Thursday, March 28, 2013

កម្ពុជាដាក់កំហិតមិនឲ្យសារព័ត៌មានផ្សាយពីបញ្ហាព្រំដែន


ដាក់បញ្ចូលថ្ងៃ 28 March 2013, 17:47 AEST

ក្រុមមន្រ្តី​កម្ពុជា នៅ​ថ្ងៃព្រហស្បតិ៍ បាន​ប្រាប់ឱ្យ​ដឹងថា រដ្ឋាភិបាល​នឹង​ដាក់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទាំងឡាយ​ដែលបន្ត​ផ្សាយ​បញ្ហា​ពាក់ព័ន្ធ​ព្រំដែន ដែលជា​​បញ្ហា​សន្តិ​​សុខជាតិ ដ៏​តឹងរ៉ឹង។
លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ថ្លែងថា "បញ្ហា​ព្រំដែន ជា​បញ្ហា​អធិបតេយ្យ ហើយ​លោក​ចាត់ទុក​ថា​វាជា​បញ្ហា​សន្តិសុខ​ជាតិ"​ ។
ការថ្លែង​បែបនេះ ក្រោយពី​មានការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​ថា ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ។
រដ្ឋាភិបាល ​កម្ពុជា ធ្លាប់​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​ដក​បង្គោល​តម្រុយ​ព្រំដែន​រវាង​កម្ពុជា​និង​ វៀតណាម ៕

2 comments:

Anonymous said...

អ្នកដឹកនាំ បើនៅតែចចេសហើយស្ដាប់តែពួក
អាម៉ីអាថោងបែបនេះ ទើបដីខ្មែរចេះតែរួញទៅៗ
មិនមានទស្សនៈការពារសម្បត្តិជាតិជាកេរដូនតា
ដើម្បីកូនចៅថ្ងៃក្រោយផង តើនៅលាក់បាំងដើម្បី
អី? អាផៃ ស៊ីផួយនេះ គ្មានយល់ការអីពីខ្មែរសោះ
មិនដឹងជាខំព្រុសដើម្បីនរណា បើហ៊ុន សែនចាញ់
អាគាត់ឯងគេមិនត្រូវការដែរ សូមភ្លឺភ្នែកឡើង។

10:09 PM

Anonymous said...

ពីឆ្នាំ១៩៥៨​ដល់ឆ្នាំ១៩៦២រឿងក្តីប្រសាទព្រះវិហ៊ារត្រូវបានបញ្ចប់ដោយតុលាការក្រុងឡាហេតែក្នុងរយៈពេល៤ឆ្នាំក្រោមស្នាព្រហស្ថរបស់អតីតព្រះមហាវីរៈក្សត្រសម្តេចព្រះនរោតម្តសីហនុ។
ពីឆ្នាំ២០០៨មកដល់ឆ្នាំ២០១៣(៥ឆ្នាំហើយ)រឿងក្តីប្រាសាទព្រះវិហ៊ារដែលកើតឡើងសារជាថ្មីដោយការរំលោភរបស់ប្រទេសថៃ(សៀម)កំពុងតែដំណើរការតវ៉ាក្រោមរដ្ឋាភិបាលបច្ចុប្បន្ន(សម្តេចតេជោហ៊ុនសែន)តើអាចក្លាយជាវីរៈមេដឹកនាំបានដែរឬទេ?