Sunday, April 14, 2013

សកម្មជនដីធ្លី និមន្តព្រះសង្ឃ សូត្រមន្ត សុំសេចក្តីសុខ និងបង្ហាញពានរង្វាន់

អ្នកភូមិបឹងកក់ និមន្តព្រះសង្ឃ ២៧ អង្គ សូត្រមន្ត រាប់បាត្រ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣

អ្នកស្រី ទេព វន្នី ក្នុងពេលបង្ហាញពានរង្វាន់ បន្ទាប់ពីអ្នកភូមិបឹងកក់ និមន្តព្រះសង្ឃសូត្រមន្ត រាប់បាត្រ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣

ថ្ងៃទី 13 មេសា 2013 | ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: ប្រជា​សហគមន៍​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​មកហើយ រួម​ជាមួយ​សហគមន៍​បុរី​កីឡា និង​សហគមន៍​ថ្មគោល នៅជាប់​ព្រលានយន្តហោះ ជាដើម បាន​ជួបជុំ និមន្ត​ព្រះសង្ឃ សូត្រមន្ត សុំ​សេចក្តីសុខ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៣​។ ពិធី​ជួបជុំ នៅផ្ទះ​របស់​អ្នកស្រី ទេព វ​ន្នី ក្នុង​សហគមន៍​បឹងកក់ នៅ​ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​មាន​ការបង្ហាញ​ពានរង្វាន់​របស់​អ្នកស្រី ទេព វ​ន្នី ដែល​ទើបតែ​ទទួលបាន​ពី​ប្រទេស​ហូ​ឡង់ និង​ពី​សហរដ្ឋអាមេរិក កាលពីដើម​ខែ​មេសា ផងដែរ​។​

អ្នកភូមិ ដែល​មាន​បញ្ហា​ដីធ្លី បាន​រៀបចំ​ពិធី​បុណ្យ​តាម​ព្រះពុទ្ធសាសនា ដែល​រួមមាន​៖ ពិធី​សូត្រមន្ត រំដោះគ្រោះ លើក​រាសី រាប់បាត្រ បោក​ក្អម និង​ព្រលែង​ចាប​។ អ្នកភូមិ ក៏​បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​ម្នាក់ នៅ​បឹង​កក់ ឲ្យចេញ​ពី​ពន្ធនាគារ តែ​ត្រូវបាន​តុលាការ កាត់ទោស ដាក់​ពន្ធនាគារ ៣ ឆ្នាំ ពី​បទ​បង្ក​របួសស្នាម លើ​ក្រុម​អ្នករត់​ម៉ូតូឌុប​។ មកដល់​ថ្ងៃ​ទី​១៣​មេសា​នេះ អ្នកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ ២២២ ថ្ងៃ​ហើយ​។​

កាលពីដើម​ខែ​មេសា​នេះ អ្នកស្រី ទេព វ​ន្នី បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់ និង​អាមេរិក ដើម្បី​ទទួលពាន​រង្វាន់​ពីរ​។

ទី​១-​ពានរង្វាន់ មេអំបៅ​មាស ផ្តល់ជូន​ដោយ​អង្គការ The Movie That Matters និង​ពានរង្វាន់​ទី​២-​ពានរង្វាន់ ស្ត្រី​ជា​មេដឹកនាំ​ពិភពលោក ផ្តល់ជូន​ដោយ​អង្គការ Vital Voice Global Partnership​

ពានរង្វាន់​អន្តរជាតិ​ទាំងពីរ​នេះ ត្រូវបាន​ប្រជា​សហគមន៍​បឹងកក់ ចាត់ទុកថា ជា​ការផ្តល់​ការលើកទឹកចិត្ត និង​ជា​សក្ខីភាព​នៃ​ភាពមិន​ឯកោ​របស់​សហគមន៍​បឹងកក់ ក៏​ជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដទៃទៀត នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ការទទួល​បាន​​ពានរង្វាន់​ទាំងនោះ ក៏​ជា​ការឆ្លុះបញ្ចាំង​មួយ ដែល​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​មនុស្ស សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​លំនៅដ្ឋាន សិទ្ធិ​បញ្ចេញមតិ និង​ការគោរព​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​។​

អ្នកស្រី ទេព វ​ន្នី បាន​ថ្លែង​ក្នុង​ពិធី​បង្ហាញ​ពានរង្វាន់​ទាំងពីរ ដោយ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ដំណោះស្រាយ​មួយចំនួន ដល់​សហគមន៍​បឹងកក់ ដូចជា​ការផ្តល់​ដី​ទំហំ ១២,៤៤ ហិកតា ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ នៅ​តំបន់​បឹងកក់ ប៉ុន្តែ​ប្រជា​សហគមន៍​បឹងកក់ សូមឲ្យ​រាជរដ្ឋាភិបាល ជួយ​ដោះ​ស្រ​យ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ ៦១ គ្រួសារ ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។​

អ្នកស្រី ទេព វ​ន្នី ក៏បាន​លើកឡើង​នូវ​សំណូមពរ ៣ ចំណុច អំពី​បញ្ហា​អ្នក​ភូមិ​បឹងកក់ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ដោះស្រាយ នាពេលនេះ រួមមាន​៖ ទី​១-​កំណត់ព្រំដែន ១២,៤៤ ហិកតា ដែល​សម្តេច​ហ៊ុន​សែន សម្រេច​កាត់​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់​។ ទី​២-​ដាក់បញ្ចូល​ឈ្មើ​ប្រជាពលរដ្ឋ ៦១ គ្រួសារ ទៅក្នុង​ដី​ទំហំ ១២,៤៤ ហិកតា និង​ទី​៣-​សុំឲ្យ​រាជរដ្ឋាភិបាល ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ចេញពី​ពន្ធនាគារ​៕​

2 comments:

Anonymous said...

តើ ពានរង្វាន់ ដែលបានទទួលដោយព្រះភិក្ខុ
លូន សាវ៉ាត និង អ្នកស្រី ទេព វន្នី មានភាព
ខុសប្លែកគ្នាទេ? ព្រះភិក្ខុ លូន សាវាត ហាក់
មានសភាពស្ងប់ស្ងាត់ក្រោយពីការទទួលនូវពាន
រង្វាន់នោះមក៕

Anonymous said...

មានតែអំណាចពលរដ្ឋខ្មែរទេ
ដែលអាចរំដោះស្រុកទេសខ្មែរបាន!
________________________________
ទេព វ៉ាន់នី និងលោក ម៉ម សូណង់ដូ
រំដោះខ្លួនឯង-សង្រ្គោះខ្លួនឯង!
________________________________

អាមេបោកលុយ-អាមេភរ
កំសាកខ្លាចគុកសម រង្សី
មិនអាចរំដោះស្រុកទេសខ្មែរបានទេ,

-តើវារំដោះខ្លួនវា បានហើយឬនៅ?