Thursday, March 28, 2013

ដេញទាន់ ប្រកែកញ័រមាត់ តតាត់ ម៉ង ល្បង សែន ពួយរលុក!

រដ្ឋាភិបាល បំភ្លឺ​ពី​អត្ថបទ​កាសែត​ថា សម្តេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង ការចរចា​លុយ​ទឹកតែ ពី​ក្រុមហ៊ុន​រុករក​រ៉ែ អូស្ត្រាលី​

ថ្ងៃទី 28 មីនា 2013 | ដោយ: លី សិលា
Cambodia Express News
កុំផ្តាស អាវ៉ា មិនមែន លុយទឹកតែទេ តែជាលុយ មូលនិធិ គណបក្ស ស្រីលើកជើង!
ភ្នំពេញ: ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័សរបស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចេញ​ផ្សាយ​នូវ​សេចក្តីបំភ្លឺ ២ ទំព័រ ជា​ភាសា​ខ្មែរ ទាក់ទង​អត្ថបទរបស់​កាសែត​អូស្ត្រាលី ចុះផ្សាយ​ដំណឹង​ថា សម្តេច ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹងការចរចា​លុយ​ទឹកតែពី​ក្រុមហ៊ុន​រុករក​រ៉ែ BHP Billiton ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​រុករក​រ៉ែអូស្ត្រាលី ធំ​ជាង​គេ​បំផុតលើ​ពិភព​លោក​។ តាម​សេចក្តីបំភ្លឺ ការផ្សាយ​នោះជា​ព័ត៌មាន​មិន​ពិត ដោយ​មាន​គោល​បំណង​ទុច្ចរិត​យ៉ាង​ច្បាស់ក្រឡែត ដើម្បី​បំផ្លើសការពិត សំដៅ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​
 
​សេចក្តីបំភ្លឺ ដែល​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែតនៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែ​មីនា ឆ្នាំ​២០១៣ បានបង្ហាញ​ថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ការភ្ញាក់ផ្អើល និង​ស្រងាកចិត្ត​យ៉ាងខ្លាំង ដោយសារ​ភាពខ្វះខាត​នៃ​វិជ្ជាជីវៈ នៃ​អត្ថបទ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដែល​ក្នុងនោះមាន​អត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា “​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចរចា​ដែល​បាន​សរសេរ​ដោយ​លោក Richard Baker និង​លោក Nick McKenzie​។ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​មាន​គោលបំណង​ទុច្ចរិត​យ៉ាង​ច្បាស់ក្រឡែត ដើម្បី​បំផ្លើសការពិត សំដៅ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន BHP Billiton ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​រុករក​រ៉ែអូស្ត្រាលីធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​។​
អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស មាន​កាតព្វកិច្ច​ជម្រាបជូន​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ នូវ​ការ​ពិត ដែល​លាតត្រដាង​អំពី​ការ​ភូតភរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងលើ និង​សូម​បកស្រាយ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​ទាំងអស់ប្រឆាំង​នឹង​សម្តេច​តេជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ករណី​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុន BHP​។​


១. គួរកត់សម្គាល់​ថា សម្តេច​តេជោ ហ៊ុន សែន តែងតែ​ចំណាយ​ពេលវេលា​ជួប​ជាមួយ​វិនិយោគិន​នានាដែល​ចាប់អារម្មណ៍​ក្នុង​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា និង​ដែល​មាន​បំណង​ចង់​ជួប​សម្តែង​ការគួរសម ឬ​ជម្រាបជូនសម្តេច អំពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការវិនិយោគ​បរទេស ឬ​ក្នុង​ស្រុក​។ ជំនួប​បែបនេះ មិន​គួរ​ត្រូវ​បាន​គិតថា ជា​ការគាំទ្រ​មិន​ប្រក្រតីចំពោះ​ក្រុមហ៊ុន BHP នៅពេល​ដែល​សម្តេច​តេជោ បាន​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន BHP ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា​ទេ ប៉ុន្តែ​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​សម្តេច​តេជោ ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​។​

២. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន BHP តម្រូវឱ្យ​ក្រុមហ៊ុន​អូស្ត្រាលីនេះផ្តល់​មូលនិធិ​សង្គម​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​បី​ដំណាក់កាល​៖ ក្នុង ១៨​ខែ​ដំបូង ចំនួន ០,៥ លាន​ដុល្លារ​អាមេរិក នៅ ២​ឆ្នាំ​បន្ទាប់ ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​នៅ ២​ឆ្នាំ​បន្ទាប់​ទៀតនៃ​សកម្មភាព​រុករក​រ៉ែ​ចំនួន ១​លាន​ដុល្លារ​អាមេរិក​ទៀត​។ តាម​ការពិត ក្រុមហ៊ុន BHP បាន​ផ្តល់​មូលនិធិ​សង្គម​បាន​តែ​ចំនួន​សរុប ១,៥ លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ពីព្រោះ​ក្រុមហ៊ុន BHP បាន​សម្រេចចិត្ត​ដក​ការវិនិយោគ​របស់​ខ្លួន​វិញក្រោយ​រយៈពេល ៣​ឆ្នាំ​កន្លះ ដែល​នោះ គឺ​នៅ​ដំណាច់​ដំណាក់កាល​ទី​ពីរ​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​បឋម (​នៅ​ឆ្នាំ​២០០៩)​។ ប៉ុន្តែ​ក្រុមហ៊ុន BHP បាន​ផ្តល់​ប្រាក់​តែ​ចំនួន ១,៣៥ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ទៅក្នុង​គណនីថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា (​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​។ ដោយ​មាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា ទឹកប្រាក់​ដែល​នៅសល់ ១០% នៃ ,៥ លាន​ដុល្លារ​អាមេរិក ឬ ១៥០.០០០ ដុល្លារ​អាមេរិក បាន​ត្រូវ​រក្សាទុក​និង​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន BHP ផ្ទាល់ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​សង្គម និង​បរិស្ថាន​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​ទីតាំង​រុករក​រ៉ែ​។​
 
៣. យោង​តាម​អត្ថបទ​ខាងលើ មន្ត្រី​រាជរដ្ឋាភិបាល​មួយរូប ត្រូវបាន​គេ​ស្រង់​សំដី​របស់​គាត់​ដែល​បាន​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​នូវ​អ្វី​ដែល​គេ​ហៅថា “​ប្រាក់​ទឹកតែ​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន BHP​។ ចំនួន​ទឹកប្រាក់​ដែល​លើកឡើង​នេះ តាម​ការពិត​គឺសំដៅ​ទៅលើ “​មូលនិធិ​សង្គម​ ដែល​ត្រូវបាន​រំពឹងទុក​ដូចដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​។ ក៏​ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​បាន​ប្រើប្រាស់​ពាក្យ “​ប្រាក់​ទឹកតែ​គឺជា​ប្រាក់​សំណូក​។​
 
៤. ក្រុមហ៊ុន BHP បាន​ទទួល​អាជ្ញា​ប័ណ្ណ​ក្នុង​ការរុករក​រ៉ែ​ប៉ុក​ស៊ីត​លើ​ផ្ទៃដី ៩៩.៦០០​ហិកតា ដូច​បាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង មិនមែន​លើ​ផ្ទៃដី ១​លាន​ហិកតាដែល​បាន​បញ្ជាក់​នៅក្នុង​អត្ថបទ​សារព័ត៌មាន​នោះឡើយ​។​
 
៥. វា​ជា​ការ​ប្រឌិត និង​បំភ្លៃ​ការពិត​នៅ​ពេល​ដែល​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន បាន​អះអាង​ថា ការដកខ្លួន​របស់​ក្រុមហ៊ុន BHP បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​មាន​ការចេញផ្សាយ​របាយ​ការណ៍​មួយ​របស់​អង្គការ Global Witness ស្តីពី “​ការបាត់បង់​ទឹកប្រាក់ ៣,៥ លាន​ដុល្លារអាមេរិក​នោះ​។ តាម​ការពិត ដោយ​ផ្អែក​លើ​ការវិភាគ​យ៉ាង​ល្អិតល្អន់​របស់​ក្រុមហ៊ុន BHP ក្រុមហ៊ុន បាន​ពន្យល់​យ៉ាងច្បាស់​អំពី​មូលហេតុ​នៃ​ការដកខ្លួន​របស់​ក្រុមហ៊ុន ដែល​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដទៃទៀត​នោះ គឺ​កំណប់​រ៉ែ​បុក​ស៊ីត មាន​បរិមាណ​មិន​គ្រប់គ្រាន់សម្រាប់​ធ្វើ​អាជីវកម្ម ដែល​ធ្វើឱ្យ​គម្រោង​នេះពុំ​មាន​ផលចំណេញ​សេដ្ឋកិច្ច​។​
 
៦. អត្ថបទ​ខាងលើ ក៏​សរសេរ​មិន​ត្រឹមត្រូវ​ត្រង់​ចំណុច​មួយទៀត ដោយហេតុ​ថា លោក​មេធាវី Bretton Sciaroni មិនបាន​ធ្វើ​ជា​តំណាងឱ្យ​ក្រុមហ៊ុន BHP ឬក៏​រាជរដ្ឋាភិបាល​កម្ពុជា​ទេ ហើយក៏​មិន​បាន​ពាក់ព័ន្ធ​នៅក្នុង​គម្រោង​នេះដែរ​។​

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តែង​នូវ​ការសោកស្តាយ​និង​បដិសេធ​ចំពោះ​គោលបំណង​អាក្រក់ និង​ការ​បំភ័ន្ត​ព័ត៌មាន​បែប​នេះ​ដោយ​បណ្តាញ​ផ្សព្វផ្សាយ ព័ត៌មាន​មួយ​ចំនួន ក្នុងន័យ​ប៉ុនប៉ង​បង្ខូច​កេរ្តិ៍ឈ្មោះ របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​អំពី​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុន BHP នៅ​មុនពេល​ដែល​នឹង​ឈាន​ដល់​ការបោះឆ្នោត​សកល​នៅ​កម្ពុជា​។
 
​ទោះជា​យ៉ាងណាក្តី អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ព័ត៌មានដែល​បំភ្លៃ​ការពិត​ទាំង​នេះ​នឹង​មិន​អាច​រារាំង ដល់​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគទុន​បន្ថែមទៀត ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដែលមាន​សារសំខាន់​បំផុត សម្រាប់​ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​៕

4 comments:

Anonymous said...

ពួកអស់ឯង ល្ងង់ណាស់ មិនដឹងថា ដំរីងាប់យក
ចង្អេរទៅបាំងទេដឹងមើលទៅ!ទោះបីពួកឯងទៅពួន
ផោមក្នុងទឹកដល់ជម្រៅណាក៏នៅតែស្អុយដែរ៕

Anonymous said...

បើហ៊ុន សែនជាមនុស្សត្រឹមត្រូវ ប្រហែលជាលោតជាងនេះ។ នាយករដ្ឋមន្រ្តីគំរក់ ពុករលួយគ្រប់ទិស សួរពូជ៕

Anonymous said...

យីអើហ្ន៎!ចាំដល់ណាទៀតសម្ដេចតេជោដ៏មហិមា 
ម៉េចមិនប្ដឹងសារព័ត៌មានអូស្រ្តាលីThe Ageទៅចាំ
ដល់ណាទៀត?អាហ្នឹងបទបរិហារកេរ្តិ៍ហើយ!!!

Anonymous said...

យើងខ្ញុំ ចង់ឃើញ លោកសម្ដេចដៃចោរ ប្រតិកម្ម
តបទៅនឹងសារព័ត៌មាន The Age ។
តែយើងខ្ញុំ ស្ដាយណាស់ កាលពីរយៈមុន ហេតុ
អ្វី THe Age បែរជាមិនហ៊ានតបតជាមួយជន
ទុច្ចរិត ហ៊ុនតូ ក្មួយប្រុសហ៊ុនសែន ទាំក់ទងរឿង
ជួញអាភៀនរាប់តោន!