Saturday, March 02, 2013

ពូកអាវ៉ា មិនចាប់អារម្មណ៍ និងមិនខ្វល់ នឹង សមរង្ស៊ីទេ តែ បបួលគ្នា និយាយឡើង បែកពពុះមាត់ស្គុល!

មន្ត្រី​រដ្ឋាភិបាល មិន​ខ្វល់​នឹង​លោក សម រង្ស៊ី ដើរ​ជួប​មេបក្ស​ប្រឆាំង​បណ្តា​ប្រទេស​ផ្សេង​ទៀតនៅអាស៊ីអាគ្នេយ៍ ឡើយ​

ថ្ងៃទី 1 មីនា 2013 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាមេ​គណបក្សប្រឆាំង និង​កំពុង​និរទេស​នៅក្រៅ​ប្រទេស នឹងធ្វើ​ដំណើរ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣​។ ក្នុងនោះ លោក​សមរង្ស៊ី នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង នៅ​ប្រទេស​ភូមា សឹង្ហ​បូរី និង​ម៉ាឡេស៊ី​។ ប៉ុន្តែ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​ការចាប់អារម្មណ៍ ចំពោះ​សកម្មភាព​របស់​មេបក្ស​ប្រឆាំង ដែលជា​ទណ្ឌិត​នោះទេ ព្រោះ​មិនមែនជា​សកម្មភាព ដែល​បំរើ​ឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​
សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញថា មាន​ប្រទេស​បី នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​សឹង្ហ​បូរី ម៉ាឡេស៊ី និង​ភូមា ដែល​លោក សម រង្ស៊ី នឹង​ត្រូវធ្វើ​ទស្សនកិច្ច ក្នុងនាម​ជា​ប្រធាន​អ្នកប្រជាធិបតេយ្យ​សេរី នៅ​អាស៊ី និង​ក្នុងនាម​ជា​វាគ្មិន សម្រាប់
វេទិកា​ពិភពលោក​អាស៊ី ស្តីពី “​សេរីភាព និង​ប្រជាធិបតេយ្យ​”​។​

សេចក្តីប្រកាស​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ប្រទេស​សឹង្ហ​បូរី លោក សម រង្ស៊ី នឹងត្រូវ​បាន​ឲ្យ​ថ្លែង​សុន្ទរកថា អំពី​ការផ្លាស់ប្តូរ​សេរីភាព ជា​មូលដ្ឋាន និង​ការពង្រឹង​សម្ព័ន្ធ​មេដឹកនាំ​ស្ត្រី​។ នៅ​ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៥ ខែមីនា លោក សម រង្ស៊ី នឹង​ថ្លែង​សុន្ទរកថា នៅឯ​សន្និសីទ​អន្តរជាតិ ស្តីពី​ការរៀបចំ​បោះឆ្នោតជាតិ ទី​១៣ នៃ​ប្រទេស​ម៉ាឡេស៊ី ហើយ​លោក​ត្រូវបាន​ស្នើ​ជា​វាគ្មិន ដោយ​ប្រធាន​គណបក្សប្រឆាំង​ម៉ាឡេស៊ី អាន់​វ៉ា អ៊ី​ប្រា​ហី​ម​។​

សេចក្តីប្រកាស បន្តថា នៅ​ប្រទេស​ភូមា ពីថ្ងៃ​ទី​៩ ដល់ទី​១០ ខែមីនា លោក សម រង្ស៊ី ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង របស់លោក ត្រូវបាន​ស្នើ​ឲ្យ​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​រំលែក​បទពិសោធន៍​រប​ស់លោក ក្នុងនាម​ជា​ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ហើយ​បន្ទាប់មក​លោក សម រង្ស៊ី នឹង​ជួបពិភាក្សា​ជាមួយនឹង​លោកស្រី អ៊ុង សាន​ស៊ូ​ជី ប្រធាន​កណ​បក្សប្រឆាំង នៅ​ប្រទេស​ភូមា​។​

សេចក្តីប្រកាស លើកឡើងថា សន្និសីទ​អន្តរជាតិ​របស់​ប្រទេស​ទាំងបី​នេះ មាន​គោលដៅ​ពិនិត្យមើល​ការវិវឌ្ឍ​ន៍​ចុងក្រោយ នៃ​ដំណើរការ​ប្រជាធិបតេយ្យ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​


​យ៉ាងណាក៏ដោយ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​ការភ្ញាក់ផ្អើល និង​មិនមាន​ការចាប់អារម្មណ៍ ជុំវិញ​សកម្មភាព​របស់​ទណ្ឌិត សម រង្ស៊ី នៅឯ​ក្រៅប្រទេស​ទេ ទោះបីជា​នៅ​សហរដ្ឋអាមេរិក ឬមួយ​ក៏​នៅក្នុង​ប្រទេស​មួយចំនួន និង​នៅក្នុង​តំបន់​ណាក៏ដោយ ពីព្រោះ​លោក​ថា មិនមែនជា​សកម្មភាព ដែល​បំរើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ឬមួយ​ក៏​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់​ទេ​។ លោក សម រង្ស៊ី ជា​អ្នក​បំពាន​ច្បាប់​ទៅហើយ​។​
​លោក ទិ​ត សុធា បាន​បន្តថា រាជរដ្ឋាភិបាល​ក៏​មិន​អើពើ​ជុំវិញ​សកម្មភាព​ណាមួយ​របស់លោក សម រង្ស៊ី ដែរ ពីព្រោះ​រដ្ឋាភិបាល​គិតតែ​ការងារ​ណា ដែល​នៅ​ចំពោះមុខ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​អំពី​យុទ្ធនាការ និង​សកម្មភាព​របស់លោក សម រង្ស៊ី ដែល​ប្រកាន់យក​នូវ​ទម្លាប់​គៀងគរ​បរទេស ឬក៏​បំផុត​នូវ​ពាក្យ​ច​ចាម​អារាម អំពី​បញ្ហា​កម្ពុជា វា​ហាក់ដូចជា អសន្តិសុខ​។ ការលើកឡើង​ទាំងនោះ ផ្ទុយ​នឹង​សភាព​ការពិត​របស់​កម្ពុជា​៕

1 comment:

Anonymous said...

From this fellow appearance he can scare Hun Sen out of the country.