Sunday, March 17, 2013
អំណាចទី៤ ? គឺ អំណាចសារព័ត៌មាន ? - ដោយ Chen An Seng
នៅក្នុងប្រទេសកាន់លទ្ធីប្រជាធិបតេយ្យ សារព័ត៌មាន ( la Presse ) សៀវភៅ (les livres ) និងមធ្យាបាយផ្សព្វផ្សាយ (Média) បង្ហោះឯកសារផ្សេងៗមានរូបភាព ឬកុន (Photos-Video) ជាដើម តាមប្រព័ន្ធអាំងតែណែត (réseaux internet) សម្រាប់បំរើ ចំណេះចេះដឹងនៃព័ត៌មានដល់មនុស្សម្នាក់ៗក្លាយទៅជាអំណាចទី៤តទល់ (le contre-pouvoir) និងអំណាចនយោបាយ(le pouvoir politique)ទាំង៣ដែលមាននិតិប្រត្តិប័ត្រ=le pouvoir exécutif (ប្រធានាធិបតីយ ឬនាយករដ្ឋមន្ត្រី) និតិបញ្ជតិ្ត = le pouvoir législatif (រដ្ឋសភា-ព្រឹទ្ធសភា) និងតុលាការ = le pouvoir judiciaire (ព្រះរាជអាជ្ញា និងចៅក្រម) ។
ការកសាងមតិសាធារណៈ( la formation de l'opinion publique )បានមកអំពីចំ ណេះ ចេះដឹងនៃការប្រមូលផ្តុំព័ត៌មានផ្សេងៗពីនេះពីនោះ តាមរយៈខ្សឹបខ្សៀវតៗគ្នា តាម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ។ល។ និង ។ល។ មតិសាធារណៈនេះ (l'opinion publique) ជាអំណាចទី៥ (5è pouvoir)សម្រាប់អ្នកស្រាវជ្រាវមួយចំនួនដែលបានសង្កេតឃើញការ ដួលរលំរបបនៃជនកាន់អំណាចផ្តាច់ការដូចជាសាដាម់ហូស្សាន់(Sadam Houssen)បាន មកពីមតិសាធារណជន ដែលបាននាំអង្គការសហប្រជាជាតិលូកដៃចូលក្នុងប្រទេសនេះ ៕
ដោយសារអំណាចសារព័ត៌មាននេះហើយ បានជាយើងឃើញមានរបបដឹក នាំ២ផ្ទុយពីគ្នាក្នុងពិភពលោក មានប្រទេសលោកសេរីកាន់លទ្ធិប្រជាធិបតេយ្យ ដូចសហរដ្ឋអាមេរីកជាដើម ក្លាយជាមហាអំណាចក្នុងពិភពលោក ។ រីឯប្រទេស ស្ថិតនៅក្រោមអំណាចជនផ្តាច់ការ ប្រជាពលរដ្ឋកំពុងរើបំរះពីការគ្រប់គ្រង របៀបនេះ ឧទាហរណ៍មានច្រើនណាស់ ជាពិសេសនៅ ប្រទេសអារ៉ាបមួយ ចំនួនដូចជា៖ លីប៊ី ទុយនីស៊ី អេហ្ស៊ីប... និងប្រទេសខ្លះនៅភពអាហ្រ្វីក ៕
យោងលើអំណាចធម្មជាតិ គឺសិទ្ធិសេរីភាព និងអំណាចទី៤នេះ យើងសូមប្រកាស ជូនជនរួមជាតិថា សូមបងប្អូនឈប់ខ្លាច ពួកមេដឹកនាំ ពួកនាម៉ឺនរាជការ ដែលជាអ្នកបំរើ ពី ព្រោះប្រជាពលរដ្ឋទេ ដែលជាចៅហ្វាយ។ នៅសត្សរ៍ទី២១នេះ អំណាចនៅក្នុងកណ្តាប់ដៃ ប្រជាពលរដ្ឋ អាស្រ័យហេតុដូច្នេះត្រូវបង ប្អូនរៀនប្រើអំណាចនេះ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment