លោក សម រង្ស៊ី
ដោយ នួន បូរិន
ថ្ងៃសៅរ៍ ទី30 មីនា ឆ្នាំ2013 ម៉ោង07:36 VOD
នៅគ្រប់វេទិកា និងក្នុងជំនួបដោយផ្ទាល់
គេសង្កេតឃើញមេដឹកនាំរដ្ឋាភិបាល និងសភាកម្ពុជា
តែងលើកឡើងថា ករណីរបស់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង
គឺជាបញ្ហាផ្លូវច្បាប់ ឬជាភារៈកិច្ចរបស់តុលាការ
ហើយសម្រាប់រដ្ឋាភិបាល
មិនអាចលូកដៃចូលកិច្ចការរបស់ប្រព័ន្ធយុត្តិធម៌នេះ
បានឡើយ។
នៅក្នុងជំនួបដោយផ្ទាល់ជាមួយ លោកបារ៉ាក់ អូបាម៉ា
ប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១២
នាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន
មិនបានទទួលយកសំណើររបស់អាមេរិក
សុំឲ្យមានការលើកលែងការចាប់ទោសកំហុស ប្រឆាំងនឹងអ្នកនយោបាយ
ក្រុមប្រឆាំង ដែលកំពុងទទួលទោស
តាមអំណាចសាលក្រមតុលាការកម្ពុជា។ តាមព័ត៌មានថា
លោកនាយករដ្ឋមន្ត្រីបានព្យាយាមបកស្រាយចំណុចនេះ ជិតមួយម៉ោង
ប្រាប់លោកអូបាម៉ា ។
ក្រៅពីលោកប្រធានាធិបតីអាមេរិក
គេសង្កេតឃើញមានវេទិកាអន្តរជាតិជាច្រើនទៀត
ក៏បានលើកឡើងអំពីករណីប្រធានគណបក្សប្រឆាំងរូបនេះ
គឺក្នុងនោះ នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc Ayrault
បានស្នើដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សុំឲ្យមានការលើកលែងទោស លោកសម រង្ស៊ី
ដើម្បីឲ្យបានវិលមកកាន់កម្ពុជាវិញ
ក្នុងការបំពេញតួនាទីជាមេដឹកនាំនយោបាយបក្សប្រឆាំង
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីខ្មែរ មិនមានប្រសាសន៍អ្វីឡើយ
ព្រោះពេលនោះ
កម្ពុជាកំពុងកាន់ទុក្ខព្រះបរមសពអតីតព្រះមហាក្សត្រ នរោត្តម
សីហនុ។
បន្ថែមលើនេះទៀត កាលពីថ្ងៃ២៨ ខែមិនា ថ្មីៗនេះ
សហភាពអន្តរសភាIPU ដែលមានសមាជិក ១៦២ប្រទេស
បានចេញដំណោះស្រាយចុងក្រោយមួយ ដោយជំរុញរាជរដ្ឋាភិបាលកម្ពុជា
លើកលែងការចោទប្រឆាំង លោកសម រង្ស៊ី
ដោយសំអាងថាសកម្មភាពរបស់មេបក្សប្រឆាំង គឺជារឿងនយោបាយ
ហើយតម្រុយព្រំដែន ដែលលោកសម រង្ស៊ី បានដកនោះមិនមែនជា
បង្គោលបេតុងជាផ្លូវការអ្វីឡើយ។ ដំណោះស្រាយសភា IPU បន្តថា
កាលដែលមិនមានវត្តមានប្រធានគណបក្សប្រឆាំង
គឺជាផលលំបាកមួយដើម្បីទទួលស្គាល់ថា ការបោះឆ្នោត
ថ្ងៃទី២៨កក្កដា ជាព្រឹត្តិការណ៍ស្របច្បាប់។ ទាំងសភាអឺរុប
IPU សមាជិកសភាអាមេរិក សភាអូស្ត្រាលី និងព្រឹទ្ធសភាហ្វីលីពីន
សុទ្ធតែមិនទទួលយកការបកស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈអនុសាសន៍ និងការជំរុញដដែលៗរបស់សហគមន៍អន្តរជាតិ
គេអាចនិយាយថា ទំនងជាប្រទេសទាំងនោះ
មិនទទួលស្គាល់ប្រព័ន្ធតុលាការនៅកម្ពុជាថា
កាត់ក្ដីរឿងរបស់អ្នកនយោបាយដោយឯករាជ្យឡើយ។
គេអាចនិយាយបានថា
ប្រព័ន្ធតុលាការកម្ពុជានៅក្រោមសម្ពាធខាងនយោបាយ ក៏ថាបាន។
បញ្ហានេះ ត្រូវបានអ្នកវិភាគដែលឈរលើឧត្តមគតិឯករាជ្យ
ចាត់ទុកថា ជាជ្រុងមួយដែលសហគមន៍
មិនអាចទទួលយកការបកស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះ។
មានការចោទសួរថាតើបណ្ដឹងព្រហ្មទណ្ឌនយោបាយដើមបណ្ដឹងជារាជ
រដ្ឋាភិបាល ចុះហេតុអ្វីបានជាមិនអាចពន្លត់បណ្ដឹងនេះបាន។
ត្រង់ចំណុចនេះ សំឡេងប្រជាធិបតេយ្យ
ទទួលបានការបកស្រាយពន្យល់ជាច្រើនពីក្រុមអ្នកវិភាគ
និងក្រុមអ្នកសង្កេតការណ៍ បញ្ហានយោបាយ។ ពួកគាត់បានធ្វើការវិភាគ
ដោយមានសេចក្ដីសន្និដ្ឋានរួមថា អ្នកដែលអាចពន្លត់បណ្ដឹងនេះបាន
ទីមួយរាជរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលជាដើមបណ្ដឹង ទីពីរ លោក
សម រង្ស៊ី ខ្លួនលោកផ្ទាល់ គឺត្រូវបន្ថយកំហឹងនយោបាយបន្តិច
និងទីបី ឬជាជម្រើសចុងក្រោយ
គឺសម្ពាធជាក់លាក់មួយរបស់សហគមន៍អន្តរជាតិ។ អ្នកវិភាគនិយាយថា
គំនាបរបស់សហគមន៍អន្តរជាតិមានច្រើនបែប
គឺដូចជាការសើរើឡើងវិញ ទំនាក់ទំនងសហប្រត្តិបត្តិការសេដ្ឋកិច្ច
មុខជំនួញ ទំនាក់ទំនងការទូតរបស់ កម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកវិភាគពន្យល់ថា ទំនាក់ទំនងការទូត
គឺសំដៅលើភាពស្របច្បាប់នៃរាជរដ្ឋាភិបាលរាជាណាចក្រកម្ពុជានៅ
លើឆាកអន្តរជាតិ ក្រោយការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣។ ចំណុចទាំងនេះ ត្រូវបានក្រុមអ្នកវិភាគឯករាជ្យ
មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា អាចមានកង្វល់ច្រើនជាង លោកសម រង្ស៊ី
ដែលនិរទេសខ្លួននៅក្រៅប្រទេស ហើយទល្ហីកទាំងនេះ
អាចធ្វើឲ្យមានដំណោះស្រាយនៅដំណាក់កាលចុងក្រោយ
គឺទាំងមេបក្សប្រឆាំងលោក សម រង្ស៊ី
និងមេដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចយោគយល់គ្នា
ក្នុងនាមជាកូនខ្មែរ ក្រោយសម័យអង្គរ៕
6 comments:
ប្រសិនបើសហគមន៍អន្តរជាតិ អង្គការសហប្រជា
ជាតិ លែងមានទំនាក់ទំនងជាមួយរបបផ្ដាច់ការ
ភ្នំពេញ នោះកម្ពុជាពិតជាក្លាយទៅជា២ចំណែក
គឺខាងលិច ជារបស់សៀម ខាងកើតជារបស់យួន។
វាមិនខុសពីរបបខ្មែរក្រហម ៣ឆ្នាំជាងដែលត្រូវបាន
កាត់ផ្ដាច់ពីពិភពលោក។
តាមការវិភាគរបស់យើងខ្ញុំ យួន មិនអនុញ្ញាតជាដាច់
ខាតឱ្យលោក សមរាង្ស៊ី ឈរឈ្មោះជាបេក្ខជនសម្រាប់
បោះឆ្នោតនាអណត្តិខាងមុខ លោក ហ៊ុនសែន គ្រាន់
តែអាយ៉ងដែលចាំតែធ្វើតាចៅហ្វាយយួនប៉ុណ្ណោះ ឱ្យ
ទៅឆ្វេងគឺ ពិតមិនអាចទៅស្ដាំបានឡើយ៕
what is your leadership role model?. nothing right.? Rainsy stay aside let other better than you run the party . wasnt it now time to Chang ?.Mike
ដំណោះស្រាយ៣ចំណុច របស់លោក សម រង្ស៊ីគឺ :
១-ល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ ខ្លួនជាអ្នកប្រជាធិបតេយ្យ
២-ប្រជាភិថុត សង្គ្រោះជាតិខ្មែរក្លែងក្លាយ
៣-ស៊ីឈ្នួលCPP ,សង្គ្រោះយួនយៀកកុង។
យល់ទេ ! អាអ្នកស្រែមាយា?
Just boycott the recurring sham elections...
Every election is the same one-man puppet show!
For 8:35 PM,
Yes, people understands:
1.the tricks to fool people about democracy existed since 1993
2.opportunistic rescue of Cambodia started from the 1979 VC invasion, and the rescue is in the form of economic land concessions and illegal treaties...
3. see 1 and 2
So, what are your alternatives?
និយាយសមដីគ្មានសីលធម៌ គ្មានការអប់រំ េហីយចង់មកអប់រំគេ
អប់រំខ្លួនឯងឲ្យល្អសិនទៅ ។
ker savuthana said...
និយាយសមដីមានសីលធម៌ មានការអប់រំ េហីយចង់មកអប់រំខ្លួនឯង
អប់រំគេឲ្យល្អសិនទៅ ។
Post a Comment