Thursday, March 28, 2013

ប្រុងបិទទ្វា វាយឆ្កែណា ដែលហ៊ាន និយាយ ពីរឿង ព្រំដែន៖ កងឈ្លប ហ៊ុនសែន

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​កាសែត​មួយចំនួន ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​

 ថ្ងៃទី 28 មីនា 2013 | ដោយ: រតនា 
Cambodia Express News

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សន្និសីទកាសែត ស្តីពី ព្រំដែន​ជា​បញ្ហា​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ក្នុង​សន្និសីទកាសែត​នោះ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​កាសែត​មួយចំនួន ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​។​

សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ធ្វើឡើង​ដោយ​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន​សមរភូមិ ដោយ​មាន​ការចូលរួម​បកស្រាយ​ពី​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក​ឧត្តមសេនីយ៍ឯក ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​។​
​ក្នុង​សន្និសីទកាសែត​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​បណ្តាញសារព័ត៌មាន​មួយចំនួន បើ​នៅ​តែ​បន្ត​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង ដែល​មិន​មាន​ការពិត ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ឲ្យ​សារព័ត៌មាន ពង្រឹង​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន ជៀសវាង​ការ​ប្រឈម​ផ្លូវច្បាប់​។


​ការព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​បាន​ផ្សាយ​ថា កម្ពុជា បាន​បាត់បង់​ដី ១០ គីឡូម៉ែត្រ ទៅ​ប្រទេស​ថៃ នៅ​ច្រក​បួន​រយ ស្ថិតនៅ​ក្នុង​សំឡូត ខេត្ត​បាត់ដំបង ជាប់​ខេត្ត​ត្រាត ប្រទេស​ថៃ​។
​ការផ្សព្វផ្សាយ​នេះ បាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការផ្សាយ​ព័ត៌មាន​ខាងលើ​នេះ និង​បាន​ធ្វើ​សន្និសីទកាសែត​ស្រាយ​បំភ្លឺ​បញ្ហា​នេះ កុំឲ្យ​មាន​ការភ័ន្តច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មហាជន​ជាតិ​-​អន្តរជាតិ​។​
លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានបញ្ជាក់​ថា ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែលថា កម្ពុជា បាត់​ដី​ទៅ​ឲ្យ​ប្រទេស​ថៃ នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ តាមពិត កម្ពុជា​មិន​បាន​បាត់បង់​ដី សូម្បីតែ​មួយ​មី​លី​ម៉ែត្រ ទៅ​ខាង​ភាគី​ថៃ​ឡើយ៕

7 comments:

Anonymous said...

សំដីអាមេក្បត់ជាតិមួយនេះ ចំជាគម្រក់ម៉្លេះ!

Anonymous said...

Sa’ey hah srok khmer chea roboss ha’eng ha’ey?
Ah Hun Sen choy mra’ay, kanduoy ma’ai via.

Anonymous said...

មែនហើយ 4:18 PM យើងត្រូវនាំគ្នាចងកំហឹងជា
មួយវា ជេរដាក់បណ្ដាស់សា ឱ្យវាឆាប់រលាយហិន
ហោចដូចអំបិលត្រូវទឹក។វានិយាយឡើងដូចស្រុក
ខ្មែរយើងជារបសើវាម្នាក់។អាមួយនេះអីក៏សាហាវ
ម៉្លេះ!

Anonymous said...

Mean kar bass-bor,khmer kour samlab vea neung pac pourk vea jorl doch ah Kadafi.

Anonymous said...

He want to make like Assad in Syria too?

News from Syria:
http://www.newsnow.co.uk/h/World+News/Middle+East/Syria

Anonymous said...

សុខចិត្តបាត់ដី កុំតែបាត់អំណាចរបស់ហ៊ុន សែន។ អ្នកនយោបាយម្នាក់នេះ មិនស្គាល់អ្វីជាប្រយោជន៍ស្លាប់រស់របស់ជាតិ ឆ្កែសុទ្ធ៕

Anonymous said...

Well...the Siem and the Youn can bullshit AH HUN SEN Vietcong slave who got a fake Phd without going to school and his highest education is second grade. But the Siem and the Youn can't bullshit Cambodian people!

What is on paper is not the same as what is on the map and what is on the map is not the same as what is on the ground and what is on the ground can be verified by the using modern technology such as GPS. The time will come…