាន​​គណបក្សប្រ​ឆាំង គឺ​ជា​​ផល​លំបាក​​មួយ​​ដើម្បី​​ទទួល​ស្គាល់​ថា ការបោះឆ្នោត ថ្ងៃទី​២៨​​កក្ក​ដា ជា​ព្រឹត្តិ​ការណ៍​​ស្រប​ច្បាប់​។ ​ទាំង​សភា​​អឺរុប​ IPU សមាជិក​សភា​​អាមេរិក សភា​អូស្ត្រាលី និង​ព្រឹទ្ធសភា​​ហ្វីលីពីន ​សុទ្ធតែ​មិន​ទទួល​យក​ការ​​បកស្រាយ​របស់រាជ​​រដ្ឋាភិបាល​កម្ពុ​ជា​។
តាមរយៈ​អនុ​សាសន៍ និង​ការជំរុញ​ដដែលៗ​របស់​សហគមន៍​អន្តរជាតិ គេ​អាច​និយាយ​ថា ទំនង​ជា​ប្រទេស​​ទាំង​នោះ មិន​ទទួល​ស្គាល់​ប្រព័ន្ធ​​តុលាការ​​នៅ​​កម្ពុជា​ថា ​កាត់​ក្ដី​​រឿង​​របស់​​អ្នក​នយោបាយ​ដោយ​ឯក​រាជ្យ​​ឡើយ។ ​គេ​​អាច​​និយាយ​បាន​​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​​នៅ​​ក្រោម​​សម្ពាធ​​ខាង​​នយោបាយ ក៏​ថា​​បាន​។ បញ្ហា​​នេះ ត្រូវ​បាន​អ្នក​វិភាគ​​ដែល​​ឈរ​​លើ​​ឧ​ត្តម​​គតិ​​ឯក​រាជ្យ ចាត់​ទុក​​ថា ជា​​ជ្រុង​​មួយ​ដែល​សហគមន៍​​ មិន​​អាច​​ទទួល​យក​​ការ​បក​ស្រាយ​​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​​នោះ។ ​មានការ​ចោទសួរ​ថា​តើ​បណ្ដឹង​ព្រហ្មទណ្ឌ​នយោបាយ​​​ដើម​បណ្ដឹង​​ជា​​រាជ​ រដ្ឋាភិ​បាល ចុះ​​ហេតុ​អ្វី​​បាន​​ជា​​មិន​​អាច​​ពន្លត់​​បណ្ដឹង​​នេះ​​បាន។
ត្រង់​ចំណុច​​នេះ សំឡេង​​ប្រជា​ធិប​តេយ្យ​ ទទួល​បាន​ការ​បក​ស្រាយ​​ពន្យល់​​ជា​ច្រើន​​ពី​ក្រុម​អ្នក​វិភាគ និង​​ក្រុម​​អ្នក​សង្កេត​ការណ៍ បញ្ហា​នយោបាយ​។ ពួកគាត់​បាន​ធ្វើ​ការវិភាគ ដោយ​មាន​សេចក្ដីសន្និដ្ឋាន​រួម​ថា ​អ្នក​ដែល​អាច​ពន្លត់​បណ្ដឹង​នេះ​​បាន ​ទីមួយ​​រាជ​រដ្ឋាភិ​បាល ​​ព្រោះ​រដ្ឋាភិបាល​ជា​ដើមប​ណ្ដឹ​ង ទី​​ពីរ លោក ​សម ​រង្ស៊ី​ ខ្លួន​​លោក​​ផ្ទាល់ គឺ​​ត្រូវ​​បន្ថយ​​កំហឹង​​នយោបាយ​បន្តិច និង​​ទី​បី ឬ​​ជា​​ជម្រើស​​ចុង​ក្រោយ គឺ​​សម្ពាធ​ជាក់លាក់​មួយ​របស់​សហ​គម​ន៍​អន្តរជាតិ។ អ្នក​វិភាគ​​និយាយ​​ថា គំនាប​របស់​សហគម​ន៍​អន្តរ​ជាតិ​​មាន​ច្រើន​បែប គឺ​​ដូច​ជា​​ការ​សើរើ​​ឡើងវិញ ទំនាក់ទំនង​សហប្រត្តិបត្តិការ​សេដ្ឋ​​កិច្ច មុខ​​ជំនួញ ទំនាក់ទំនង​ការទូត​របស់ កម្ពុជា​នៅលើ​​ឆាក​​អន្តរ​ជាតិ។ អ្នក​វិភាគ​​ពន្យល់​ថា ទំនាក់ទំនង​ការទូត គឺ​សំដៅលើ​ភាព​ស្រប​ច្បាប់​​នៃ​​រាជ​រដ្ឋាភិបាល​រាជា​ណា​ចក្រ​​កម្ពុជា​​នៅ​ លើ​​ឆាក​​អន្តរ​​ជាតិ ក្រោយ​ការបោះឆ្នោត ថ្ងៃទី​២៨​ ខែ​​កក្ក​ដា ឆ្នាំ២០១៣​។ ចំណុច​​ទាំង​​នេះ ត្រូវ​បាន​​ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ មើល​ឃើញ​ថា រាជរដ្ឋាភិបាល​​កម្ពុជា អាច​មាន​កង្វល់​ច្រើនជាង លោក​សម ​រង្ស៊ី ដែល​និ​រទេស​​ខ្លួន​នៅ​​ក្រៅ​ប្រទេស ហើយ​​ទល្ហីក​​ទាំង​នេះ អាច​ធ្វើឲ្យ​មាន​ដំណោះស្រាយ​នៅ​ដំណាក់កាល​ចុងក្រោយ គឺ​ទាំង​មេបក្ស​ប្រឆាំងលោក សម រង្ស៊ី និង​មេដឹក​នាំ​​​រាជ​​​រដ្ឋាភិបាល​នៃ​​គណបក្ស​ប្រជាជនកម្ពុជា លោកនា​យក​​រដ្ឋ​មន្ត្រី​​ ​ហ៊ុន ​សែន អាច​យោគ​យល់​​គ្នា ក្នុង​នាម​​ជា​កូន​​ខ្មែរ ក្រោយ​​សម័យ​​អង្គរ​៕

6 comments:

Anonymous said...

ប្រសិនបើសហគមន៍អន្តរជាតិ អង្គការសហប្រជា
ជាតិ លែងមានទំនាក់ទំនងជាមួយរបបផ្ដាច់ការ
ភ្នំពេញ នោះកម្ពុជាពិតជាក្លាយទៅជា២ចំណែក
គឺខាងលិច ជារបស់សៀម ខាងកើតជារបស់យួន។
វាមិនខុសពីរបបខ្មែរក្រហម ៣ឆ្នាំជាងដែលត្រូវបាន
កាត់ផ្ដាច់ពីពិភពលោក។

តាមការវិភាគរបស់យើងខ្ញុំ យួន មិនអនុញ្ញាតជាដាច់
ខាតឱ្យលោក សមរាង្ស៊ី ឈរឈ្មោះជាបេក្ខជនសម្រាប់
បោះឆ្នោតនាអណត្តិខាងមុខ លោក ហ៊ុនសែន គ្រាន់
តែអាយ៉ងដែលចាំតែធ្វើតាចៅហ្វាយយួនប៉ុណ្ណោះ ឱ្យ
ទៅឆ្វេងគឺ ពិតមិនអាចទៅស្ដាំបានឡើយ៕

Anonymous said...

what is your leadership role model?. nothing right.? Rainsy stay aside let other better than you run the party . wasnt it now time to Chang ?.Mike

Anonymous said...

ដំណោះ​ស្រាយ​​​៣​​ចំណុច របស់លោក ​សម ​រង្ស៊ីគឺ :

១-ល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ ខ្លួនជាអ្នកប្រជាធិបតេយ្យ
២-ប្រជាភិថុត សង្គ្រោះជាតិខ្មែរក្លែងក្លាយ
៣-ស៊ីឈ្នួលCPP ,សង្គ្រោះយួនយៀកកុង។

យល់ទេ ! អាអ្នកស្រែមាយា?

Anonymous said...

Just boycott the recurring sham elections...

Every election is the same one-man puppet show!

For 8:35 PM,

Yes, people understands:

1.the tricks to fool people about democracy existed since 1993
2.opportunistic rescue of Cambodia started from the 1979 VC invasion, and the rescue is in the form of economic land concessions and illegal treaties...
3. see 1 and 2

So, what are your alternatives?

Unknown said...

និយាយសមដីគ្មានសីលធម៌ គ្មានការអប់រំ េហីយចង់មកអប់រំគេ
អប់រំខ្លួនឯងឲ្យល្អសិនទៅ ។

Anonymous said...

ker savuthana said...
និយាយសមដីមានសីលធម៌ មាន​​ការអប់រំ េហីយចង់មកអប់រំខ្លួនឯ​​​​ង
អប់រំគេឲ្យល្អសិនទៅ ។