អ្នកភូមិបឹងកក់ និមន្តព្រះសង្ឃ ២៧ អង្គ សូត្រមន្ត រាប់បាត្រ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ |

អ្នកស្រី ទេព វន្នី ក្នុងពេលបង្ហាញពានរង្វាន់ បន្ទាប់ពីអ្នកភូមិបឹងកក់ និមន្តព្រះសង្ឃសូត្រមន្ត រាប់បាត្រ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ |

ថ្ងៃទី 13 មេសា 2013 | ដោយ: លី សិលា
Cambodia Express News
ភ្នំពេញ: ប្រជាសហគមន៍បឹងកក់ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ យូរឆ្នាំមកហើយ រួមជាមួយសហគមន៍បុរីកីឡា និងសហគមន៍ថ្មគោល នៅជាប់ព្រលានយន្តហោះ ជាដើម បានជួបជុំ និមន្តព្រះសង្ឃ សូត្រមន្ត សុំសេចក្តីសុខ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣។ ពិធីជួបជុំ នៅផ្ទះរបស់អ្នកស្រី ទេព វន្នី ក្នុងសហគមន៍បឹងកក់ នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏មានការបង្ហាញពានរង្វាន់ របស់អ្នកស្រី ទេព វន្នី ដែលទើបតែទទួលបានពីប្រទេសហូ ឡង់ និងពីសហរដ្ឋអាមេរិក កាលពីដើមខែមេសា ផងដែរ។
អ្នកភូមិ ដែលមានបញ្ហាដីធ្លី បានរៀបចំពិធីបុណ្យតាមព្រះ ពុទ្ធសាសនា ដែលរួមមាន៖ ពិធីសូត្រមន្ត រំដោះគ្រោះ លើករាសី រាប់បាត្រ បោកក្អម និងព្រលែងចាប។ អ្នកភូមិ ក៏បានលើកបដា និងស្រែកទាមទារឲ្យមានការដោះ លែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីម្នាក់ នៅបឹងកក់ ឲ្យចេញពីពន្ធនាគារ តែត្រូវបានតុលាការ កាត់ទោស ដាក់ពន្ធនាគារ ៣ ឆ្នាំ ពីបទបង្ករបួសស្នាម លើក្រុមអ្នករត់ម៉ូតូឌុប។ មកដល់ថ្ងៃទី១៣មេសានេះ អ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារ ២២២ ថ្ងៃហើយ។
កាលពីដើមខែមេសានេះ អ្នកស្រី ទេព វន្នី បានធ្វើដំណើរទៅកាន់ប្រទេសហូ ឡង់ និងអាមេរិក ដើម្បីទទួលពានរង្វាន់ពីរ។
អ្នកភូមិ ដែលមានបញ្ហាដីធ្លី បានរៀបចំពិធីបុណ្យតាមព្រះ
កាលពីដើមខែមេសានេះ អ្នកស្រី ទេព វន្នី បានធ្វើដំណើរទៅកាន់ប្រទេសហូ
ទី១-ពានរង្វាន់ មេអំបៅមាស ផ្តល់ជូនដោយអង្គការ The Movie That Matters និងពានរង្វាន់ទី២-ពានរង្វា
ពានរង្វាន់អន្តរជាតិទាំងពីរ
អ្នកស្រី ទេព វន្នី បានថ្លែងក្នុងពិធីបង្ហាញពា
អ្នកស្រី ទេព វន្នី ក៏បានលើកឡើងនូវសំណូមពរ ៣ ចំណុច អំពីបញ្ហាអ្នកភូមិបឹងកក់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល
2 comments:
តើ ពានរង្វាន់ ដែលបានទទួលដោយព្រះភិក្ខុ
លូន សាវ៉ាត និង អ្នកស្រី ទេព វន្នី មានភាព
ខុសប្លែកគ្នាទេ? ព្រះភិក្ខុ លូន សាវាត ហាក់
មានសភាពស្ងប់ស្ងាត់ក្រោយពីការទទួលនូវពាន
រង្វាន់នោះមក៕
មានតែអំណាចពលរដ្ឋខ្មែរទេ
ដែលអាចរំដោះស្រុកទេសខ្មែរបាន!
________________________________
ទេព វ៉ាន់នី និងលោក ម៉ម សូណង់ដូ
រំដោះខ្លួនឯង-សង្រ្គោះខ្លួនឯង!
________________________________
អាមេបោកលុយ-អាមេភរ
កំសាកខ្លាចគុកសម រង្សី
មិនអាចរំដោះស្រុកទេសខ្មែរបានទេ,
-តើវារំដោះខ្លួនវា បានហើយឬនៅ?
Post a Comment