Saturday, March 09, 2013

តើកោះត្រល់បាត់បង់នៅពេលណា ?

 ចន ខមទេពី facebook
កោះត្រល់(កោះសួគ៌ា) កោះត្រល់មានផ្ទៃដីសរុប ៥៧៤ គីឡូម៉ែតក្រឡា ព័ទ្ធដោយកូនកោះតូចៗចំនួន២១    ​​  ​ស្ថិតក្នុងឈូង​សមុទ្រ​សៀម ។មានចំងាយ១២គីឡូម៉ែតពីឆ្នេរសមុទ្រកម្ពុជាភាគខាងត្បូង    និង៤០គីឡូម៉ែតពីខេត្ត
ហា ទៀង ប្រទេសវៀតណាម(យួន)និងមានប្រជាជនប្រមាណ៨៥.០០០នាក់រស់លើកោះនេះ។
កោះនេះមានឆ្នេរខ្សាច់     ដ៍សក្បុស    មានទឹកជ្រោះជ្រលងដងអូរ  មានស្ទឹងលាត​សន្ធឹង​ល្វឹង​ល្វើយ មានព្រៃព្រឹក្សាលតាវល្លិ៍ ម្រឹគីម្រឹគាមច្ជាជាតិដ៍ច្រើនសំបូរបែបឥតគណនា។
...............................................................................
កោះនេះជាប្រធានបទដ៍ក្តៅគគុកនៃការចោទចង្អុលគ្នាទៅវិញទៅមករបស់អ្នកនយោបាយខ្មែរ។
តើកោះត្រល់នេះបាត់នៅពេលណា?
លោកហ៊ុន សែន ធ្លាប់ចង្អុលទៅសម្តេចព្រះបាទនរោត្តម    សីហនុថាមកពីព្រះបាទនរោត្តម សីហនុ កាលពីឆ្នំា១៩៦៤យកផែនទីខ្សែប្រេវីយ៉េឆ្នំា១៩៣៩ ទៅតម្កល់នៅឯអង្គការសហប្រជាជាតិ។
ប៉ុន្តែនៅមានអ្នកនយោបាយ ជាច្រើនចង្អុលទៅលោកហ៊ុន សែនវិញថា គឺលោកហ៊ុន សែន នេះឯង ដែលជាអ្នកធ្វើឲ្យបាត់កោះត្រល់        ដោយយោងចោទលើសន្ធិសញ្ញា      ខុសច្បាប់រវាងលោកហ៊ុន
សែន ជាមួយប្រទេសវៀតណាម(យួន) កាលពីទសវត្សទី៨០។
យើងត្រូវការ    ស្ថាប័នឯករាជ្យមួយ    ស្វែងរកការពិតនៃការបាត់បង់សម្បត្តិធម្មជាតិ   ដូនតាដ៍មហាសាល   ដើម្បីបកស្បែកមុខការពិតអ្នកដែលទទួលខុសត្រូវ     លើការបាត់បង់កោះត្រល់នេះ  ឲ្យកូន
ខ្មែរជំនាន់ក្រោយបានដឹង និងដាក់បណ្តាសារាប់លានឆ្នំា ចារឈ្មោះជាជន(ក្បត់ដូនតា)។

7 comments:

Anonymous said...

កោះត្រល់នេះ បាត់ដោយសារ
អាគណបក្សប្រឆាំងយួនក្លែងក្លាយ !

Anonymous said...

កោះត្រល់នេះ បាត់ដោយសារ
អាគណបក្សប្រឆាំងយួនក្លែងក្លាយ !
យល់ទេ! អាអ្នកស្រែ!

Anonymous said...

បើគេធ្វើដំណើរតាមយន្តហោះពីភ្នំ-ពេញទៅសឹង្ហ
បូរី គេនឹងត្រូវហោះអែបកោះត្រល់។ គេអាចឃើញ
កោះនេះច្បាស់ទាំងមូល។ រហូតមកដល់ដើមទស
វត្ស៍ឆ្នាំ១៩៧០កោះត្រល់មិនបានត្រូវគេអភិវឌ្ឍន៍អ្វី
ធំដុំទេ។ គេឃើញតែវាលយន្តហោះខ្លីមួយសំខាន់
ជាងគេ ក្រៅពីនោះមានភូមិនេសាទខ្លះបន្លំខ្លួនទៅ
នឹងព្រៃព្រឹក្សា មិនមានផ្លូវគមនាគមន៍មើលពីលើ
យន្តហោះឃើញឡើយ។ ឮថាអំឡុងទសវត្សន៍ឆ្នាំ
១៩៨០ យួនចង់អភិវឌ្ឍន៍កោះត្រល់ម្តងហើយតែ
ត្រូវបារាំងសេសព្រមានថា បើចង់ធ្វើអ្វីនៅកោះត្រ
ល់ត្រូវសួរយោបល់ខ្មែរផង។ ការអភិវឌ្ឍន៍កោះនេះ
ក្នុងល្បឿនលឿនប្រាកដ់ជាបានចាប់ផ្តើមក្រោយ
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលផ្តល់ភាព
ស្របច្បាប់ទៅសន្ធិសញ្ញាទាំងឡាយដែលរដ្ធកម្ពុជា
បានចុះហត្ថលេខាជាមួយយួនចាប់តាំងពីឆ្នាំ១៩៧៩មក។
នេះជាកត្តាខ្លះៗដើមបីជាជំនួយក្នុងការពិចារណា
អំពីសំនួរថា​ « តើខ្មែរបាត់បង់កោះត្រល់ពីកាល
ណា? »
ស៊ី-អេងគ្រុយ









Anonymous said...

កោះត្រល់បាត់ដោយហ៊ុនសែន ញុឹកប៊ុនឆៃ និង ស្តេចខ្មែរ ដែល ពុំហ៊ានចេញមុខកាេពារ កោះនេះ ។

Anonymous said...

People can't even protect their own home let a lone Koh Tral

Anonymous said...

កោះត្រល់បាត់ដោយសារ
អាហ៊ុនសែននិងអាគណបក្សប្រឆាំងយួនក្លែងក្លាយ !

យល់ទេ? អាអ្នកស្រែ!

Anonymous said...

Beautiful island. I want to visit it someday.